Friday, October 14, 2011

របៀបដំ​ឡើង​ Windows XP ឱ្យ​បាន​លឿន
















ជា ​ធម្មតា​ ដើម្បី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows XP មួយ​ចប់ លោកអ្នក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ពី​៤៥​នាទី ​ទៅ​ ១​ម៉ោង​ដែរ ។ តើលោកអ្នក​​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​រយៈពេល​រង់ចាំ​នេះ​ដែរឬទេ ? ​ជាមួយ​វិធី​សាស្ត្រ​ខាងក្រោម លោកអ្នក​អាច​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​បាន​រហូត​ដល់ ១៥នាទី ។

ជំហានទី ១ ៖ ​សូម​ដំណើរការ​ម៉ាស៊ីន​កុំព្យូទ័រ​តាមរយៈ​ស៊ីឌី Windows XP ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន ។

ជំហានទី ២ ៖ ​បន្ទាប់​ពី​ឯកសារទាំង​អស់​បាន​ថតចម្លង​ចូល​ទៅក្នុង​ម៉ាស៊ីន​រួច​ស្រេច​មក​ វា​នឹង​លោត​ផ្ទាំង​ខៀវ​ថ្មី​ដើម្បី​ឱ្យ​​​អ្នក​ជ្រើស​រើស​ Partition ​ណា​មួយ​ដើម្បី​ដំឡើង​នៅលើ (ជា​ទូទៅគឺ Drive C) ។

ជំហាន​ទី ៣ ៖ ​សូម​ Format នូវ Partition ​ដែល​អ្នក​បាន​ជ្រើស​រើស​ (Drive C) ដោយ​យក​តាម​ប្រព័ន្ធ​ឯកសារ​ NTFS ​ឬ​ក៏​ FAT (​គួរ​រើស​យក​ NTFS) ។

ជំ​ហាន​ទី​ ៤៖ ​បន្ទាប់​ពី​ដំណើរការ Format ​ត្រូវ​បាន​បញ្ចប់​រួចរាល់ សូម​ចុច Enter ដើម្បី​ចាប់​ផ្ដើម​កុំព្យូទ័រ​ជាថ្មី ។

ជំហាន​ទី​ ៥ ៖ នៅពេល​ដែល​កុំព្យូទ័រ​បាន​ដំណើរការ​ឡើងវិញ វា​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ដែល​លោកអ្នក​ត្រូវ​ចំណាយ​យ៉ាងតិច ៤០នាទី ទំរាំ​​តែចប់ ។

ជំហាន​ទី​ ៦ ៖ នៅក្នុង​ដំណាក់កាល​នេះ ដើម្បី​សន្សំ​ពេល​បានពី​១០ ទៅ ១៥​នាទី លោកអ្នក​ត្រូវចូល Command Prompt ដោយ​ចុច​ Shift + F10 នៅលើ​ក្ដារ​ចុច ។

ជំហាន​ទី​ ៧ ៖ វាយពាក្យ Taskmgr នៅលើ​ផ្ទាំង Command Prompt ដើម្បី​ចូល​ផ្ទាំង Task Manager ។

ជំ​ហាន​ទី​៨ ៖ នៅក្នុង​ផ្ទាំង Task Manager សូម​ចូល​ទៅក្នុង​ផ្ទាំង Process ហើយ​ស្វែងរក​ដំណើរការ Setup.exe ។ សូមចុចកណ្តុរ​ស្ដាំ​លើ​ដំណើរការ​នេះ ហើយ​ជ្រើសរើស Set Priority រួច Select High or Above Normal ៕


Source: Soursdei