បច្ចេកវិជ្ជា បោះពុម្ភគឺជាចំណែកមួយមានអត្ថប្រយោជន៍ជាច្រើននៅក្នុងជីវភាព ប្រចាំថ្ងៃរបស់មនុស្សទាំងវិស័យពាណិជ្ជកម្ម និងការអប់រំ ។ ស្រដៀងគ្នាទៅនឹងម៉ាស៊ីនបោះពុម្ភរបស់ក្រុមហ៊ុនដទៃទៀតដែរ ម៉ាស៊ីនបោះពុម្ពក្រុមហ៊ុន HP ពេលខ្លះធ្វើឱ្យអ្នកប្រើប្រាស់មិនសប្បាយចិត្តដោយសារគេសង្កេតឃើញមាន បញ្ហាកើតមានឡើងជារឿយៗដូចជាការស្ទះក្រដាស ស្ថានភាព offline បំពង់ទឹកថ្នាំ និងការតភ្ជាប់ទៅកុំព្យូទ័រជាដើម ។
ក៏ប៉ុន្តែ អ្វីដែលគួរទុកចិត្តបានគឺថា តាមរយៈការណែនាំជាច្រើននៅក្នុងម៉ាស៊ីនបោះពុម្ព HP លោកអ្នកអាចស្វែងយល់នូវដំណោះស្រាយបញ្ហាជាច្រើនបានដោយខ្លួនឯង ។
ការដោះស្រាយស្ថានភាព offline (Enable Offline HP Printer)
នៅពេលមានបញ្ហានេះកើតឡើង ចូរពិនិត្យឡើងវិញទៅលើខ្សែគុណភាពចម្លង និងការតភ្ជាប់ពីម៉ាស៊ីនបោះពុម្ពទៅកាន់ម៉ាស៊ីនកុំព្យូទ័រឱ្យបាន ត្រឹមត្រូវ ។
ការសម្អាតធូលី និងការស្ទះផ្សេងៗ (Enable Offline HP Printer)
ការស្ទះនៅក្នុងម៉ាស៊ីនបោះពុម្ពអាចបណ្ដាលមកពីការដាក់ក្រដាស ដង្កៀប និងសំភារៈតូចៗខាងក្នុងដទៃទៀតមិនបានត្រឹមត្រូវ ។ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែត្រួតពិនិត្យកន្លែងរក្សាទុកទឹកថ្នាំ និងផ្នែកខាងក្នុងនៃម៉ាស៊ីនបោះពុម្ពឱ្យបានញឹកញាប់ ។
ការត្រួតពិនិត្យលើកម្រិតទឹកថ្នាំ (Enable Offline HP Printer)
ជារឿងធម្មតាទេ ម៉ាស៊ីនបោះពុម្ពមិនអាចដំណើរការបានល្អឡើយនៅពេលដែលកម្រិតទឹកថ្នាំ នៅក្នុងបំពង់ណាមួយនៅសល់តិច ។ ដូច្នេះ ជាការប្រសើរ លោកអ្នកអាចទិញទឹកថ្នាំបម្រុងទុកមុនដើម្បីការពារការអស់ទឹកថ្នាំ ដោយចៃដន្យ ។
ការអង្កេត និងការតម្លើង (Detect and Install)
ការតម្លើងម៉ាស៊ីនបោះពុម្ពមិនបានត្រឹមត្រូវគឺជាមូលហេតុមួយដែលបង្ក ឱ្យលោកអ្នកមិនអាចដំណើរការបោះពុម្ពបាន ដូច្នេះប្រសិនបើមានបញ្ហានេះកើតឡើង លោកអ្នកប្រហែលជាត្រូវចូល Add Printer Wizard តាមរយៈ Control Panel ម្តងទៀតដើម្បីតម្លើងម៉ាស៊ីនបោះពុម្ពជាថ្មី ។
ការស្វែងរក Driver នៅក្នុងគេហទំព័រ (Check Websites for Compatible Drivers)
នៅពេលមានបញ្ហាមិនអាចដំណើរការបោះពុម្ពបាន លោកអ្នកមិនគួរប្រញាប់ស្វែងរកជំនួយពីជាងជួសជុលភ្លាមៗនោះទេ ។ មធ្យោបាយល្អ លោកអ្នកគួរតែតម្លើង Driver ដែលត្រូវគ្នានឹងម៉ាស៊ីនបោះពុម្ពដោយស្វែងរកបាននៅក្នុងគេហទំព័រ របស់ក្រុមហ៊ុន HP (http://www8.hp.com/us/en/support-drivers.html) ។
សរុបមក ដើម្បីកាត់បន្ថយការចំណាយទៅលើការខូចខាតផ្សេងៗទាក់ទិននឹងម៉ាស៊ីន បោះពុម្ព លោកអ្នកគួរតែឧស្សាហ៍ពិនិត្យតាមដានរាល់បញ្ហាដែលកើតឡើងខុសប្រក្រតី របស់ម៉ាស៊ីនបោះពុម្ព ៕
source: soursdei