ការផ្លាស់ប្តូរនានានៃកម្មវិធីបើកគេហទំព័រ (Browser change)
ក្រុម Hacker អាចធ្វើការផ្លាស់ប្តូរជាច្រើនតាមរយៈកម្មវីធីដែលធ្វើការ ផ្លាស់ប្តូរទៅលើការកំណត់នៃកម្មវិធីបើកគេហទំព័រ ។ នៅពេលលោកអ្នកបើកកម្មវិធីបើកគេហទំព័រ ហើយលោកអ្នកសង្កេតឃើញមាន tool bar ថ្មីៗត្រូវបានបន្ថែមដោយខ្លួនឯង ឬទំព័រវែបសាយដែលលោកអ្នកបានជ្រើសរើសក្លាយទៅជាទំព័រវែបសាយ ពាណិជ្ជកម្មផ្សេងណាមួយវិញ នោះគឺជាសញ្ញាប្រាប់ថាកុំព្យូទ័ររបស់លោកអ្នកត្រូវបានភ្ជាប់ទៅ ប្រព័ន្ធសាររំខានដោយក្រុម Hacker ។
ការផ្លាស់ប្តូរលេខសំងាត់ និងការកំណត់ (Password and Setting change)
នៅពេលដែលលោកអ្នកបើកកុំព្យូទ័រ ប៉ុន្តែលេខសំងាត់ដែលលោកអ្នកបានកំណត់ប្រែជាត្រូវបានបដិសេធថា ខុសធ្វើឱ្យលោកអ្នកមិនអាចប្រើប្រាស់បាន ។ ក្នុងករណីនេះ លោកអ្នកត្រូវបិទកំព្យួទ័រ ហើយបើកម្តងទៀតបន្ទាប់មកជ្រើសរើសយកជំរើស Safe mode បន្ទាប់មកចូលទៅក្នុងជំរើស Administrative Option ដើម្បីធ្វើការផ្លាស់ផ្តូរលេខសំងាត់របស់លោកអ្នកសារជាថ្មី ។ បន្ទាប់ពីធ្វើដូច្នេះហើយ ប្រព័ន្ធកុំព្យួទ័ររបស់លោកអ្នកនឹងដំណើរការធម្មតាវិញ ប៉ុន្តែឯកសារមួយចំនួនអាចនឹងត្រូវបានកែប្រែដូចជាឯកសារខ្លះអាច នឹងត្រូវបានរៀបចំសារឡើងវិញ ឬក៏ត្រូវបានលុបចោល ។
កម្មវិធីថ្មីៗ (New software)
សញ្ញាណដ៏ប្រាកមួយដែលបញ្ចាក់ថា កុំព្យួទ័រត្រូវបានគេចូលលួចទិន្នន័យ (Hack) គឺការដាក់បន្ថែមនូវកម្មវិធីថ្មីៗដោយគ្មានការអនុញ្ញាត្ត ហើយកម្មវិធីទាំងអស់នោះពិតជាពិបាកក្នុងការរកទីតាំងរបស់ពួកវា ខ្លាំងណាស់ដោយសារពួកវាត្រូវបានគេច្នៃឡើង និងដាក់ឈ្មោះឱ្យដូចជាកម្មវិធីពិតអញ្ចឹង ។ វិធីដ៏ល្អបំផុតក្នុងការរកកម្មវិធីទាំងអស់នោះគឺត្រូវបង្កើត បញ្ជីកម្មវិធីដោយប្រើប្រាស់ add and remove program option ដែលមាននៅក្នុង control panel ។ លោកអ្នកគ្រាន់តែរៀបកម្មវិធីដែលលោកអ្នកសង្សស័យថាត្រូវបាន ដាក់បញ្ចូលដោយក្រុម hacker បន្ទាប់មកលោកអ្នកអាចដកកម្មវិធីទាំងអស់នោះចេញវិញជាការស្រេច ។
ប្រព័ន្ធកុំព្យួទ័រមានដំណើការយឺត
កម្មវិធីផ្សាយពាណិជ្ជកម្ម និងមេរោគផ្សេងៗដែលក្រុម hacker បានបញ្ចូលក្នុងកុំព្យួទ័ររបស់លោកអ្នកតែងតែមានទំហំធំដែលធ្វើ ឱ្យប្រព័ន្ធកុំព្យួទ័រដើរយឺតជាងធម្មតា ។ ដូចនេះប្រសិនបើកុំព្យួទ័ររបស់លោកអ្នកដើរយឺត ហើយមានសាររំខានលេចឡើងភ្លាមៗជាញឹកញាប់នោះអាចជាសញ្ញាបញ្ជាក់ថា កុំព្យួទ័ររបស់លោកអ្នកត្រូវបានគេលួចទិន្ន័យ ។
Source: Soursdei