ឯកសារ iso គឺជាឯកសារប្រភេទ image មួយប្រភេទដែលកើតចេញពីការប្រមូលទិន្នន័យជាច្រើនបញ្ចូលគ្នា ។ ឯកសារប្រភេទនេះមានសារប្រយោជន៍ណាស់ពីព្រោះវាអាចថតចម្លងទិន្នន័យ ប្រភេទផ្សេងៗគ្នាដើម្បីបញ្ចូលជាឯកសារតែមួយដែលមានលក្ខណៈដូចគ្នា ទាំងស្រុងទៅនឹងឯកសារដើមទាំងទំហំ និងទីតាំងទិន្នន័យនៅក្នុងថតនីមួយៗ ។
ខាងក្រោមនេះគឺជាវីធីណែនាំខ្លះៗអំពីរបៀបថតចម្លងឯកសារប្រភេទ iso ទៅក្នុងស៊ីឌី ឬវីស៊ីឌីតាមរយៈកម្មវិធីដែលមានស្រាប់នៅក្នុងប្រព័ន្ធប្រតិបត្តិការ Window 7 ។
១. សូមដាក់ស៊ីឌី ឬវីស៊ីឌីទៅក្នុងកំព្យូទ័ររួចបន្តបើក Window Explorer ដោយចុចពីរដងលើប៊ូតុង Computer ដែលមាននៅលើ Desktop ។
២. លើផ្ទាំង Window Explorer សូមស្វែងរកទីតាំងឯកសារ iso ដែលលោកអ្នកចង់ថតចម្លងទៅក្នុងស៊ីឌី ឬវីស៊ីឌី ។ បន្ទាប់ពីបានរកឃើញឯកសារនោះ សូមចុចពីរដងទៅលើវាក្រោយមកលោកអ្នកនឹងឃើញផ្ទាំងតូចមួយដូច ខាងក្រោម ៖
៥. ប្រសិនបើលោកអ្នកចង់ធ្វើការផ្ទៀតផ្ទាត់ដើម្បីឱ្យប្រាកដថា លោកអ្នកជ្រើសរើសឯកសារបានត្រឹមត្រូវ សូមធ្វើការដាក់សញ្ញាសម្គាល់នៅក្នុងប្រអប់ខាងមុខពាក្យ Verify disc after burning ។
៦. សូមចុចពាក្យ Burn ដើម្បីឱ្យម៉ាស៊ីនកុំព្យូទ័រចាប់ផ្ដើមធ្វើការថតចម្លង ហើយលោកអ្នកអាចរង់ចាំរហូតដល់ដំណើរការចប់ ។ ជាលទ្ធផល លោកអ្នកនឹងទទួលបាននូវស៊ីឌី ឬវីស៊ីឌីមួយដែលមានឯកសារ iso នៅក្នុងនោះ ៕
Source: soursdei