គណនី Administrator ជាគណនីមួយដែលមានសិទ្ធិធ្វើការច្រើនជាងគេ ហើយវាត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិបន្ទាប់ពីការដំឡើង ប្រព័ន្ធប្រតិបត្តការ ។ នៅក្នុងប្រព័ន្ធប្រតិបត្តការ Windows 2000 ឬ XP គណនី Administrator អាចត្រូវបានគេប្រើជាធម្មតា ប៉ុន្តែសម្រាប់ប្រព័ន្ធដំណើរការប្រភេទ Windows 7 ឬ Vista លោកអ្នកមិនអាចយកមកប្រើគណនីនេះបានទេប្រសិនបើលោកអ្នកមិនចូលទៅបើក មុខងាររបស់វា ។ ដូច្នេះ ដើម្បីបើកឱ្យគណនី Administrator យកមកប្រើប្រាស់បាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រពីរដូចខាងក្រោម ៖
របៀបទីមួយ
១. ដំបូងសូមចុចកណ្ដុរស្តាំលើ Computer រួចចុចលើពាក្យ Manage ។
២. សូមចុចលើពាក្យ System Tools រួច Local Users and Groups ហើយចុចលើ Users ។
៣. សូមចុចកណ្តុរស្តាំលើ Administrator រួចជ្រើសរើសយកពាក្យ Properties ។
៤. បន្ទាប់មកសូមធ្វើការដកសញ្ញាសម្គាល់នៅមុខពាក្យ Account is disabled រួចចុចប៊ូតុង OK ។
របៀបទីពីរ
១. សូមចូលទៅកាន់ Command Prompt តាមរយៈ Start > All programs > Accessories > Command Prompt ។
២. នៅក្នុងផ្ទាំង Command Prompt សូមវាយនូវបញ្ជា "net user administrator /active:yes" រួចចុច Enter នៅលើក្តារចុចជាការស្រេច ៕
Source: soursdei