Sunday, October 23, 2011

របៀប​កំណត់​ឲ្យ​កម្មវិធី​បើក​ដោយ​ស្វ័យ​ប្រវត្តិ


ប្រព័ន្ធ ​ប្រតិបត្តិ​ការ​ Windows ជា​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដ៏​ពេញ​និយម​មួយនៅ​ទូទាំង​ពិភព​លោកដោយ​ វា​មាន​ភាព​ងាយ​ស្រួល​​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ។ ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ​ដំណើរ​ការ​ភ្លាម ​វា​នឹង​​បើក​កម្ម​វិធី​មួយ​ចំនួន​ដែល​ជា​កម្ម​វិធី​របស់​ប្រព័ន្ធ​ដោយ​ស្វ័ ​យ​ប្រវត្តិ ។ ដូច​នេះ​ប្រសិន​បើ​លោក​អ្នក​ចង់​ដំណើរ​ការ​កម្មវិធី​ផ្សេង​ក្រៅ​ពី​កម្ម​ វិធី​ប្រព័ន្ធ​ប្រតិបត្តិការ លោក​អ្នក​ត្រូវ​តែ​ធ្វើ​ការ​កំណត់​ដោយ​ផ្ទាល់ ។

ដើម្បី​កំណត់​​ឲ្យ​​បើក​កម្មវិធី​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​ពេល​ដំណើរ​ការ​ ប្រព័ន្ធ​​ប្រតិបត្តិ​ការ លោក​អ្នក​ត្រូវ​ស្គាល់​អំពី​ទី​តាំង​ដើម្បី​កំណត់​ និង​វិធី​កំណត់​ ។ សម្រាប់​ទី​តាំ​ង​កំណត់​​បន្ថែម​កម្មវិធី​ដើម្បី​ដំណើរ​ការ​ដោយ​ស្វ័យ​ ប្រវត្តិ​គឺ​ជា​សឺមី Startup ដែល​ស្ថិត​ក្នុង Start Manu ហើយ​​​វិធី​កំណត់​ដោយ​ផ្ទាល់​គឺ​ស្ថិត​នៅ​ក្នុង Microsoft Configuration ​។ សូម​មើល​វិធី​ទាំង​ពីរ​ខាង​ក្រោម​ដើម្បី​ធ្វើ​ការ​កំណត់​ ។
ការ​កំណត់​កម្មវិធី​ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​បន្ថែម​​
១.ចុច Start រួច​​ចូល​ទៅ​កាន់ All Programs ហើយ​​ចុច​កណ្តុរ​ស្តាំ​លើ Startup ។ បន្ទាប់​មក​​ជ្រើស​យក Explorer ហើយ​​ផ្ទាំង​ថ្មី​នឹង​​បង្ហាញ​លោក​អ្នក​ ។
២.សូម​​ថត​ចម្លង (Copy) Shortcut icon របស់​កម្មវិធី​ដែល​លោក​អ្នក​ចង់​ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ពី Desktop ឬ All Programs ទៅ​ដាក់​ក្នុង​សឺមី​នៃ​ផ្ទាំង​ដែល​បាន​បង្ហាញ​ ។
៣.​បិទ​បើក​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ថ្មី​ម្តង​ទៀត ហើយ​នៅពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិ​ការដំណើរការ​ជា​ថ្មី​ Shortcut icon របស់​កម្មវិធី​ដែល​លោក​អ្នក​មាន​នៅ​ក្នុង​សឺមី Startup នឹង​ Link ទៅ​កាន់​កម្មវិធី​ដោយ​ផ្ទាល់​ ហើយ​បើក​ដោយ​ស្វ័យ​ប្រវត្តិ​​ ។
​​​វិធី​កំណត់​ដោយ​ផ្ទាល់​គឺ​ស្ថិត​នៅ​ក្នុង Microsoft Configuration
១.​ចុច Start រួច​វាយ msconfig នៅ​ក្នុង​ប្រអប់​ស្វែង​រក ហើយ​​ផ្ទាំង System Configuration console នឹង​ចេញ​មក​បង្ហាញ​លោក​អ្នក​ ។
២.ចូល​ទៅ​កាន់ផ្ទាំង Startup ហើយ​វា​នឹង​បង្ហាញ​លោក​អ្នក​នូវ​កម្មវិធី​ទាំង​អស់​ដែល​បាន​តម្លើង ។ បន្ទាប់​មក​​ជ្រើស​រើស​វា​ដោយ​ដាក់​សញ្ញា​សម្គាល់​នៅ​ខាង​មុខ​ឈ្មោះ​ កម្មវិធី ហើយ​ចុច Apply​ ។
៣.​បិទ​បើក​កុំព្យូទ័រ​របស់​លោក​អ្នកជា​ថ្មី​ម្តង​ទៀត ហើយ​នៅពេល​ដែល​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ដំណើរការ​ជា​ថ្មី​ កម្មវិធី​ដែល​លោក​អ្នក​បាន​ដាក់​សញ្ញា​សម្គាល់​ខាង​មុខ​នឹង​ដំណើរ​ការ​ដោយ​ ស្វ័យ​ប្រវត្តិ​ ៕


source: Soursdei