ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដែលមានប្រសិទ្ធភាពជួយដោះស្រាយបញ្ហានេះ ៖
- គួរដាក់ Laptop នៅលើផ្ទៃរឹង និងរាបស្មើដោយជៀសវាងការដាក់វានៅលើភួយ ខ្នើយ ឬផ្ទៃទន់ៗផ្សេងទៀតពី ព្រោះវត្ថុទាំងនេះអាចរារាំងមិនឱ្យខ្យល់ចេញចូលក្នុងម៉ាស៊ីន បាន ។
- មិនគួរបិតស្កុត ឬប្លាស្ទិចណាមួយនៅពីលើកន្លែងខ្យល់ចេញចូលដូចជាកន្លែងក្តារចុច ឬផ្ទៃខាងក្រោមរបស់ម៉ាស៊ីន ។
- គួរទិញឧបករណ៍ផ្ដល់ធាតុត្រជាក់ (Cooler) ឬកង្ហារជំនួយ ។ បច្ចុប្បន្ន មានឧបករណ៍ផ្ដល់ធាតុត្រជាក់ច្រើនប្រភេទសម្រាប់ជំនួយដល់ម៉ាស៊ីន។
- គួរប្រើ Laptop នៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ជៀសវាងប្រើប្រាស់នៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ។
- គួរសំអាតកម្ទេចធូលីចេញពីកង្ហារដោយប្រើក្រណាត់ ឬសំឡីជ្រលក់ជាមួយនឹងទឹកអាល់កុលដើម្បីជូតសម្អាតថ្នមៗ ។ មុននឹងសម្អាត ត្រូវបិទកុំព្យូទ័រសិនបន្ទាប់មកត្រូវដោះថ្ម និងឌុយភ្លើងចេញ ៕