Saturday, October 15, 2011

កម្ម​វិធី​ល្បី​ៗ​សម្រាប់​គូរ​ប្លង់


បច្ចុប្បន្ន ​នេះ​ការ​រចនា​រូប​ភាព​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​​​ត្រូវ​បាន​អ្នក​មាន​ បច្ចេក​ទេស​ខ្ពស់ៗ​រចនា​ឡើង​ដូច​ផ្ទះ​ពិត​ៗ ហើយ​លោក​អ្នក​អាច​ផ្លាស់​ប្តូរ​ ឬ​ដាក់​សំភារៈ​ផ្សេង​ៗ​ទៅ​ក្នុង​នោះ​បាន ហើយ​លោកអ្នក​អាច​កែ​តម្រូវ​វា​​​បាន​តាម​ចំណង់​ចំណូល​ចិត្ត ​។ ក្រោយ​ពី​ការ​រចនា​ម៉ូដ ការ​​សាង​សង់​ផ្ទះ​​ស្រប​តាម​បទ​ដ្ឋាន​នៃ​រូប​ភាព​ ដែល​បាន​រចនា​នោះ​នឹង​ត្រូវ​សាង​សង់​ឡើង ​។

តាម​ការ​ វិភាគ​របស់​ក្រុម​អ្នក​​​មាន​បច្ចេក​ទេស​ខ្ពស់ៗ​ក្នុង​ការ​រចនា​រូប​ភាព​ ត្រី​មាឌ (3D) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​កម្ម​វិធី​ចំនួន​៨​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រចនា​រូប​ផ្ទះ​ និង​ប្លង់​ផ្ទះ​​ដែល​រួម​មាន​ដូច​ខាង​ក្រោម​នេះ ​។
Archifacile ជា​កម្ម​វិធី​មាន​កំណត់​ ប៉ុន្តែ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រចនា​​ និង​មាន​ពន្លឺ​ស្រស់​ស្អាត ។ វា​អាច​ដំណើរ​ការ​បាន​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការប្រភេទ Window XP Vista និង 7 ​។ នៅ​ពេល​ដែល​លោក​អ្នក​គូរ​​រូប​ជញ្ជាំង​មួយ បន្ទាត់​នឹង​រត់​មក​ដើម្បី​ជំនួយ​លោក​អ្នក​ឲ្យ​គូរ​​បាន​ត្រង់ ហើយ​លោក​អ្នក​ក៏​អាច​បើក ដក ដាក់ និង​កំណត់​វត្ថុ​ និង​ចំនួន​មាឌ​ (Demionsion) របស់​វា​ ។ កម្ម​វិធី​នេះ​មាន​សមត្ថភាព​ខ្ពស់​ បើក​បាន​លឿន និង​ពុំ​មាន​ការ​កត់​ត្រា​ (Cache) ច្រើន​ពេក​ទេ ​។
Sweet Home 3D ជា​កម្ម​វិធី​ម្យ៉ាង​ដែល​មាន​គុណ​សម្បត្តិ​ច្រើន​ក្នុង​ការ​រចនា​ព្រោះ​វា​ អាច​ប្រើ​ប្រាស់​បាន​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង​អស់​រួម​មាន​ Mac OS X និង Linux ព្រម​ទាំង​ Windos ​​។ កម្ម​វិធី​នេះ​អាច​ឲ្យ​លោក​អ្នក​បន្ថែម​នូវ Object ផ្សេង​ៗ​ចូល​បាន​ ហើយ​អាច​មើល​រូប​ភាព​ផ្ទះ​របស់​លោក​អ្នក​ជា​រូប​​ប្រភេទ​ត្រី​មាឌ​ (3D) ​។ លោក​អ្នក​អាច​កំណត់​ផ្នែក​នី​មួយៗ​​​ក្នុង​ប្រវែង​ជា​ម៉ែត្រ​ការេ​បាន ហើយ​លោក​អ្នក​ក៏​អាច​កំណត់​​គ្រឿង​សង្ហា​រឹម​ សំភារៈ​ផ្ទះ​បាយ និង​អ្វី​ៗ​ដែល​លោក​អ្នក​ចង់​ដាក់​ក្នុង​ផ្ទះ​របស់​លោក​អ្នក​ ។
3D architecture កម្ម​វិធី​នេះ​ជា​កម្ម​វិធី​ដ៏​ល្អ​មួយ​ ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ជំនាន់​សាក​ល្បង ។ លោក​អ្នក​អាច​ប្រើ​ប្រាស់​បាន​ជា​មួយ​​កម្ម​វិធី​ជំនាន់​មុន​របស់​វា​ ប្រសិន​​លោក​អ្នក​ចង់​​ប្រើ​ប្រាស់​វា​បាន​គ្រប់​កិច្ចការ​ងារ ។ លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៤៩,៥៤២៧​ដុល្លារ​ដើម្បី​ទិញ​អាជ្ញាប័ណ្ណ​នៃ​កម្មវិធី​នេះ​ ។ កម្ម​វិធី​នេះ​មាន​សមត្ថភាព​ប្រសើ​រ​ក្នុង​ការ​រចនា​សំណង់​អគារ​ធំៗ​ដែល​មាន ​កំពស់​ច្រើន​ជាន់ ដូច​នេះ​ការ​ដំណើរ​ការ​របស់​វា​មាន​តម្រូវ​ការ​ខ្ពស់ ។ ប្រសិន​បើ​កុំព្យូទ័រ​របស់​លោក​អ្នក​មាន​សមត្ថភាព​មិន​គ្រប់គ្រាន់​ ​កម្ម ​វិធី​នេះ​មិន​អាច​ដំណើរ​ការ​បាន​ទេ​ ជា​ពិសេស​អង្គ​គណនា​រូប​ភាព (Graphic Card) ។ ជា​មួយ​កម្ម​វិធី​នេះ ​លោក​អ្នក​អាច​ដាក់​បញ្ចូល​នូវគ្រឿង​បន្ទាប់​បន្សំ ទ្វា​រ និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ​ទៀត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​រចនា​ ។​
Google SketchUp ជា​កម្ម​វិធី​​​មិន​មាន​ភាព​ទូលំ​ទូ​លាយ​ដូច​កម្ម​វិធី Sweet Home 3D ពី​​ព្រោះវា​ពុំ​អាច​ប្រើ​ប្រាស់​បាន​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Linux ​។ កម្ម​វិធី​នេះ​រចនា​រូប​ភព​ប្រភេទ​ទ្វេរមាឌ (2D) រួច​ទើប​បំលែង​ជា​រូប​ភាព​ប្រភេទ​​ត្រី​មាឌ​ (3D)​ ។ រាល់​ការ​រចនា​របស់​លោក​អ្នក​គឺ​ពុំ​មាន​ការ​កំណត់​​ទូទៅ​​​​សម្រាប់​ធន​ធាន ​ទាំង​ឡាយ​ដូច​ជា​គ្រឿង​សង្ហា​រឹម អំពូល និង​សំភារៈ​ផ្សេង​ទៀត​ ​។
IKEA Home Planner កម្ម​វិធី​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ទៅ​នឹង​ការ​កំណត់​ដោយ​ ផ្ទាល់​ដូច​ជា​ការ​បន្ថែម​ឧបករណ៍​​ប្រភេទ​ត្រី​មាឌ (3D Objects)​ ។ ភាគ​ច្រើន​គេ​ប្រើ​ប្រាស់​កម្ម​វិធី​នេះ​ដើម្បី​រចនា​ Apartment ដែល​លោក​អ្នក​អាច​រចនា​បាន​ជា​មួយ​គ្រឿង​សង្ហា​រឹម​ដ៏​ស្អាត​ៗ​ជា​ច្រើន​​ របស់ Ikea ប៉ុន្តែ​មាន​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​​តម្រូវ​ឲ្យ​លោក​អ្នក​ទិញ​ ។ នៅ​ក្នុង IKea មាន​លក់​នូវ​សំភារៈ​ថ្មី​​សម្រាប់​ឆ្នាំ​២០១០​ ដូចជា​ម៉ូដ​​បន្ទប់​ប្លែក​ៗ ឧបករណ៍​អេឡិក​ត្រូនិក ឧបករណ៍​បន្ទប់​ទឹក និង​ឧបករណ៍​ផ្ទះ​បាយ ​។ ទោះ​បី​ជា​មាន​សំភារៈ​ជា​ច្រើន​តម្រូវ​ឲ្យ​លោក​អ្នក​ទិញ​យក​មក​រចនា​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​អ្នក​រក្សា​ទុក​គម្រោង​ លោក​អ្នក​ក៏​អាច Encrypt វា​ចៀស​វាង​មាន​គេ​លួច​កម្ម​សិទ្ធិ​បញ្ញា​របស់​លោក​អ្នក​ ។
Home Style ជា ​កម្ម​វិធី​មួយ​ក្នុង​ចំណោម​កម្ម​វិធី​ល្បីៗ​ទាំង​៨​នេះ ប៉ុន្តែ​វា​ជា​កម្ម ​វិធី​រចនា​រូប​ភាព​តាម​រយៈ​គេហទំព័រ​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចូល​ទៅ​ បង្កើត​គណនី​​មួយ​​នៅ​ក្នុង​គេហទំព័រ​របស់ Home Style រួច​​រចនា​រូម​ភាព​ និង​រក្សា​ទុក​នៅ​ក្នុង​គណនី​របស់​លោក​អ្នក​ ។ កម្ម​វិធី​នេះ​មាន​ភាព​ងាយ​ស្រួល​បំផុត​ព្រោះ​តែ​វា​អាច​ឲ្យ​លោក​អ្នក​ធ្វើ​ ការ​ងារ​របស់​លោក​អ្នក​យ៉ាង​ជិត​ស្និត​ជា​មួយ​ប្រព័ន្ធ​អ៊ីន​ធើណិត​ ។ ក្នុង​ការ​រចនា​ជា​មួយ​កម្ម​វិធី​នេះ​ លោក​អ្នក​ក៏​អាច​បន្ថែម​សំភារៈ​ ដើម្បី​រចនា​ផង​ដែរ​​ដូច​ជា ជញ្ចាំង បង្ហួច ទ្វារ គ្រឿង​សង្ហារឹម​ ។ល។ ការ​ដំណើរ​ការ​របស់​កម្ម​វិធី​នេះ​លឿន ស្រួល​ប្រើ​ប្រាស់ រូប​ភាព​ច្បាស់ និង​ការ​បង្ហាញ​ស្រស់​ត្រកាល​ផង​ដែរ​ ។ ការ​បង្កើត ​និង​រចនា​នៅ​លើ​គេហទំព័រ​របស់​វា​មិន​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ ទេ ។
Space Designer 3D ជា​កម្ម​វិធី​មួយ​នៅលើ​ប្រព័ន្ធ​អ៊ីន​ធើណិត​​ដែ​ល​មាន​សមត្ថភាព​ប្រហាក់​ ប្រហែល​ទៅ​នឹង Home Style ហើយ​ភាគ​ច្រើន​គេ​ប្រើ​ប្រាស់​វា​ដើម្បី​រចនា​ផ្ទះ​បាយ​ព្រោះ​​វា​​មាន​ សំភារៈ​ច្រើន​សម្រាប់​ផ្ទះ​បាយ ​។ ​កម្ម​វិធី​នេះ​​​ពុំ​ត្រូវ​បាន​គិត​ថ្លៃ​នោះ​ទេ ។
Floor Planner ជា​កម្ម​វីធី​​​ដែល​ប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធើណិត​​ដូច​​គ្នា​ទៅ​ នឹង Home Style និង Space Designer 3D ដែរ ហើយ​សមត្ថភាព​របស់​វា​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ក្នុង​​តួនាទី​រចនា​ ។​ ក៏ប៉ុន្តែ​កម្ម​វិធី​នេះ​មាន​ភាព​លេច​ធ្លោ​ក្នុង​ការ​រចនា​អគារ​ច្រើន​ជាន់​ ។
ជា​ចុង​ក្រោយ​គឺ​កម្ម​វិធី Autodesk ដែល​លោក​អ្នក​ធ្លាប់​ស្គាល់​យ៉ាង​ច្បាស់​ថា វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ ការ​រចនា​ ហើយ​វា​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​រចនា​ជា​មួយ​ស្ថាបត្យ​ករ​យ៉ាង​ ច្រើន​ទូទាំង​ពិភព​លោក​ ៕


Source: Soursdei