Friday, October 28, 2011

​កុំព្យូទ័រ​ដែល​អាច​ប្រើ​ជាមួយ Window 7















នៅ​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft បាន​ដាក់​ចេញ​លក់ Windows 7 ជា​សាធារណៈ​នៅ​ទូទាំង​ពិភពលោក ។​

​​អ្នក​ប្រើ​កុំព្យូទ័រ​ភាគច្រើន​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ប្រព័ន្ធ OS ថ្មី​នេះ ប៉ុន្តែ​អ្នកខ្លះ​ហាក់​នៅ​មាន​ការ​អល់អែក​នៅឡើយ ដោយ​យល់ថា កាលណា​គាត់​ប្តូរ​មក​ប្រើ OS ថ្មី ម៉ាស៊ីន​កុំព្យូទ័រ​របស់​គាត់​អាច​មិន​មាន​គ្រឿង Hardware ល្មម​គ្រប់គ្រាន់​សម្រាប់​ប្រើ​ជាមួយ តែ​អ្នក​ខ្លះ​ទៀត​គិតថា ប្រូ​ក្រាម​ចាំបាច់​របស់​គាត់​មួយចំនួន​អាច​មិន​ដំណើរការបាន​ត្រឹមត្រូវ ឬ​មិន​អាច​ប្រើការ​បាន​សោះ​តែ​ម្តង​ក៏មាន ។​

​​បញ្ហា​ទាំងអស់​ខាងលើនេះ​បាន​បង្អាក់​បំណង​របស់​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ឲ្យ​រារែក ឬ​ពិបាក​នឹង​ធ្វើ​ការសម្រេចចិត្ត ចំពោះ​ការផ្លាស់ប្តូរ​ប្រព័ន្ធ OS ពីអ្វី​ដែល​គាត់​កំពុង​ប្រើ​មក Windows 7 (OS) ។​


​ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានកំណត់​ (​ខែ​មករា ឆ្នាំ ២០០៩) សម្រាប់​ការបញ្ចេញ​ឲ្យប្រើ​ជាដំបូង (Beta) :

​​- CPU ដែល​មាន​ល្បឿន 1GHz (​ប្រភេទ 32-bit or 64-bit)

​​- RAM ចំនួន 1GB

​​- ចំនួន space របស់ Hard Disk ដែល​ត្រូវការ​គឺ 16 GB

​​- Video Card ត្រូវមាន​សមត្ថភាព Support Directx9 ត្រូវមាន Video memory ចំនួន​យ៉ាងតិច​បំផុត 128Mb

​​ក្រោយ​ពី​នេះ​មក​បន្តិច គឺ​នៅ​ខែ​មេសា (April 2009) ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានបញ្ចេញ​ការតម្រូវ​មួយ​ផ្សេងទៀត ដែល​ជា​ការតម្រូវ​មួយ​មាន​ភាពជាក់លាក់ និង​ច្បាស់លាស់​ជាង​មុន ហើយក៏​ជា​ការតម្រូវ​មួយ​ចុងក្រោយ​ដែរ ។​

​​- CPU ដែល​មាន​សមត្ថភាព 32-bit ឬ 64-bit (​សូម្បី​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ Pentium 4. 3.0GHz ក៏​អាច​ប្រើ Windows 7 នេះ​បាន​ដែរ ដោយ​គ្រាន់តែ​ចាំបាច់​ត្រូវមាន Ram ចំនួន 2GB និង Video Memory ចំនួន 256 ឡើងទៅ​)

​​- Memory ចំនួន 1GB (32-bit) Memory ចំនួន 2GB (64-bit)

​​- Hard Disk ចំនួន 16GB (20 GB សម្រាប់​ប្រភេទ Windows 64-bit)

​​- ត្រូវមាន Video Card ដែល​អាច​ប្រើ Directx9 បាន​ជាមួយ WDDM 1.0 ឬ​ខ្ពស់ជាង​នេះ ។​

បញ្ជាក់ : ក្នុងករណី​ដែល​យើង​មាន​បំណង​ប្រើ Windows XP (Pro) ជាមួយ Windows 7 ផង​នោះ យើង​គួរ​បង្កើត RAM របស់​យើង​ដល់​ទំហំ 2GB ត្រូវការ space របស់ Hard Disk បន្ថែម​ចំនួន 15GB ផ្សេងទៀត ។ ក្រៅពីនេះ Windows Virtual PC បាន​តម្រូវ​ឲ្យ​យើង​ត្រូវមាន CPU ប្រភេទ Intel-VT ឬ AMD-VT រួចជាស្រេច ពីព្រោះ VT នេះ​សំដៅ​ចំ​ពោះ​បច្ចេកវិជ្ជា (Virtual ization) ទាំង​ពេល​នេះ និង​សម្រាប់​ពេលអនាគត ។​

​​ជាធម្មតា​មុនពេល Windows 7 ចាប់ផ្តើម install ប្រូ​ក្រា​មមួយ​ឈ្មោះ Windows Upgrade Advisor នឹង​ចាប់​ឆែក​រកមើល​គ្រឿង Hardware របស់​យើង រួមទាំង Driver របស់ Hardware ទាំងនោះ ដើម្បី​ផ្ទៀងផ្ទាត់​មើល​ថា តើ​វា​អាច​ប្រើ​បាន​ជាមួយ MS Windows 7 ដែរឬទេ ?

​​ឥឡូវ​យើង​បានដឹង​ហើយ​ពី​ការតម្រូវ​ទៅលើ​គ្រឿង Hardware ដែល​យើង​ត្រូវ​មាន​ជា​ចាំបាច់​មុន​ពេល​អាច​ដំណើរការ​បាន​ជាមួយ Windows 7 ប៉ុន្តែ​យើង​នៅ​មិនទាន់​បាន​ដឹង​ទេ​ថា តើ​ប្រូ​ក្រាម​ណាខ្លះ​ដែល​អាច​ប្រើ​ជា​មួយ Windows បាន ។ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ យើង​នឹង​ធ្វើ​ការសាកល្បង​ទៅលើ របៀប​ដែល Windows ដំណើរការ​សិន ។​

​​ដោយ​យល់ឃើញថា អ្នក​ប្រើ​កុំព្យូទ័រ​ជា​ច្រើន​នៅ​ប្រើ Windows XP នៅឡើយ ហើយ​មាន​ការរារែក​ក្នុង​ការ​មក​ប្រើ Windows 7, ក្រុមហ៊ុន ម៉ៃ​ក្រូសូ​ហ្វ បាន​បង្កើតប្រូ​ក្រា​មមួយ​ឈ្មោះ Virtual PC7 (2007, 2009) ។​

​​ប្រូ​ក្រាម Virtual PC នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឲ្យ​អ្នកប្រើ Windows 7 អាច​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​ធ្លាប់​ប្រើ​ជាមួយ Windows XP កាលពី​មុន​បាន (​ស្ទើរ​ទាំងអស់​) ។​

​​ក្រៅពីនេះ​ក៏​នៅ​មានប្រូ​ក្រាម​ជំនួយ​មួយចំនួន​ទៀត​ដែរ ដែល​មាន​តួនាទី​ជួយ​ឲ្យ​ប្រូ​ក្រាមចាស់ៗ​ដំណើរការ​បាន​ជាមួយ Windows 7 បាន​ត្រឹមត្រូវ ។​

​​អាស្រ័យ​ដោយ​ហេតុនេះ​, អ្នក​ប្រើ​ទាំងឡាយ​ដែល​នៅ​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ទាំងនោះ គឺ​នៅ​អាច​ប្រើ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ ។​

​​យោង​ទៅតាម​ការសាកល្បង​ប្រើ យើងខ្ញុំ​បាន​រកឃើញថា Windows 7 ពិតជា​មាន​ល្បឿន​លឿន​ជាង នៅ​រាល់ពេល​យើង​ប្រើ​ប្រូ​ក្រាម គឺ​ប្រសើរ​ជាង Windows Vista ច្រើន ម្យ៉ាវិញទៀត វា​មិន​បាន​ទាមទា​រគ្រឿង Hard ware ដ៏​ច្រើន​សម្បើម​ដូច Vista ឡើយ ។​

​​លក្ខណៈពិសេស និង​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​នៅ​ត្រង់​វា​អាច​ឲ្យ​យើង​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​យើង​ធ្លាប់មាន ឬ​កំពុង​ប្រើ​បាន មិន​តែ​ប៉ុណ្ណោះ​វា​ដំណើរការ​ក្នុង​ល្បឿន​មួយ​លឿន​ជាង ។ គ្រឿង Hardware ដែល​យើង​មាន​ក្នុង​ម៉ាស៊ីន​យើង​ភាគច្រើន​ត្រូវបាន Windows ស្គាល់ ឬ​ត្រូវ​បាន​វា​ដាក់​ឲ្យប្រើ Driver ប្រភេទ Generic សិន បើសិនជា​វា​មិន​អាច​រក Driver ឲ្យ​យើង​បាន ឬ​យើង​មិន​មាន​ត​ភ្ជាប់​ទៅ internet ។​

​​សូម​ចំណាំ​ថា នៅ​មុន​ពេល​យើង​ចាប់ផ្តើម install windows 7 យើង​គួរតែ​ត្រៀម Driver របស់​វា​ជា​មុន​ឲ្យ​ហើយ (​គឺ Driver សម្រាប់​គ្រឿង Hardware ទាំងអស់​របស់​កុំព្យូទ័រ​យើង​) យ៉ាងហោចណាស់ ក៏​យើង​ត្រូវមាន Driver សំខាន់ៗ​មួយចំនួន ដូចជា​សម្រាប់ Video card, Network, sound , Webcam (​បើ​មាន​) របស់ Windows XP ។​

​​ក្នុងករណី​ដែល Video Card របស់​កុំព្យូទ័រ យើង​ចាស់​ណាស់​ពេក ឬ​មាន Memory ត្រឹមតែ 64 Mb ឬ 128 Mb យើង​គួរ Upgrade វា​នៅ 256-512 Mb ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​បាន​ប្រសើរ​ជាមួយ Video card ចាស់ៗ​ដែលមាន Memory តិចតួច​មិន​គ្រប់គ្រាន់ ។​

​​


Source: CEN