Saturday, October 1, 2011

​កម្មវិធី​កម្ចាត់​មេរោគកុំព្យូទ័រ

​ផ្នែក​ប្រព័ន្ធ​កុំព្យូទ័រ ក៏​មានការវាយលុក​យ៉ាង​ខ្លាំង ពីពពួក​មេរោគ​កុំព្យូទ័រ និង​កម្មវិធី​រំខាន់ផ្សេងៗ ដូច្នេះហើយទាមទារ​ឲ្យ​លោកអ្នក​យល់ដឹងអំពី​លក្ខណៈ​ពិសេស របស់​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ​នីមួយ​ៗ ដូច​ខាងក្រោម​ដោយ​តម្រៀប​តាមលំដាប់ពី A ទៅ Z ។

ប្រភេទ​ទី១៖ Avast! Free Antivirus

ជាញឹកញយគេឃើញថាវា ជា​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ​ដ៍ធំមួយ ដែល​ធ្វើការ​ប្រកួតប្រជែងជាមួយ​កម្មវិធី​ដទៃ​ទៀត ដោយសារ​តែវាមានភាព​ងាយស្រួល​ប្រើ និង ភា្ជប់ជាមួយ​នូវ​លក្ខណៈ​មួយចំនួនធំ​ដូចជា​៖

  • ​ធ្វើការ scan នូវ Web, P2P, ការពារ​ប្រព័ន្ធ network, ធ្វើការ scan នៅពេល​ចាប់ផ្តើម boot, Update, ប្រឆាំងនឹង​មេរោគ​កុំព្យូទ័រ និងពពួក trojans, worms, spyware, adware, keyloggers, rootkits ។ ប៉ុន្តែ​ដោយឡែក Avast Free មិនអាច​ធ្វើការ​ជា Silent Firewall, Antispam, Script Shield, Command-line scanner នោះទេ ។
  • វា​ភ្ជាប់​ខ្លួនរបស់វាទៅកាន់ (plug-in) ជាមួយ MS Outlook
  • ​ស្វែងរក​នូវ malicious scripts ដែល​លាក់ខ្លួននៅ​ក្នុង Web pages និង​ការពារ​មិន​ឲ្យ​ដំណើរ​ការ​នៅលើ​កុំព្យូទ័រ​លោកអ្នក ។
  • ​លោកអ្នក​អាច​ធ្វើការ update តាមរយៈ online បាន ។


​ប្រភេទ​ទី២៖ AVG Free Antivirus

វាជា ​កម្មវិធី​កម្ចាត់​មេរោគ ដែល​អាច​ផ្តល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច Upgrade ជំនាន់​របស់វាបាន ហើយវាមាន​លក្ខណៈ​ល្អ​ប្រសើរ សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​នូវ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន ។ ម្យ៉ាង​វិញទៀតវាមាន Interface សាមញ្ញហើយស្រស់​ស្អាត និង ងាយស្រួល​ដំឡើង ។ សម្រាប់​អ្វី​ដែល​ផ្តល់​ឲ្យ​ដោយស៊េរីគឺវាអាច​ការពារ​ដូច​ខាងក្រោម​៖

  • ​ធ្វើការ scan នូវ link ដែល​លោកអ្នក​បើកទៅកាន់ Internet
  • ​ធ្វើការ Scan នូវ E-mail ក្នុង​ការ​បញ្ចូន និង ទទួល ។
  • ​ដំណើរ​ការ​រហ័ស​នៅ​ក្នុង​ការ scan កុំព្យូទ័រ​របស់អ្នក ។
  • Update តាមរយៈ Online ។
  • ​សម្រាប់​កម្មវិធី​ដែល Free អាច​ការពារ​បានត្រឹមតែពពួក​មេរោគ និង spyware តែប៉ុណ្ណោះ ។


​ប្រភេទ​ទី៣៖ Avira Free AntiVirus!

វាក៍ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ ដែល​ផ្តល់​ឲ្យ​សេរីល្អ​បំផុត​មួយផងដែរ ប្រសិនបើ​លោកអ្នក យកវាទៅ​ការពារ​កុំព្យូទ័រ​លោកអ្នក​ពពួក viruses, worm និង Trojans នោះ ។ ប៉ុន្តែ​នៅ​ក្នុង free edition នេះ Avira មិនអាច​ការពារ និង Scan នូវ Email របស់អ្នក​បានឡើយ ។

  • ​សម្រាប់​ការ Update វិញគឺ​លោកអ្នក​ត្រូវការ​ទាញយក​តាមរយៈ​

​ប្រភេទ​ទី៤៖ Microsoft Security Essentials Free Edition !

ក៍ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ Free មួយដ៏មានឥទ្ធិពល នៅ​ក្នុង​ការ​ការពារ​ជាមុន ជាពិសេស​សម្រាប់ Viruses, Spyware និង rootkits ។ ម្យ៉ាង​វិញទៀតវាមាន​សមត្ថភាព​ល្អនៅ​ក្នុង​ការ​កម្ចាត់​ពពួក malware ដែល​ឆ្លងចួល​កុំព្យូទ័រ​រួចហើយ និង នៅ​ក្នុង​ជំនាន់​ថ្មីនេះវាបានរួមបញ្ចួលទៅ​ក្នុង IE ដើម្បី Scan នូវ file ដែល​លោកអ្នក Download ។ MSE សាកសមជាមួយអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ធម្មតា​បំផុត ក៏ ប៉ុន្តែ​អ្វី​ដែល​ជាគុណវិបតិ្តនោះគឺ MSE វា​ចំណាយ​ពេលវេលាយួរនៅ​ក្នុង​ការ scan នឹងត្រូវ​ការ genuine windows ។

​ផ្តល់​ភាព​ងាយស្រួល​នៅ​ក្នុង​ការ Update ដោយ​ធ្វើការ Update ដោយស្វ័យប្រវត្ត ។



​ប្រភេទ​ទី៥៖ Rising Antivirus Free Edition

ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ ដែល​ផ្តល់​ឲ្យ​ដោយសេរី​ប្រសើរ​មួយផងដែរ ។ Rising អាច​ការពារ​កុំព្យូទ័រ​លោកអ្នក ពី​មេរោគ​បាន​យ៉ាង​ច្រើន​ប្រភេទ​ផងដែរដួចជា Trojan, Worm, Antispyware និង rootkits ។ ម៉្យាងវិញទៀត Rising ក៏​អាចត្រួត​ពិនិត្យ​នូវ files, e-mail, application និង external drive ។ លោកអ្នក​អាច​ធ្វើការ update តាមរយៈ Online បាន ។

​ប្រភេទ​ទី៦៖ BitDefender Free Edition!

ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ​មួយ ដែល​មានភាពនាំមុខគេនៅ​ក្នុង​ការ​ការពារ កម្រិត​ខ្ពស់​ប្រឆាំងទៅនឹងការវាយប្រហាររបស់ Viruses, malware,spyware ហើយការ​ដំណើរ​ការរបស់ BitDefender គឺមិនប៉ះពាល់ដល់​ដំណើរ​ការរបស់​កុំព្យូទ័រ​របស់អ្នក ។

  • Virus Scanning និង ការលុបចោល៖ ធើ្វការទាមទារ​ឲ្យ Scan ការពារ និង លុប​នូវ​រាល់​ប្រភេទ Viruses បានគ្រប់ពេល​ដែល​លោកអ្នក​ចង់ ។
  • កំនត់ពេលវេលា Scan និង Scan នូវ folder ជាក់លាក់ណាមួយ ។
  • ​លោកអ្នក​អាច​ធ្វើការ Update តាមរយៈ Internet និង តាមរយៈ​ការ Download file យកមក Update ។


​ប្រភេទ​ទី៧៖ kaspersky Antivirus Free Edition!

ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ​ដ៏មានប្រ​សិទ្ធិ​ភាពមួយ​ដែល​មាន​សមត្ថភាព​ ក្នុង​ការ​ការពារ​ពីការយារយី នៃ​ប្រភេទ​កម្មវិធី​នានា​ដូចជា Viruses, Trojans, និង Worm ។ វាអាច​ធ្វើការ scan នូវ E-mail, ផ្តល់​នូវ​ការពារ​ទុកជាមុន នូវ file ដែល​មិន​ដែល​ស្គាល់ ។ បិទ​នូវ​ការ​ភ្ជាប់​ទៅកាន់តំបន់របស់ malware តាមរយៈ Internet ។ លោកអ្នក​គួរតែ Download file ក្នុង http://www.kaspersky.com/downloads ដើម្បី update នូវ​កម្មវិធី​របស់អ្នក​ឲ្យ​មានសុពលភាព ។

​ប្រភេទ​ទី៨៖ Norton Antivirus Free Edition

ជា ​ប្រភេទ​កម្មវិធី​កម្ចាត់​មេរោគ ដែល​អាច​ប្រើ​សម្រាប់​អ្នក​ប្រើ​ប្រាស់​តាមផ្ទះ និង តាមបណ្តាស្ថាប័ននានា ។ Norton ផ្តល់​ឲ្យ​នូវ​ការពារ​ប្រឆាំងនឹង Viruses, spyware, rootkits, hackers និងការលួចបន្លំយក​ទិន្នន័យ​តាមរយៈ online ដោយមិនប៉ះពាល់ដល់ ដំណើរ​កាណ៍របស់​កុំព្យូទ័រ​របស់អ្នក ។

  • ​ធ្វើការ Update តាមរយៈ online បាន
  • ​ការពារ​ប្រឆាំងទៅការវាយប្រហារ​តាមរយៈ Web ។
  • ត្រូវការអង្គចងចាំតិចជាង ៨ MB ។


​ប្រភេទ​ទី៩៖ Panda free edition!

វាមាន ​សមត្ថភាព​អាច​ការពារ ពពួក​មេរោគ​, spyware, rootkits, hackers, ប្រឆាំងពពួក spam រក្សា inbox របស់អ្នក​ពី junk mail ។ លោកអ្នក​អាច​គ្រប់គ្រង​កូនៗ​របស់អ្នក​ក្នុង​ការ​ប្រើ​នូវ Web ដែល​មានសុវត្ថភាពបាន​យ៉ាង​ប្រសើរ ។ នៅ​ក្នុង​ជំនាន់​ថ្មីនេះមាន​បន្ថែម​លក្ខណៈ​ពិសេសថ្មី​ដូចជា​៖

  • ​ល្បឿន​លឿន​ជាងមុន និង សាមញ្ញជាងមុន ។
  • ​លក្ខណៈ​ពេញលេញជាង​ជំនាន់​មុន ។
  • ​បន្ថែម​នូវ សុវត្ថភាព​ខ្ពស់ និង ការ​ការពារ​ប្រសើរ​ជាងមុន ។
  • ​ធ្វើការ Update តាមរយៈ​ការ​ទាញយក http://www.softsea.com/software/Antivirus-Update.html


​ប្រភេទ​ទី១០៖ McAfee AntiViruse free Edition!

រួមបញ្ចូល ​នូវ​លក្ខណៈ​សុវត្ថិភាព​ជា​ច្រើន ដែល​អាច​ការពារ​នូវ​ការរំខានពី Internet និង កម្មវិធី​មេរោគ​ជា​ច្រើន​នៅ​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​រួមមាន viruses, spyware, rootkits និងពពួក Hacker ទាំងឡាយ​នៅលើ​ប្រព័ន្ធ Internet ។ លោកអ្នក​អាច Update តាមរយៈ Online ។

​ ចំណាំ​៖ រាល់​កម្មវិធី​កម្ចាត់​មេរោគ​លោកអ្នក​អាច​ទាញយក​នូវ​ការ update តាមរយៈ http://www.softsea.com/software/Antivirus-Update.html

Source:ANT