ការ ប្រើប្រាស់កុំព្យូទ័រមានសារៈសំខាន់ណាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែពេលខ្លះលោកអ្នកប្រហែលជាមានអារម្មណ៍ធុញទ្រាន់នៅពេល ម៉ាស៊ីនកុំព្យូទ័រមានបញ្ហាកើតឡើងជារឿយៗដែលអាចបណ្ដាលឱ្យប្រព័ន្ធ ដំណើរការខូចដោយប្រការណាមួយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធប្រតិបត្តិការ Windows 7 មានបង្កប់នូវមុខងារដ៏មានអត្ថប្រយោជន៍មួយដែលអនុញ្ញាតិឱ្យអ្នក ប្រើប្រាស់បង្កើតឌីសសម្រាប់ជួសជុលបានដោយខ្លួនឯង ។
ខាងក្រោមនេះគឺជាជំហានណែនាំខ្លះៗនៅក្នុងការបង្កើតឌីសជួសជុលតាមរយៈ System Repair Disk ៖
១. សូមចុច Start > Control Panel > System and Security > Backup and Restore បន្ទាប់មកចុចពាក្យ Create a System Repair Disc ។
២. នៅត្រង់ Drive សូមជ្រើសរើស CD or DVD រួចស៊កបញ្ចូលឌីសថ្មីទៅក្នុង CD Rom ហើយចុចប៊ូតុង Create disc ។
៣. នៅពេលឃើញផ្ទាំងខាងក្រោម លោកអ្នកត្រូវរង់ចាំរហូតដល់ការថតម្លងដំណើរការចប់ ហើយជាចុងក្រោយ សូមចុចប៊ូតុង OK ។
ក្រោយពីបញ្ចប់ លោកអ្នកនឹងទទួលបានឌីស Windows 7 System Recovery មួយសម្រាប់ជួសជុលនៅពេលដែលប្រព័ន្ធប្រតិបត្តិការ Windows 7 មានបញ្ហាដោយចំណាយពេលវេលាតិច និងងាយស្រួលជាងការតម្លើងឡើងវិញ ៕