Sunday, October 16, 2011

របៀបត្រួត​ពិនិត្យ​មើល​បញ្ហា​នៅលើ Hard Disk












លោកអ្នក ​ប្រហែល​ធ្លាប់​ជួប​នូវការ​រំខាន​ជាច្រើន​នៅពេល​ដែល​ម៉ាស៊ីន​កុំព្យូទ័រ​ ដំណើរការ​យឺត​ខុស​ប្រក្រតី ឬ​ក៏​ឧស្សាហ៍​លេចចេញ​ព័ត៌មាន​​បញ្ជាក់​ថា​ ឯកសារ​មិនអាច read ឬ write ។ នេះអាច​ជាសញ្ញា​​មួយ​​​បង្ហាញ​ថា hard disk នៅក្នុង​ម៉ាស៊ីន​កំពុង​ទទួល​រង​ការ​ខូចខាត​ផ្នែក (sector) មួយ​ចំនួន​​ដែល​ទាមទារ​ឱ្យលោកអ្នក​ប្រញាប់​ចម្លង​ទិន្នន័យ​ទៅកាន់ hard disk ថ្មី​មួយ​ផ្សេងទៀត និង​ធ្វើការ​ជួសជុល hard disk​ ចាស់​ជាបន្ទាន់ ។


យ៉ាងណាមិញ ​ចំពោះ​សញ្ញា​ដូច​ខាងលើ យើង​ក៏​អាច​ដឹង​តាមរយៈ​ការធ្វើ​ការ​សាកល្បង​ជាមួយ​មុខងារ​ដែល​មាន​ស្រាប់​ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ខាងក្រោម ៖

១. ជា​ដំបូង សូម​ចុច​ពីរ​ដង​ទៅលើ​រូបភាព Computer​ រួច​ចុច​កណ្ដុរ​ស្តាំ​លើ hard disk ណាមួយដែល​លោកអ្នក​ចង់ត្រួត​ពិនិត្យ ហើយ​បន្ទាប់​មក​សូម​យក​ជ្រើសរើស​យក Properties ។


២. ​ចូល​ទៅ​ក្នុង​ផ្ទាំង Tools បន្ទាប់មក​ចុច​លើ​ប៊ូតុង Check now ។


៣. សូម​ដក​សញ្ញា​សម្គាល់​ពី Automatically fix file system errors រួចចុច Start button ហើយ​សូម​រង់ចាំ​រហូត​វា​ដំណើរការ​ចប់ ។


៤. ជាចុង​បញ្ចប់ ​លោកអ្នក​នឹងបាន​ផ្ទាំង​ដូចរូប​ខាងក្រោម​ដែល​បង្ហាញ​អំពី​ព័ត៌មាន​នៃ hard disk ដែល​លោកអ្នកបាន​ធ្វើការ​ត្រួត​ពិនិត្យ ។


តាមរយៈ​ព័ត៌មាន​ខាងលើ​ លោកអ្នក​នឹង​បាន​ដឹង​ថា hard disk នោះមាន​ផ្នែក​មិន​ល្អ (bad sector) ឬ​ក៏​អត់​ ។ ​ក្នុង​ករណី​ដែល​វា​មាន​ផ្នែក​ណាមួយ​មិន​ល្អ (bad sector) លោកអ្នក​ត្រូវតែ​ស្វែងរក​វិធី​ជួសជុល​វាជាបន្ទាន់​ពីព្រោះ​ទិន្នន័យ​របស់​ លោកអ្នក​នៅក្នុង hard disk មួយនោះ​អាច​មាន​តម្លៃ​ខ្ពស់ជាង​តម្លៃ​នៃ​ការ​ទិញ hard disk ថ្មីទៅទៀត ៕



Source: Soursdei