PDF ជាពាក្យកាត់មួយដែលកើតចេញពីឃ្លា Portable Document Format ដែលជាប្រភេទឯកសារមួយបង្កើតឡើងដោយក្រុមហ៊ុន Adobe ។ នៅពេលលោកអ្នកត្រូវការផ្ញើឯកសារប្រភេទនេះទៅនរណាម្នាក់តាមរយៈ Email ឬដោយមធ្យោបាយណាមួយ លោកអ្នកប្រហែលជាអាចជួបប្រទះនូវបញ្ហាលំបាកដោយសារឯកសារមួយ ចំនួនមានទំហំធំ ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារដែលមានទំហំធំទាំងនេះលែងក្លាយជាមួយបញ្ហាលំបាកទៀតហើយ ពីព្រោះលោកអ្នកក៏អាចពង្រួមទំហំរបស់ពួកវាបានដែរដោយអនុវត្តតាម វិធីសាស្ត្រខាងក្រោមនេះ ៖
១. សូមស្វែងរកឯកសារប្រភេទ PDF ណាមួយដែលអ្នកចង់ធ្វើឱ្យវាមានទំហំតូចជាងមុន រួចសូមបើកវាជាមួយកម្មវិធី Adobe Reader ។
២. បន្ទាប់មកសូមចុចនៅលើពាក្យ File រួចជ្រើសរើសពាក្យថា Print (ឬតាមរយៈការចុចក្តារ Ctrl + P) ។
| |
៣. នៅដំណាក់កាលបន្ទាប់ លោកអ្នកនឹងឃើញផ្ទាំង Printer ថ្មីមួយ ។ នៅផ្នែកខាងលើនៃផ្ទាំងនេះ សូមជ្រើសរើសប្រភេទម៉ាស៊ីន Printer ដែលមានឈ្មោះ Adobe PDF ហើយចុចប៊ូតុង OK ។
| |
៤. ពេលនោះវានឹងលោតចេញផ្ទាំងថ្មីមួយទៀតសម្រាប់អនុញ្ញាតិឱ្យលោកអ្នក ជ្រើសរើសទីតាំងរក្សាទុក និងផ្លាស់ប្តូរឈ្មោះឯកសារថ្មី ។ ជាចុងក្រោយ សូមចុចប៊ូតុង Save ជាការស្រេច ។
| |
ចំណាំ ៖ នៅពេលបញ្ចប់ សូមធ្វើការប្រៀបធៀបទំហំនៃឯកសារដើម្បីដឹងថាតើវាអាចកាត់បន្ថយទំហំបានប៉ុណ្ណា ៕
Source: Soursdei