ជា ទូទៅ នៅក្នុងប្រព័ន្ធប្រតិបត្ដិការ Windows របស់ក្រុមហ៊ុន Microsoft មានឯកសារ និងទិន្នន័យសំខាន់ៗមួយចំនួនត្រូវបានលាក់ទុកដោយស្វ័យប្រវត្តិមិន បង្ហាញឱ្យឃើញនោះទេ ។ ម្យ៉ាងវិញទៀត លោកអ្នកប្រហែលធ្លាប់ជួបប្រទះការវាយប្រហារពីសំណាក់មេរោគកុំព្យូទ័រ ផ្សេងៗជាញឹកញាប់ ជាពិសេសចំពោះ Flash ដែលជាឧបករណ៍ចម្លងមេរោគដ៏គ្រោះថ្នាក់ ។
សូមចាំថា ចំពោះមេរោគមួយចំនួននឹងធ្វើឱ្យឯកសារដែលមើលឃើញប្រែទៅជាឯកសារ ដែលមានកន្ទុយឈ្មោះ .exe ហើយមេរោគទាំងនេះនឹងលាក់ឯកសារពិតប្រាកដមិនឱ្យឃើញនោះទេ ។ ដូច្នេះ មធ្យោបាយដែលងាយស្រួលបំផុតក្នុងការដំណើរការឯកសារទាំងអស់ឡើងវិញ សូមអនុវត្តតាមរបៀបបង្ហាញឯកសារដូចខាងក្រោម ៖
១. សូមចូលទៅកាន់ផ្ទាំង Windows Explorer (ដោយចុច Windows + E នៅលើក្ដារចុច) ។ នៅក្នុងរបារខាងលើនៃផ្ទាំងនោះ សូមចុច Organize ហើយយកពាក្យ Folder and search options ឬក៏ម្យ៉ាងទៀតចូល tool ក្នុងរបា menu រូចចូលទៅ Folder options។
២. ពេលនោះ វានឹងលេចចេញផ្ទាំងតូចថ្មីមួយទៀត ហើយសូមចូលទៅក្នុងមុខងារ View ។
៣. សូមកែប្រែការកំណត់ដូចខាងក្រោម ៖
- ជ្រើសរើសយក Show hidden files, folders, and drivers : ដើម្បីបង្ហាញឯកសារ ថតឯកសារ និង ដែលបានលាក់ ។
- ដកសញ្ញាសម្គាល់ពីមុខ Hide extensions for know file types : ដើម្បីបង្ហាញកន្ទុយឈ្មោះរបស់ឯកសារ (ករណីឃើញថតឯកសារដែលមានកន្ទុយឈ្មោះ .exe វាគឺជាការក្លែងបន្លំរបស់មេរោគទេ) ។
- ដាក់សញ្ញាសម្គាល់ពីមុខ Hide protected operating system files (Recommended) : ដើម្បីបង្ហាញឯកសារដែលជារបស់ប្រព័ន្ធប្រតិបត្តិការ និងឯកសារដែលមេរោគបានលាក់ ។
រួចសូមចុចប៊ូតុង OK ដើម្បីបញ្ចប់ ៕
Source: Sourdei