Friday, October 21, 2011

គន្លឹះ​ថែ​ទាំ​ថ្ម​​កុំព្យូទ័រ​យួរ​ដៃ​ឱ្យ​បាន​យូរ​អង្វែង


សម្រាប់ ​អ្នក​ប្រើប្រាស់​​​កុំព្យូទ័រ​យួរ​ដៃ​ ការ​សន្សំសំចៃ​ថាមពល​ថ្មកំឡុង​ពេល​ប្រើប្រាស់​គឺ​ជា​វិធី​ម្យ៉ាង ប៉ុន្តែ​ការ​ថែរក្សា​ថ្ម​មិន​ឱ្យ​ឆាប់ខូចគឺជា​បច្ចេកទេសសំខាន់​មួយ​​ផ្សេង​​ ទៀត​ដែល​​គួរ​​យក​​ចិត្ត​ទុក​ដាក់ ។

ខាងក្រោមនេះគឺជា​គន្លឹះ​ខ្លះៗ​នៅក្នុង​ការ​ថែទាំ​គុណភាព​ថ្ម​ឱ្យ​បាន​យូរ​អង្វែង ។

១. គួរ​សាក​ថ្ម​​រយៈ​ពេល​ពី​ ៨​ ទៅ ១២​ម៉ោង​​សម្រាប់​ថ្ម​ដែល​ថ្មី (ពេល​ទិញ​​កុំព្យូទ័រ​​ថ្មី​មក​ប្រើប្រាស់​ដំបូង) បន្ទាប់មក ​ត្រូវ​ប្រើប្រាស់​រហូត​ដល់​ជិត​អស់​រួច​បន្ត​សាក​ទៀត ។ ​ធ្វើ​បែប​នេះ​​ពីរ​ទៅ​បី​ដង​ដើម្បី​​ឲ្យ​ថ្ម​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ ការ​កាន់​ភ្លើង​បាន​យូរ ។

២. មិន​គួរ​ដាក់​ថ្ម​​នៅក្នុង​មជ្ឈដ្ឋាន​ដែល​មាន​សីតុណ្ហភាព​ក្តៅ ឬ​ត្រជាក់​ខ្លាំងពេក​ទេ ។ ថ្ម​​ដែល​ក្ដៅ​គឺ​ងាយ​នឹង​លែង​សាក​ណាស់​ ហើយ​​នៅ​ពេល​ថ្ម​ត្រជាក់ពេក​ក៏​មិន​អាច​បង្កើត​ថាម​ពល​ភ្លើង​បាន​ខ្លាំង​ដែរ ។

៣. គួរ​កុំ​ដំណើរ​ការ​ថ្ម​រហូត​ដល់​អស់​ថាមពល​រលីង​ឱ្យ​សោះ (លក្ខខ័ណ្ឌ​នេះ​អាច​ដោះស្រាយ​បាន​ដោយ​យើង​អាច​កំណត់​នៅ​ត្រង់ Power Scheme ដើម្បី​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់) ។

៤. មិន​គួរ​សាក​ថ្ម​ញឹកញាប់​ពេក​​​នោះទេ ។ លោក​អ្នក​គួរ​តែ​សាក​ម្ដង​ឱ្យ​ពេញ​រួច​ប្រើប្រាស់​ទើប​ជា​ការ​ប្រសើរ ។

៥. គួរ​រក្សា​ភាព​ត្រជាក់​ជា​និច្ច​​នៅខាង​ក្នុង​ម៉ាស៊ីន​​​កុំព្យូទ័រ​​ ពីព្រោះ​កំដៅ​អាច​ធ្វើឲ្យ​ថ្ម​ឆាប់​ខូច​ និង​កាត់​បន្ថយ​អាយុ​កាល​ប្រើប្រាស់​ ។ ដូច្នេះ លោកអ្នក​ត្រូវ​ប្រាកដ​ថា ​រន្ធខ្យល់​ចេញ​ចូល​របស់​កង្ហារ​នៅលើ​ម៉ាស៊ីន​​​កុំព្យូទ័​​មិន​ត្រូវ​បាន​ បាំង​ដោយ​អ្វី​មួយ​នោះ​​ទេ ។ ចូរ​កុំ​ប្រើ​ប្រាស់​ ឬ​ដាក់​វា​នៅ​លើ​ខ្នើយ​ ឬ​ភួយ​ទន់ៗ​ពីព្រោះវា​ងាយ​នឹង​​បាំង​ដល់​ចរន្ត​ខ្យល់​ចេញ​ចូល​របស់​កង្ហា​​ ដែល​​​អាច​បង្ក​បញ្ហា​ដល់​កុំព្យូទ័រ ។

៦. មិនគួរ​ទុក​ម៉ាស៊ីន​ដែល​ទើប​តែ​បិទ​ពី​ការ​ប្រើប្រាស់​ដែល​មាន​កំដៅ​ក្ដៅ​ទៅ​ក្នុង​កាបូប ឬ​ប្រអប់​បិទ​ជិតនោះទេ ។

៧. ប្រសិន​ជា​លោក​អ្នក​ធ្វើការ​ដោយ​ប្រើ​ជា​មួយ​ភ្លើង​ AC តែ​ម៉្យាង​រយៈ​ពេល​យូរ ​លោកអ្នក​គួរ​តែ​ធ្វើ​ការ​ដក​ថ្ម​ចេញពី​ម៉ាស៊ីន​ជា​មុន​ដើម្បី​ផ្ដល់​ពេល​ សម្រាក​ដល់​ថ្ម ។

៨. សូម​ដក​ថ្ម​ចេញ​ពី​ម៉ាស៊ីន​ក្នុង​​ករណី​ដែលលោក​អ្នក​មិន​បាន​បើក​ប្រើប្រាស់​រយៈ​ពេល​យូរ ។

៩. សម្រាប់​ម៉ាស៊ីន​​​កុំព្យូទ័រ​យួរ​ដៃ​ដែល​ប្រើ​ប្រាស់​​​ជំនួស​ឲ្យ​ម៉ាស៊ីន​ ​កុំព្យូទ័រ​​​នៅលើ​តុ ថ្ម​​​គួរតែ​ត្រូវ​ដោះ​ចេញ និងដោត​ចូល​វិញ​ជារៀង​រាល់បីទៅបួន​​សប្ដាហ៍​ម្ដង ។

១០. ប្រសើរ​បំផុត លោក​អ្នក​ត្រូវ​ដោត​ប្រដាប់​សាក​ថ្ម (Charger Adapter) ទៅ​កាន់ UPS ឬ​ឧបករណ៍​ផ្សេង​ដែល​អាច​ទប់ស្កាត់​ការ​ឡើងចុះ​នៃរ​ចរន្តអគ្គិសនី ៕


source: Soursdei