Tuesday, November 22, 2011

ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​គ្រឿង តាមរយៈ USB (Connect two computers for files and internet sharing)













​វិធី​ដែល​ងាយស្រួល​បំផុត​សម្រាប់​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​គ្រឿង ឱ្យ​អាច​ផ្លាស់ប្ដូរ​ហ្វៃ​ល៍​គ្នា​បាន ​នោះ គឺ​តាម​ការប្រើ​ខ្សែ USB-USB Cable ។ បើ​យើង​ត​ភ្ជាប់​កុំព្យូទ័រ​របស់​យើង​តាម​វិធី​នេះ យើង​អាច Transfer ហ្វៃ​ល៍ រវាង​ម៉ាស៊ីន​កុំព្យូទ័រ​ទាំងពីរ​ទៅវិញទៅមក​បាន​ងាយ ក្រៅពីនេះ​យើង​នៅ​អាច Share internet connection បាន​ផងដែរ ។ តែ​សូម​ប្រយ័ត្ន​ចំពោះ​អ្វីដែល​យើង​ទិញយក​​មក​ប្រើ​នោះ​ផង ព្រោះ​ខ្សែកាប​យូ​អេស​ប៊ី​ប្រភេទ​នេះ វា​មាន​ច្រើនបែប ដោយ​រួមទាំង​ខ្សែ​យូ​អេស​​ប៊ី​ប្រភេទ​ធម្មតា​ផងដែរ ។ សូមមើលរូបខាងក្រោមនេះ ខ្សែ​យូ​អេស​ប៊ី​ទាំងពីរ​ខាងលើនេះ មាន​
រូបរាង​ដូចគ្នា តែ​អ្វីដែល​វា​អាចធ្វើ​បាន គឺ​មិន​ដូចគ្នា​​ទេ ។ ឯ​ខ្សែ​យូ​អេស​ប៊ី​មួយបែប​ទៀត គឺជា​ខ្សែ​យូ​អេស​ប៊ី​សម្រាប់​ត​ភ្ជាប់​ទៅកាន់​គ្រឿង​ផ្សេងៗ ដូចជា ព្រី​ន​ថឺ​រ ស្កេ​ន​ណឺ​រ ហាដ​ឌី​ស​ក្រៅ​ជាដើម មិនអាច​យកមក​ត​ភ្ជាប់​ពី​កុំព្យូទ័រ​ទៅ​កុំព្យូទ័រ​​មួយទៀត​បានឡើយ បើ​ពុំ​នោះទេ វា​នឹង​បណ្ដាលឱ្យ​ខូច​កុំព្យូទ័រ​ទាំងពីរ​ជាមិនខាន ។​

​ដើម្បីឱ្យ​ការបញ្ជូន​ហ្វៃ​ល៍​បាន​លឿន សូម​ជ្រើស​រើសយក​យូ​អេស​ប៊ី​ប្រភេទ Version 2.0-3.0 ព្រោះ​វា​មាន​ល្បឿន​លឿន​ជាង Version 1.1 ដែលមាន​ចំណាស់​ចាស់​ហួស​ទៅហើយ ។





USB Cable ទាំង​ពីរបែប​ខាងលើនេះ មាន​ប្រូ​ក្រាម​របស់​វា​មកជា​មួយ ដើម្បីឱ្យ​វា​អាច​ប្រើ​​ការ​បាន បើ​ពុំ​នោះទេ យើង​មិនអាច​ប្រើការ​វា​បានឡើយ បើ​គ្មាន​ប្រូ​ក្រាម Driver របស់​វា ។

វិធី​ប្រើ និង Install វា​មានភ្ជាប់​មកជា​មួយ​ស្រាប់ វា​ជា​ភាសា​អង់គ្លេស និង​ជា PDF File អាច​​បើក​មើល​ដោយ​ប្រើ Adobe Acrobat ។ តែ​យើង​ក៏​អាច​មើល​តាម​វិធី​តម្លើង តាមរយៈ​ការ​ណែ​​នាំ​ដែល​មានមក​ជាមួយ​ខ្សែកាប​នោះបាន​ដែរ ។ វិធី​ធ្វើ និង​វិធី​តម្លើង​ឱ្យ​អាច​ប្រើការ​បាន គឺ​សឹង​​ស្រដៀង​គ្នា មិនមាន​អ្វី​ខុសគ្នា​ច្រើន​ឡើយ ។ ហ្វៃ​ល៍​នេះ មាន​ដាក់​ភ្ជាប់​ក្នុង​កញ្ចប់ Folder របស់​ព្រឹ​ត្ដិ​ប័ត្រ​នេះ ។​

​ក្រៅពី​ប្រូ​ក្រាម ដែល​មកជា​មួយ​ខ្សែកាប​យូ​អេស​ប៊ី​នោះ យើង​ក៏​អាច​ប្រើ​ប្រូ​ក្រាម​ក្រៅ​ជា​​មួយ​ខ្សែកាប​យូ​អេស​ប៊ី​នេះ​បានដែរ តែ​ត្រូវឱ្យ​ប្រាកដថា ខ្សែ​ដែល​យើង​មាន​នោះ វា​អាចឱ្យ​ប្ដូរ​ពី Data Bridge Mode and network Mode បាន ។ ប្រូ​ក្រាម​នោះ មាន​ឈ្មោះថា PClinq2.exe​វា​ជា​ប្រូ​ក្រាម​មួយ​ដែល​បង្កើតឡើង​ដោយ​ជនអនាមិក គ្មាន​ឈ្មោះ​ជា​ម្ចាស់ និង​ត្រូវបាន​គេ​ចម្លង​​ចែកគ្នា​ប្រើ​យូរ​មកហើយ (​មិនបាច់​ទិញ​ទេ​) ក្នុងករណី​ដែល​យើង​គ្មាន​សូ​ហ្វ​វែ​រ យើង​អាច​ប្រើ​វា​​ជា​ជំនួស​បាន ។ ​វិធី​ប្រើ ៖

​សូម​កំទា​ន់​ដោត​ខ្សែ​យូ​អេស​ប៊ី​នេះ​, ត្រូវ Install Software ជាមុនសិន ( Software come with USB Cable) ត្រូវ​រង់ចាំ​រហូត​យើង Install វា​រួចរាល់​ហើយ​ទើប​ភ្ជាប់​ខ្សែ USB Cable










រូបភាព​ខាងលើនេះ បង្ហាញ​ពី​ការភ្ជាប់​សម្រាប់ File Transfer រូបភាព​ខាងក្រោម​នេះ បង្ហាញ​ពី​ការភ្ជាប់​សម្រាប់ Network and Internet Sharing​រូបភាព​ខាងលើនេះ​បង្ហាញ​ពី​ការភ្ជាប់​សម្រាប់​សម្រាប់ USB - USB Network បញ្ជូន​ហ្វៃ​ល៍​​និង Share Internet ទៅឱ្យ​ម៉ាស៊ីន​មួយ​ផ្សេងទៀត ។ វា​គឺជា​វិធី​មួយ​ដែល បើ​យើង​មិនមានជម្រើស​ណា​ផ្សេង ឬ​ជម្រើស​ផ្សេងទៀត មិនអាច​ប្រើការ​បាន​ក្នុងខណៈដែល​យើង​ត្រូវការ ។​

















យើង​អាច​ប្រើ MiFi 2200 (WiFi hotspot) សម្រាប់ File Tansfer and Internet Sharing សម្រាប់​កិច្ចការ​ស្រដៀង​គ្នា​នេះ​ផងដែរ វា​មាន​ភាពងាយស្រួល​ជាង មួយវិញទៀត យើង​អាច​​ចែកការ ប្រើ​អ៊ិន​ថឺ​រ​ណិ​ត​បាន​រហូតដល់​កុំព្យូទ័រ​ចំនួន ៥​គ្រឿង អាច​បញ្ជូន​ហ្វៃ​ល៍រ​វាង​ម៉ាស៊ីន​ដែល​យើង​បាន​ភ្ជាប់​ជាមួយ ។ វា​មានតម្លៃ​ត្រឹមតែ​៤៥ ដុល្លារ​ទៅ ១០០ ដុល្លារ​តែប៉ុណ្ណោះ ។​

វា​មាន​ទំហំ​តូច​ងាយស្រួល​យកតាម​ខ្លួន តែ​សម្រាប់​ការភ្ជាប់​អ៊ិន​ថឺ​រ​ណិ​ត វា​មាន​ល្បឿន​​មិន​ប្រក្រតី​ឡើយ​ព្រោះ​វា​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទីតាំង​និង​កន្លែង​ដែល​យើង​ប្រើ​វា ។ យើ​ប្រើ​វា​ក្នុងករណី​ ដែល​យើង​មាន​ក្រុម មាន​គ្នា​ដែល​ត្រូវ​ចែករំលែក​ហ្វៃ​ល៍​ភ្លាមៗ ៕



Source:CEN