Tuesday, November 29, 2011

របៀប​បង្កើន​ល្បឿន​កម្មវិធី​ Firefox








Firefox គឺ​ជា​កម្មវិធី​បើក​គេហទំព័រ​ដ៏ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក ។ វា​មាន​បង្កប់​នូវ​មុខងារ​ពិសេស​ជាច្រើន​ព្រម​ជាមួយ​ផ្ទាំង​កម្មវិធី​យ៉ាង​ ស្រស់​ស្អាត ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​លោកអ្នក​មាន​ លទ្ធភាព​ធ្វើ​ឱ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​​បាន​លឿន​ជាង​ពេល​ធម្មតា​ ។

សូម​​សាកល្បង​អនុវត្ត​តាម​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម​នេះ​ ៖

១. ដំបូង លោកអ្នក​ត្រូវ​បើក​កម្មវិធី​ Firefox បន្ទាប់មក​ត្រូវ​វាយ​អក្សរ about:config នៅក្នុង​ប្រអប់​អាសយដ្ឋាន ។ ពេល​នោះ ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដែល​តម្រូវ​ឱ្យ​លោកអ្នក​ចុច​ប៊ូតុង I'll be careful, I promise ដើម្បី​បន្ដ ។


២. បន្ទាប់​មក​ទៀត លោក​អ្នក​នឹង​ឃើញ​តារាង​អក្សរ​ជា​ច្រើន​ជួរ ។


៣. ​សូមស្វែង​រក​ពាក្យ network.http.pipelining ហើយ​ចុច​​កណ្ដុរ​​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ។
៤. បន្ដ​ស្វែងរក​ពាក្យ​ network.http.proxy.pipelining ហើយ​​ចុច​កណ្ដុរ​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ដូច​ក្នុង​ជំហាន​ទី​៣​ខាងលើ ។
៥. បន្ដ​ស្វែងរក​ពាក្យ​ network.http.pipelining.maxrequests ហើយ​ចុច​កណ្ដុរ​ស្តាំ រួច​ជ្រើស​រើស​យក Modify ដើម្បី​​ប្តូរ​លេខដែល​នៅ​ក្នុង​ប្រអប់​ពី​ទាប​ទៅ​ខ្ពស់​រហូត​ដល់ ៣០ ។


៦. សូម​ចុច​កណ្ដុរ​ស្តាំ​នៅត្រង់​ណា​ក៏​បាន​ ហើយ​ចុច​យក New រួច​ជ្រើសរើស​យក​ Integer ។ បន្ទាប់​មក ​វានឹង​ទាម​ទារ​ឱ្យ​ដាក់​ឈ្មោះ​​ដោយ​លោក​អ្នក​ត្រូវ​វាយ​អក្សរ​ nglayout.initialpaint.delay រួចហើយ​ចុច OK ។ វានឹង​ទាម​ទារ​ឱ្យ​វាយ​លេខ​ចូល​ ដូច្នេះសូម​វាយ​លេខ ០ ។


៧. ជា​ចុងក្រោយ សូម​បិទ​កម្មវិធី​ ហើយ​បើក​វា​ឡើង​វិញ​ ។ លោក​អ្នក​នឹង​ឃើញ​ថា ​កម្មវិធី Firefox ​នឹង​មាន​ដំណើរ​ការ​​លឿន​ជាង​មុន ៕



Source: Soursdei