Google+ (Google Plus) គឺជាសេវាកម្មបម្រើការទំនាក់ទំនងតាមរយៈប្រព័ន្ធអ៊ីនធើណិតរបស់ ក្រុមហ៊ុន Google ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងគេហទំព័រ Facebook ដែរ ។ សម្រាប់អ្នកប្រើប្រាស់សេវាកម្មនេះ លោកអ្នកប្រហែលជាមានអារម្មណ៍ចម្លែកបន្ដិចដោយសារតែវាមានលក្ខណៈខុស ប្លែកពីសេវាកម្មមុនៗទាំងឈ្មោះ ការរចនា និងមុខងារជាដើម ។
ខាងក្រោមនេះគឺជាការណែនាំពន្យល់ខ្លះៗអំពីមុខងារសំខាន់ទាំង ៥ នៅក្នុងសេវាកម្ម Google+ ៖
១. Stream: ជាមុខងារចែករំលែករឿងរ៉ាវផ្សេងៗរបស់អ្នកប្រើប្រាស់ទាំងពាក្យសម្ដី រូបភាព ការភ្ជាប់ទៅកាន់វែបសាយត៍ ឬវីដេអូទៅកាន់ក្រុមមិត្តភក្ដិដែលលោកអ្នកចង់ឱ្យពួកគេដឹង ។
២. Circle: ជាមុខងារមួយដែលផ្ដល់សិទ្ធិឱ្យលោកអ្នកអាចរៀបចំឈ្មោះមិត្តភក្តិទៅតាមក្រុម ឬកម្រិតនៃភាពជិតស្និទ្ធ ។
៣. Hangouts: ជាសេវាកម្មសម្រាប់ឱ្យលោកអ្នកអាចប្រើប្រាស់មុខងារជជែកកំសាន្ដតាម រយៈ Web Cam ដែលអាចមើលមុខជាមួយមិត្តភក្ដិរបស់លោកអ្នក ។
៤. Sparks: ជាមុខងារដែលប្រមូលផ្ដុំនូវរូបភាព សារ និងខ្លឹមសារនានារបស់អ្នកដទៃដែលគួរឱ្យចាប់អារម្មណ៍ដោយយកមក បង្ហាញឱ្យលោកអ្នកបានឃើញដើម្បីយកមកធ្វើជាគំនិតល្អៗ ឬដើម្បីពិនិត្យមើលថាតើក្នុងពេលបច្ចុប្បន្នមានការពេញនិយមទៅលើ អ្វីខ្លះ ។
៥. Huddles: ជាមុខងារដែលអាចឱ្យលោកអ្នកជជែកកំសាន្ដជាមួយមិត្តភក្ដិតាមរយៈ ទូរស័ព្ទដោយអាចសន្ទនាជាលក្ខណៈដៃគូ ឬជាក្រុម ។ បន្ថែមលើនេះ នៅពេលទទួលបានសារនៅក្នុង Huddles វានឹងបញ្ជូនព័ត៌មានទៅក្នុងទូរស័ព្ទរបស់លោកអ្នកដើម្បីឱ្យលោកអ្នក បានដឹង ។
មុខងារទាំង ៥ ខាងលើសុទ្ធតែខុសប្លែកពីសេវាកម្មដទៃ ហើយវាសុទ្ធតែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតផង ។ ប្រសិនបើលោកអ្នកមិនទាន់បានប្រើប្រាស់វានៅឡើយទេ សូមសាកល្បងបង្កើតគណនី Google + ដោយចុចនៅត្រង់នេះ ៕
Source: Soursdei
Source: Soursdei