Friday, November 25, 2011

របៀប​​ថែរក្សា និង​ជួសជុល​បញ្ហា Windows Registry ជាមួយ CCleaner


Registry គឺ​​ធាតុ​មួយ​​ក្នុង​​​ធាតុ​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រព័ន្ធ​ ប្រតិបត្តិការ​កុំព្យូទ័រ​មិន​ថា Windows XP ឬ​ក៏​ Windows 7 នោះ​ទេ ។ រាល់​ការ​ដំឡើង​ ឬ​លុប​កម្មវិធី​ ​ សេវាកម្ម និង​មុខងារ​​​នៅក្នុង​កុំព្យូទ័រ​​សុទ្ធ​តែ​ផ្ទុក​ការ​កំណត់​របស់​ពួកវា​ នៅក្នុង​ឃ្លាំង​របស់ Registry ទាំងអស់​ ។ ដូច្នេះ ការ​ថែ​ទាំ​ Registry ឱ្យ​មាន​​របៀប​រៀបរយ​ទៅតាម​លំដាប់​លំដោយ​គឺ​ជា​មធ្យោយ​​ចាំបាច់​​ដើម្បី​ជួយ ​ឱ្យ​ប្រព័ន្ធ​ប្រតិបត្ដិការ​​ដំណើរការ​បាន​​យ៉ាង​រលូន ។

ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​កុំព្យូទ័រ​ឱ្យ​បាន​ល្អ សូម​ណែនាំកម្មវិធី​​ពិសេស​មួយ​ដែល​​មាន​ឈ្មោះ​ថា CCleaner ហើយ​ខាងក្រោម​​នេះ​គឺ​ជា​​​របៀប​ណែនាំ​ខ្លះ​ៗ​អំពី​ការ​ប្រើប្រាស់​កម្មវិធី ​​របស់​វា ។

១. ជាដំបូង សូម​ទាញ​យក​កម្មវិធី CCleaner មក​ដំឡើង​ជាមុន ។ សូម​ចុច​នៅត្រង់​នេះ

២. បន្ទាប់​ពី​ដំឡើង​រួច​រាល់​ហើយ សូម​បើក​កម្មវិធី​ដោយ​ចុច Start > All Programs > CCleaner > CCleaner ។


៣. សូម​ចូល​មុខងារ Registry ។


៤. សូម​ចុច​ប៊ូតុង Scan for Issues ដែល​នៅ​ខាងក្រោម ។


៥. ក្រោយ​ពី​​ដំណើរការ​វិភាគ (Scan) ​បាន​បញ្ចប់ សូម​ចុច​ប៊ូតុង Fix All Selected Issues ដើម្បី​ធ្វើការ​ជួសជុល​បញ្ហា​ដែល​កើត​មាន​ចំពោះ Registry ។ ក៏ប៉ុន្ដែ ប្រសិន​បើលោកអ្នក​ចង់​ជ្រើសរើស​បញ្ហា​ជាក់លាក់​ណាមួយ​​មក​ជួសជុល​​វិញ សូម​​ចុច​ប៊ូតុង Fix Issue ។






Source: Soursdei