អ្នកប្រើកុំព្យូទ័រខ្លះបានដឹង និងប្រើវា អ្នកខ្លះបានដឹងដែរតែមិនប្រើ និងអ្នកខ្លះទៀតមិនបានដឹងសោះតែម្ដង ។ តើវាជាអ្វីពិតប្រាកដ?យើងត្រូវដឹងថា ការចែករំលែកហ្វៃល៍ឱ្យអ្នកផ្សេងដោយចំពោះបែបនេះ គឺជាអំពើមួយខុសច្បាប់ លើកលែងតែយើងរស់នៅក្រៅសហរដ្ឋអាមេរិក បើពុំនោះទេ គេអាចតាមចាប់យើងយកទៅផ្ដន្ទាទោសបាន តាមរយៈ IP address របស់យើង ដែលបានបង្ហាញចេញនៅពេលយើងភ្ជាប់ទៅកាន់ប្រព័ន្ធអិនថឺរណិត ។ តាមរយៈ IP នោះ ក្រុមអ្នកស៊ើបអង្កេតអាចដឹងថាយើងរស់នៅទីណា មានឈ្មោះអ្វី និងអាសយដ្ឋានរបស់យើងនៅឯណា ហើយអាចដឹងរហូតដល់អត្ដសញ្ញាណប័ណ្ណរបស់យើងថែមទៅទៀត បើគេត្រូវការវា រួមទាំងរូបថតយើងផងដែរ ។
ការចែករំលែកហ្វៃល៍ក្នុងរូបភាពជាប្រយោល ដូចជាតាមរយៈ Filetubes, hotfile,rapidshare, filesonic, fileserve, the pirate bay វាល្មើសនិងច្បាប់តែមិនសូវធ្ងន់ធ្ងរពេកទេ ព្រោះវាត្រូវបានចាត់ទុកថា ជាកន្លែងសម្រាប់រក្សាទុកបម្រុងហ្វៃល៍នៅក្នុងប្រព័ន្ធអ៊ិនថឺរណិត ។តែផ្ទុយទៅវិញ ការចែករំលែកហ្វៃល៍បែប P2P (Peer To Peer) គឺល្មើសច្បាប់ទាំងស្រុង ។
នៅសហរដ្ឋអាមេរិក ការចម្លងចែករំលែក បទចម្រៀង កម្មវិធីទូរសទស្សន៍ និងភាពយន្ដ បើចាប់បានគឺត្រូវផ្ដន្ទាទៅដោយគ្មានការលើកលែងឡើយ ទោះបីជាលក្ខណៈបុគ្គលក៏ដោយចុះ ព្រោះច្បាប់ក្នុងអាមេរិកបានចែងដូច្នោះ ។ តែចំពោះប្រូក្រាមជាសូហ្វវែរកុំព្យូទ័រវិញវាមានការលើកលែងខ្លះ តែក៏ជាអំពើមួយខុសច្បាប់ដូចគ្នា ។ បើយើងយករឿងល្មើសនេះមកនិយាយក៏មិនកើតដែរ ព្រោះវាមានរហូតដល់រាប់រយទំព័រឯណោះ ហើយក៏គ្មានអ្នកណាចង់ដឹងដែរ ។
តើការបញ្ជូន ឬចែករំលែកហ្វៃល៍ឱ្យគ្នាផ្ទាល់បែបនេះ ធ្វើឡើងដោយរបៀបណា? ជាធម្មតា និងជាទូទៅ យើងត្រូវមានប្រូក្រាមពិសេសមួយសម្រាប់ធ្វើកិច្ចការនេះបាន គឺត្រូវមាន Bittorrent, Utorrent, Limewire, vuz និងមានច្រើនទៀតរាប់មិនអស់ ។ ក្នុងចំណោមប្រូក្រាមទាំងប៉ុន្មានខាងដើមនេះ មានប្រូក្រាមមួយឈ្មោះ Limewire ត្រូវបានតុលាការសហព័ន្ធរបស់អាមេរិកបញ្ជាឱ្យបញ្ឈប់សកម្មភាព និងបញ្ឈប់ចែកចាយប្រូក្រាមនេះ ចាប់ពីថ្ងៃចេញសាលដីកា គឺនៅចុងឆ្នាំ២០១០ ក្នុងខែកញ្ញា ។ តែរហូតមកទល់ពេលនេះ ប្រូក្រាមនោះនៅត្រូវបានគេប្រើប្រាស់នៅឡើយ ព្រោះវាជាប្រូក្រាមដែលល្អជាងគេ និងមានអ្នកប្រើច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។ Version 5.5.6 ជាវ៉ឺរហ្សិនចុងក្រោយគេបំផុតមុនពេលត្រូវបិទលែងឱ្យចែកចាយ ។
ដើម្បីចែករំលែកហ្វៃល៍ (ជាឌីជីថល) ពីម៉ាស៊ីនកុំព្យូទ័រមួយទៅម៉ាស៊ីនកុំព្យូទ័រមួយទៀតយើងត្រូវពឹង ទៅលើប្រូក្រាមខាងលើនេះ (មួយណាក៏បាន) បើយើងគ្មានប្រូក្រាមនេះ យើងនឹងមានការលំបាកមិនខាន ព្រោះហ្វៃល៍ដែលយើងត្រូវការនោះ មិនមានទីតាំងរបស់វាពិតប្រាកដទេតែត្រូវបានគេចងវាជាបណ្ដាញកំព្យូ ទ័រចូលគ្នា មានន័យថា ម៉ាស៊ីនមួយបានដាក់ហ្វៃល៍មួយឱ្យគេចម្លងយក ហ្វៃល៍ដែលមានសណ្ឋានដូចគ្នាក៏មានអ្នកផ្សេងទៀតដាក់ឱ្យចម្លងយកបាន ដែរការចងបញ្ចូលគ្នារវាងអ្នកទាំងនោះបង្កើតបានជាចង្កោមមួយហៅថា Swarm ចំនួនរបស់វាមិនទៀងទាត់ទេ អាចមានច្រើនឬតិច តាមពេលវេលា ។ ឧទាហរណ៍ថា យើងចង់បានហ្វៃល៍មួយឈ្មោះ " ABC " យើងត្រូវប្រើប្រូក្រាមនោះដើម្បីស្វែងរកវា ឬយើងអាចស្វែងរកហ្វៃល៍នោះ តាមរយៈ Search Engine ណាមួយក៏បាន បន្ទាប់ពីរកឃើញអ្វីដែលយើងត្រូវការហើយ យើងត្រូវ Copy .torrent text files នោះ វាជា text files ដែលមានភ្ជាប់ Link របស់ហ្វៃល៍ ដែលយើងត្រូវការ " ABC " នោះ បន្ទាប់ពីនោះ text files នេះវានឹងត្រូវបានប្រើប្រាស់ដោយប្រូក្រាម torrent ដែលយើងមាន text files នេះវាមានតួនាទីជាអ្នកស្វែងរកហ្វៃល៍នោះ, ប្រូក្រាម Torrent ដែលយើងមាន ប្រើប្រាស់ហ្វៃល៍នេះជាគោល ដើម្បីស្វែងរកនៅតាមម៉ាស៊ីនកុំព្យូទ័រនានា (ហៅថា Swarm ) ដែលមានហ្វៃល៍នោះ "និង" កំពុងតែដាក់សម្រាប់ចែកឱ្យអ្នកដទៃ ។ សូមបញ្ជាក់ថា ទំហំហ្វៃល៍របស់ Torrent នេះ មានទំហំចាប់ពី 15Kb to 150Kb និងត្រូវបានចែកដោយ Serious Torrent sharers នៅទូទាំងពិភពលោក ។
(សូមបញ្ជាក់ជាថ្មីថា យើងដោនឡូតយកហ្វៃល៍នេះមកដាក់ក្នុងម៉ាស៊ីនកុំព្យូទ័រយើង បន្ទាប់មកប្រើប្រូក្រាម Torrent សម្រាប់បើកវា ) ប្រូក្រាមនេះ វានឹងភ្ជាប់ទៅកាន់ tracker Server របស់វា នៅពេលដែលវារកឃើញអ្នកដែលមានហ្វៃល៍ដូចយើង វានឹងភ្ជាប់ទៅកាន់អ្នកនោះ មានតិចឬច្រើនអាស្រ័យទៅតាមឱកាសនិងពេលវេលា អ្នកដែល tracker Server រកឃើញ គេហៅថា leech/peer ឬ Seed មានតែអ្នកដែលមានហ្វៃល៍នោះពេញលេញតែប៉ុណ្ណោះដែលត្រូវបានចាត់ទុកជាបានការ សម្រាប់អ្នកដែលមានហ្វៃល៍នោះដែរ តែមិនគ្រប់លក្ខណៈនឹងត្រូវផាត់ចេញមិនយកជាបានការឡើយ ។ ចំនួន 10 peers/leeches and 3 seeders គឺល្មមគ្រប់គ្រាន់សម្រាប់ឱ្យទាញយកហ្វៃល៍បាន តិចជាងនេះ មិនសូវល្អ តែយើងគ្មានអ្វីចាំបាច់ត្រូវដឹងពីបញ្ហានេះទេ ព្រោះវាត្រូវបានធ្វើឡើងទាំងស្រុងដោយប្រូក្រាមនោះខ្លួនឯង ។ នេះបានសេចក្ដីថា ហ្វៃល៍មួយដែលយើងចង់បាននោះ មិនមែនត្រូវបានទាញយកមកពីអ្នកណាតែម្នាក់ឬពីម៉ាស៊ីនកុំព្យទ័រមួយឡើយ គឺវាត្រូវបានទាញយកមកពីម៉ាស៊ីនមួយចំនួនធំ ។ ប្រូក្រាមនោះវាដឹងថា អ្វីដែលវាត្រូវទាញយក ទោះបីវាទាញយកមកពីម៉ាស៊ីនកុំព្យូទ័រច្រើនគ្រឿងក៏ដោយចុះ តែវាធ្វើការនេះបានយ៉ាងល្អបំផុត ។ វាប្រើពេលពី២នាទី ទៅដល់១០នាទីដើម្បីផ្គុំហ្វៃល៍នោះពីម៉ាស៊ីនផ្សេងៗគ្នា បង្កើតបានជាហ្វៃល៍តែមួយ ។ ចំពោះល្បឿនពេលវាទាញយកវិញ គឺប្រហែលជា ២៥មេហ្កាបៃត៍ក្នុងមួយម៉ោង បានសេចក្ដីថាក្នុងមួយម៉ោងវាអាចដោនឡូតហ្វៃល៍ឱ្យយើងបានចំនួន ២៥មេហ្កាបៃត៍ ។
បន្ទាប់ពីហ្វៃល៍ដែលយើងដោនឡូតយកបានមកហើយនោះ បានបញ្ចប់កិច្ចការវា សូមឱ្យវានៅដើរសិនកុំទាន់បិទប្រូក្រាមនោះ ទុកវាចោលប្រហែលជាពីរម៉ោង ដើម្បីឱ្យអ្នកផ្សេងគេអាច
យកហ្វៃល៍នោះពីម៉ាស៊ីនយើងដែរ (ហ្វៃដដែល) បែបនេះគេហៅថា អំពើល្អមួយនៃការចែកគ្នា ។
សូមប្រើម៉ាស៊ីនកុំព្យូទ័រដែលមិនមានអ្វីសំខាន់ សម្រាប់ធ្វើកិច្ចការនេះ កុំប្រើម៉ាស៊ីនដែលយើងកំពុងប្រើជនខិលខូចអាចធ្វើអ្វីគ្រប់យ៉ាងមកលើម៉ាស៊ីនដែលយើងប្រើសម្រាប់ដោនឡូតហ្វៃល៍ ដោយរាប់ទាំងដាក់មេរោគមកឱ្យយើង និងលួចចម្លងយកឯកសារណាសំខាន់ចេញពីម៉ាស៊ីនកុំព្យូទ័ររបស់យើងបាន ចូរប្រយ័ត្នចំពោះបញ្ហានេះ ។ ព្រោះយើងស្ថិតក្រោមដៃរបស់អ្នកដែលយើងមិនស្គាល់គ្រប់ពេល ដែលយើងប្រើប្រូក្រាម Torrent Client នេះ ៕
source: CEN