នៅក្នុង 32bit System, វាអាន Address (ដាក់) Memory បានដល់ 4GB សម្រាប់ប្រូក្រាមមួយណាដែលយើងហៅមកប្រើ, Window 32bit បានបែងចែក 2GB សម្រាប់ប្រូក្រាម និង 2GB ទៀតសម្រាប់ System តែមានប្រូក្រាមមួយចំនួនដែលទំនើបៗ វាត្រូវការ memory ច្រើនជាងនេះ ដោយមានហេតុផលនេះហើយទើបបានជា, បានដល់ការបង្កើតជា Window 64bit និងប្រូក្រាមប្រភេទ 64bit ចេញមក ។
ទោះបីមានការប្រឹងប្រែងបង្កើតឲ្យមានជា Window 64bit មកហើយក្តីក៏បញ្ហាមិនបានបញ្ចប់នៅត្រឹមនេះដែរ ដោយសារថា អ្នកប្រើប្រូក្រាមជាច្រើននៅប្រើ 32bit ប្រូក្រាម ចំណែកម៉ាស៊ីនកុំព្យូទ័រ ដែលទិញយកមកប្រើ គឺជាប្រភេទ PC ដែលមាន 64bit Window Pre-install រួចជាស្រេច (ជាភាគច្រើន) នៅក្នុងនោះ ។
ប្រូក្រាមភាគច្រើនសព្វថៃ្ង គឺជាប្រភេទ 32bit និង 16bit លាយ 32bit code ។ ហេតុនេះមុនពេលទិញកុំព្យូទ័រជាពិសេសគឺ Laptop គួរពិចារណាសិនថា តើប្រូក្រាមរបស់យើងជាមួយ OS ដែលគេបាន Pre-install រួចជាស្រេចនោះដែរឬទេ ? តើប្រូក្រាមយើងកំពុងប្រើត្រូវបានក្រុមហ៊ុនជាអ្នកផលិតវា update ទៅ 64bit ដែររឺទេ ?
បើសិនជាអ្វីដែលយើងកំពុងមានអាចដំណើរការទៅបានដោយមិនមានប៉ះពាល់អ្វីជាធំដុំទេនោះ មិនគួរនឹងប្តូរ Hardware ថ្មីឡើយ ។ ពីព្រោះពេលយើងប្តូរមក PC (Laptop) ថ្មី បញ្ហាមួយចំនួនអាចកើតមានជាពិសេសគឺវាច្រើនជា 64bit Window ។
បើយើង Browse នៅលើ Internet រកមើការលក់ Laptop online នោះយើងនឹងបានឃើញ Laptop ភាគច្រើនមាន Pre-install Window 64bit ច្រើនជាង XP RRO ។
ហេតុផលនេះងាយយល់ទេ ពីព្រោះក្រុមហ៊ុនផលិត Laptop ភាគច្រើនចង់ឲ្យ Hardware របស់ខ្លួនតាមទាន់ជំនាន់របស់ Window ឬយ៉ាងហោចណាស់មាន install XP 32bit ផង និង Window 7 64bit ផង តែនៅពេលប្រើយើងត្រូវជ្រើសរើសយក OS មួយក្នុងចំណោម ២ នេះមកប្រើមិនអាចឲ្យយើងប្រើវាក្នុងពេលតែមួយបានឡើយ ។
ចំពោះ Computer ប្រភេទ Desktop វិញដូចជាមិនសូវមានបញ្ហាបែបនេះទេ ពីព្រោះយើងអាច Formate វាសារជាថ្មី ហើយដាក់ OS ណាដែលយើងត្រូវការក៏បាន តែសម្រាប់ Laptop វិញគឺជារឿងមួយផ្សេងទៅវិញ ពីព្រោះវាមាន Hardware ដែលប្រមូលផ្តុំមិនអាចដោះដូរងាយៗដូច Desktop បាន នឹងត្រូវបានគេកំណត់ Driver របស់វាសម្រាប់ OS ណារួចជាស្រេច បើចង់ប្តូរ OS យើងចាំបាច់ត្រូវទាក់ទងទៅក្រុមហ៊ុនផលិតវា សុំទិញ CD សម្រាប់ Window ដែលយើងត្រូវការ ឬ download យក Driver សម្រាប់ Driver ទាំងឡាយដែលស្របតាម Window យើងចង់បាន ។
ដោយហេតុថា ប្រូក្រាមរបស់កុំព្យូទ័រកាន់តែធំទៅ និងមាន Function កាន់តែច្រើន វាត្រូវការឲ្យមាន Hardware កាន់តែធំ ទាមទារឲ្យមាន Memory កាន់តែច្រើន CPU កាន់តែមានល្បឿនលឿន ជាហេតុធ្វើឲ្យអ្នកប្រើកុំព្យូទ័រត្រូវបង្ខំចិត្តរក PC ថ្មីៗ ដើម្បីប្រើប្រូក្រាមទាំងនោះបាន ។
ការបង្កើតឲ្យមាន Hardware ស្របតាមការទាមទាររបស់ Window ថ្មី (64bit) នេះហើយដែលតម្រូវឲ្យប្រូក្រាមនានា ចាំបាច់ត្រូវតាមឲ្យទាន់ព្រមគ្នា តែរហូតមកទល់ពេលនេះមានប្រូក្រាមតិចណាស់ ដែលជាប្រភេទ 64bit នៅខណៈពេល Window 64bit បានតែ Software សម្រាប់ប្រើការបែរជាមានត្រឹម 32bit នៅឡើយ ។
បញ្ហាបែបនេះទោះបីត្រូវបានដោះស្រាយជាមួយ WOW 64 របស់ Window ប្រភេទ 64bit ក៏ដោយ ក៏នៅតែមានបញ្ហាដដែល ពីព្រោះនៅមានប្រូក្រាមមួយចំនួនជាប្រភេទ Hybrid ដែលមានសល់ code ពី 16bit លាយជាមួយ code របស់ 32bit កំពុងត្រូវបានគេប្រើនៅឡើយ ហើយមិនអាចយកប្រូក្រាមទាំងនោះមកប្រើជាមួយ Window 64bit បានទេ ពីព្រោះ Window 64bit អាច Support ត្រឹមតែ Program (Software) ណាជា 32bit គ្មានលាយ code 16bit ឬ Program ជា 64bit តែម្តង ។
ជាការល្អបំផុតបើសិនជាយើងទិញ Laptop មកប្រើគួរទិញ Laptop ណាដែលមាន OS ស្របតាមការតម្រូវរបស់ Software យើងកំពុងប្រើ បើសិន Laptop យើងទិញមកនោះចាំបាច់ត្រូវតែមាន 64bit Window មកជាមួយស្រាប់ យើងគួរតែពិចារណាសុំទិញ CD Recovery ដើម្បីប្តូរវាមក Window ណាមួយដែលយើងចង់បានវិញប្រសើរជាងព្យាយាម download យក Driver ដោយខ្លួនឯង ពីព្រោះជួនកាលវាមិនដំណើរការស្រួលតាមការចង់បានឡើយ ។
* ភាពខុសគ្នារវាង 64bit Window :
នៅក្នុង Window ប្រភេទ 32bit បញ្ហាមានតែមួយគត់ ដែលសំខាន់ជាងគេនោះគឺ ការកំណត់ចំនួន Memory ឲ្យប្រូក្រាម បើនិយាយឲ្យងាយយល់គឺ ការកំណត់ចំនួន Memory ដែល Software នីមួយៗ អាចប្រើប្រាស់បាន គឺមានត្រឹមតែ 4GB ប៉ុណ្ណោះ សម្រាប់ប្រូក្រាមមួយ តែ Memory អាចប្រើប្រាស់បានពិតប្រាកដគឺ 2GB ចំណែក 2GB ទៀតគឺសម្រាប់ System file, ចំនួននេះពុំគ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ប្រូក្រាមមួយចំនួនឡើយ តែ Window ប្រភេទ 32bit បានឈោងមកយក Hard Disk Space មួយចំនួនធ្វើជា Space សម្រាប់ឲ្យប្រូក្រាមប្រើជាបន្ថែមក្នុងករណីចំនួន memory ដែលមានមិនគ្រប់តាមសេចក្តីត្រូវការ ។
ចំណែកនៅក្នុង 64bit វិញ ប្រូក្រាមនីមួយៗទទួលបាន memory ចំនួន 4GB និងអាចផ្តល់ចំនួន memory ក្នុងការប្រើការបានច្រើនជាង Window 32bit ពីព្រោះចំនួន memory ពិតដែលមាននៅក្នុង PC អាចត្រូវបានយកមកប្រើការបាន និងមាន Virtual memory អាចហៅយកមកប្រើបានជាបន្ថែមទៀត នេះគឺជាលក្ខណៈពិសេសរបស់ Window 64bit ។
ឥឡូវនេះយើងបានដឹងហើយថា ភាពខុសគ្នារបស់ Window 32bit និង Window 64bit នោះគឺត្រឹមតែរបៀបដែលវាអាចឲ្យយើងប្រើ memory បានច្រើនជាងតែប៉ុណ្ណោះ ដូច្នេះអ្វីៗដែលយើងធ្វើនឹងលឿនជាង និងអាចធ្វើកិច្ចការបានធំជាងមុន ។
សូមកុំប្រញាប់ Update ទៅ 64bit គួរពិនិត្យមើលភាពចាំបាច់ និង Software ដែលយើងកំពុងប្រើសិន បើសិនជាវាមិនមានបញ្ហាអ្វីទេនោះ ការ Update ទៅ 64bit គឺជារឿងមួយគួរតែធ្វើ បើប្រូក្រាមយើងត្រូវប្រើអាចប្រើបានជាមួយ 64bit Window ។
មួយវិញទៀតនោះគឺ ប្រូក្រាមប្រភេទ Antivirus ភាគច្រើនមិនអាចប្រើបានជាមួយ 64bit បានទេ ហើយ Hardware មួយចំនួនក៏មិនអាចប្រើជាមួយ 64bit បានដែរ ៕
Source: CEN