Thursday, November 17, 2011

​លុប​ Account​ ពី ​Facebook​ រហូត



ពេល​ចូលចិត្ត​ក៏​ចង់​លេង តែ​ពេល​ធុញ​ទ្រាន់​ក៏​ចង់​លុបវា​ជា​រឿង​ធម្មតា​!

ចំណាំ​: បើ​សម្រេច​ចិត្ត​លុបហើយ អ្នក​នឹង​មិន​អាច​ទាញ​យក​ឯកសារ​ រូបថត វីដេអូ ឬ បើក​ Account នេះ​ឡើង​វិញ​បាន​ឡើយ។ ត្រូវ​គិត​ឲ្យ​ច្បាស់​មុន​ពេល​សម្រេច​ចិត្ត!

ខាង​ក្រោម​នេះ​គឺ​ជា​ជំហាន ដើម្បី​លុប Account របស់ Facebook ជា​រៀង​រហូត។

១-Log in ចូល​ក្នុង​ Facebook ដោយ​ប្រើ Account ដែល​អ្នក​ចង់​លប់​ចោល
Link២-ចុច​លើ​ Link នេះ (https://www.facebook.com/help/contact.php?show_form=delete_account)​ ដើម្បី​ចូល​ទៅ​កន្លែង​លប់​ Account រួច​ចុច​លើ Submit ដើម្បី​លប់​ Account នេះ​ចោល

៣-បំពេញ​លេខ​សម្ងាត់ និង អក្សរ​នៅ​ក្នុង​ប្រអប់ Security Check រួច​ចុច Okay

៤-វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត រួច​ចុច​លើ Okay

ចំណាំ៖ ​អ្នក​មិន​ត្រូវ​បើក​ Account នេះ​ក្នុង​រយៈ​ពេល​ ១៤ ថ្ងៃ​​ស្មើ​នឹង​ ២ សប្ដាហ៍​បន្ទាប់​ពី​លប់​ Account នេះ​ឡើយ ពុំ​នោះ​ទេវា​នឹង​​ដំណើរ​ការ​ឡើង​វិញ។

ក្នុង​ករណី​អ្នក​ចង់​បើក​ឡើង​វិញ អ្នក​អាច​ Log in ចូល​ក្នុង​ Account នេះ​នៅ​ត្រឹម​រយៈ​ពេល​តែ ១៤ ថ្ងៃ​បន្ទាប់​ពី​ចុច​លុបប៉ុណ្ណោះ បើ​ហួស​ពី​នេះ នឹង​មិន​អាច​ Log in បាន​ទៀត​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​បើក​ឡើង​វិញ​៖

១-Log in ដោយ​ប្រើ​ Account ដែល​អ្នក​បាន​លុបពី​មុន
២-វា​នឹង​ចេញ​ផ្ទាំង​មួយ​រួច​ចុច​លើ Cancel Deletion (ចុច​លើ Confirm Deletion បើ​ចង់​លុប​ដដែល)

៣-ចុច​លើ Reactivate Account នោះ​វា​នឹង​មាន​ដំណើរការ​ជា​​ធម្មតា​វិញ។




Source: Sabay