Saturday, November 26, 2011

លុប File អត់​ប្រយោជន៍​តាម​កម្មវិធី Tuneup Utilities!


កម្មវិធី Tuneup Utilities 2011 មាន​តួនាទី​និង​ផ្នែក​ផ្សេងៗ​គ្នា​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​ការ​បង្កើន​ល្បឿន​កុំព្យូទ័រ និង​លុប​ឯកសារ​គ្មាន​ប្រយោជន៍ មាន ​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង។ ទំព័រ​នេះ Sabay សូម​លើក​យក​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ជា​ច្រើន​នៃ​កម្មវិធី Tuneup Utilities 2011។

នៅ​ក្នុង Tuneup Utilities 2011 មាន​ផ្នែក​មួយ​ហៅ​ថា Gain disk space ដែល​ក្នុង​នោះ​វា​បាន​ប្រមូល​ផ្ដុំ​ឯកសារ​មិន​សំខាន់​របស់ Window មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ទំហំ Hard Disk របស់ Computer របស់​អ្នក​កាន់​តូច ដូចនេះ​មិត្ត​យុវវ័យ​អាច​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម៖

១. បើក​កម្មវិធី Tuneup Utilities 2011

២. បន្ទាប់​មក​យើង​ចូល​ទៅ​ក្នុង Category “Increase Performance” ហើយ​ចុច​លើ Gain disk space

. ក្រោយ​ពី​ចុច​លើ Gain disk space វា​នឹង​លោត​ផ្ទាំង​មួយ​ឡើង។ សូម​ក្រឡេក​មើល​រូបភាព​ដោយ​យើង​អាច​ជ្រើសរើស​យក Drive មួយ​ណា​ក៏​បាន ឬ Drive ទាំងអស់​ក៏​បាន។ នៅ​រូបខាង​ក្រោម​យើង​នឹង​មើល​ឃើញ​ទំហំ​របស់​ឯកសារ​នៅ​ក្នុង Hard Disk និមួយៗ។

. បន្ទាប់​ពី​ទំហំ​ឯកសារ​នោះ​ហើយ សូម​ចុច​លើ​ទំហំ​ទាំង​នោះ​ដើម្បី​លុប​វា​ចោល

បន្ទាប់​ពី​លុប​រួច​ហើយ អ្នក​នឹង​ឃើញ​ទំហំ Hard Disk ថយ​ចុះ



Source: Sabay