Thursday, January 5, 2012

​ក្រុមហ៊ុន​ផ្តល់​សេវា Internet ក្នុងប្រទេស​កម្ពុជា​

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​កំពុង​ផ្តល់​សេវា Internet នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​នីមួយៗមាន​ប្រព័ន្ធ និង​វិធី​ផ្តល់​សេវា Internet ខុសៗ​គ្នា ចំពោះ​តម្លៃ​វិញ​ក៏​ខុស​គ្នា​ដែរ ដោយ​ត្រូវ​បាន​គេ​បែងចែក​ទៅ​តាម​វិធី​នៃ​របៀប​ទទួល​សេវា ឬ​គិត​ទៅ​តាម​ល្បឿន ឬ​ជា​កញ្ចប់​សេវា ។ សម្រាប់​អ្នក​ប្រើ​គិត​តាម​ចំនួន Kilobyte, ឬ​គិត​ជា​ល្បឿន តម្លៃ​មាន​ភាពខុស​គ្នា​ច្រើន​គួរសម ។​

​ ​ជា​ធម្មតា​នៅពេល​យើង​ចាប់ផ្តើម​ចុះ​ឈ្មោះ​ប្រើ​ជាដំបូង យើង​សង្កេតឃើញថា​ អ្វីៗ​ហាក់បី​ដូចជា​ល្អ ល្មម​ទទួលយកបាន ប៉ុន្តែ​ក្រោយពី​ប្រើ​បាន​រយៈពេល ១​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​បន្តិច​យើង​អាច​កត់សំគាល់ឃើញ​ថា ល្បឿន​មាន​ការធ្លាក់ចុះ ជា​ហេតុ​ធ្វើឲ្យ​យើង​ត្រូវប្រើលើ​សពី​ធម្មតា បើសិន​យើង​ប្រើ​សេវា ដែល​មាន​កំណត់​ចំនួន Kilobite នោះ​យើង​អាច​នឹង​ប្រើ​លើស​ពី​ចំនួន ដែល​បាន​កំណត់​ក៏មាន ។

​ ​ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការសម្រេចចិត្ត និង​ជ្រើសរើស​សេវា​របស់​ក្រុមហ៊ុន​ណាមួយ​មក​ប្រើ សូម​ពិនិត្យ​មើល​ទៅលើ​សេវា​ផ្សេងៗ របស់​ក្រុមហ៊ុន​នី​មួយៗ និង​បញ្ហា​បច្ចេកទេស​ខ្លះៗ​ទាក់ទង​ដល់​ការប្រើ​សេវា Internet របស់​ក្រុមហ៊ុន​ទាំងនោះ ។​

​ ​វិធីសាស្ត្រ​នៃ​ការផ្តល់សេវា Internet :

​ ​សេវា Internet ត្រូវបាន​ផ្តល់​ចែកចាយ​ដោយ​វិធី​ជាច្រើន​រួមមាន :

​ ​- ខ្សែកាប​អុបទិច​

​ ​- ខ្សែ​ទូរស័ព្ទ (​ខ្សែ​ទូរស័ព្ទ​អចល័ត​)

​ ​- ប្រើ​អង់​តែ​ន​

​ ​- ខ្សែ Cable digital

​ ​- តាមរយៈ wifi (​ប្រព័ន្ធ wireless)

​ ​* តាមរយៈ Mobile Broad band (ប្រើប្រព័ន្ធទូរស័ព្ទចល័ត)

​ ​- តាមរយៈ Lease line

​ ​- តាមរយៈ​​ផ្កាយរណប​

​ ​- និង​តាម​វិធី​​ច្រើន​ទៀត

​ ក្រុមហ៊ុន​ខ្លះ​មាន​ផ្តល់​វិធី​ច្រើនបែប​សម្រាប់​អ្នក​ជាវ​ឲ្យ​អាច​ជ្រើសរើស​បាន​ទៅ​តាម​សេចក្តីត្រូវការ ។ ចំណែក​ក្រុមហ៊ុន​ខ្លះទៀត​បាន​រៀប​ជា​កញ្ចប់​សេវា​រួចជាស្រេច ដោយ​រួមមាន​ទាំង​ការ​កំណត់​តម្លៃ និង​កំណត់​ចំនួន​នៃ​ការប្រើប្រាស់ទៅ​តាម​តម្លៃ​ដែល​គេ​បាន​រៀបចំ​ហើយ ។​

​ ​ការជ្រើសរើស​យក​សេវា​ណាមួយ គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទម្លាប់ និង​ការប្រើប្រាស់ ។​

​ ​* សម្រាប់​អ្នក​ប្រើ Internet ' on the go ' សេវា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​អាច​មិន​ត្រូវ​តាម​សេចក្តី​ត្រូវការ​នោះ​ទេ គួរ​ប្រើប្រាស់​សេវា​បែប Mobile Broad band វិញ​ ពីព្រោះ​វា​អាច​ឲ្យ​យើង​ប្រើ Internet នៅទីណា​ក៏បាន​ ដរាបណា​មាន​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ទៅដល់ ឬ​អាច​ចាប់​សញ្ញា​សេវា​បាន​ពេញលេញ ។​

​ ​* សម្រាប់​អ្នក​ដែល​ប្រើ Internet នៅតាម​ផ្ទះ​វិញ​ទោះ​ត្រូវ​ប្រើ​រាល់ថ្ងៃ ឬ​ម្តងម្កា​លក្តី អាច​ជ្រើសរើស​សេវា​មួយ​ណា​ក៏​បាន​ទាំង Mobile Broad band និង​សេវា​ដទៃ​ឯទៀត ។​

​ ​សម្រាប់​អ្នក​មានឡេ​បថប់ (Laptop) ការប្រើ​សេវា Mobile Broad band មាន​ភាព​ប្រសើរ​ជាង ពីព្រោះ​ទោះ​យើង​នៅ​ទី​ណាក៏ដោយ សេវា Internet ទៅ​ជាមួយ​យើង​ជានិច្ច ។ តែ​សម្រាប់​អ្នក​ដែល​គ្មាន Laptop នោះ ​ហើយ​ប្រើ Computer ប្រភេទ Desktop នៅតាម​ផ្ទះ ឬ​កន្លែង​ធ្វើការ​គួរប្រើ​សេវា Internet បែប​ធម្មតា​វិញ​ប្រសើរ​ជាង ។​

​ ​មុន​ពេល​ជាវ​សេវា​ណាមួយ​សូម​ពិនិត្យមើល​បញ្ហា​មួយចំនួន​

​ ​* ចំនួន Kilobyte ដែល​យើង​ទទួល​បាន​តើ​ត្រូវបាន​គេ​គិត​ជា​ការប្រើ​ដោយ​មាន​កំណត់ ឬ​គ្មាន​កំណត់ បើសិន​ចំនួន Kilobyte នេះ​មាន​កំណត់​ចំនួន​សម្រាប់​ឲ្យ​យើង​ប្រើ ។ ឧទាហរណ៍ បើ​គេ​កំណត់​ឲ្យ​យើង​ចំនួន 1500 Mb ឲ្យ​យើង​សម្រាប់​រយៈពេល ១​ខែ យើង​ចាំបាច់​ត្រូវ​ធ្វើការ​គណនា​មួយពី​ចំនួន​ដែល​យើង​ប្រើប្រាស់ តើ​ច្រើន ឬ​តិច​ជាង​ចំនួន​កំណត់​របស់​គេ​នោះ​ដែរ​ឬទេ បើសិន​ជា​ការប្រើប្រាស់រ​បស់​យើង​ច្រើន​ជាង​ចំនួន​ដែល​គេ​បានកំណត់នោះ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​យក​កញ្ចប់​សេវា ឬ​ជ្រើស​យក​ការប្រើ​ដោយ​គ្មាន​កំណត់​ជា​ជំនួស​វិញ ដើម្បី​ការពារ​ការប្រើ​លើស​ពី​ចំនួន​កំណត់ ។​

​ ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​កំពុង​ធ្វើ Promotion ផ្តល់​សេវា Internet គ្មាន​កំណត់ ​ការប្រើប្រាស់​ប្រចាំ​ខែ ដោយ​មាន​បញ្ចុះ​តម្លៃ​យ៉ាង​ទាប មក​នៅត្រឹមតែ​ក្រោម ៣៥​ដុល្លារ ក្នុ​១​ខែ ចំណែក​ល្បឿន​នៃ​ការប្រើប្រាស់​វិញ​គឺ​ចន្លោះ 128kb/64kb (​ទំហំ​នេះ​ត្រូវ​យក​មក​ចែ​កនឹង​៨ នោះ​យើង​នឹង​បាន​តួលេខ​ល្បឿន​ពិតប្រាកដ​មិន​ខាន​) ។​

​ ​- 128kb៖8= 16kb​ ​(upload) (​អាច​តិច​ឬ​ច្រើន​ជាង​នេះ​)

​ ​- 64kb៖8= 8kb ​(Download) (​អាច​តិច​ឬ​ច្រើន​ជាង​នេះ​)

​ ​ទោះជា​ល្បឿន​កំណត់​គេ​បានដាក់​មក​ចំនួន​ប៉ុន្មាន​ក៏​ដោយ វា​នឹង​មិន​ពិត​ទេ ដើម្បី​ឲ្យដឹង​ពី​ចំនួន​ពិត គឺ​ត្រូវ​ចែក​ចំនួន​ល្បឿន​នោះ​ជាមួយ ៨ នោះ​យើង​នឹង​បាន​តួលេខ​ល្បឿន​មិន​ខាន តែ​វា​មិនមែន​ស្ថិតនៅ​ក្នុង​កម្រិត​ល្បឿន ដែល​យើង​ចែក​ឃើញ​នោះ​ទាំងស្រុង​ឡើយ គឺ​វា​ឡើង​វា​ចុះ​ច្រើន​ជាង ឬ​តិច​ជាង​នោះ​រក​កំណត់​មិន​បាន​ឡើយ ។ យើង​ពិបាក​កំណត់ថា វា​នឹង​មាន​ល្បឿន​មួយ​ស្មើ​បាន​ណាស់ ពីព្រោះ​ល្បឿន​របស់ Internet អាស្រ័យ​លើ​កត្តា​ច្រើនយ៉ាង​ណាស់ ។​

​ ​ហេតុ​នេះ​មុន​សម្រេច​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​គួរ​គិត​ឲ្យបាន​ហ្មត់ចត់​ជាមុនសិន ពី​ព្រោះ​កាលណា​យើង​សម្រេច​ចិត្ត​ទិញ​ហើយ យើង​ត្រូវ​បង់លុយ​ឲ្យគេ​ទាំង​ប្រាក់កក់ ទាំង​តម្លៃ​សេវា​ប្រចាំខែ អាច​ទាំង​តម្លៃ​គ្រឿង​ឧបករណ៍​ផង​ក៏មាន ។ នៅពេល​យើង​បង់​តម្លៃ​កញ្ចប់​សេវា​ណាមួយ​ហើយ ទោះ​សេវា​នោះ​ល្អ​ក្តី មិន​ល្អ​ក្តី យើង​ចាំបាច់​ត្រូវតែ​ប្រើ យើង​មិន​អាច​សុំ​គេ​ផ្តាច់​វិញ​បានឡើយ ត្រង់​បញ្ហា​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​កំណត់​រយៈពេល​ឲ្យ​យើង​ដូច​ជា ៣​ខែ, ៦​ខែ ទើប​អាច​ផ្តាច់​វិញ​បាន តែ​ចំពោះ​ក្រុមហ៊ុន​ភាគច្រើន​មិន​បាន​កំណត់​កាល​វេលា​នៃ​ការផ្តាច់​សេវា​នេះ​ឡើយ គឺ​យើង​អាច​សុំ​ផ្តាច់​វិញ​នៅពេល​ណា​ក៏​បាន បើ​យើង​យល់ថា សេវា​ដែល​យើង​ជាវ​មក​នោះ​មិន​សម​តាម​សេចក្តីត្រូវការ​ទេនោះ ។​

​ ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើតឲ្យមាន​កញ្ចប់​សេវា​បែប​អ្នកប្រើជា​បុគ្គល ឬ​ការប្រើ​តាម​ផ្ទះ ឬ​សម្រាប់​សិស្ស​និស្សិត​ជាដើម សេវា​ទាំងនេះ​ច្រើន​មាន​តម្លៃថោក ត្រឹមតែ​ជាង ១០​ដុល្លារ ទៅ​ជាង ២០​ដុល្លារ ប៉ុណ្ណោះ​ក្នុង ១​ខែ ។ ប៉ុន្តែ​ក្នុង​តម្លៃ​នេះ​អាច​ត្រូវ​គេ​ភ្ជាប់​ជាមួយ​តម្លៃ​ឧបករណ៍​ប្រាក់​កក់ ថ្លៃ VAT 10% និង​តម្លៃ​នៃ​ការប្រើប្រាស់​ខែ​ដំបូង​ផង ដូច្នេះ​បើ​សិន​ជា​សរុប​ចូលគ្នា យើង​អាច​ត្រូវ​បង់​ឲ្យគេ​ច្រើន​ជាង​តម្លៃ ដែល​គេ​បានដាក់​ប្រកាស​ឲ្យឃើញ​នោះ ។​ ​

​ ​កញ្ចប់​សេវា​សម្រាប់​អ្នក​ប្រើ​តាម​ផ្ទះ ឬ​សម្រាប់​សិស្ស និស្សិត​នេះ​ច្រើន​មាន​ល្បឿន​ត្រឹម 64kbps ទាំង Download និង upload យើង​អាច​ទទួលបាន​ល្បឿន​មួយ​ល្មម​ត្រឹម​អាច​បើក​មើល​វេបសាយ​ម្តងម្កាល​ប៉ុណ្ណោះ បើសិនជា​យើង​ត្រូវ​ប្រើ​វា​ជាប់​រាល់ៗ​ថ្ងៃ ចំនួន Kilobyte ដែល​គេ​បានអនុញ្ញាត​ឲ្យ​អាច​មិន​គ្រប់​ល្មម​សម្រា​ប់​ការបើក​ប្រើ​រាល់​ថ្ងៃ​ឡើយ ។ ដូច្នេះ​បើ​សិន​យើង​ត្រូវ​ការប្រើ​លើស​ពី​ចំនួន Kilobyte ដែល​គេ​បាន​រៀប​តាម​កញ្ចប់​សេវា យើង​គួរ​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​ផ្សេង​វិញ ដែល​យើង​យល់​ថា​គ្រប់​ល្មម​តាម​សេចក្តីត្រូវការ​របស់​យើង ។​

​ ​សម្រាប់​ការប្រើប្រាស់​តាម​ក្រុមហ៊ុន ឬ​ត្រូវ​ការបែងចែក​សេវា​ឲ្យ Computer ច្រើន​គ្រឿង​ប្រើ​ក្នុងពេល​តែមួយ សូម​ជ្រើស​យក​កញ្ចប់​សេវា ដែល​មិនមាន​កំណត់​ប្រសើរ​ជាង​ជ្រើស​យក​សេវា ដែល​មានកំណត់ ពី​ព្រោះ​ទំហំ​នៃ​ការប្រើប្រាស់​របស់​យើង​អាច​ច្រើន ឬ​តិច​មិន​ទៀងទាត់ ។ បើ​យើង​បាន​ប្រើ​លើសគេនិង​តម្រូវ​ឲ្យ​យើង​បង់ថ្លៃ​នៃ​ការប្រើ​លើស​នោះ​ជាមិនខាន តែ​មុនពេល​គេ​ឲ្យ​យើង​បង់ គេ​នឹង​ផ្តាច់​មិន​ឲ្យ​យើង​ប្រើឡើយ ​រហូត​ទាល់តែ​យើង​បាន​បង់​ថ្លៃដែល​បាន​ប្រើ​លើស​នោះ​សិន ឬ​ប្តូរ​ទៅ​ជា​កញ្ចប់​សេវា​ផ្សេង បង់លុយ​បន្ថែម​ថែមទៀតឲ្យគេ ​បើ​យើង​ចង់​ប្តូរ​​ថា​យក​កញ្ចប់​សេវា ដែល​មាន​ចំនួន Kilobyte ច្រើន​ជាង​ក៏​ថា​បាន ។ ប៉ុន្តែ​ជា​ការល្អ​បំផុត និង​ដើម្បី​ការពារ​ការបង់​តម្លៃប្រើប្រាស់​លើសពី​ធម្មតា​នោះ យើង​គួរតែ​ជ្រើស​យក​កញ្ចប់​សេវា​គ្មាន​កំណត់ ' Unlimited ' ក្នុង​គ្រា​ដំបូង​តែម្តង ប្រសើរ​ជាង ព្រោះ​យើង​អាច​ប្រើ​ដោយ​សេរី មិន​មាន​ការកំនត់​ឡើយ ។​

​ ​កញ្ចប់​សេវា​ប្រើ Internet ដោយ​មិន​កំណត់​នេះ ច្រើន​ត្រូវបាន​គេ​រៀបចំ​ក្នុងតម្លៃ​ផ្សេងៗ​គ្នា ជា​ពិសេស​តម្លៃ​របស់​វា ភាគច្រើន​ត្រូវបាន​គេ​រៀប​តាម​ចំនួន​នៃ​ល្បឿន​មាន​ចាប់ពី 96kbps រហូតដល់ 1Mps ចំពោះ​តម្លៃ​វិញ​ទៀត​សោត ក៏​ត្រូវបាន​គេ​រៀបចំ​ទៅតាម​នោះដែរ ។ យើង​អាច​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​ក៏បាន ដោយយោង​ជា​សំខាន់​ទៅ​តាម​ការប្រើប្រាស់ និង​ចំនួន​ទឹកប្រាក់ដែល​យើង​អាច​ចំណាយបាន​សំរាប់​កញ្ចប់​សេវា ដែល​យើង​បាន​ជ្រើស​យក​នោះ ។​

​ ​* តើ​ក្រុមហ៊ុន​ណាមួយ ដែល​ផ្តល់​សេវា​ល្អ​ជាងគេ !

​ ​ក្រុមហ៊ុន​ភាគច្រើន​បាន​ព្យាយាម​ផ្តល់​សេវា​មួយ​យ៉ាង​ល្អ សម្រាប់​អតិថិជន​របស់​ខ្លួន ឯ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​យក​ការផ្តល់សេវា​មួយ​ល្អ​ដល់​អតិថិជន​របស់​ខ្លួន​ឡើយ តែ​ផ្ទុយទៅវិញ​ឆ្លៀត​កេង​យក​ប្រយោជន៍​ពី​អតិថិជន​របស់​ខ្លួន​ទៅវិញ ដូចជា​កេង​យក​ចំនួន Kilo នៃ​ការប្រើ បន្ថយល្បឿន​នៃ​ការប្រើ ដើម្បី​ឲ្យប្រើ​ច្រើន ចំណាយ​ពេល​នៃ​ការលើ​សពី​ចំនួន​ធម្មតា ៘ និង ៘​

​ ​ដើម្បី​ឲ្យដឹងថា ក្រុមហ៊ុន​ណា​មួយ​ផ្តល់​សេវា​មួយដែល​ល្អ ឬ​ប្រសើរ​ មាន​ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន យើង​គួរ​សាកសួរ​ទៅ​អ្នកដែល​ប្រើ Internet តាម​ទីកន្លែង​ផ្សេងៗ ឬ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ព័ត៌មាន​មួយ​ជាក់លាក់ ស្តី​ពី​សេវា​ដែល​ខ្លួន​មាន ឬ​អ្នក​ដែលជា​អតិថិជន​របស់​ខ្លួន​កំពុង​ប្រើប្រាស់​ណាមួយ ដែល​អាច​ឲ្យ​យើង​សួរ​ព័ត៌មាន​បន្ថែម​បាន ។ ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ផ្តល់​ចម្លើយ​មួយ​យ៉ាង​ល្អ ចំពោះ​យើង​តែ​ក្រុមហ៊ុន​ខ្លះ​ទៀត​អាច​មិន​ប្រាប់​យើង​ពី​អតិថិជន ដែល​កំពុង​ប្រើ​សេវា​របស់​គេ​ឡើយ ។ មូលហេតុ​ដែល​យើង​ចាំបាច់​ត្រូវ​សាកសួរ​ព័ត៌មាន​ខ្លះពី​អ្នក​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ណា​មួយ គឺ​ដើម្បី​ឲ្យបាន​ដឹង​ព័ត៌មា​ន​ជា​មុន​ខ្លះៗ មុន​ពេល​យើង​សម្រេច​ជ្រើស​យក​សេវា​ណាមួយ​មក​ប្រើ ។​

​ ​មាន​វិធី​ច្រើន​យ៉ាង​ដែល​យើង​អាច​ស្វែងរក​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា Internet សូម​សាកសួរ​ឲ្យបាន​ច្រើន​ក្រុមហ៊ុន នោះ​យើង​នឹង​អាច​ដឹង​បាន​ថា ក្រុមហ៊ុន​ណា​មួយ​ដែល​យើង​គួរ​ជ្រើស​យក ធ្វើជា​អ្នក​ផ្តល់​សេវា Internet ឲ្យ​យើង ដែល​អាច​ទុកចិត្តបាន និង​ភាពស្មោះត្រង់​ពិត​ចំពោះ​អតិថិជន​របស់​ខួ​ន ។​ ចំពោះការប្រើ Internet តាមរយៈ Mobile Broadband គឺជាវិធីមួយដែលងាយស្រួលជាងគេ ។

​ ​ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការជ្រើសរើស​យក​សេវា​របស់​ក្រុមហ៊ុន​ណាមួយ​នោះ សូម​ពិនិត្យ​មើល​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​នីមួយៗ​ខាងក្រោម​នេះ :