ការ ថែរក្សា Keyboard របស់ម៉ាស៊ីនកុំព្យូទ័គឺជាផ្នែកដែលសំខាន់ដែលបង្ហាញអំពីការយក ចិត្តទុកដាក់របស់លោកអ្នកចំពោះសំភារៈប្រើប្រាស់ ។ ម្យ៉ាងទៀត ប្រសិនបើលោកអ្នកទុកវាចោលឱ្យមានធូលីនៅជាប់កាន់តែច្រើន វានឹងអាចធ្វើឱ្យមានបញ្ហាក្នុងការបញ្ជាគ្រាប់ក្ដារចុចនីមួយៗ ។ ដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីបញ្ជៀសធូលីដីមកជ្រៀតជ្រែក Keyboard របស់លោកអ្នក ?
ខាងក្រោមនេះ គឺជាវិធីសាស្ត្រក្នុងការថែរក្សា Keyboard របស់ Desktop ។
- ត្រូវយកទ្រនាប់មកគ្របពីលើ Keyboard ដើម្បីការពារធូលីដី ហើយម្យ៉ាងទៀតវាក៏បញ្ជៀសការសឹករលុបអក្សរនៅលើក្តារចុចផងដែរ ។
- មិនត្រូវប្រើកម្លាំងខ្លាំងពេកនៅពេលចុចក្ដារម្ដងៗពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ជើងរបស់ក្ដារចុច ។
- ត្រូវឧស្សាហ៍ជូតសម្អាតនៅពេលលោកអ្នកឃើញមានធូលីច្រើននៅជាប់នឹង Keyboard របស់លោកអ្នក ។
របៀបជូតសម្អាត ៖
១. ដំបូង ត្រូវដកខ្សែរបស់ Keyboard ចេញពីម៉ាស៊ីនកំព្យូទ័រជាមុនដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនី ។
២. បន្ទាប់មក គួរប្រើប្រាស់ប្រដាប់ផ្លុំធូលីមកសម្អាតធូលីដោយត្រូវពិនិត្យឱ្យគ្រប់កន្លែងទាំងអស់ ។
៣. ប្រើប្រាស់ក្រណាត់ទន់សើមៗមកជូតកន្លែងដែលមានស្នាមប្រឡាក់រួច ត្រូវហាលវាឱ្យវាស្ងួតទើបអាចយកទៅប្រើប្រាស់វិញបាន ។
- ប្រសិនបើកុំព្យូទ័ររបស់លោកអ្នកស្ថិតនៅក្នុងទីតាំងដែលមានធូលី ច្រើន សូមយកគម្របមកគ្របពីលើ Keyboard គ្រប់ពេលវេលា ។
- សូមប្រយ័ត្នរាល់ពេលលោកអ្នកពិសារអាហារ ឬភេសជ្ជៈនៅក្បែរកុំព្យូទ័រពីព្រោះវាអាចបណ្ដាលឱ្យកំពប់របស់ ទាំងនោះមកលើ Keyboard ៕
Source: Soursdei