Tuesday, January 10, 2012

Driver សម្រាប់ Windows 7










Driver គឺ​ជា​អ្នក​សម្រប​សម្រួល​មួយ​នៅ​ក្នុង​កុំព្យូទ័រ​​ដែល​មាន​តួនាទី​ សម្របសម្រួល​ការ​បញ្ជា​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទៅ​កាន់​គ្រឿង​ កុំព្យូទ័រ(Hardware) ឬ​យើង​អាច​ហៅ​ថា​ អ្នក​ដឹក​នាំ​បញ្ជា​គ្រឿង​កុំព្យូទ័រ​ ។ Driver ពិត​ជា​សំខាន់​ណាស់​ពីព្រោះ​ប្រសិន​បើ​គ្មាន​ Driver ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ​ កុំព្យូទ័រ​​អាច​ដំណើរ​ការ​យឺត​ និង​ពុំ​​ស្រប​តាម​សេចក្តី​ត្រូវ​ការ​ ​។

Driver មាន​ច្រើន​ប្រភេទ​ដូច​ជា សម្លេង រូបភាព ក្តារចុច និង​បណ្តាញ​ជាដើម ។ មិន​តែ​ប៉ុណ្ណោះ​ Driver ក៏​វា​ជា​របស់​​សំខាន់​មួយ​ដែរ​សម្រាប់​កម្មវិធី​មួយ​ចំនួន​​ប្រសិន​បើ​ គ្មាន Driver ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ពុំ​អាច​តម្លើង​កម្មវិធី​នោះ​បាន​ឡើយ ឬ​តម្លើង​ហើយ​ ប៉ុន្តែ​ការ​ដំណើរ​ការ​មិន​ស្រួល ឬ​​រូប​ភាព​ដាច់​លើ​​ដាច់​ក្រោម​ជា​ដើម​ ។
វិធី​រក Driver នៅ​ក្នុង Windows 7 មិន​ជា​ការ​លំបាក​ឡើយ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​តែង​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ ពេល​ខ្លះ​​តម្លើងប្រព័ន្ធ​ប្រតិបត្តិ​ការ Windows 7 នេះ​ទៅ​មាន​ Driver សម្លេង និង បណ្តាញ​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ពេល​ខ្លះ​មិន​មាន ​។
ការ​តម្លើង Driver នៅ​ក្នុង windows 7 មាន​២​ប្រភេទ​ទី​១ គឺ​ក្រុម​ហ៊ុន​ដៃ​គូ និង​ក្រុម​ហ៊ុន​មិន​មែន​ជា​ដៃ​គូ ។ ប្រសិន​បើ​ក្រុម​ហ៊ុន​ដែល​លក់​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ក្រុម​ហ៊ុន​ដៃ​ គូ​​របស់​ក្រុម​ហ៊ុន Microsoft នោះ​ Driver មួយ​ចំនួន​នឹង​តម្លើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ពេល​តម្លើង​ប្រព័ន្ធ​ ប្រតិបត្តិ​ការ ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ក្រុម​ហ៊ុន​នោះ​ពុំ​មែន​ជា​ដៃ​គូ​ក្រុម​ហ៊ុន Microsoft ​ លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ក្រុម​ហ៊ុន​នោះ​ដើម្បី​ទាញ​យក​ Driver សម្រាប់​ម៉ូត (Model) កុំព្យូទ័រ​របស់​លោក​អ្នក ហើយ​​យក​វា​មក​តម្លើង​ដោយ​ផ្ទាល់ ​។
លើស​ពី​នេះ​​ សម្រាប់​ក្រុម​ហ៊ុន​ដៃ​គូ​ Driver ផ្សេងទៀត​ដែល​ពុំ​មាន​ក្នុង​ពេល​តម្លើង ​លោក​អ្នក​អាច​ធ្វើ​ទំនើប​កម្ម​ (Update) ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ហើយ​បន្ទាប់​មក​​ Driver ទាំង​នោះ​នឹង​ស្វ័យ​តម្លើង​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​តែម្តង ​។
សំគាល់ ៖​ លោក​អ្នក​គួរ​តែ​ភ្ជាប់​ឧបករណ៍​ផ្សេង​ទៀត​ដូច​ជា​ខ្សែ​បណ្តាញ​ (Network Cable) ដើម្បី​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​អាច​មាន​ចំណាប់​ភ្ជាប់​តម្លើង​វា​ដោយ​ ខ្លួន​ឯង​​ពីព្រោះ​ពេល​​ដែល​លោក​អ្នក​ពុំ​បាន​ភ្ជាប់​វា​នោះ​ទេ វា​នឹង​អាច​មិន​មាន Driver សម្រាប់​ឧបករណ៍​នោះ ​។


Source: Soursdei