ជា ធម្មតា ប៊ូតុង Power មានមុខងារសំខាន់ៗមួយចំនួន (ដូចជា Shut down Restart Lock និង Log off ជាដើម) សម្រាប់បម្រើភាពងាយស្រួលនៅក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ។ ក៏ប៉ុន្ដែប្រសិនបើលោកអ្នកចុចប៊ូតុងនោះភ្លាម វាចូលមុខងារ Shut down ដោយស្វ័យប្រវត្តិ ហើយវានឹងបិទដំណើរការរបស់ម៉ាស៊ីនកុំព្យូទ័រចោលមួយរំពេច ។ ដូច្នេះ តើមានវិធីសាស្ត្រអ្វីដែលអាចកែប្រែមុខងារ Shut down ទៅជាមុខងារផ្សេងបាន ?
វិធីរហ័សបំផុត សូមអនុវត្តដូចខាងក្រោម ៖
១. សូមចុចកណ្ដុរស្ដាំនៅលើ Taskbar រួចជ្រើសរើសយក Properties ។
២. សូមចូលទៅក្នុងផ្ទាំង Start Menu ។
៣. ក្នុងផ្ទាំងលើ ជ្រើសរើសមុខងារណាមួយដែលលោកអ្នកចង់ឱ្យវាក្លាយជាមុខងារអាទិភាព សម្រាប់ប៊ូតុង Power ។ ឧទាហរណ៍ ៖ ប្រសិនជ្រើសរើសយកមុខងារ Restart ប៊ូតុង Power នឹងផ្លាស់ប្តូរទៅជា Restart ដូចខាងក្រោម ៕
Source: Soursdei