Monday, October 31, 2011

របៀប​លុប​គណនី​ Yahoo នឹង​ Gmail

ការ ​ប្រើប្រាស់ Email មានសារប្រយោជន៍​ចំពោះ​ទំនាក់​ទំនង​ប្រចាំ​​ថ្ងៃ ប៉ុន្តែនៅ​​ពេល​មួយ ​លោកអ្នក​ប្រហែល​​ជា​ចង់​លុប​គណនី​​របស់​ខ្លួន​​ចោល​ដោយសារ​មូលហេតុ​​ ចាំបាច់​ណាមួយ ។ ដូច្នេះ លោកអ្នក​អាចធ្វើការ​លុប​គណនី​​ចោល​​ ទៅតាម​លក្ខខ័ណ្ឌ​នៃ​​ការ​លុប​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ Email នីមួយៗ ។

  • ដើម្បី​លុប​គណនី​ Email របស់​លោកអ្នក​ចេញពី​សេវាកម្ម​របស់​ក្រុមហ៊ុន Yahoo ​លោកអ្នក​អាច​អនុវត្ត​តាម​ជំហាន​ជាបន្តបន្ទាប់​ដូចតទៅ​នេះ ។









១. សូមបើក​កម្មវិធី​រុករក​គេហទំព័រ​ណាមួយ​ដែល​លោកអ្នក​ចង់​ប្រើប្រាស់ រួច​វាយ​អាសយដ្ឋាន https://edit.yahoo.com/config/delete_user ហើយ​នៅ​ពេល​នោះ លោកអ្នក​នឹង​ឃើញ​ផ្ទាំង​ថ្មី​មួយ​ដូច​ខាងក្រោម ៖


២. សូម​បញ្ចូល​អាសយដ្ឋាន និង​លេខ​កូដសម្ងាត់​នៃ​គណនី​របស់​លោកអ្នក​នៅក្នុង​ប្រអប់ Yahoo ID និង Password រួច​ចុច​ប៊ូតុង Sign In ។ បន្ទាប់មក វានឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ទៀត ។


៣. នៅលើ​ផ្ទាំង​នេះ លោកអ្នក​អាច​អាន​ការណែនាំ​ផ្សេង​ៗ​ដែល​នៅផ្នែក​ខាងលើ ។ ជាចុងក្រោយ សូម​បំពេញ​លេខកូដ​សម្ងាត់​ជាថ្មី ហើយ​វាយ​ពាក្យ​​ផ្ទៀងផ្ទាត់​នៅក្នុង​ប្រអប់​បន្ទាប់​សូម​ចុច​ប៊ូតុង Terminate this Account ជាការ​ស្រេច ។


  • លោកអ្នក​អាច​លុប​គណនី​របស់​លោកអ្នក​ចេញ​ពី​សេវាកម្ម Gmail ដោយអនុវត្តតាម​​ជំហាន​ជាបន្តបន្ទាប់​ដូចតទៅ ។








១. សូម​វាយ​អាសយដ្ឋាន និង​លេខកូដ​សម្ងាត់​ដើម្បី​ចូល​គណនី​របស់លោកអ្នក ។ ពេលនោះ វា​នឹង​បង្ហាញ​ផ្ទាំង​គេហទំព័រ​ដូចខាងក្រោម ៖


២. សូម​ចុច​នៅលើ​ពាក្យ Setting រួច​ចូល​ផ្ទាំង Account


3​. នៅផ្នែក​ខាងក្រោមនៃ​ផ្ទាំង Account សូម​ចុច​ពាក្យ Google Account Setting ហើយ​ផ្ទាំង​ថ្មី​មួយទៀត​​នឹង​បង្ហាញ​ឡើង​ដូច​រូប​ខាងក្រោម ៖


៤. សូម​ចុច​នៅលើ​ Edit ដែល​នៅក្បែរពាក្យ My products


៥. ជាចុងក្រោយ សូម​បន្ត​ចុច​លើពាក្យ Close account and delete all services and info associated with it ហើយ​បន្ទាប់ពីនោះ គណនី​របស់​លោកអ្នក​នឹង​ត្រូវ​បាន​លុប​ចោល​ ៕


Source: Soursdei

Sunday, October 30, 2011

ស្វែងយល់​អំពី​ប្រភេទ Video Card របស់​កំព្យូទ័រ


បន្ទះ ​សម្រួល​រួបភាព​ដែល​​ភាសា​អង់គ្លេស​ហៅថា Video Card គឺ​ជា​​ផ្នែករឹង​មួយ​ក្នុង​ចំណោម​សមាសធាតុ​សំខាន់​បំផុត​របស់​ម៉ាស៊ីន​ កំព្យូទ័រ ។ វា​មាន​តួនា​ទី​​កំណត់​កម្រិត​រូបភាព​ដែល​ត្រូវ​បង្ហាញ​នៅលើកញ្ចក់​ កុំព្យូទ័រ ។ បន្ទះ​សម្រួល​រូបភាព​មាន​ច្រើន​ប្រភេទ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផ្សេងៗ ហើយ​បន្ទះ​ដែល​មាន​គុណភាព​ខ្ពស់​​​អាច​​ផ្ដល់​ភាព​ងាយស្រួល​​យ៉ាងច្រើន​ សម្រាប់​ការ​ប្រើប្រាស់​កុំព្យូទ័រ​នៅក្នុង​វិស័យ​រចនា និង​ការ​លេង​ល្បែង​កំសាន្ត ។​ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ Video Card ដែល​​មាន​ការ​ប្រើប្រាស់​ច្រើន​ជាងគេ ។

Integrated Video
​វា​ជា​​ប្រភេទ​​ Video Card ម្យ៉ាង​ដែល​មាន​ភ្ជាប់​មក​ស្រាប់​ជាមួយបន្ទះ​ Motherboard របស់​ម៉ាស៊ីន​កុំព្យូទ័រ ហើយ​សមត្ថភាព​របស់​វា​នៅ​មាន​​​កម្រិត​សម្រាប់​​ការងារ​រចនា និង​ការ​លេង​ល្បែង​​កម្សាន្ត​ដោយសារ​​តែ​វិស័យ​ទាំងពីរ​នេះ​ទាមទា​​នូវ​ការ​ បង្ហាញ​រូបភាព​កម្រិត​ខ្ពស់​​ជាហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់ក្ដៅ និង​​ការ​បង្ហាញ​មិន​ស្រប​តាម​សេចក្តី​ត្រូវ​ការ​ ​។


PCI Cards (Peripheral Connect Interface Cards)
​វា​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ១៩៩៣ ហើយ​វា​ជា​​ប្រភេទ​​ Video Card ម្យ៉ាង​ដែល​​​មាន​ល្បឿន​​លឿន​ជាង​ Integrated Video ដោយសារ​វា​ប្រើប្រាស់​​បណ្ដុំ​អង្គគណនា​ (chip) ​ផ្ទាល់ខ្លួន​​​ដែល​មិន​បាន​ចែក​រំលែក​ការ​គណនា​របស់​អង្គ​ប្រតិបត្តិការ (CPU) ​។ បន្ទះ​សម្រួល​រួបភាព PCI មាន​​កម្រិត​រលក​ហ្វ្រេកង់​ប្រមាណ​ជា ​៣៣ មេហ្គាអ៊ែក ។


AGP Cards (Accelerated Graphics Port Cards)
​វាជា​​ប្រភេទ​​ Video Card ​ម្យ៉ាង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ១៩៩៧ ហើយ​គឺ​​ជា​មធ្យោបាយ​ថ្មី​មួយ​ដែល​បាន​បន្ថែម​លក្ខណៈ​ពិសេស​ទៅលើ​បន្ទះ PCI ក្នុង​ការ​សម្រប​សម្រួល​ការបញ្ជូន​​ទិន្នន័យ ហើយ​វា​​​មាន​​​កម្រិត​​រលក​​ហ្វ្រេកង់​​ប្រមាណ​ជា ៦៦ មេហ្គាអ៊ែក ។


PCI Express Cards (Peripheral Component Interconnect Express Cards)
វា​ជា​​ប្រភេទ​​ Video Card ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ២០០៤ ។ វា​មាន​លក្ខណៈ​ប្រសើរ​ជា​បន្ទះ Video Card ធម្មតា​ដោយសារ​វា​​មាន​ល្បឿន​លឿន​ជាង​គេ​​ក្នុង​ការ​បញ្ជូន​​រូបភាព​ជា​ ពិសេស​វា​មាន​សមត្ថ​ភាព​អាច​បញ្ជូន​រូប​ភាព​​ផ្សេង​គ្នា​ទៅ​កាន់​កញ្ចក់​ កុំព្យូទ័រ​ច្រើន​ក្នុង​ពេល​តែ​មួយ​ ។


សម្រាប់​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​​ព្យាយាម​សាកល្បង​​បង្កើត​បន្ទះ Video Card ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជាមួយ​​ម៉ាស៊ីន​កុំព្យូទ័រ​​​​បាន​ដូច​ USB flash ដែល​គេ​ឱ្យ​ឈ្មោះ​ថា external Mini-PCI Express ៕





Source:Soursdei

Saturday, October 29, 2011

របៀបតំឡើង​​​​​ Window ពីរ​ នៅក្នុង​កុំព្យូទ័រតែមួយ


ជាធម្មតា កុំព្យូទ័រមួយអាច​តំឡើងប្រព័ន្ធប្រតិបត្តការមួយ (Window)​ គឺវា​គ្រប់គ្រាន់ក្នុងការប្រើប្រាស់។​ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនមានបំណងប្រើប្រព័ន្ធប្រតិបត្តការច្រើនជាងមួយ​ រឺ​ ចង់ប្រើប្រព័ន្ធប្រតិបត្តការថ្មីដែលទើបនឹងចេញ ហើយមិនចង់លុបប្រព័ន្ធប្រតិបត្តការចាស់ចោល​ តើត្រូវធ្វើដូចម្តេច?

ជាឧទាហរណ៏​ អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន មានបំណង​រក្សាទុក Windows XP ដែល​កំពុង​ប្រើ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ចង់​សាកល្បង​ប្រើ Windows 7 ផង នេះ​មានន័យ​ថា យើង​ចង់​ប្រើ Windows XP ផង និង​ប្រើ Windows 7 ផង​នៅ​លើ​ម៉ាស៊ីន​តែមួយ ។ យើង​អាច​ធ្វើ​តាម​របៀប​ដូចខាងក្រោម​នេះ​បាន

​​ទីមួយ : ត្រូវមាន Windows 7 នៅក្នុង DVD ឲ្យ​ហើយ​ស្រេច ឬ​យើង​អាច download មកពី Internet រួច write វា​មក​លើ DVD Disk

​​ទី​ពីរ : (Partition Hard Drive)

​​មុន​ពេល​យើង Install Windows 7 អ្វី​ដែល​យើង​ត្រូវធ្វើ​មុនគេ គឺ​បង្កើត Partition ថ្មី​មួយទៀត ដើម្បី​ដាក់ Windows ថ្មី​ចូល ដោយ​រក្សា​ទុក​អ្វីៗ​ដែល​យើង​កំពុង​មាន​ឲ្យនៅ​ដដែល ។ បើ​យើង​មាន Hard disk តែមួយ ហើយ​ត្រូវបាន​ចែកជា ២ នា​ពេល​កន្លង ឬ​មិន​បាន​ចែក​សោះ យើង​គួរប្រើ​ប្រូ​ក្រាម​ណាមួយ​ដើម្បី​ចែក​វា​ដូចជា ប្រូ​ក្រាម (Acronis Disk Image, Acronis True Image) ជាដើម ។ វា​ជា​ប្រការ​មួយ​ល្អ​បំផុត បើ​យើង​មាន Partition តែមួយ (​ឧ​. C:\) យើង​គួរ​បង្កើត D:\ និង E:\ ចំនួន​ពីរ​ជា​បន្ថែម​ទៀត ដោយ​រំលែក​ចំនួន Disk space របស់ Hard Disk ដែល​យើង​កំពុងមាន ចែក​ឲ្យចេញ​ជាពី​ចំណែក​ផ្សេងៗ​ទៀត ។​

​​- បើ​យើង​មាន Hard Disk ទំហំ 120Gb ទំហំ​ដែល​យើង​មាន​នៅ​សល់ (Free space) គឺ 80Gb ដូច្នេះ​យើង​អាចបង្កើត Partition ចំនួន ២​ទៀត ដែល​មាន​ទំហំ 35Gb (​សំរាប់ Windows 7) និង​មួយទៀត​ទំហំ 25Gb សំរាប់​រក្សាទុក​ឯកសា​រ​ផ្សេងៗ ដូច្នេះ​ទំហំ​ឌី​ស​ដើម គឺ​នៅសល់ 60Gb សម្រាប់ Partition e:\ របស់​យើង​ដែល​មាន​រួច​កន្លងមកហើយ ។​

​​សូម​ធ្វើ​តាម​ការណែនាំ​របស់​ប្រូ​ក្រាម​សម្រាប់ Partition Disk យើង (​លៃ​ធ្វើយ៉ាងណា​ឲ្យ Disk Space ដែល​យើង Partition ថ្មី ត្រូវ​មាន​ទំហំ​យ៉ាងតិច​បំផុត 30Gb ឡើងទៅ ពីព្រោះ​យើង​មិន​ត្រឹមតែ​ត្រូវការ Space សម្រាប់ Install Window ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវការ Space សំរាប់​ដាក់​ប្រូ​ក្រា​មមួយចំនួន​សម្រាប់​ប្រើ​ជា​មួយ​វា​ផង​ដែរ​, ក្នុង​ករណី​ចាំបាច់​យើង​អាច​ទិញ Hard disk មួយ​ផ្សេង​ទៀត មក​ដាក់​ជា​បន្ថែម បើសិន​ទំហំ Free Space របស់ Hard Disk យើង​វា​នៅសល់​តិចតួច ។​

​​ឥឡូវនេះ​សន្មត់​ថា យើង​មាន Partition ចំនួន 2 ឬ 3 ឬ​មាន Hard Disk ចំនួន ២ នៅក្នុង​ម៉ាស៊ីន​យើង​រួចជាស្រេច​ហើយ ។ យើង​នឹង​ចាប់ផ្តើម Install Windows 7 ចូល :

​​១- ស៊ក Disk DVD-windows 7 ចូល​ក្នុង​កុំព្យូទ័រ​រួច Boot ម៉ាស៊ីន​យើង (Restart) នៅពេល​យើង​បើក PC យើង​មក​សារជាថ្មី វា​នឹង Boot ពី DVD នោះ​ជា​ជំនួស​ឲ្យ​ការ Boot តាមរយៈ C:\ ដូច​ធម្មតា សូម​ធ្វើ​តាម​អ្វី​ដែល​បាន​ប្រាប់​នៅ​លើ Screen ។​

​​យើង​ជ្រើសរើស​យក Partition មួយ​ណា​ដែល​យើង​ចង់​ដាក់ Windows 7 យើង បើ​យើង​មាន XP រួចហើយ យើង​គួរ​ជ្រើសរើស​យក Drive ផ្សេង​វិញ​ដូចជា D:\ ឬ E:\ ៘​

​​ក្រៅពីនេះ យើង​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ​របស់ Instruction នោះ​គឺជា​ការ​ស្រេច ។​

​​បន្ទាប់ពី​យើង​បានបញ្ជាក់ Windows 7 Installation យើង​អាច reboot pc នោះ យើង​នឹង​ឃើញ​ជំរើស​ពីរ​សម្រាប់​ឲ្យ​យើង​ជ្រើសរើស​ចូល គឺ :

​​- ទី​១ : Windows XP

​​- ទី​២ : Windows 7

​​ជ្រើស​យក​មួយ​ណា​ដែល​យើង​ត្រូវ​ការប្រើ ។​

​​ទោះបីជា Windows 7 ត្រូវបាន​គេ​គិត​ថា​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​មាន​ម៉ាស៊ីន​កំពុងដំណើរការ Windows XP ក៏ដោយ តែ​តាមពិត​វា​ប្រហែលជា​មិន​ដូច​អ្វី​ដែល​គេ​គិត​នោះឡើយ ម៉ាស៊ីន​ត្រឹម P4-2.8 - 3.0 Ghz , RAM 2Gb , Video Card 512Mb (256 Mb - ខ្ពស់​ជាង​នេះ​) Hard Disk ដែល​មាន​ល្បឿន 5400RPM ឬ Hard Disk ប្រភេទ SATA ក៏​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​យើង​ប្រើ Windows 7 បាន​ហើយ ។​

​​បើសិន​យើង​មាន​ម៉ាស៊ីន​កុំព្យូទ័រ​កាន់តែ​ល្អ​ជាង​នេះ នោះ​រិត​តែ​ប្រសើរ​ថែម​ទៀត ៕


Friday, October 28, 2011

​កុំព្យូទ័រ​ដែល​អាច​ប្រើ​ជាមួយ Window 7















នៅ​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft បាន​ដាក់​ចេញ​លក់ Windows 7 ជា​សាធារណៈ​នៅ​ទូទាំង​ពិភពលោក ។​

​​អ្នក​ប្រើ​កុំព្យូទ័រ​ភាគច្រើន​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ប្រព័ន្ធ OS ថ្មី​នេះ ប៉ុន្តែ​អ្នកខ្លះ​ហាក់​នៅ​មាន​ការ​អល់អែក​នៅឡើយ ដោយ​យល់ថា កាលណា​គាត់​ប្តូរ​មក​ប្រើ OS ថ្មី ម៉ាស៊ីន​កុំព្យូទ័រ​របស់​គាត់​អាច​មិន​មាន​គ្រឿង Hardware ល្មម​គ្រប់គ្រាន់​សម្រាប់​ប្រើ​ជាមួយ តែ​អ្នក​ខ្លះ​ទៀត​គិតថា ប្រូ​ក្រាម​ចាំបាច់​របស់​គាត់​មួយចំនួន​អាច​មិន​ដំណើរការបាន​ត្រឹមត្រូវ ឬ​មិន​អាច​ប្រើការ​បាន​សោះ​តែ​ម្តង​ក៏មាន ។​

​​បញ្ហា​ទាំងអស់​ខាងលើនេះ​បាន​បង្អាក់​បំណង​របស់​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ឲ្យ​រារែក ឬ​ពិបាក​នឹង​ធ្វើ​ការសម្រេចចិត្ត ចំពោះ​ការផ្លាស់ប្តូរ​ប្រព័ន្ធ OS ពីអ្វី​ដែល​គាត់​កំពុង​ប្រើ​មក Windows 7 (OS) ។​


​ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានកំណត់​ (​ខែ​មករា ឆ្នាំ ២០០៩) សម្រាប់​ការបញ្ចេញ​ឲ្យប្រើ​ជាដំបូង (Beta) :

​​- CPU ដែល​មាន​ល្បឿន 1GHz (​ប្រភេទ 32-bit or 64-bit)

​​- RAM ចំនួន 1GB

​​- ចំនួន space របស់ Hard Disk ដែល​ត្រូវការ​គឺ 16 GB

​​- Video Card ត្រូវមាន​សមត្ថភាព Support Directx9 ត្រូវមាន Video memory ចំនួន​យ៉ាងតិច​បំផុត 128Mb

​​ក្រោយ​ពី​នេះ​មក​បន្តិច គឺ​នៅ​ខែ​មេសា (April 2009) ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានបញ្ចេញ​ការតម្រូវ​មួយ​ផ្សេងទៀត ដែល​ជា​ការតម្រូវ​មួយ​មាន​ភាពជាក់លាក់ និង​ច្បាស់លាស់​ជាង​មុន ហើយក៏​ជា​ការតម្រូវ​មួយ​ចុងក្រោយ​ដែរ ។​

​​- CPU ដែល​មាន​សមត្ថភាព 32-bit ឬ 64-bit (​សូម្បី​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ Pentium 4. 3.0GHz ក៏​អាច​ប្រើ Windows 7 នេះ​បាន​ដែរ ដោយ​គ្រាន់តែ​ចាំបាច់​ត្រូវមាន Ram ចំនួន 2GB និង Video Memory ចំនួន 256 ឡើងទៅ​)

​​- Memory ចំនួន 1GB (32-bit) Memory ចំនួន 2GB (64-bit)

​​- Hard Disk ចំនួន 16GB (20 GB សម្រាប់​ប្រភេទ Windows 64-bit)

​​- ត្រូវមាន Video Card ដែល​អាច​ប្រើ Directx9 បាន​ជាមួយ WDDM 1.0 ឬ​ខ្ពស់ជាង​នេះ ។​

បញ្ជាក់ : ក្នុងករណី​ដែល​យើង​មាន​បំណង​ប្រើ Windows XP (Pro) ជាមួយ Windows 7 ផង​នោះ យើង​គួរ​បង្កើត RAM របស់​យើង​ដល់​ទំហំ 2GB ត្រូវការ space របស់ Hard Disk បន្ថែម​ចំនួន 15GB ផ្សេងទៀត ។ ក្រៅពីនេះ Windows Virtual PC បាន​តម្រូវ​ឲ្យ​យើង​ត្រូវមាន CPU ប្រភេទ Intel-VT ឬ AMD-VT រួចជាស្រេច ពីព្រោះ VT នេះ​សំដៅ​ចំ​ពោះ​បច្ចេកវិជ្ជា (Virtual ization) ទាំង​ពេល​នេះ និង​សម្រាប់​ពេលអនាគត ។​

​​ជាធម្មតា​មុនពេល Windows 7 ចាប់ផ្តើម install ប្រូ​ក្រា​មមួយ​ឈ្មោះ Windows Upgrade Advisor នឹង​ចាប់​ឆែក​រកមើល​គ្រឿង Hardware របស់​យើង រួមទាំង Driver របស់ Hardware ទាំងនោះ ដើម្បី​ផ្ទៀងផ្ទាត់​មើល​ថា តើ​វា​អាច​ប្រើ​បាន​ជាមួយ MS Windows 7 ដែរឬទេ ?

​​ឥឡូវ​យើង​បានដឹង​ហើយ​ពី​ការតម្រូវ​ទៅលើ​គ្រឿង Hardware ដែល​យើង​ត្រូវ​មាន​ជា​ចាំបាច់​មុន​ពេល​អាច​ដំណើរការ​បាន​ជាមួយ Windows 7 ប៉ុន្តែ​យើង​នៅ​មិនទាន់​បាន​ដឹង​ទេ​ថា តើ​ប្រូ​ក្រាម​ណាខ្លះ​ដែល​អាច​ប្រើ​ជា​មួយ Windows បាន ។ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ យើង​នឹង​ធ្វើ​ការសាកល្បង​ទៅលើ របៀប​ដែល Windows ដំណើរការ​សិន ។​

​​ដោយ​យល់ឃើញថា អ្នក​ប្រើ​កុំព្យូទ័រ​ជា​ច្រើន​នៅ​ប្រើ Windows XP នៅឡើយ ហើយ​មាន​ការរារែក​ក្នុង​ការ​មក​ប្រើ Windows 7, ក្រុមហ៊ុន ម៉ៃ​ក្រូសូ​ហ្វ បាន​បង្កើតប្រូ​ក្រា​មមួយ​ឈ្មោះ Virtual PC7 (2007, 2009) ។​

​​ប្រូ​ក្រាម Virtual PC នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឲ្យ​អ្នកប្រើ Windows 7 អាច​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​ធ្លាប់​ប្រើ​ជាមួយ Windows XP កាលពី​មុន​បាន (​ស្ទើរ​ទាំងអស់​) ។​

​​ក្រៅពីនេះ​ក៏​នៅ​មានប្រូ​ក្រាម​ជំនួយ​មួយចំនួន​ទៀត​ដែរ ដែល​មាន​តួនាទី​ជួយ​ឲ្យ​ប្រូ​ក្រាមចាស់ៗ​ដំណើរការ​បាន​ជាមួយ Windows 7 បាន​ត្រឹមត្រូវ ។​

​​អាស្រ័យ​ដោយ​ហេតុនេះ​, អ្នក​ប្រើ​ទាំងឡាយ​ដែល​នៅ​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ទាំងនោះ គឺ​នៅ​អាច​ប្រើ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ ។​

​​យោង​ទៅតាម​ការសាកល្បង​ប្រើ យើងខ្ញុំ​បាន​រកឃើញថា Windows 7 ពិតជា​មាន​ល្បឿន​លឿន​ជាង នៅ​រាល់ពេល​យើង​ប្រើ​ប្រូ​ក្រាម គឺ​ប្រសើរ​ជាង Windows Vista ច្រើន ម្យ៉ាវិញទៀត វា​មិន​បាន​ទាមទា​រគ្រឿង Hard ware ដ៏​ច្រើន​សម្បើម​ដូច Vista ឡើយ ។​

​​លក្ខណៈពិសេស និង​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​នៅ​ត្រង់​វា​អាច​ឲ្យ​យើង​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​យើង​ធ្លាប់មាន ឬ​កំពុង​ប្រើ​បាន មិន​តែ​ប៉ុណ្ណោះ​វា​ដំណើរការ​ក្នុង​ល្បឿន​មួយ​លឿន​ជាង ។ គ្រឿង Hardware ដែល​យើង​មាន​ក្នុង​ម៉ាស៊ីន​យើង​ភាគច្រើន​ត្រូវបាន Windows ស្គាល់ ឬ​ត្រូវ​បាន​វា​ដាក់​ឲ្យប្រើ Driver ប្រភេទ Generic សិន បើសិនជា​វា​មិន​អាច​រក Driver ឲ្យ​យើង​បាន ឬ​យើង​មិន​មាន​ត​ភ្ជាប់​ទៅ internet ។​

​​សូម​ចំណាំ​ថា នៅ​មុន​ពេល​យើង​ចាប់ផ្តើម install windows 7 យើង​គួរតែ​ត្រៀម Driver របស់​វា​ជា​មុន​ឲ្យ​ហើយ (​គឺ Driver សម្រាប់​គ្រឿង Hardware ទាំងអស់​របស់​កុំព្យូទ័រ​យើង​) យ៉ាងហោចណាស់ ក៏​យើង​ត្រូវមាន Driver សំខាន់ៗ​មួយចំនួន ដូចជា​សម្រាប់ Video card, Network, sound , Webcam (​បើ​មាន​) របស់ Windows XP ។​

​​ក្នុងករណី​ដែល Video Card របស់​កុំព្យូទ័រ យើង​ចាស់​ណាស់​ពេក ឬ​មាន Memory ត្រឹមតែ 64 Mb ឬ 128 Mb យើង​គួរ Upgrade វា​នៅ 256-512 Mb ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​បាន​ប្រសើរ​ជាមួយ Video card ចាស់ៗ​ដែលមាន Memory តិចតួច​មិន​គ្រប់គ្រាន់ ។​

​​


Source: CEN

Thursday, October 27, 2011

Hard disk អស់ Space អាចធ្វើ​ឲ្យ កុំព្យូទ័រ​ដើរយឺតនិងគាំង​


Primary hard drive របស់​លោកអ្នក​អស់កន្លែង​ដែល​ទំនេរ​សម្រាប់​ផ្ទុក​ទិន្នន័យ ។ លោកអ្នក​អាចទទូលបានការព្រមាន ដែល​បញ្ជាក់​ថា drive “C” របស់​លោកអ្នក​ស្ទើរតែ​គ្មាន​កន្លែងទំនេរ​ដែល​នៅសល់នោះទេ ។

​ ចំណុច​នេះគឺ​អាស្រ័យ​ទៅលើ Operating System ។ ពេល​ដែល​វាកើតឡើងបែបនេះ កុំព្យូទ័រ​នឹងអាចឈប់​ដំណើរ​ការ ក៏​ព្រោះ​តែវានឹងទាមទារ​ឱ្យ​មាន​ទំហំ​កន្លែងទំនេរពិតប្រាកដគ្រប់គ្រាន់មួយ​ ដែល​អាចបំពេញ​នូវ​ដំណើរ​ការ​ការងារ​ផ្សេងៗ​បាន ។

​ដំណោះ​ស្រាយ

លុប file និង folder ណា​ដែល​មិន​សំខាន់​ចោល

ដើម្បី​លុបរាល់ temporary បាន សូមចុច keyWindows + R

បន្ទាប់មកវាយ %temp% នៅ​ក្នុង Run ដើម្បី​លុប temporary file និង folder ដែល​ស្ថិតនៅ​ក្នុង account របស់ user នីមួយ​ៗ​

ហើយវាយ temp នៅ​ក្នុង Run ដើម្បី​លុប temporary file និង folder ដែល​បាន​បង្កើត​ដោយ Windows

​ នៅពេល​ដែល folder រក្សាទុក temporary លេចចេញមកសូមចុច [ Ctrl ] + [ A ] ដើម្បី​ជ្រើសរើស​យក file និង folder ដែល​មាន​ទាំងអស់ រួច right-click ហើយជ្រើសយក Delete ។

​ បញ្ជាក់​៖ មុនពេលលុប file និង folder ទាំងនោះ​សូមបិទ​កម្មវិធី​ដែល​បានបើ​ឱ្យ​អស់ជាមុនសិន ប្រសិនបើ​នៅពេល​មាន message បង្ហាញ​ថា File In Use សូមចុច Skip ហើយបិទ​កម្មវិធី​ដែល​នៅសេសសល់ រួចព្យាយាមលុបម្ដងទៀត ។

លុប​កម្មវិធី​មិន​ប្រើ​ចេញ

ដើម្បី ​លុប​កម្មវិធី​ដែល​បាន​ដំឡើង​លើ​កុំព្យូទ័រ​បានសូមចុច Start ជ្រើសយក Control Panel ហើយជ្រើសយក Program and Features (​សម្រាប់ Windows 7) ឬ Add or Remove Programs (​សម្រាប់ Windows XP)

បន្ទាប់មក ​ធ្វើការ​ជ្រើសរើស កម្មវិធី​ណា​ដែល​គិតថាមិន​ប្រើ​ប្រាស់​ហើយ ចុចលើពាក្យ Uninstall, Uninstall/Change ឬ Remove ហើយបន្ដរជំហាន​ដែល​នៅសល់​រហូត​ដល់ចប់ ។

បិទហើយបើក System Restore មកវិញ

បិទហើយបើក System Restore មកវិញ ដើម្បី​លុប​នូវ file restore point របស់ Windows ដែល​បាន​បង្កើត​ព្រោះ​ក្នុង​រយៈពេល​យូរទៅៗ file restore point កាន់តែធំទៅៗ​ធ្វើ​ឱ្យ​អស់ space Hard disk ។

  • របៀបបិទ System Restore

ចូលទៅកាន់ Start ជ្រើសយក Control Panel ហើយជ្រើសយក System

បន្ទាប់មក ជ្រើសយក System protection

បន្ទាប់មក​ជ្រើសរើស system partition ហើយចុចលើ Configure ដើម្បី​ប្ដរ​ជម្រើស​របស់ system restore

ជ្រើសយក Turn off system protection ដើម្បី​បញ្ឈប់ system restore ដូចច្នេះ file restore point គឺ​ត្រូវបាន​លុប ហើយចុច Ok

បន្ទាប់ពីចុច Ok អ្នកនឹងទទូលបាន message ដែល​សួរ​បញ្ជាក់​លោកអ្នក​ថា ពិតជាចង់លុបរាល់ file restore point មែន ឬ​អត់ សូមចុច Yes ដើម្បី​ដំណើរ​ការលុប

  • របៀបបើក System Restore

សូមធ្វើតាមដូចខាងលើដ ​ដែល​រហូត​ដល់​ចំណុច Configure សូមជ្រើសយក Restore system settings and previous versions of files រួចចុច Ok ពីរដង ដើម្បី​បិទ System Properties ។

​ បញ្ជាក់​៖ នៅពេល​ដែល​លោកអ្នក​បិទ system restore មានន័យថា​លោកអ្នក​មិនអាច restore នូវ System configuration ពីមុនៗ​នោះបានទេ ព្រោះ file restore point ត្រូវបាន​លុប លោកអ្នក​អាច restore នូវ System configuration បានតែចាប់ពីពេល​លោកអ្នក បើក system restore មកវិញតែប៉ុណ្ណោះ ។



Source:Soursdei