Sunday, December 4, 2011

របៀប​ផ្លាស់ប្តូរ​មុខងារ​ប៊ូតុង Power


ជា ​ធម្មតា ប៊ូតុង Power មាន​មុខងារ​សំខាន់​ៗ​មួយ​ចំនួន (ដូចជា Shut down Restart Lock និង Log off ជាដើម) សម្រាប់​បម្រើ​ភាព​ងាយស្រួល​នៅក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ​ Windows ។ ក៏ប៉ុន្ដែ​ប្រសិន​បើ​លោកអ្នក​ចុច​ប៊ូតុង​នោះ​ភ្លាម វា​ចូល​មុខងារ Shut down ដោយ​ស្វ័យ​ប្រវត្តិ ហើយ​វានឹង​បិទ​ដំណើរការ​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​មួយ​រំពេច ។ ដូច្នេះ តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​អាច​កែប្រែ​មុខងារ Shut down ទៅជា​មុខងារ​ផ្សេង​បាន ?

វិធី​រហ័ស​បំផុត​ សូម​អនុវត្ត​ដូច​ខាងក្រោម ៖

១. សូម​ចុច​កណ្ដុរ​ស្ដាំ​នៅលើ Taskbar រួច​ជ្រើសរើស​យក Properties ។


២. សូម​ចូល​ទៅក្នុង​ផ្ទាំង Start Menu ។


៣. ក្នុង​ផ្ទាំង​លើ ​ជ្រើសរើស​មុខងារ​ណាមួយ​ដែល​លោកអ្នក​ចង់​ឱ្យ​វា​ក្លាយ​ជា​​មុខងារ​អាទិភាព​ សម្រាប់​ប៊ូតុង Power ។ ឧទាហរណ៍ ៖ ប្រសិន​​ជ្រើសរើស​យក​មុខងារ Restart ​ប៊ូតុង Power នឹង​ផ្លាស់​ប្តូរ​ទៅជា Restart ​ដូច​ខាងក្រោម ៕





Source: Soursdei

Tuesday, November 29, 2011

របៀប​បង្កើន​ល្បឿន​កម្មវិធី​ Firefox








Firefox គឺ​ជា​កម្មវិធី​បើក​គេហទំព័រ​ដ៏ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក ។ វា​មាន​បង្កប់​នូវ​មុខងារ​ពិសេស​ជាច្រើន​ព្រម​ជាមួយ​ផ្ទាំង​កម្មវិធី​យ៉ាង​ ស្រស់​ស្អាត ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​លោកអ្នក​មាន​ លទ្ធភាព​ធ្វើ​ឱ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​​បាន​លឿន​ជាង​ពេល​ធម្មតា​ ។

សូម​​សាកល្បង​អនុវត្ត​តាម​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម​នេះ​ ៖

១. ដំបូង លោកអ្នក​ត្រូវ​បើក​កម្មវិធី​ Firefox បន្ទាប់មក​ត្រូវ​វាយ​អក្សរ about:config នៅក្នុង​ប្រអប់​អាសយដ្ឋាន ។ ពេល​នោះ ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដែល​តម្រូវ​ឱ្យ​លោកអ្នក​ចុច​ប៊ូតុង I'll be careful, I promise ដើម្បី​បន្ដ ។


២. បន្ទាប់​មក​ទៀត លោក​អ្នក​នឹង​ឃើញ​តារាង​អក្សរ​ជា​ច្រើន​ជួរ ។


៣. ​សូមស្វែង​រក​ពាក្យ network.http.pipelining ហើយ​ចុច​​កណ្ដុរ​​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ។
៤. បន្ដ​ស្វែងរក​ពាក្យ​ network.http.proxy.pipelining ហើយ​​ចុច​កណ្ដុរ​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ដូច​ក្នុង​ជំហាន​ទី​៣​ខាងលើ ។
៥. បន្ដ​ស្វែងរក​ពាក្យ​ network.http.pipelining.maxrequests ហើយ​ចុច​កណ្ដុរ​ស្តាំ រួច​ជ្រើស​រើស​យក Modify ដើម្បី​​ប្តូរ​លេខដែល​នៅ​ក្នុង​ប្រអប់​ពី​ទាប​ទៅ​ខ្ពស់​រហូត​ដល់ ៣០ ។


៦. សូម​ចុច​កណ្ដុរ​ស្តាំ​នៅត្រង់​ណា​ក៏​បាន​ ហើយ​ចុច​យក New រួច​ជ្រើសរើស​យក​ Integer ។ បន្ទាប់​មក ​វានឹង​ទាម​ទារ​ឱ្យ​ដាក់​ឈ្មោះ​​ដោយ​លោក​អ្នក​ត្រូវ​វាយ​អក្សរ​ nglayout.initialpaint.delay រួចហើយ​ចុច OK ។ វានឹង​ទាម​ទារ​ឱ្យ​វាយ​លេខ​ចូល​ ដូច្នេះសូម​វាយ​លេខ ០ ។


៧. ជា​ចុងក្រោយ សូម​បិទ​កម្មវិធី​ ហើយ​បើក​វា​ឡើង​វិញ​ ។ លោក​អ្នក​នឹង​ឃើញ​ថា ​កម្មវិធី Firefox ​នឹង​មាន​ដំណើរ​ការ​​លឿន​ជាង​មុន ៕



Source: Soursdei

Monday, November 28, 2011

របៀប​ធ្វើ​ឱ្យ​ Laptop នៅ​ដំណើរការ​នៅពេល​បិទ​អេក្រង់










ជា ​ធម្មតា​ តាម​រយៈ​ការ​កំណត់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7 នៅ​ពេល​ដែល​លោក​អ្នក​ទាញ​អេក្រង់​របស់​កុំព្យូទ័រ​ Laptop បិទ វា​នឹង​ផ្លាស់​មុខងារ​ទៅ​ជា​ Sleep ​ហើយ​នឹង​​ផ្អាក​គ្រប់​ដំណើរ​ការ​ទាំងអស់​នៅក្នុង​ម៉ាស៊ីន​ដោយ​ស្វ័យ​ ប្រវត្តិ​ ។ ក៏ប៉ុន្ដែ ប្រសិន​បើ​លោក​អ្នក​ចង់​ទុក​ឱ្យ​កុំព្យូទ័រ​នៅតែ​ដំណើរការ​ធម្មតា​ដូចជា​ការ ​ស្ដាប់​តន្ត្រី ការ​ថតចម្លង​ឯកសារ ការ​ទាញ​យក​ឯកសារ​ពី​អ៊ីនធើណិត -ល- លោកអ្នក​ត្រូវ​ធ្វើ​ការ​កំណត់​ជា​ថ្មី​ដោយ​អនុវត្ត​ដូច​ខាង​ក្រោម​នេះ ។

១. សូមចុច​លើប៊ូតុង​ Start រូចវាយ​អក្សរ Power Option នៅ​ក្នុង​ប្រអប់​សម្រាប់​ស្វែងរក ។ បន្ទាប់​មក​ចុច​លើ​ Change what closing the lid does ដូច​នៅ​ក្នុង​រូប​ភាព​ខាង​ក្រោម ៖



២. នៅក្នុង​ផ្ទាំង​ System Setting ​សូម​ជ្រើស​រើស​យក​ Do noting នៅ​ក្នុង​ជម្រើស what to do when i close the lid ​។ សូមមើលរូបភាព​ខាង​ក្រោម ៖



៣. ជាចុងក្រោយ សូម​ចុច​ប៊ូតុង Save changes ជាការ​ស្រេច ។ សូម​សាកល្បង​បើក​ចម្រៀង​ស្ដាប់ ហើយ​ទាញ​អេក្រក់​របស់​កុំព្យូទ័រ Laptop បិទ​ដើម្បី​បញ្ជាក់​ថា​​តើ​ការ​កំណត់​របស់​លោកអ្នក​បាន​ជោគជ័យ​ ឬក៏​អត់ ៕




Source: Soursdei

Sunday, November 27, 2011

ការ​ណែនាំ​អំពី​សេវាកម្ម Google+


Google+ (Google Plus) គឺ​ជា​សេវាកម្ម​បម្រើ​ការ​ទំនាក់​ទំនង​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណិត​របស់​ ក្រុមហ៊ុន Google ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​​ទៅនឹង​គេហទំព័រ Facebook ដែរ ។ សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម​នេះ លោកអ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ចម្លែក​បន្ដិច​ដោយសារ​តែ​វា​មាន​លក្ខណៈ​ខុស ​ប្លែក​ពី​សេវាកម្ម​មុនៗ​ទាំង​ឈ្មោះ ការ​រចនា និង​មុខងារ​ជាដើម ។

ខាងក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​ពន្យល់​ខ្លះ​ៗ​អំពី​មុខងារ​សំខាន់​ទាំង​ ៥​ នៅក្នុង​សេវាកម្ម Google+ ៖
១. Stream: ជា​មុខងារ​ចែក​រំលែក​រឿងរ៉ាវ​ផ្សេងៗ​របស់​អ្នក​ប្រើប្រាស់​ទាំង​ពាក្យ​សម្ដី រូបភាព ការ​ភ្ជាប់​ទៅ​កាន់​វែបសាយត៍ ឬ​វីដេអូ​ទៅកាន់​ក្រុម​មិត្តភក្ដិ​ដែល​លោកអ្នក​ចង់​ឱ្យ​ពួកគេ​ដឹង ។
២. Circle: ជាមុខងារ​មួយ​ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​លោកអ្នក​អាច​រៀបចំ​ឈ្មោះ​​មិត្តភក្តិ​ទៅតាម​ក្រុម ឬ​​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ ។
៣. Hangouts: ជា​សេវាកម្ម​សម្រាប់​ឱ្យ​លោកអ្នក​អាច​ប្រើប្រាស់​មុខងារ​ជជែក​កំសាន្ដ​តាម​ រយៈ Web Cam ដែល​អាច​មើល​មុខ​ជាមួយ​មិត្តភក្ដិ​របស់​លោកអ្នក ។
៤. Sparks: ជា​មុខងារ​ដែល​ប្រមូល​ផ្ដុំ​នូវ​រូបភាព សារ និង​ខ្លឹមសារ​នានា​របស់​អ្នក​ដទៃ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ដោយ​យ​ក​មក​ បង្ហាញ​ឱ្យ​លោកអ្នក​បាន​ឃើញ​ដើម្បី​យក​មក​ធ្វើ​ជា​គំនិត​ល្អៗ ឬ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ការ​ពេញ​និយម​ទៅលើ​ អ្វីខ្លះ ។
៥. Huddles: ជា​មុខងារ​ដែល​អាច​ឱ្យ​លោកអ្នក​ជជែក​កំសាន្ដ​ជាមួយ​មិត្តភក្ដិ​តាមរយៈ​ ទូរស័ព្ទ​ដោយ​អាច​សន្ទនា​ជា​លក្ខណៈ​ដៃ​គូ ឬ​ជា​ក្រុម ។ បន្ថែម​លើនេះ នៅពេល​ទទួល​បាន​សារ​នៅក្នុង​ Huddles វា​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ក្នុង​ទូរស័ព្ទ​របស់​លោកអ្នក​​ដើម្បី​ឱ្យ​លោកអ្នក ​បាន​ដឹង ។
មុខងារ​ទាំង ៥ ខាងលើ​សុទ្ធ​​តែ​ខុស​ប្លែក​ពី​សេវាកម្ម​ដទៃ ហើយ​វា​​សុទ្ធ​តែ​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ខ្លាំ​ង​ទៀតផង ។ ប្រសិន​បើ​លោកអ្នក​មិន​ទាន់​បាន​ប្រើប្រាស់​វា​​នៅ​ឡើយ​​ទេ សូម​សាកល្បង​បង្កើត​គណនី Google + ដោយ​ចុច​នៅ​ត្រង់​នេះ




Source: Soursdei

Saturday, November 26, 2011

លុប File អត់​ប្រយោជន៍​តាម​កម្មវិធី Tuneup Utilities!


កម្មវិធី Tuneup Utilities 2011 មាន​តួនាទី​និង​ផ្នែក​ផ្សេងៗ​គ្នា​ជា​ច្រើន​ក្នុង​នោះ​មាន​ទាំង​ការ​បង្កើន​ល្បឿន​កុំព្យូទ័រ និង​លុប​ឯកសារ​គ្មាន​ប្រយោជន៍ មាន ​នៅ​ក្នុង​កុំព្យូទ័រ​របស់​យើង។ ទំព័រ​នេះ Sabay សូម​លើក​យក​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ជា​ច្រើន​នៃ​កម្មវិធី Tuneup Utilities 2011។

នៅ​ក្នុង Tuneup Utilities 2011 មាន​ផ្នែក​មួយ​ហៅ​ថា Gain disk space ដែល​ក្នុង​នោះ​វា​បាន​ប្រមូល​ផ្ដុំ​ឯកសារ​មិន​សំខាន់​របស់ Window មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ទំហំ Hard Disk របស់ Computer របស់​អ្នក​កាន់​តូច ដូចនេះ​មិត្ត​យុវវ័យ​អាច​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម៖

១. បើក​កម្មវិធី Tuneup Utilities 2011

២. បន្ទាប់​មក​យើង​ចូល​ទៅ​ក្នុង Category “Increase Performance” ហើយ​ចុច​លើ Gain disk space

. ក្រោយ​ពី​ចុច​លើ Gain disk space វា​នឹង​លោត​ផ្ទាំង​មួយ​ឡើង។ សូម​ក្រឡេក​មើល​រូបភាព​ដោយ​យើង​អាច​ជ្រើសរើស​យក Drive មួយ​ណា​ក៏​បាន ឬ Drive ទាំងអស់​ក៏​បាន។ នៅ​រូបខាង​ក្រោម​យើង​នឹង​មើល​ឃើញ​ទំហំ​របស់​ឯកសារ​នៅ​ក្នុង Hard Disk និមួយៗ។

. បន្ទាប់​ពី​ទំហំ​ឯកសារ​នោះ​ហើយ សូម​ចុច​លើ​ទំហំ​ទាំង​នោះ​ដើម្បី​លុប​វា​ចោល

បន្ទាប់​ពី​លុប​រួច​ហើយ អ្នក​នឹង​ឃើញ​ទំហំ Hard Disk ថយ​ចុះ



Source: Sabay

Friday, November 25, 2011

របៀបសំអាត Registry តាមរយៈកម្មវិធី Tuneup Utility


ជាទូទៅការប្រើប្រាស់កុំព្យូទ័រ គឺអ្នកតែងតែមានការ តំឡើង (Install) និង លុប (Remove) នូវបណ្តារកម្មវិធីផ្សេងៗ, ពេលខ្លះវាក៏បណ្តាលឲ្យបានជាកំហុង (error) មួយចំនួនដែលបណ្តាលឲ្យកម្មវិធីមួយចំនួនមិនអាចដំនើរការ បានស្រួល នៅលើកុំព្យូទ័រ របស់អ្នក ។ ដូចនេះអ្នកអាចប្រើប្រាស់កម្មវីធីជំនួយដើម្បី ធ្វើការសំអាត និងស្វែងរក error ផ្សេងៗ ដើម្បីជួសជុលផង និងលុបសំអាតវាផង ។

ខាងក្រោមនេះគឺជារបៀប Clean Registry ដោយការប្រើប្រាស់កម្មវិធី Tuneup Utility :

\bigstar ជាដំបូងអ្នកត្រូវតំឡើងកម្មវីធី Tuneup Utility នៅលើកុំព្យូទ័រ​របស់អ្នកជាមុន សិន ( សេរីណាក៏បាន )

(ករណីនេះខ្ញុំប្រើប្រាស់ Tuneup Utility 2011)

  1. ដំណើរការ (Run) កម្មវិធី Tuneup Utility 2011
  2. ចូលទៅ Optimize System tab រួចចុច Clean Registry ដូចរូបខាងក្រោម ៖
  3. ក្រោយពេលចុច Clean Registry វានឹងចេញផ្ទាំមួយដូចរូបខាងក្រោម (អ្នកអាចជ្រើសរើសយកមួយក្នុងចំនោមជំរើសទាំងពីរ )​ \Rightarrow អ្នកចុច Next
  4. បន្ទាប់មកកម្មវិធីនឹងធ្វើការស្វែងរក Error ផ្សេងៗដែលមាននៅក្នុង Registry នៃកុំព្យូទ័ររបស់អ្នក (ដូចរួប)
  5. នៅពេលស្វែងរកចប់ អ្នកចុច \Rightarrow Next ទៀត លើផ្ទាំងដូចរូបខាងក្រោម ដើម្បីមើល Error ទាំងអស់នោះ​ថាមានអ្វីខ្លះ
  6. ចុងក្រោយចុច \Rightarrow Start Cleaning \Rightarrow ចុច Next ដើម្បីបោសសំអាត ក៏ដូចជាជួសជុល នូវបញ្ហាមួយចំនួន \Rightarrow ចុច Finish

យកល្អអ្នកគួរឧស្សាហ៍ធ្វើការសំអាត Registry ជាប្រចាំ ដើម្បីឲ្យកុំព្យូទ័រ ដំណើរការបានស្រួល ក៏ដូចជាអាចសន្សំអង្គចងចាំបានផងដែរ …!!!