Friday, October 27, 2017

តើមួកការពារសុវត្ថិភាព​ Hard Hat ក្នុងការដ្ជានមានព៌ណអ្វីខ្លះ?


សម្រាប់ជីវិតជា អ្នកបច្ចេកទេស វិស្វករ កម្មករ​ មួកការពារសុវត្ថិភាពពិតជាមានសារៈសំខាន់ណាស់។ វាជួយអ្នកពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើងពីការ ធ្លាក់សម្ភារៈ ការប៉ះទង្គិចក្បាល ការពារកំដៅ និង គុណប្រយោជន៍ជាច្រើនទៀត…ល។

ជាមួយការពារសុវត្ថិភាពក្នុងការដ្ជាន មួក​ Hard Hat ត្រូវបានគេបែងចែកជាច្រើនព៌ណដើម្បីបង្ហាញឲ្យយើងដឹងពីតួនាទី របស់បុគ្គលម្នាក់នៅការរដ្ឋាន​ ថាតើគាត់មានតួនាទីអ្វី និងទំនួលខុសត្រូវលើអ្វីខ្លះ។

1. ព៌ណស តូនាទី/សម្រាប់​ Managers, Engineers, Supervisors and Foremen
2. ព៌ណខៀវ តូនាទី/សម្រាប់ Electricians, Carpenters and other technical operators apart from civil workers
3.ព៌ណ បៃតង តូនាទី/សម្រាប់ Safety Officers
4. ព៌ណ ក្រហម តូនាទី/សម្រាប់ Fire Fighters អ្នកពន្លត់អគ្គីភ័យ

5. ព៌ណលឿង តូនាទី/សម្រាប់ Laborers កម្មករ



6, ព៌ណត្នោត តូនាទី/សម្រាប់​ Welders and workers with high heat application
7, ព៌ណ​ប្រផះ ​តូនាទី/សម្រាប់ Site Visitors



Monday, October 23, 2017

ប្រយត្ត័ គេហទំព័រ​ក្លែងក្លាយ!!!

ចំពោះ​គេហទំព័រ​ដែល​មិន​ស្គាល់​ហើយ​ចង់​ទិញ​ផលិតផល​លើ​អ៊ីនធឺណិត បើ​ចង់​ដឹង​ថា​គេហទំព័រ​នោះ​ជា​គេហទំព័រ​សុវត្ថិភាព ត្រូវ​ពិនិត្យ​មើល​ថា​គេហទំព័រ​នោះ​មាន SSL (Secure Sockets Layer )ដែរ​អត់? មាន​ន័យ​ថា​ប្រសិន​បើ​គេហទំព័រ​មាន SSL ដូចនេះ​ប្រព័ន្ធ​នោះ​នឹង​ជួយ​លាក់​រាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​លេខ​កូដATM អ្នក​បំពេញ។

គេហទំព័រលើអ៊ីធឺណិតVoipgain

ដើម្បី​ដឹង​ថា​គេហទំព័រ​នោះ​មាន SSL ឬ​អត់ តាម​ធម្មតា​ពេល​បើក​គេហទំព័រ​ដំបូង​វា​តែង​ផ្ដើម Address ដោយ http ប៉ុន្តែ គេហទំព័រ​ដែល​មាន​សុវត្ថិភាព ឬ​អាច​ឱ្យ​យើង​ទុក​ចិត្ត​បាន​នោះ​លុះ​ត្រា​តែ​គេហទំព័រ​នោះ​មាន Address ជា https។
https មាន​អក្សរ S នៅ​ខាង​ចុង​នេះ​មិន​មែន​មាន​ន័យ​ថា​ម្ចាស់​គេហទំព័រ​អាច​ដាក់​បាន​ដោយ​ខ្លួន ​ឯង​នោះ​ទេ ពោល​គឺ​គេ​ត្រូវ​បង់​ថ្លៃ​និង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ ត្រឹមត្រូវ។ ករណី​មួយ​ទៀត ​មានWebsite មួយ​ចំនួន​ពេល​បើក​ដំបូង​វា​មិន​មាន​លោត​ជា http នោះ​ទេ ប៉ុន្តែ​ពេល​ចូល​ដល់ Linkចុះ​ឈ្មោះ ឬ​ព័ត៌មាន​អ្វី​ផ្សេង នោះ Link នោះ​នឹង​លោត​ជា https វិញ។

Source: Sabay

Tuesday, September 26, 2017

អ្វី​ ជា Thumbs.db​?

Thumbs.db ជា​ឯកសារ​ទូផ្ទុក​ទិន្នន័យ​មួយ​ប្រភេទ​ដែល​ផ្ទុក​រាល់​កំណត់​ត្រា​ការ​គណនា​ រូប​ភាព​ និង​ឯកសារ​ផ្សេង​ទៀត​ដែល​​ដំណើរ​ការ​តាម​រយៈ Thumbnails Cache​ ។ ​ឯកសារ​នេះ​នឹង​ត្រូវ​​​បង្កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិ​ការ ហើយ​នឹង​គណនា​គ្រប់​ពេល​ដែល​លោក​អ្នក​បើក សឺមី​ (folder) ។

លោក​អ្នក​អាច​កំណត់​ឲ្យ​ឃើញ​និង​លាក់​ឯកសារ​នេះ​បាន​​ដោយ​ចូល​ទៅ​កាន់ Folder Options បន្ទាប់​មើល​ចូល​ទៅ​កាន់ View ហើយ​ដាក់​សញ្ញា​សម្គាល់​ (✓) លើ Show Hidden Files and Folders ដើម្បើ​មើល និង​មិន​ដាក់​ដើម្បី​លាក់​​ឯកសារ​ប្រភេទ​នេះ ។

លោក​អ្នក​អាច​បិទ​មិន​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​បង្កើត​​ និង​លុប​ឯកសារ Thumbs.db បាន​តាម​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម​ ៖
ក. Windows XP ៖ ចូល​ទៅ​កាន់​សឺមី​ណាមួយ ហើយ​ចូល​ទៅ​កាន់ Tools ដែល​នៅ​របាខាង​លើ បន្ទាប់​មក​ចូល​ទៅ​កាន់ Folder Options ហើយ​លើ View រួច​ដាក់​សញ្ញា​សម្គាល់​​នៅ (✓) ​ខាង​មុខ Do not cache thumbnails បន្ទាប់​មក​ចុច OK ជា​ការ​ស្រេច ​។

ខ. Window Vista និង Windows7
- ចូល​ទៅ​កាន់ Start / Control Panel / Folder Options / View រួច​ដាក់​សញ្ញា​សម្គាល់​​ (✓) នៅ​ខាង​មុខ Do not cache thumbnails បន្ទាប់​មក​ចុច OK ​។

- វិធី​លុប Thumbs.db ៖ ចូល​ទៅ​កាន់ Start /Accessories ហើយ​ជ្រើស​យក Disk Cleanup បន្ទាប់​មក​ផ្ទាំង​ថ្មី​នឹង​បង្ហាញ ហើយ​​ជ្រើស​យក​​ទី​តាំង​បន្ទុក​​ឯកសារ និង​​ចុច OK ។ ​ផ្ទាំង​ជម្រើស Cleanup មួយ​នឹង​បង្ហាញ​ឡើង ហើយ​លោក​អ្នក​ត្រូវ​​ដាក់​សញ្ញា​សម្គាល់​ (✓) នៅ​ត្រង់ Thumbnails Entry ៕



Source: soursdei

Monday, September 25, 2017

របៀបង្កើនល្បឿន​ទាញ​យក


អន្តរបណ្តាញ ឬ​ភាសា​បរទេស​ហៅ​ថា អ៊ីន​ធើណិត (Internet) ​គឺ​ជា​បណ្តាញ​មួយ​ដែល​មាន​ការ​តភ្ជាប់​ទូទាំង​ពិភព​លោក​រវាង​ម៉ាស៊ីន​កូន​ និង​ម៉ាស៊ីន​មេ​ជា​ច្រើន​ដែល​ផ្ទុក​នូវ​ឯកសារ​យ៉ាង​ច្រើន​សម្រាប់​ឲ្យ​ ម៉ាស៊ីន​កូន​ទាញ​យក​ ។ ទោះ​បី​ជា​ល្បឿន​អ៊ីនធើណិត​​លឿន​ក៏​ដោយ ប្រសិន​បើ​លោក​អ្នក​គ្រប់​គ្រង​ការ​ទាញ​យក​មិន​បាន​ល្អ​ វា​​អាច​ធ្វើ​ឲ្យ​​ល្បឿន​នៃ​ការ​ទាញ​យក​​យឺត​ ។
នៅ​ពេល​​ទាញ​យក​ឯកសារ​ណា​មួយ​ លោក​អ្នក​ក៏​ស្រមៃផង​ដែរ​ថា​ ល្បឿន​អ៊ីនធើណិត​ជា​​​​មូល​ដ្ឋាន​របស់​ការ​ទាញ​យក ​។ ដោយ​ឡែក​ វា​មិន​ត្រឹម​តែ​ល្បឿន​អ៊ីនធើណិត​នោះ​ទេ​គឺ​វា​ត្រូវ​គួប​ផ្សំ​ជា​មួយ​ការ​ បែង​ចែក​ពេល​វេលា និង​ការ​គ្រប់​គ្រង​បន្ទុក​ឯកសារ​ផង​ដែរ​ ។
វិធីបង្កើន​ល្បឿន​ទាញ​យក ៖


១. ពិនិត្យ​​សេវា​ អ៊ីន​ធើណិត ហើយ​ប្រសិន​បើ​​ពុំ​ទាន់​មាន​សេវា​អ៊ីនធើណិត ​លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​សិន​ជា​មួយ​ក្រុម​ហ៊ុន​ដែល​ផ្តល់​សេវា​ កម្ម​នេះ​ ។ ល្បឿន​សេវា​ អ៊ីនធើណិត​​គឺជាកក្តា​ដ៏​សំខាន់​បំផុតដែល​ទាក់​ទង​នឹង​ល្បឿន​នៃ​ការទាញ​យក​ ។ បន្ទាប់​មក​លោក​អ្នក​ត្រូវ​សម្រេច​ចិត្ត​​ថា​តើ​លោក​អ្នក​គួរ​​​​បង្កើន​ ល្បឿន​​ប្រើ​ប្រាស់​សេវា​កម្ម​អ៊ីនធើណិត​​ដោយ​ផ្ទាល់ (DSL) ឬ ការ​ត​ភ្ជាប់​តាម​រយៈ​​ខ្សែ និង​ការ​​ប្រើ​ប្រាស់ Dial-Up Internet Access ។ នៅ​ខណៈ​ដែល​អ្នកមានខ្សែរួចហើយ នោះ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធើណិត​ទំនង​ជាអាច​ផ្តល់​​សេវាកម្ម​បាន​ លឿន​​​ក្នុង​ការ​ដំណើរ​ការ​តភ្ជាប់​ ។
២. លោក​អ្នក​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ល្បឿន​សេវាកម្ម​អ៊ីនធើណិត​របស់​ លោក​អ្នក​ ។ ល្បឿន​បណ្តាញ​​ត្រូវ​បាន​កំណត់​ដោយ​​ចំនួន​ទិន្នន័យ​ដែល​អាច​ផ្តល់​ក្នុង​ មួយ​វិនាទី ហើយ​ជា​ទូទៅ​​ខ្នាត​របស់​វា​​​គឺ​មួយគីឡូបៃក្នុងមួយវិនាទី (Kbps) ឬក៏​មួយម៉េហ្គាបៃ​ក្នុងមួយវិនាទី (Mbps) ដែល​មាន​រង្វាស់​ខ្នាត​ ១០២៤គីឡូបៃ​ ស្មើ​នឹង​ ១ម៉េហ្គា​បៃ​ ​។ សម្រាប់​ការ​ត​ភ្ជាប់តាម​រយៈ Dial-Up គឺ​មាន​ល្បឿន​ ៥៦គីឡូបៃ​ក្នុង​មួយ​វិនាទី រី​ឯ​ការ​តភ្ជាប់​តាម​រយៈ​ខ្សែ​វិញ​គឺ​មាន​ល្បឿន​ ២០ម៉េហ្គាបៃ​ក្នុង​មួយវិនាទី ។ នៅពេល​ដែល​លោក​អ្នក​​ទាក់​ទង​​ដើម្បី​​ភ្ជាប់​អ៊ីនធើណិត ​ក្រុម​ហ៊ុន​ផ្តល់សេវាកម្មនេះនឹង​ណែនាំ​លោក​អ្នក​ពីល្បឿន​ និង​តម្លៃ​នៃ​សេវាកម្ម​នេះ​ជូន​លោក​អ្នក ។
៣. បិទរាល់កម្ម​វិធីទាំងឡាយ​​ដែលអ្នកមិនត្រូវការនៅពេល​កំពុង​ទាញ​យក ដូច​នេះ​​វាធ្វើឲ្យបរិមាណ​​ទំនេរ​ក្នុង​បន្ទុក​​នៅ​ក្នុង​​កុំព្យូទ័រ​ កាន់តែទួលាយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ និង​ផ្ទុក​​ទិន្នន័យ​ ។ បើ​អាច​ទៅ​រួច​ លោក​អ្នក​គួរ​តែ​បន្ត​ការ​ទាញ​យក​ទិន្នន័យ​ចោល​ទោះ​ជា​លោក​អ្នក​នៅ​ឆ្ងាយ​ពី ​កុំព្យូទ័រ​ក៏​ដោយ​ ។
៤. លោក​អ្នក​ត្រូវ​ទាញ​យក​ឯកសារ​ដែល​​ចង់​បាន​ជា​មុន​សិន​បន្ទាប់​មក​សឹម​ទាញ​ យក​ឯកសារ​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​ ។ បើ​មិនដូច្នោះទេ​ ការទាញ​យក​ឯកសារ​របស់​លោក​អ្នកនឹង​កើន​ឡើងជា​ដំណើរ​ព្រម​គ្នា​ដែល​ជា​ហេតុ​ ធ្វើ​ឲ្យ​​ល្បឿន​នៃ​ការទាញ​យក​កាន់​តែ​យឺត​ ។
៥. ព្យាយាមបែង​ចែក​ពេល​វា​លា​នៃ​ការ​​ទាញ​យក​​ព្រោះ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ ទាញ​យក​ឯកសារ​ដូច​គ្នា​នៅ​កន្លែង​តែ​​មួយ​​ ហើយ​នេះ​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​ល្បឿន​ទាញ​យក​​ថយ​ចុះ​ ។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​លោក​អ្នក​បែង​ចែក​ពេល​វេលា​នៃ​ការ​ទាញ​យក​បាន​ត្រឹម​ត្រូវ ចំនួន​អ្នក​ទាញ​យក​ឯកសារ​​នៅ​កន្លែង​តែ​មួយ​​មា​ចំនួន​តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​ទាញ​យក​​មាន​ការ​កើន​ឡើង ​។
៦. លោក​អ្នក​គួរ​តម្លើង​កម្មវិធី​ជំនួយ​ដែលមានឈ្មោះថា Download Accelerator ។ វា​ជា​កម្ម​វិធីថតចម្លង​មួយ​ដែល​មាន​សមត្ថភាព​កំណត់​នឹង​បែង​ចែក​ពេល​វេលា​ នៃ​ការ​ទាញ​យក​ឯកសារ​​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ទី​តាំង​ជា​ច្រើន​ផ្សេង​គ្នា​ ។ វា​មិន​ត្រឹម​តែ​ជា​កម្មវិធី​ជំនួយ​ក្នុង​ការ​ទាញ​យក​ ប៉ុន្តែ​​កម្ម​វិធី​នេះ​ក៏​មាន​សមត្ថភាព​អាច​ជួយ​រៀប​ចំ​ឯកសារ​ដែល​លោក​អ្នក ​បាន​ទាញ​យក​រួច​បាន​ត្រឹម​ត្រូវ​ផង​ដែរ​ ៕

Source: Soursdei

Monday, March 6, 2017

ការ​ពារ​កុំព្យូទ័រ​​ពីការ​ឆ្លង​មេរោគ​


លទ្ធផល​រូបភាព​សម្រាប់ virus computer

មេរោគ ​ជា​ប្រភេទ​កម្ម​វិធី​ម្យ៉ាង​របស់​កុំព្យូទ័រ​ ហើយ​​ពួក​វា​មាន​តួនាទី​​រំខាន​កិច្ច​ប្រតិបត្តិ​ការ​របស់​កម្មវិធី និង​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​កុំព្យូទ័រ​ដូច​ជា​បិទ​បើក​ដោយ​ខ្លួន​ឯង បើក​ឯកសារ​​ទាំង​ឡាយ​ជា​មួយ​កម្ម​វិធី​ដូច​គ្នា ឧស្សាហ៍​គាំង បង្កើត​រូបតំណ​ភ្ជាប់នានា​ដោយ​ខ្លួន​ឯង​ និង​បិទ​​ដំណើរ​ការ​ផ្នែក​ណាមួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជា​ដើម ។

មេរោគ ​ក៏​មាន​តួនាទីជា​ចារ​ជន​ផង​ដែរព្រោះ​ពពួក​មេរោគ​ប្រភេទ​ ចារមេរោគ​ (Spyware) មាន​តួនាទី​បញ្ជូន​រាល់​ឯកសារ ផ្ញើរសារ លេខ​កូដ ឈ្មោះ​សម្ងាត់ ពាក្យ​សម្ងាត់​ដែល​លោក​អ្នក​ប្រើ​ប្រាស់​លើ​កុំ​ព្យូទ័រ​​​ទៅ​ឲ្យ​អ្នក​ដទៃ​ ​ជា​ពិសេស​អ្នក​ដែល​បង្កើត​វា​ឡើង​ ។ ​អ្នក​ដែល​បង្កើត​មេរោគ​ប្រភេទ​ ចារមេរោគ​នេះ​មាន​បំណង​លួច​ទិន្នន័យ​ ឬ​ព័ត៌​មាន​នៃ​ការ​ឡុក​ចូល​ទៅ​កាន់​ គេហទំព័រ​ ឬ​ប្រព័ន្ធ​ណា​មួយ​លើ​ប្រព័ន្ធ​អ៊ីន​ធើណិត​ដូច​ជា​គណនី​សារ​អេឡិក ​ត្រូនិក​ (E-mail Account) ។

មេរោគ​​ឆ្លង​ចូល​ទៅ​​ក្នុង​ប្រព័ន្ធ​ ប្រតិបត្តិ​ការ​តាម​រយៈ​ឧបករណ៍​ភ្ជាប់​បន្ថែម​ទូទៅ​ដូចជា អង្គ​ចង​ចាំ​ ទូរស័ព្ទ ប្រព័ន្ធ​ទំនាក់​ទំនង​គ្មាន​ខ្សែ (Bluetooth និង Wi-Fi) បណ្តាញ​តំណភ្ជាប់ (Network) ឧបករណ៍​ចាក់​ចម្រៀង​ ឧបករណ៍​ចាក់​ខ្សែ​ភាព​យន្ត​ និង​ឧបករណ៍​ផ្សេង​ទៀត​ជា​ច្រើន ​។ មេរោគ​ទាំង​នេះ​​ភាគ​ច្រើន​ត្រូវ​បាន​គេ​កំណត់​ឲ្យ​វា​ដំណើរ​ការ​ដោយ​ស្វ័យ​ ប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​លោក​អ្នក​បើក​ឲ្យ​ឧបករណ៍​ទាំង​នោះ​ ដំណើរ​ការ​ (Autorun) ។

ចំពោះ​ពពួក​មេរោគ​ដែល​ឆ្លង​តាម​បណ្តាញ​អ៊ីន​ ធើណិត​ត្រូវ​បាន​​ឆ្លង​ទៅ​ក្នុង​កុំព្យូទ័រ​តាម​រយៈ​ការ​បើក​​គេហទំព័រ​ដែល​ មាន​រូប​ភាព ឬ​អក្សរ​ចលនា​ដែល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​ទាក់​ ទាញ​ឲ្យ​លោក​អ្នក​ចុច​មើល​ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ចុច​លើ​​វា​ ​មេរោគ​ទាំង​នឹង​ឆ្លង​មក​លើ​ កុំព្យូទ័រ​របស់​លោក​អ្នក​ ហើយ​វា​ធ្វើ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​​​នៅ​ លើ​កុំព្យូទ័រ​ ។

វិធី​ការ​ពារ​ពពួក​មេរោគ​ទាំង​នេះ​មាន​ភាព​ងាយ​ ស្រួល​បំផុត​គឺ​លោក​អ្នក​ត្រូវ​បិទ​ការ​រត់​របស់​ឧបករណ៍​ផ្សេង​ៗ​ពេល​ភ្ចាប់ ​ទៅ​កាន់​កុំព្យូទ័រ​របស់​លោក​អ្នក​ដូច​ខាង​ក្រោម​នេះ ។
១. ចុច Start->Run រួច​វាយ​ពាក្យ​បញ្ជា​​បើក​ gpedit.msc រួច​វាយ​ Enter ដើម្បី​បើក​
២.​ ចុច​លើ​ផ្ទាំង Computer Configuration រួច​ជ្រើស​យក​ Administrative Templates -> System
៣. ​ចុច​ពីរ​ដង​លើ​ពាក្យ Turn off Autoplay នៅ​ក្នុង All Settings
៤. ​ជ្រើស​យក Enable សម្រាប់​ Turn off Autoplay Properties
បន្ទាប់ ​មក​​ចូល​ទៅ​កាន់​ឧបករណ៍​ទាំង​នោះ​ដោយ​ប្រើ​ប្រាស់ Windows Explorer នោះ​ពពួក​មេរោគ​នឹង​មិន​មាន​លទ្ធ​ភាព​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​ លោក​អ្នក​ក៏​អាច​ប្រើ​ប្រាស់​កម្ម​វិធី​ USB Security និង​កម្ម​ចវិធី​កម្ចាត់​មេរោគ​​មួយ​ចំនួន​ដើម្បី​ជំនួយ​ផង​ដែរ​ ។

មិន ​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​លោក​អ្នក​បើក​គេហទំព័រ​ផ្សេង​ៗ​ដែល​​មាន​រូប​ភាព​ស្អាត​ និង​ ចលនា​ច្រើន​ ជា​ពិសេស​គេហទំព័រ​ល្បែង​កម្សាន្ត​ លោក​អ្នក​មិន​ត្រូវ​ចុច​លើ​វា​ផ្តេស​ ផ្តាស​នោះ​ទេ​ពី​ព្រោះ​វា​នឹង​អាច​នាំ​ឲ្យ​កុំព្យូទ័រ​​ឆ្លង​មេរោគ​តាម​ ប្រព័ន្ធ​អ៊ីន​ធើណិត​ដូច​ជា​ពពួក​ Malware និង​ Spyware ​ជា​ដើម ។

លំណែ ​នាំ​​​ខាង​លើ​ពុំ​មែន​អាច​ជួយ​លោក​អ្នក​១០០​ភាគ​រយ​​​ក្នុង​ការ​ទប់​ស្កាត់ ​​​មេរោគ​​ដោយ​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​កម្ចាត់​មេរោគ​នោះ​ទេ ប៉ុន្តែ​​​វា​អាច​​ជួយ​​ការ​ពារ​លោក​អ្នក​បាន​ចន្លោះ​ពី​​៧០​ ទៅ ៨០​ភាគ​រយ​ ​ ដូច​នេះ​លោក​អ្នក​គួរ​តែ​អនុវត្តនូវ​វិធី​សាស្ត្រ​ទាំង​នេះ​ដើម្បី​ សុវត្ថិភាព​កុំព្យូទ័រ​របស់​លោក​អ្នក ៕


source:soursdei

Thursday, October 10, 2013

ធ្វើម៉េច ទើបអាចសរសេរអក្សរខ្មែរ យូនីកូដបាន នៅលើ Photoshop CS5 និង CS6?

កន្លងមក មានអ្នកប្រើប្រាស់ជាច្រើន ពិតជាពិបាក​ក្នុងការ សរសេរខ្មែរ យូនីកូដ នៅលើ Adobe Photoshop CS5 - CS6 ណាស់ ព្រោះ​កម្មវិធីនេះ ដូចជាមិនទាន់មាន​ភាសា​ខ្មែរនៅឡើយទេ។ 

១. បើកកម្មវិធី Adobe Photoshop
២. បើក​ឯកសារថ្មីមួយ ចូល File » New
៣. សូមស្ថិតក្នុង Background Mode ហើយចុចលើ Edit » Preference » Type » រូចនៅក្នុងផ្នែកនៃ Choose Text Engine Option សូម​ជ្រើស​រើសយក Middle Eastern
៤. បិទផ្ទាំងនេះវិញ
៥. បិទកម្មវិធីទាំងមូល រួចបើកឡើងវិញ បន្ទាប់មកធ្វើការសាកល្បង វាយអក្សរខ្មែរ យូនីកូដមើល លើកនេះ​ពិតជាបានមិនខាន...

3161khmer_unicode_for_adove_cs6.jpg
Source: Neavea.com

Monday, September 10, 2012

របៀបទាញរាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ពី Facebook



រាល់​ថ្ងៃ​ ជា​ទូទៅ​អ្នក​កម្សាន្ត​ទាំង​អស់​ជានិច្ចកាល​តែង​Upload រូបភាព ​វីដេអូ ​តំណភ្ជាប់(link) ​ការ​ឆ្លើយឆ្លង​សារ ​ការ​Post លើ​Wall ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ ចុះ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​គិត​ទេ​ថា ចង់​ទាញ​យក​ឯកសារ​ទាំង​អស់ ដែល​រក្សា​ទុក​លើ​Server របស់​Facebook មក​រក្សា​ទុក​ដោយ​ផ្ទាល់? ចង់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​បែប​ម៉េច​មែន​ទេ? អ៊ីចឹង ​សូម​ស្វែងយល់​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម៖

ជំហានទី១៖ ​Login គណនី ​Facebook ​

ជំហានទី២៖ នៅ​ផ្នែក​ខាង​ស្ដាំ​ផ្ទៃ​ខាង​លើ​នៃ​Page Facebook សូម​ចូល​ទៅកាន់ Account > Account Settings

ជំហានទី៣៖ ភ្លាម ​នោះ​ព័ត៌មាន​ទូទៅ​របស់​ម្ចាស់​គណនី​(General Account Settings) នឹង​បង្ហាញ​(សូមមើលរូប) ។ នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​General Account Settings សូម​ចុច​លើ​តំណ​ភ្ជាប់​ 

Download a copy of your Facebook data


ជំហានទី៤៖ ផ្ទាំង​Download Your Information នឹង​បង្ហាញ។ ក្នុង​ជំហាន​នេះ សូម​ចុច​លើ​ប៊ូតុង​Start My Archive។



នោះ​ផ្ទាំង​ថ្មី​មួយ​ផ្សេង​ទៀត នឹង​លោត​ចេញ​មក។ សូម​ចន្ត​ចុច​លើ​ប៊ូតុង «Start My Archive»



ជំហានទី៥៖ ក្នុង ​ដំណាក់​កាល​នេះ ផ្ទាំង​Message «Request My Download» បញ្ជាក់​ថា Facebook បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​អ៊ីម៉ែល (ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​បង្កើត​គណនី​Facebook)។ សូម​ចុច​​មើល​ប៊ូតុង​ «Confirm» ។



ជំហានទី៦៖ បន្ទាប់​ពី​Facebook ប្រមែប្រមូល (Archive) រាល់​ទិន្នន័យ​ទាំង​អស់ និង​វេច​ខ្ចប់(Zip) ​Data ទាំង​នោះ​ជា​កញ្ចប់​ហើយ​នោះ Facebook នឹង​ផ្ញើ​សារ​មួយ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​រូប (សូមមើលរូប)​ទៅ​កាន់​អ៊ីម៉ែល​របស់​អ្នក។ ដូច្នេះ​សូម​ចុច​លើ​តំណភ្ជាប់ ​(Link) ដែល​Facebook ផ្ញើ​មក​នេះ។



បញ្ជាក់៖ ក្នុង​ករណី​ដែល​Facebook មិន​ទាន់​បាន​Archive (វេច​ខ្ចប់​ទិន្នន័យ​ជា​កញ្ចប់​(zip)ហើយ​ទេ​
នោះ) នោះ​ក្នុង​ប្រអប់​Inbox (Email) របស់​អ្នក​គ្មាន​សារ​របស់​Facebook ទេ គឺ​វា​រង់ចាំ​ទាល់​តែ​ស្វែងរក​Data ទាំង​អស់​Facebook ផ្ញើ​សារ​មក។

ជំហានទី៧៖ ក្រោយ ​ពី​ចុច​លើ​តំណភ្ជាប់​ដែល​Facebook ផ្ញើ​ចូល​អ៊ីម៉ែល​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង Download Your Information ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ វា​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខសម្ងាត់ (Re-Enter Your Password) ឲ្យ​បាន​ត្រឹមត្រូវ រួច​ចុច​លើ​ប៊ូតុង​ «Continue» ដើម្បី​បន្ត​ទៅ​ដំណាក់​ចុងក្រោយ​នៃ​ការ​Download។



ជំហានទី៨៖ ដំណាក់​កាល​ចុងក្រោយ សូម​ចុច​លើ​ប៊ូតុង «Download Archive» ដើម្បី​ទាញ​យក​រាល់​Information របស់​អ្នក​ដែល​ស្ថិត​ក្នុង​រូបរាង​ជា​ File Zip។



បញ្ជាក់៖ ក្នុង​ជំហាន​នេះ វា​បង្ហាញ​ពី​ទំហំ​ទិន្នន័យ​សរុប​ដែល​រក្សា​ទុក​លើ​គណនី​Facebook ដែល​ស្ថិត​នៅ​ក្រោម​ប៊ូតុង​Download Archive។



Source: Sabay

Saturday, September 1, 2012

សេវាកម្ម​ Web Hosting ឥតគិត​ថ្លៃ​ល្អ​បំផុត

តើ​អ្នក​ចង់​បាន​គណនី​ Web Hosting ដើម្បី​បង្ហោះ​គេហទំព័រ​របស់​អ្នក​នៅ លើ​ប្រព័ន្ធ​អ៊ិនធឺណិតដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ដែរ​ឬ​ទេ? វា​ជា​គំនិត​ល្អ​មួយ​ក្នុង​ការ​ជ្រើស​រើស​សេវា Hosting ដែល​ឥត​គិត​ថ្លៃ​ក្នុង​ការ​ប្រើ​ប្រាស់​ បើ​សិន​ជា​អ្នក​មិន​ទាន់​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​នេះ​ កន្លង​មក។ វា​ជួយ​សន្សំ​ប្រាក់​របស់អ្នកជា​ច្រើន ហើយ​វា​ផ្តល់​នូវ​តំរូវ​ការ​គ្រប់​គ្រាន់​ដែល​អាច​អោយ​អ្នកបង្ហោះ​គេហទំព័រ​ របស់អ្នក​បាន​យ៉ាង​ស្រួល។ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​សេវា​កម្ម​នេះ​ហើយ ហើយ​អ្នក​គិត​ថា​ចង់​ទិញ​សេវា Web Hosting ដើម្បី​អោយ​គេហទំព័រ​អ្នក​មាន​លក្ខណៈ​អាជីព​នោះ អ្នក​អាច​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​ដែរ។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​លើ​យក​សេវាកម្ម​ Web Hosting ដែល​ឥត​គិត​ថ្លៃ​ហើយល្អ​បំផុត​ដែល​ខ្ញុំ​បាន​សាក​ល្បង​ប្រើ​ប្រាស់​ពី​មុន​ មក​ចែក​រំ​លែក​ជូន

www.byethost.com

Byethost គឺ​ជា​គេហ​ទំព័រ​ដែល​ផ្តល់​សេវា​កម្ម hosting ដោយ​ឥតគិត​ថ្លៃ​ល្អ​ជាង​គេ​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​ពី​មុន​មក។ វា​ផ្តល់​លក្ខណៈងាយ​ស្រួល​ក្នុង​ចុះ​ឈ្មោះ​គឺថា​ចុះ​ឈ្មោះភ្លាម​គឺ​អាច​ប្រើ ​បាន​ភ្លាម ហើយ​វា​អាច​អនុញ្ញាតិអោយ​យើង​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​មាតិ​ ការ(Content Management System) ដូច​ជា Drupal, Joomla និងWordpressទៀត​ផង។ រី​ឯ​ទំហំ​ផ្ទុក​ឯក​សារដែល​គេហទំព័រ​នេះ​ផ្តល់​ក៏​ធំ​គួរ​សម​ផង​ដែរគឺ​រហូត​ ដល់​ 5,5 GB ឯនោះ ហើយ​ជាទូទៅ​គេហ​ទំព័រ​មួយ​មាន​ទំហំ​តិច​ជាង​ 50Mb តែ​ប៉ុណ្ណោះ។ខាង​ក្រោមនេះ​គឺ​ជា​ការ​ផ្តល់​ជូន​របស់​Byethost៖
-Disk Space: 5.5GB
-Monthly Transfer: 200GB
-50 Domain add-on
-50 MySQL Database

http://www.000webhost.com/

000webhost គឹជា​សេវាកម្ម​Hostingឥតគិត​ថ្លៃដ៏​ល្អ​មួយ​ផង​ដែរ។ ប៉ុន្តែ​គេហទំព័រ​នេះ​មាន​បញ្ហា​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​ដើម្បី​ប្រើ​ប្រាស់។ បន្ទាប់​ពី​ចុះ​ឈ្មោះ​ អ្នក​មិន​អាច​ប្រើ​ប្រាស់​សេវា​កម្ម​បាន​ទេ គឺអ្នក​ត្រូវ​រង់​ចាំសិន ហើយ​ពេល​ខ្លះ​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​តាម​អ៊ី​ម៉ែល​ដើម្បី​អាច ​ប្រើ​ប្រាស់​គណនី​របស់​អ្នក​បាន។ ខ្ញុំ​ក៏​ធ្លាប់ជួប​បញ្ហា​នេះ​ផង​ដែរ គឺ ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​គេ​ផ្ទាល់​ដើម្បី​ប្រើ​ប្រាស់​សេវា​ កម្ម​បាន។ ការ​ផ្តល់​ជូន​របស់់​ 000webhost គឺ​រៀង​តូច​ជាង​Byethost បន្តិច។
-Disk Space: 1.5GB
-100GB Bandwidth
-5 Domain Add-on

http://www.000space.com/

គេហទំព័រ​នេះ​ក៏​ល្អ​ផង​ដែរ រី​ឯ​ការ​ផ្តល់​ជូន​វិញ​គឺ ដូចនឹង​ Byethost អញ្ចឹង។
5.5GB Disk Space
-200 GB bandwidth
-50 MySQL database
-50 Sub Domain

Source : Kumnit

Friday, August 31, 2012

ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ

មាន​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​សារអេឡិចត្រូនិក(Email)ជាច្រើន​ដូចជា​ Google Yahoo Hotmailដែល​អនុញ្ញាតិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ ឬ​ក៏​ឯកសារ​អោយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥតគិត​ថ្លៃ។ ប៉ុន្តែ​ការ​ផ្ញើរ​ឯកសារ​តាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ​ ​អ្នក​មិន​អាច​ផ្ញើរបាន​ឯកសារ​ដែល​មាន​ទំហំ​ធំៗ​នោះ​ទេ។ ភាគច្រើន​ក្រុម​ហ៊ុនទាំង​នោះ​ អនុញ្ញាត្តិ​អោយ​អ្នក​ផ្ញើរ​បាន​ឯកសារ​ទំហំ​ធំ​បំផុត​គឺ​ត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះ​បើអ្នក​ចង់​ផ្ញើរ​​ឯកសារ​ទំហំ​ធំ​ជាង​នេះដូចជា​ ១GB ឬ​ក៏​ ២GB នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?
គ្មាន​បញ្ហាទេ! អ្នកអាច​ផ្ញើរ​ឯកសារ​ដែលមានទំហំ​ធំ​បែប​នេះ​បាន​យ៉ាង​ងាយ​ស្រួលបំផុត។ ជាមួយ​នឹងSizablesend អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ក្នុងការ​ផ្ញើរ​ឯកសារ​ដែល​មាន​ទំហំធំ​ទៀត​នោះ​ ទេ។ គេហទំព័រ​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើរ​ឯកសារ​គ្រប់​ប្រភេទ​ទាំង ​អស់​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​២GB។ មិន​តែប៉ុណ្ណោះ Sizablesend ផ្តល់​សេវាកម្មនេះ​ដោយ​ឥតគិតថ្លៃ គិត​សេន​អ្វី​ទាំងអស់។
តើធ្វើយ៉ាង​ម៉េចទៅ​ដើម្បី​ផ្ញើរ​ឯកសារ​តាម​Sizablesend?
- ចូលទៅកាន់​គេហទំព័រ​ www.sizablesend.com


-បំពេញអាស័យដ្ឋាន​អ៊ីម៉ែល របស់​អ្នក​នៅ​ក្នុង​ប្រអប់ Email និង​ អ៊ីម៉ែលរបស់​មនុស្ស​ដែល​ចង់​ផ្ញើរឯកសារ​ទៅអោយនៅ​ក្នុង​ប្រអប់ Recipient’s Email។
-ចុច​លើ Select Files ហើយ​ជ្រើសរើស​ឯកសារ​ដែលអ្នកចង់​ធ្វើ​ការ​ផ្ញើរ
- បន្ទាប់​ពីបានជ្រើសរើស​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​រង់ចាំ​រហូត​ដល់​វា​ធ្វើការ​Upload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំ​ឯកសារ​របស់អ្នក)។
- បន្ទាប់​ពី​បាន​ធ្វើ​ការ​Upload ហើយ វា​នឹង​ធ្វើ​ការ​ផ្ញើរ​ឯកសារ​ទៅកាន់មិត្ត​ភក្តិ​របស់​អ្នកដោយ​ស្វ័យ​ប្រវត្តិ។

Source: Kumnit