Thumbs.db ជាឯកសារទូផ្ទុកទិន្នន័យមួយប្រភេទដែលផ្ទុករាល់កំណត់ត្រាការគណនា រូបភាព និងឯកសារផ្សេងទៀតដែលដំណើរការតាមរយៈ Thumbnails Cache ។ ឯកសារនេះនឹងត្រូវបង្កើតឡើងដោយស្វ័យប្រវត្តិដោយប្រព័ន្ធ ប្រតិបត្តិការ ហើយនឹងគណនាគ្រប់ពេលដែលលោកអ្នកបើក សឺមី (folder) ។
លោកអ្នកអាចកំណត់ឲ្យឃើញនិងលាក់ឯកសារនេះបានដោយចូលទៅកាន់ Folder Options បន្ទាប់មើលចូលទៅកាន់ View ហើយដាក់សញ្ញាសម្គាល់ (✓) លើ Show Hidden Files and Folders ដើម្បើមើល និងមិនដាក់ដើម្បីលាក់ឯកសារប្រភេទនេះ ។
លោកអ្នកអាចបិទមិនឲ្យប្រព័ន្ធប្រតិបត្តិការបង្កើត និងលុបឯកសារ Thumbs.db បានតាមវិធីសាស្ត្រដូចខាងក្រោម ៖
ក. Windows XP ៖ ចូលទៅកាន់សឺមីណាមួយ ហើយចូលទៅកាន់ Tools ដែលនៅរបាខាងលើ បន្ទាប់មកចូលទៅកាន់ Folder Options ហើយលើ View រួចដាក់សញ្ញាសម្គាល់នៅ (✓) ខាងមុខ Do not cache thumbnails បន្ទាប់មកចុច OK ជាការស្រេច ។
ខ. Window Vista និង Windows7
- ចូលទៅកាន់ Start / Control Panel / Folder Options / View រួចដាក់សញ្ញាសម្គាល់ (✓) នៅខាងមុខ Do not cache thumbnails បន្ទាប់មកចុច OK ។
- វិធីលុប Thumbs.db ៖ ចូលទៅកាន់ Start /Accessories ហើយជ្រើសយក Disk Cleanup បន្ទាប់មកផ្ទាំងថ្មីនឹងបង្ហាញ ហើយជ្រើសយកទីតាំងបន្ទុកឯកសារ និងចុច OK ។ ផ្ទាំងជម្រើស Cleanup មួយនឹងបង្ហាញឡើង ហើយលោកអ្នកត្រូវដាក់សញ្ញាសម្គាល់ (✓) នៅត្រង់ Thumbnails Entry ៕
Source: soursdei