Monday, September 10, 2012

របៀបទាញរាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ពី Facebook



រាល់​ថ្ងៃ​ ជា​ទូទៅ​អ្នក​កម្សាន្ត​ទាំង​អស់​ជានិច្ចកាល​តែង​Upload រូបភាព ​វីដេអូ ​តំណភ្ជាប់(link) ​ការ​ឆ្លើយឆ្លង​សារ ​ការ​Post លើ​Wall ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ ចុះ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​គិត​ទេ​ថា ចង់​ទាញ​យក​ឯកសារ​ទាំង​អស់ ដែល​រក្សា​ទុក​លើ​Server របស់​Facebook មក​រក្សា​ទុក​ដោយ​ផ្ទាល់? ចង់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​បែប​ម៉េច​មែន​ទេ? អ៊ីចឹង ​សូម​ស្វែងយល់​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម៖

ជំហានទី១៖ ​Login គណនី ​Facebook ​

ជំហានទី២៖ នៅ​ផ្នែក​ខាង​ស្ដាំ​ផ្ទៃ​ខាង​លើ​នៃ​Page Facebook សូម​ចូល​ទៅកាន់ Account > Account Settings

ជំហានទី៣៖ ភ្លាម ​នោះ​ព័ត៌មាន​ទូទៅ​របស់​ម្ចាស់​គណនី​(General Account Settings) នឹង​បង្ហាញ​(សូមមើលរូប) ។ នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​General Account Settings សូម​ចុច​លើ​តំណ​ភ្ជាប់​ 

Download a copy of your Facebook data


ជំហានទី៤៖ ផ្ទាំង​Download Your Information នឹង​បង្ហាញ។ ក្នុង​ជំហាន​នេះ សូម​ចុច​លើ​ប៊ូតុង​Start My Archive



នោះ​ផ្ទាំង​ថ្មី​មួយ​ផ្សេង​ទៀត នឹង​លោត​ចេញ​មក។ សូម​ចន្ត​ចុច​លើ​ប៊ូតុង «Start My Archive»



ជំហានទី៥៖ ក្នុង ​ដំណាក់​កាល​នេះ ផ្ទាំង​Message «Request My Download» បញ្ជាក់​ថា Facebook បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​អ៊ីម៉ែល (ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​បង្កើត​គណនី​Facebook) សូម​ចុច​​មើល​ប៊ូតុង​ «Confirm»



ជំហានទី៦៖ បន្ទាប់​ពី​Facebook ប្រមែប្រមូល (Archive) រាល់​ទិន្នន័យ​ទាំង​អស់ និង​វេច​ខ្ចប់(Zip) ​Data ទាំង​នោះ​ជា​កញ្ចប់​ហើយ​នោះ Facebook នឹង​ផ្ញើ​សារ​មួយ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​រូប (សូមមើលរូប)​ទៅ​កាន់​អ៊ីម៉ែល​របស់​អ្នក។ ដូច្នេះ​សូម​ចុច​លើ​តំណភ្ជាប់ ​(Link) ដែល​Facebook ផ្ញើ​មក​នេះ។



បញ្ជាក់៖ ក្នុង​ករណី​ដែល​Facebook មិន​ទាន់​បាន​Archive (វេច​ខ្ចប់​ទិន្នន័យ​ជា​កញ្ចប់​(zip)ហើយ​ទេ​
នោះ) នោះ​ក្នុង​ប្រអប់​Inbox (Email) របស់​អ្នក​គ្មាន​សារ​របស់​Facebook ទេ គឺ​វា​រង់ចាំ​ទាល់​តែ​ស្វែងរក​Data ទាំង​អស់​Facebook ផ្ញើ​សារ​មក។

ជំហានទី៧៖ ក្រោយ ​ពី​ចុច​លើ​តំណភ្ជាប់​ដែល​Facebook ផ្ញើ​ចូល​អ៊ីម៉ែល​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង Download Your Information ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ វា​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខសម្ងាត់ (Re-Enter Your Password) ឲ្យ​បាន​ត្រឹមត្រូវ រួច​ចុច​លើ​ប៊ូតុង​ «Continue» ដើម្បី​បន្ត​ទៅ​ដំណាក់​ចុងក្រោយ​នៃ​ការ​Download



ជំហានទី៨៖ ដំណាក់​កាល​ចុងក្រោយ សូម​ចុច​លើ​ប៊ូតុង «Download Archive» ដើម្បី​ទាញ​យក​រាល់​Information របស់​អ្នក​ដែល​ស្ថិត​ក្នុង​រូបរាង​ជា​ File Zip



បញ្ជាក់៖ ក្នុង​ជំហាន​នេះ វា​បង្ហាញ​ពី​ទំហំ​ទិន្នន័យ​សរុប​ដែល​រក្សា​ទុក​លើ​គណនី​Facebook ដែល​ស្ថិត​នៅ​ក្រោម​ប៊ូតុង​Download Archive



Source: Sabay