មេរោគ ជាប្រភេទកម្មវិធីម្យ៉ាងរបស់កុំព្យូទ័រ ហើយពួកវាមានតួនាទីរំខានកិច្ចប្រតិបត្តិការរបស់កម្មវិធី និង ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដូចជាបិទបើកដោយខ្លួនឯង បើកឯកសារទាំងឡាយជាមួយកម្មវិធីដូចគ្នា ឧស្សាហ៍គាំង បង្កើតរូបតំណភ្ជាប់នានាដោយខ្លួនឯង និងបិទដំណើរការផ្នែកណាមួយរបស់ប្រព័ន្ធប្រតិបត្តិការជាដើម ។
មេរោគ ក៏មានតួនាទីជាចារជនផងដែរព្រោះពពួកមេរោគប្រភេទ ចារមេរោគ (Spyware) មានតួនាទីបញ្ជូនរាល់ឯកសារ ផ្ញើរសារ លេខកូដ ឈ្មោះសម្ងាត់ ពាក្យសម្ងាត់ដែលលោកអ្នកប្រើប្រាស់លើកុំព្យូទ័រទៅឲ្យអ្នកដទៃ ជាពិសេសអ្នកដែលបង្កើតវាឡើង ។ អ្នកដែលបង្កើតមេរោគប្រភេទ ចារមេរោគនេះមានបំណងលួចទិន្នន័យ ឬព័ត៌មាននៃការឡុកចូលទៅកាន់ គេហទំព័រ ឬប្រព័ន្ធណាមួយលើប្រព័ន្ធអ៊ីនធើណិតដូចជាគណនីសារអេឡិក ត្រូនិក (E-mail Account) ។មេរោគឆ្លងចូលទៅក្នុងប្រព័ន្ធ ប្រតិបត្តិការតាមរយៈឧបករណ៍ភ្ជាប់បន្ថែមទូទៅដូចជា អង្គចងចាំ ទូរស័ព្ទ ប្រព័ន្ធទំនាក់ទំនងគ្មានខ្សែ (Bluetooth និង Wi-Fi) បណ្តាញតំណភ្ជាប់ (Network) ឧបករណ៍ចាក់ចម្រៀង ឧបករណ៍ចាក់ខ្សែភាពយន្ត និងឧបករណ៍ផ្សេងទៀតជាច្រើន ។ មេរោគទាំងនេះភាគច្រើនត្រូវបានគេកំណត់ឲ្យវាដំណើរការដោយស្វ័យ ប្រវត្តិនៅពេលដែលកុំព្យូទ័ររបស់លោកអ្នកបើកឲ្យឧបករណ៍ទាំងនោះ ដំណើរការ (Autorun) ។
ចំពោះពពួកមេរោគដែលឆ្លងតាមបណ្តាញអ៊ីន ធើណិតត្រូវបានឆ្លងទៅក្នុងកុំព្យូទ័រតាមរយៈការបើកគេហទំព័រដែល មានរូបភាព ឬអក្សរចលនាដែលមើលទៅគួរឱ្យចាប់អារម្មណ៍ដើម្បីទាក់ ទាញឲ្យលោកអ្នកចុចមើល ហើយនៅពេលដែលលោកអ្នកចុចលើវា មេរោគទាំងនឹងឆ្លងមកលើ កុំព្យូទ័ររបស់លោកអ្នក ហើយវាធ្វើដំណើរការដោយស្វ័យប្រវត្តិនៅ លើកុំព្យូទ័រ ។
វិធីការពារពពួកមេរោគទាំងនេះមានភាពងាយ ស្រួលបំផុតគឺលោកអ្នកត្រូវបិទការរត់របស់ឧបករណ៍ផ្សេងៗពេលភ្ចាប់ ទៅកាន់កុំព្យូទ័ររបស់លោកអ្នកដូចខាងក្រោមនេះ ។
១. ចុច Start->Run រួចវាយពាក្យបញ្ជាបើក gpedit.msc រួចវាយ Enter ដើម្បីបើក
២. ចុចលើផ្ទាំង Computer Configuration រួចជ្រើសយក Administrative Templates -> System
៣. ចុចពីរដងលើពាក្យ Turn off Autoplay នៅក្នុង All Settings
៤. ជ្រើសយក Enable សម្រាប់ Turn off Autoplay Properties
បន្ទាប់ មកចូលទៅកាន់ឧបករណ៍ទាំងនោះដោយប្រើប្រាស់ Windows Explorer នោះពពួកមេរោគនឹងមិនមានលទ្ធភាពដំណើរការដោយស្វ័យប្រវត្តិ ហើយ លោកអ្នកក៏អាចប្រើប្រាស់កម្មវិធី USB Security និងកម្មចវិធីកម្ចាត់មេរោគមួយចំនួនដើម្បីជំនួយផងដែរ ។
មិន តែប៉ុណ្ណោះ នៅពេលដែលលោកអ្នកបើកគេហទំព័រផ្សេងៗដែលមានរូបភាពស្អាត និង ចលនាច្រើន ជាពិសេសគេហទំព័រល្បែងកម្សាន្ត លោកអ្នកមិនត្រូវចុចលើវាផ្តេស ផ្តាសនោះទេពីព្រោះវានឹងអាចនាំឲ្យកុំព្យូទ័រឆ្លងមេរោគតាម ប្រព័ន្ធអ៊ីនធើណិតដូចជាពពួក Malware និង Spyware ជាដើម ។
លំណែ នាំខាងលើពុំមែនអាចជួយលោកអ្នក១០០ភាគរយក្នុងការទប់ស្កាត់ មេរោគដោយមិនចាំបាច់ប្រើកម្មវិធីកម្ចាត់មេរោគនោះទេ ប៉ុន្តែវាអាចជួយការពារលោកអ្នកបានចន្លោះពី៧០ ទៅ ៨០ភាគរយ ដូចនេះលោកអ្នកគួរតែអនុវត្តនូវវិធីសាស្ត្រទាំងនេះដើម្បី សុវត្ថិភាពកុំព្យូទ័ររបស់លោកអ្នក ៕
source:soursdei