Wednesday, January 18, 2012

របៀប​ធ្វើ​អោយ​ CD-R អាច​ប្រើ​ប្រាស់​ដូច​ Flash








ការ ​កំណត់​ធ្វើ​ឱ្យ CD-R មាន​តួនាទី​អាច​ប្រើប្រាស់​បាន​ដូច USB ​Flash មាន​សារៈ​សំខាន់​យ៉ាងខ្លាំង ពីព្រោះ​​យើង​​មិន​ចាំ​បាច់​ព្រួយ​បារម្ម​ថា ​មិន​​អាចកែប្រែ​ទិន្នន័យ​នៅក្នុង​ឌីស​នោះទេ ។ ពីមុន​​មក យើង​អាច​ធ្វើ​​ការ​កែប្រែ​បាន ​លុះ​ត្រា​តែ​យើង​ប្រើ​ប្រភេទ CD-RW ។

ក៏ប៉ុន្ដែ នៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ Windows 7 យើង​​អាច​ប្រើ​ CD-R ទទេរ​ធម្មតា​​​ដូច​ទៅ​នឹង​ការ​ប្រើប្រាស់ USB ​Flash បាន​ ដែល​យើង​អាច​ ថត​ចម្លង លុប និង ធ្វើការ​ Format លើ​ CD-R នោះ​បាន​យ៉ាង​សាមញ្ញ ។ រៀប​ធ្វើ​គឺ​ងាយ​ស្រួល​បំផុត ដោយ​គ្រាន់​តែ​ដាក់​ CD-R ដែល​មិន​ទាន់​មាន​ឯកសារ​ចូល​ទៅក្នុង​ឧបករណ៍​សម្រាប់​ចាក់ ពេល​នោះ វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សួរ​យើង​ថា​ : តើ​ចង់​ប្រើ​ CD-R ដូច​ជា Flash Drive ឬ ក៏​ សម្រាប់​ថត​ចម្លង​​ធម្មតា ។


ក្រោយ​ពេល​ចេញផ្ទាំងនោះ​ហើយ​ សូម​រើស​យក​ Like a usb flash drive ហើយ​បន្ទាប់​មក​ សូម​រង់​ចាំបន្តិច​ដើម្បី​អោយ​វា Format CD របស់​យើង​ជា​មុន​សិន ។


នៅពេល​ដំណើរការ​ត្រូវ​បាន​បញ្ចប់ លោកអ្នក​​ប្រាកដ​ជា​អាច​មាន​ USB Flash មួយ​ថ្មី​អញ្ចឹង ៕



Source: soursdei

Saturday, January 14, 2012

កំណត់​ឱ្យ​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ដោយ​ស្វ័យប្រវត្តិ







តើ ​លោកអ្នក​ធុញទ្រាន់​នឹង​ការ​ចុច​បិទ​កុំព្យូរទ័រ​ដោយ​ខ្លួនឯង​ដែរឬទេ ? ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 លោកអ្នក​មាន​ជម្រើស​ក្នុង​កំណត់​មុខងារ​រៀបចំ​ពេលវេលា​ជាក់លាក់​ណាមួយក្នុង​ ការ​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ ។


របៀប​អនុវត្ត ៖

១. សូម​ចុច​ប៊ូតុង Start ហើយ​វាយ​ពាក្យ scheduled tasks នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​ប៊ូតុង Enter ។


២. សូម​ចុច Create Basic Task ។


៣. សូមវាយ​បញ្ចូល​ឈ្មោះ​ការងារ​របស់លោកអ្នក ហើយ​លោកអ្នក​ក៏​អាច​សរសេរ​ការ​ពិពណ៌នា​នៅក្នុង​ប្រអប់​ Description បន្ថែមទៀត​ក៏​បាន ។ បន្ទាប់​មក​ សូម​​ចុច​ប៊ូតុង Next ។


៤. ជ្រើសរើស​យក Daily ដើម្បី​ឱ្យ​វា​បិទ​ជារៀងរាល់​​ថ្ងៃ ហើយបន្ទាប់​មក​ សូម​ចុច​ប៊ូតុង Next ។


៥. កំណត់​កាលបរិច្ឆេទ និង​ ពេលវេលា ហើយ​សូម​ចុច​ប៊ូតុង Next ។


៦. ជ្រើសរើស​យក Start a program ហើយ​បន្ទាប់​មក​ សូមចុច​​ប៊ូតុង Next ។


៧. សូមវាយ C:WindowsSystem32shutdown.exe នៅក្នុង​ប្រអប់ Browse ហើយ​ចុច​ប៊ូតុង Next ។


៨. សូម​ចុច​ប៊ូតុង Finish ដើម្បី​បញ្ចប់ ៕






Source: Soursdei

Friday, January 13, 2012

របៀប​បញ្ឈប់​ការ​ដំឡើង​កម្មវិធី​នៅលើ​កុំព្យូទ័រ








ជាមួយ ​ប្រព័ន្ធ​ប្រតិបត្តិការ Windows XP Windows Vista និង Windows 7 លោកអ្នក​មាន​ភាព​ជា​​ម្ចាស់​កម្មសិទ្ធិ​ច្រើន​ក្នុង​ការ​ការពារ​មិន​​ឱ្យ​​ អ្នក​​ដទៃ​​ធ្វើការ​​កែប្រែ ឬ​ដំឡើង​កម្មវិធី​ផ្សេងៗ​នៅលើ​កុំព្យូទ័រ​របស់​លោកអ្នក ។ ខាងក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​ក្នុង​ការ​បិទ​មិន​អោយ​​មនុស្ស​​ដទៃ​អាច​ ដំឡើង​កម្មវិធី​​ផ្តេសផ្តាស់​ដោយ​មិន​មាន​ការ​អនុញ្ញាតិ ។

១. សូម​ចូល​ផ្ទាំង Local Group Policy Editor ដោយ​ចុចក្ដារ Windows + R រួច​វាយ​ពាក្យ gpedit.msc ហើយ​ចុច OK ។


២. សូម​ចូល​ទៅកាន់​ទីតាំង Computer Configuration > Administrative Template > Windows Component > Windows Installer ។


៣. នៅផ្នែកខាង​ស្តាំ​ សូម​ចុចលើ​ឃ្លា Disable Windows Installer ហើយ​ជ្រើស​យក​ Enable បន្ទាប់​មក​​ចុចប៊ូតុង OK ។


៤. ប្រសិន​លោក​​​ចង់​កំនត់​ឱ្យ​ដូច​ដើម​វិញ សូម​ជ្រើស​រើស Not Configured វិញ​ជាការស្រេច ៕



Source: Soursdei

Thursday, January 12, 2012

របៀប​ហៅ​កុំព្យូទ័រ​មក​រក​សភាព​ដើម








តើ ​លោកអ្នក​ធ្លាប់​ធ្វើការ​កែប្រែ​មុខងារ ឬ​ការ​កំណត់​នៅក្នុង​កម្មវិធី​ដែល​បាន​ដំឡើង​នៅក្នុង​កុំព្យូទ័រ​ដែរ​ឬ​ទេ ? នៅក្នុង​ករណី​នេះ ការ​ភ្លេច​ភ្លាំង​នៅពេល​ខ្លះ​ក៏​អាច​ធ្វើ​ឱ្យ​​លោកអ្នក​ពិបាក​ក្នុង​ការ​រក​ វិធី​ប្ដូរ​មក​រក​ការ​កំណត់​ដូច​មុន​ណាស់ ។

ក៏ប៉ុន្ដែ នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 លោកអ្នក​អាច​កំណត់​ឱ្យ​កម្មវិធី​ផ្សេងៗ​តួយ៉ាង media player browser email Java VM និង instant messaging និង​កម្មវិធី​ផ្សេង​ទៀត​ឱ្យ​ងាក​ត្រលប់​មក​រក​ការ​កំណត់​ដូច​ពី​ដើម​ដំបូង​ បាន ។

សូម​មើល​ជំហាន​ខាងក្រោម ៖
១. ចុច​ប៊ូតុង Start រួច​យក Defaults Program ។


២. បន្ទាប់​មក​ចុច​នៅលើ Set program access and computer defaults ។


៣. នៅក្នុង​ផ្ទាំង​ខាងក្រោម លោកអ្នក​មាន​ជម្រើស​ធ្វើ​ការ​កំណត់​ទៅលើ​ប្រភេទ​នៃ​កម្មវិធី​នីមួយៗ ។


Microsoft Windows : សម្រាប់​មុខងារ​​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Microsoft ។
Non Microsoft : សម្រាប់​មុខងារ​របស់​កម្មវិធី​ដែល​មិន​មែន​បង្កើត​ដោយ​ក្រុមហ៊ុន Microsoft ។
Custom : សម្រាប់​មុខងារ​របស់​កម្មវិធី​លាយ​បញ្ចូល​គ្នា​ផ្សេង​ទៀត ៕


Source: Soursdei

Wednesday, January 11, 2012

វិធីសាស្ត្រ​ក្នុងការ​សន្សំ​ទឹកថ្នាំ​របស់​ម៉ាស៊ីន​បោះពុម្ព













ក្នុង ​ពេល​បច្ចុប្បន្ន​នេះ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់ថា ទឹកថ្នាំ​របស់​ម៉ាស៊ីន​បោះពុម្ព​នៅលើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ​ ដូច្នេះ​ប្រសិន​បើ​យើង​ប្រើប្រាស់​​ដោយ​មិន​មាន​ការ​សន្សំ​សំចៃ នោះ​វា​នឹង​នាំ​ឱ្យ​ខ្ជះខ្ជាយ​ថវិការ​ច្រើន​ជា​មិន​ខាន ។

តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អាច​ឱ្យ​​លោកអ្នក​​សន្សំ​ទឹកថ្នាំ​របស់​ ម៉ាស៊ីន​បោះពុម្ព ? ខាងក្រោម​នេះ​គឺ​ជា​​ការ​ណែនាំ​ខ្លះៗ​ដែល​​អាច​ជួយ​ដោះស្រាយ​ស្ថានភាព​នេះ​ ។

១. ប្រើ​មុខងារ Print Preview​ ដើម្បី​បញ្ជៀស​នូវ​កំហុស​ឆ្គង​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បោះពុម្ព​ច្រើន​លើក​ច្រើនសារ ។

២. គួរ​ប្រើប្រាស់​ម៉ាស៊ីន​បោះពុម្ព​ជា​ប្រចាំ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ជៀងវាង​ការ​ឆាប់​រីង​ទឹក​ថ្នាំ ។

៣. បន្ថយ​ភ្លើង​មុន​នឹង​​បិទ​ម៉ាស៊ីន​ដើម្បី​ទប់​​ទឹក​ថ្នាំ​នៅ​ទីតាំង​មួយ​ដែល​អាច​បញ្ជៀស​ការ​រីង​ស្ងួត​ឆាប់​រហ័ស ។

៤. គួរ​ជៀសវាង​ការ​រក្សា​ទុក​ម៉ាស៊ីន​នៅក្នុង​ទីកន្លែង​ដែល​មាន​សីតុណ្ហភាព​ ខ្ពស់ពេក​ ឬ​ទាប​ពេក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​កម្រិត​ទឹក​ថ្នាំ ។

៥. ​គួរ​ប្រើប្រាស់​ពណ៌​ខ្មៅ​ចំពោះ​ឯកសារ​ធម្មតា​ដែល​មិន​ចាំបាច់ ។ ធ្វើ​ដូច្នេះ លោកអ្នក​ប្រាកដ​ជា​អាច​ចំណេ​ញ​ដែល​​អាច​រក្សា​​​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​ ពណ៌​ផ្សេងៗ​បាន​រយៈពេល​​យូរ ។

៦. គួរ​ប្រើប្រាស់​កម្មវិធី​ជំនួយ​ដូចជា BookPrnt XP ដែល​ជួយ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​នៅលើ​ផ្ទៃ​ទំនេរ ឬ​រូបភាព​ដែល​មិន​សំខាន់ ។

៧. ប្រសិន​បើ​វា​គ្រាន់​តែ​ជា​ឯកសារ​ធម្មតា លោកអ្នក​អាច​ផ្លាស់​ប្តូរ​ការ​កំណត់​គុណភាព​នៃ​ការ​បោះពុម្ព​ពី​ខ្ពស់​ទៅ​ មធ្យម​ ឬ​ទាប ។ ចំពោះ​ការ​ផ្លាស់​ប្តូរ​ការ​កំណត់​នេះ សូម​លោកអ្នក​ចូល​ទៅទីតាំង Properties របស់​ម៉ាស៊ីន ។

៨. គួរ​ជៀស​វាង​ប្រើប្រាស់ font ដែល​ស៊ាំញ៉ាំ​ដែល​នាំ​ឱ្យ​ចំណាយ​ទឹក​ថ្នាំ​ច្រើន ៕



Source: Soursdei

Tuesday, January 10, 2012

Driver សម្រាប់ Windows 7










Driver គឺ​ជា​អ្នក​សម្រប​សម្រួល​មួយ​នៅ​ក្នុង​កុំព្យូទ័រ​​ដែល​មាន​តួនាទី​ សម្របសម្រួល​ការ​បញ្ជា​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទៅ​កាន់​គ្រឿង​ កុំព្យូទ័រ(Hardware) ឬ​យើង​អាច​ហៅ​ថា​ អ្នក​ដឹក​នាំ​បញ្ជា​គ្រឿង​កុំព្យូទ័រ​ ។ Driver ពិត​ជា​សំខាន់​ណាស់​ពីព្រោះ​ប្រសិន​បើ​គ្មាន​ Driver ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ​ កុំព្យូទ័រ​​អាច​ដំណើរ​ការ​យឺត​ និង​ពុំ​​ស្រប​តាម​សេចក្តី​ត្រូវ​ការ​ ​។

Driver មាន​ច្រើន​ប្រភេទ​ដូច​ជា សម្លេង រូបភាព ក្តារចុច និង​បណ្តាញ​ជាដើម ។ មិន​តែ​ប៉ុណ្ណោះ​ Driver ក៏​វា​ជា​របស់​​សំខាន់​មួយ​ដែរ​សម្រាប់​កម្មវិធី​មួយ​ចំនួន​​ប្រសិន​បើ​ គ្មាន Driver ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​ពុំ​អាច​តម្លើង​កម្មវិធី​នោះ​បាន​ឡើយ ឬ​តម្លើង​ហើយ​ ប៉ុន្តែ​ការ​ដំណើរ​ការ​មិន​ស្រួល ឬ​​រូប​ភាព​ដាច់​លើ​​ដាច់​ក្រោម​ជា​ដើម​ ។
វិធី​រក Driver នៅ​ក្នុង Windows 7 មិន​ជា​ការ​លំបាក​ឡើយ ប៉ុន្តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​តែង​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ ពេល​ខ្លះ​​តម្លើងប្រព័ន្ធ​ប្រតិបត្តិ​ការ Windows 7 នេះ​ទៅ​មាន​ Driver សម្លេង និង បណ្តាញ​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ពេល​ខ្លះ​មិន​មាន ​។
ការ​តម្លើង Driver នៅ​ក្នុង windows 7 មាន​២​ប្រភេទ​ទី​១ គឺ​ក្រុម​ហ៊ុន​ដៃ​គូ និង​ក្រុម​ហ៊ុន​មិន​មែន​ជា​ដៃ​គូ ។ ប្រសិន​បើ​ក្រុម​ហ៊ុន​ដែល​លក់​កុំព្យូទ័រ​របស់​លោក​អ្នក​ជា​ក្រុម​ហ៊ុន​ដៃ​ គូ​​របស់​ក្រុម​ហ៊ុន Microsoft នោះ​ Driver មួយ​ចំនួន​នឹង​តម្លើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ពេល​តម្លើង​ប្រព័ន្ធ​ ប្រតិបត្តិ​ការ ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ក្រុម​ហ៊ុន​នោះ​ពុំ​មែន​ជា​ដៃ​គូ​ក្រុម​ហ៊ុន Microsoft ​ លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ​ក្រុម​ហ៊ុន​នោះ​ដើម្បី​ទាញ​យក​ Driver សម្រាប់​ម៉ូត (Model) កុំព្យូទ័រ​របស់​លោក​អ្នក ហើយ​​យក​វា​មក​តម្លើង​ដោយ​ផ្ទាល់ ​។
លើស​ពី​នេះ​​ សម្រាប់​ក្រុម​ហ៊ុន​ដៃ​គូ​ Driver ផ្សេងទៀត​ដែល​ពុំ​មាន​ក្នុង​ពេល​តម្លើង ​លោក​អ្នក​អាច​ធ្វើ​ទំនើប​កម្ម​ (Update) ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ហើយ​បន្ទាប់​មក​​ Driver ទាំង​នោះ​នឹង​ស្វ័យ​តម្លើង​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​តែម្តង ​។
សំគាល់ ៖​ លោក​អ្នក​គួរ​តែ​ភ្ជាប់​ឧបករណ៍​ផ្សេង​ទៀត​ដូច​ជា​ខ្សែ​បណ្តាញ​ (Network Cable) ដើម្បី​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​​អាច​មាន​ចំណាប់​ភ្ជាប់​តម្លើង​វា​ដោយ​ ខ្លួន​ឯង​​ពីព្រោះ​ពេល​​ដែល​លោក​អ្នក​ពុំ​បាន​ភ្ជាប់​វា​នោះ​ទេ វា​នឹង​អាច​មិន​មាន Driver សម្រាប់​ឧបករណ៍​នោះ ​។


Source: Soursdei

Monday, January 9, 2012

កាត់​បន្ថយ​ចំណាយ​ក្នុងការ​បោះពុម្ព​ឯកសារ








ការ ​សន្សំ​សំចៃ​នៅពេល​បោះពុម្ព​ឯកសារ​ជា​វិធីសាស្ត្រ​ដ៏​មាន​សារប្រយោជន៍​ សម្រាប់​លោកអ្នក​ដែល​ចង់​កាត់​បន្ថយ​​​ចំណាយ​​នៅ​ក្នុង​​ជីវភាព​សិក្សា និង​ការ​ប្រកប​ការ​ងារ​ប្រចាំ​ថ្ងៃ ។ ដូច្នេះ ​ប្រសិន​បើ​លោកអ្នក​ចង់​អនុវត្ត​ជាមួយ​គន្លឹះ​បែប​​នេះ សូម​សាកល្បង​អនុវត្ត​ជាមួយ​គន្លឹះ​ដូច​ខាងក្រោម ។


ឧទាហរណ៍ ៖ Ms. Word 2010

១. ​​កំណត់​​មុខងារ​ដែល​អនុញ្ញាតិ​ឱ្យ​លោកអ្នក​អាច​បោះពុម្ព​ឯកសារ​នៅលើ​សន្លឹក ​ទាំង​សងខាង​របស់​​ម៉ាស៊ីន​បោះពុម្ព ។ (ចំពោះ​ម៉ាស៊ីន​បោះពុម្ព​ទំនើប​មួយ​ចំនួន​)

២. កំណត់​ធ្វើការ​បោះពុម្ព​ឱ្យ​បាន​ច្រើន​ទំព័រ​នៅលើ​សន្លឹក​តែ​ម្ខាង ។


៣. ចំពោះ​ការ​បោះពុម្ព​សាកល្បង ឬ​ការ​បោះពុម្ព​ឯកសារ​ដែល​មិន​សូវ​សំខាន់ លោកអ្នក​គួរ​ជ្រើសរើស​ក្រដាស​ចាស់​ដែល​ធ្លាប់​​ប្រើប្រាស់​​នៅលើ​សន្លឹក​តែ​ ម្ខាង​ពី​មុន​​ដើម្បី​យក​មក​បោះពុម្ព​នៅលើ​សន្លឹក​ម្ខាង​ទៀត​ដែល​ថ្មី ៕



Source: Soursdei

Sunday, January 8, 2012

របៀបលាក់ ICON របស់ windows នៅ​លើ Desktop


ការលាក់ ICON នៅ​លើ​ windows អាច​និយាយ​បាន​ថា​ជា​បច្ចេកទេល​មួយ​ដែល​យើង​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង​ថា ​យើង​​បាន​​ទុក​​អ្វី​នៅ​លើ Desktop ។ នេះ​គឺជា​របៀប​​មួយ​នៃ​ការលាក់ ICON នៅ​លើ​ windows ដោយ​យើង​​ប្រើ​តាម​កម្ម​វិធី Registry Editor ដែល​ជា​កម្ម​វិធី​របស់​ windows ​ស្រាប់​ ។

ជំ​ហាន​ទី១ ៖ ចូល Run វា​យពាក្យ regedit រូច ចុច OK ហើយ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង Registry Editor​ មួយ។

ជំ​ហាន​ទី២ ៖ ចូល​ទៅ​កាន់ HKEY_LOCAL_MACHINE SOFTWAREMicrosoftWindowsCurrentVersionPoliciesExplorer ។

ជំហានទី៣ចុច Mouse ស្ដាំ​ទៅ​លើ Explorer ចូល​ទៅ​កាន់ New យក​ពាក្យ DWORD(32-bit) Value ។

ជំហានទី៤ ៖ ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​​ដោយ​យក​ពាក្យ Rename ហើយ​សរសេរ​ពាក្យ NoDesktop ។

ជំហានទី៥ ៖ ចុច Mouse ស្ដាំលើ File ដែល​យើង​បាន​បង្កើត​យក​ពាក្យ​ Modify… បន្ទាប់​មក​ធ្វើ​ការ​ប្ដូរ Value data: សរសេរ​លេខ​ 1 រូច​ចុច OK បន្ទាប់​មក​ធ្វើ​ការ Restart កុំព្យួទ័រ ។

ម្យ៉ាងវិញទៀត អ្នកអាចសរសេរ​ Script ដូច​ខាង​ក្រោម​ដោយ​ចូល​ទៅ​ក្នុង Notepad រួច Save វាជា NoDesktop.reg ។ បន្ទាប់មក​ធ្វើការ RUN Script នោះរួចហើយ​ធ្វើ​ការ Restart កុំព្យួទ័រ ។


ចំណាំ .reg ជា extensions របស់ file ៕



Source: Soursdei

Saturday, January 7, 2012

របៀប​ថែរក្សា​ Keyboard របស់​​កុំព្យូទ័រ Desktop








ការ ​ថែរក្សា Keyboard របស់​ម៉ាស៊ីន​កុំព្យូទ័​គឺ​ជា​ផ្នែក​ដែល​សំខាន់​ដែល​​បង្ហាញ​អំពី​ការ​យក​ ចិត្ត​ទុកដាក់​​របស់​លោក​អ្នក​ចំពោះ​សំភារៈ​ប្រើប្រាស់ ។ ម្យ៉ាងទៀត ប្រសិន​បើ​លោកអ្នក​ទុក​វា​ចោល​ឱ្យ​មាន​ធូលី​​នៅ​ជាប់​កាន់​តែ​ច្រើន វា​នឹង​​អាច​ធ្វើ​ឱ្យ​​​មាន​បញ្ហា​ក្នុងការ​បញ្ជាគ្រាប់​​ក្ដារ​ចុច​នីមួយៗ ។ ដូច្នេះ​ តើ​​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​​បញ្ជៀស​ធូលី​ដី​មក​ជ្រៀតជ្រែក​ Keyboard របស់​លោកអ្នក ?


ខាងក្រោម​​នេះ គឺ​ជា​​​វិធីសាស្ត្រ​ក្នុង​ការ​ថែរក្សា​ Keyboard របស់​ Desktop

- ត្រូវ​​យក​ទ្រនាប់​​មក​គ្រប​ពីលើ​ Keyboard ដើម្បី​​​ការ​ពារ​ធូលី​ដី ហើយ​ម្យ៉ាង​ទៀត​វា​ក៏​បញ្ជៀស​ការ​សឹក​រលុប​​អក្សរ​នៅលើ​ក្តារ​ចុច​ផងដែរ ។

- មិន​ត្រូវ​ប្រើកម្លាំង​ខ្លាំង​ពេក​នៅពេល​ចុច​ក្ដារ​​ម្ដងៗ​ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជើង​របស់​ក្ដារ​ចុច ។

-​ ត្រូវ​ឧស្សាហ៍​ជូត​​សម្អាត​​នៅពេល​លោកអ្នក​ឃើញ​មាន​ធូលី​ច្រើន​នៅ​ជាប់​នឹង​ Keyboard របស់​លោកអ្នក​ ។

របៀប​ជូត​សម្អាត ៖
១. ដំបូង​ ត្រូវ​ដក​ខ្សែ​របស់ Keyboard ចេញ​ពី​ម៉ាស៊ីន​កំព្យូទ័រ​​ជាមុន​​ដើម្បី​​ជៀសវាង​ការ​ឆ្លង​ចរន្ត​អគ្គិសនី ។
២. បន្ទាប់​​មក​ គួរ​ប្រើប្រាស់​ប្រដាប់​ផ្លុំ​ធូលី​មក​សម្អាត​ធូលី​ដោយ​​ត្រូវ​ពិនិត្យ​ឱ្យ​គ្រប់​កន្លែង​ទាំងអស់ ។
៣. ប្រើប្រាស់​ក្រណាត់​ទន់​សើមៗ​​មក​ជូត​កន្លែង​ដែល​មាន​ស្នាម​ប្រឡាក់​រួច​ ត្រូវ​ហាល​​វា​ឱ្យ​វា​ស្ងួត​ទើប​អាច​យក​ទៅ​ប្រើប្រាស់​វិញ​បាន ។

-​ ប្រសិន​បើ​កុំព្យូទ័រ​របស់​លោកអ្ន​ក​ស្ថិត​នៅក្នុង​ទីតាំង​ដែល​មាន​ធូលី​ ច្រើន សូម​យក​គម្រប​មក​គ្រប​ពី​លើ​ Keyboard គ្រប់​ពេល​វេលា ។

-​ សូម​​ប្រយ័ត្ន​រាល់​ពេល​លោកអ្នក​​ពិសារ​អាហារ ឬ​ភេសជ្ជៈ​​នៅក្បែរ​កុំព្យូទ័រ​ពីព្រោះ​វា​​អាច​បណ្ដាល​ឱ្យ​កំពប់​របស់​ ទាំងនោះ​មកលើ Keyboard ៕



Source: Soursdei

Friday, January 6, 2012

​បច្ចេកទេស​រូបភាព​

* ពន្លឺ​នៃ​រូបភាព (Exposer Basic)

​ពាក្យ​ថា Exposer គឺ​សំដៅ​ទៅលើ​ចំនួន​នៃ​ពន្លឺ​ដែល​ត្រូវបាន​ចាប់​យក​ដោយ Sensor របស់​កាមេរ៉ា នៅពេល​យើង​ថត​យក​រូបភាព​មួយ ។ បើសិន​រូបភាព​ដែល​យើង​ត្រូវ​ថត​ត្រូវ​បាន​ទុក​ឲ្យ​ពន្លឺ​បៀម​ជាប់​ជា​មួយ​ រូប​យូរពេក វា​នឹង​ធ្វើឲ្យ​រូប​នោះ​ស្លាំ​ង ឃើញ​រូប​ពុំ​ច្បាស់ (​ពន្លឺ​ច្រើនពេក​) តែបើ​យើង​ឲ្យ​ពន្លឺ​នោះ​ចូល​លឿន​តែ​រយៈពេល​ខ្លី​ពេក វា​នឹង​ធ្វើឲ្យ​រូប​នោះ​ខ្មៅ​ពេក (​ពន្លឺ​តិចពេក​) ។ ​ ​

សព្វថ្ងៃ​ស្ទើរតែ​គ្រប់​កាមេរ៉ា​ទាំងអស់ មាន​បំពាក់​មក​ជាមួយ​រួច​ជា​ស្រេច​នូវ​គ្រឿង​សម្រាប់​វាស់​កំរិត​ពន្លឺ ពេល​យើង​ថតរូប​គ្រឿង​វាស់​ពន្លឺ (Light Meter) នេះ​វា​នឹង​គណនា​ចំនួន​នៃ​ពន្លឺ​រួច​វា​នឹង​លៃ​សម្រួល​តម្រូវ​ពន្លឺ​ ប្រហាក់ប្រហែល​ដើម្បី​ជួយ​ធ្វើឲ្យ​រូបភាព​នោះ​ថត​បាន​ត្រឹមត្រូវ គឺ​ចាប់​យក​ពន្លឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​រូបភាព​ដែល​យើង​ថត​នោះ ។ សម្រាប់​អ្នក​ថតរូប​ខ្លះ បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ Light Meter របស់​កាមេរ៉ា​ឲ្យជួយ​លៃ​តម្រូវ​នៃ​ចំនួន​ពន្លឺ​សម្រាប់​រូប​ដែល​ត្រូវ​ថត យើង​អាច​ធ្វើ​ដូច្នេះ​ក៏​បាន​ដែរ ប៉ុន្តែ​វា​នឹង​ពុំ​ធានា​ថា​រូប​ដែល​យើង​ថត​បាន​នោះ​វា​នឹង​ល្អ​មួយ​រយ​ ភាគរយ​ឡើយ ។ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​គឺ​យើង​ត្រូវ​ដឹង​ពី​បច្ចេកទេស​គ្រប់គ្រង​ពន្លឺ ​របស់​រូប​ប្រសើរ​ជាង​ឲ្យ​កាមេរ៉ា Sensor ស្មាន​ចំនួន​នៃ​ពន្លឺ​នោះ​ឲ្យ​យើង ។​ ​

​គោល​សំខាន់​ចំនួន​ពីរ​ដែល​កាមេរ៉ា​របស់​យើង​វា​ប្រើ​សំរាប់​វាស់​ពន្លឺ​គឺ Shutter Speed (​ល្បឿន​នៃ​ការថត ឬ​បិទ​រយៈពេល​ដែល Sensor អនុញ្ញាត​ឲ្យ​កាមេរ៉ា​ទទួលយក​ពន្លឺ​ឲ្យ​រូបភាព​) និង Aperture គឺជា​ទំហំ​នៃ​សន្ទះ​របាំង (​ទ្វារ​) (​រូប​) ថា​តើ​ត្រូវ​បើ​ធំ​ឬ​តូច ដើម្បី​ឲ្យ​ពន្លឺ​ចូលមក​ក្នុង​កាមេរ៉ា ។ Shutter Speed ត្រូវបាន​គណនា​ជា​វិនាទី និង​លំអិត​ជាង​នោះ​ទៅទៀត​គឺ​ក្នុង ១ វិនាទី​ត្រូវបាន​បែក​ចេញ​ជា​រាប់ពាន់​ភាគ​នៃ​វិនាទី​ទៀត ចំណែក Aperture វិញ​ត្រូវបាន​គេ​គិត​គណនា​ជា f/stop (​ចំនួន​ទំហំ​ដែល Aperture អាច​បើក​បាន​ធំជាងគេ​គឺ f/2.8 ហើយ​ទំហំ​តូច​ជាងគេ​គឺ f/19) ។​ ​

​យើង​ប្រហែលជា​ឆ្ងល់​ថា ហេតុ​យ៉ាងណា​បានជា​គេ​មិន​ដាក់​លៃ​តម្រូវ​ឲ្យ​ហើយ​ស្រេច​តែម្តង​ទៅ​ដើម្បី​ កុំ​ឲ្យ​យើង​ពិបាក​លៃ​តម្រូវ​រាល់ពេល​ថត​ម្តងៗ ត្រង់​បញ្ហា​នេះ​គេ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយហេតុ​ថា​ទាំង Shutter Speed និង Aperture ត្រូវបាន​គេ​ប្រើ​សម្រាប់​វិធី​ថត​ផ្សេងៗ​ទៀត ឧទាហរណ៍​ដូចជា Shutter Speed អាចឲ្យ​គេ​ថតរូប​ឲ្យ​សំកាំង (freez) ក្នុង​លំហ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​បំផុត ឬ​គេ​អាច​សំកាំង​រូប​ទឹក​ហូរ​ឲ្យឃើញ Blur ដោយ​ប្រើ​ល្បឿន​របស់ Shutter Speed យឺត ។

ចំណែកឯ Aperture វិញ​វា​មាន​តួនាទី​បង្ហាញឲ្យឃើញ​ពី​ចំណុច​នៃ​រូបភាព (​គឺ​ផ្នែក​ណាមួយ​នៃ​រូបភាព​ដែល​យើង​គិតថា​ជា​គោល​ចំណុច​សំខាន់​ជាងគេ​) ក្រៅពីនេះ Aperture នៅ​អាច​ឲ្យ​យើង Blur ផ្នែក​ខាងក្រោយ​និង​ជុំវិញ នៃ​ចំណុច​ណាមួយ​នៃ​រូប គឺមាន​តែ​ចំណុច​សំខាន់​ណាមួយ​ប៉ុណ្ណោះ ដែល​ត្រូវឲ្យ​ឃើញ​ច្បាស់​ជាងគេ ។ (​រូប​ពណ៌​ក្រហម​) ​ ​យើង​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​គ្រាន់​តែ​បើក Aperture (f/stop) ឲ្យ​ធំ​ក្នុង​ទំហំ​មួយ​អាច​ឲ្យ​យើង​មើលឃើញ​តែ​ចំណុច​មួយ​ច្បាស់​ជាងគេ ។​ ​ ​ជាមួយ​ប្រភេទ Digital SLR (Single Lens Reflex) កាមេរ៉ា​នាពេល​បច្ចុប្បន្ន​នេះ យើង​អាច​ថែម​ទាំង​ប្តូរ​នូវ​ប្រតិកម្ម (Sensitirity) របស់ Sensor បាន​តាម​បំណងប្រថ្នា វា​គឺជា​វិធី​ដែល​កាមេរ៉ា​អាច​ទទួលយក​នូវ​ពន្លឺ​តាម​ការកំណត់​របស់​យើង ហើយ​ត្រូវបាន​គេ​កំណត់​វា​ថា ISO Speed ។​ ​

​ជាធម្មតា​ល្បឿន​នៃ​ពន្លឺ​ដែល​ជះ​ចូល​កាមេរ៉ា​មាន​ពី 100 ដល់ 800 អ្វី​ដែល​លើសពីនេះ គឺ​ច្រើន​ធ្វើឲ្យ​រូប​មានភាព​គគ្រើម (​មាន​ចំណុច​តូចៗ​លាយឡំ​ជាមួយ​រូប​ហៅថា NOISE) ដូចនេះ​យើង​គួរប្រើ​ត្រឹមតែ 100-800 គឺ​សមល្មម​សំរាប់​ការរៀន​ថត​ដំបូង​របស់​យើង ព្រោះ​ល្បឿន​នេះ​យឺត​ល្មម​សំរាប់​យើង ។ ​ ​ឧទាហរណ៍​ថា​យើង​ចង់​ថត​រូបភាព​មួយ​នា​ពេល​យប់​ឬ​ពេល​ល្ងាច ដែល​មាន​ពន្លឺ​តិចៗ យើង​មិន​បាន​ប្រើ​ជើង Tripod សម្រាប់​ទប់​លំនឹង​ឲ្យ​កាមេរ៉ា ដូចនេះ​យើង​នឹង​បង្កើន​កំរិត​ល្បឿន ISO ឲ្យ​ខ្ពស់ ដើម្បី​កុំ​ឲ្យ​រូប​ដែល​ថត​បាន​មើលឃើញ​ព្រឹលៗ (Blur) ។ ចំពោះ​ករណី​នេះ យើង​គួរប្រើ​ល្បឿន ISO យឺត​វិញ (​ល្បឿន​ទាប​) បើ​មាន​ពន្លឺ​ល្មម​អាច​យកជាការ​បាន​ប៉ុន្តែ​វា​នឹង​ជួយ​ធ្វើឲ្យ​រូប​មានល​ ក្ខណៈប្រសើរ​ជាង​បើសិនជា​ពុំ​មាន​ពន្លឺ​គ្រប់គ្រាន់ ប្រសើរ​ជាង​ប្រើ​ល្បឿន​លឿន​របស់ ISO ។​ ​ ​វិធី​ល្អ​បំផុត​ដើម្បី​ឲ្យ​យើង​អាច​ថតរូប​បានល្អ គឺ​ត្រូវ​រក្សា​លំនឹង​របស់​កាមេរ៉ា​ថត​រូបភាព​ដដែល​ដោយ​ប្រើ​វិធី Set ទាំង Aperture និង Shutter Speed ខុសៗ​គ្នា ហើយ​កត់ត្រា​អ្វីដែល​យើង​បាន​ធ្វើ

* យល់​ពី​ទិសដៅ​របស់​ពន្លឺ​និង​ការប្រើ​ពន្លឺ :

​ប្រការ​ដែល​យើង​បាន​យល់​ពី​បញ្ហា​ពន្លឺ អាច​ធ្វើឲ្យ​រូបភាព​របស់​យើង​ល្អ​ស្អាត ឬ​យក​ជា​ការ​មិន​បាន​សោះ​តែ​ម្តង ។​ ​ ​បើ​យើង​បណ្តោយ​ឲ្យ​កាមេរ៉ា​របស់​យើង​ជ្រើសរើស Shutter Speed និង Aperture ដោយ​ខ្លួន​វា​ជា​ស្វ័យប្រវត្តិ និង​គណនា​ពន្លឺ​ថា​ប៉ុន្មានៗ និង​ចាប់​យក​ពន្លឺ​ប៉ុន្មាន​តាម​វា​គណនា​ឃើញ​នោះ រូបភាព​ដែល​យើង​នឹង​ទទួល​បាន​ក៏​ពុំ​សូវ​អាច​យកជាការ​បាន​ដែរ ពីព្រោះ​រូបនោះ​ត្រូវបាន​ស្មាន​ទាំងស្រុង​ដោយ​ប្រព័ន្ធ​ពន្លឺ​របស់​កាមេរ៉ា ជួនកាល​រូបនោះ​ល្អ​ស្អាត ឯ​រូប​ខ្លះ​ទៀត​អាច​ត្រូវ​បោះចោល​តែម្តង ។​ ​ ​កត្តា​សំខាន់​បំផុត​មួយទៀត​ដែល​យើង​ជា​អ្នក​ថតរូប​ត្រូវ​គិត​ដល់​នោះ​គឺ​ ទិស​របស់​ពន្លឺ​ដែល​ចាំង​ទៅ តើ​វា​មកពី​ទិស​ណា ចាំង​ទៅ​ទិស​ណា និង​កំពស់​របស់​ពន្លឺ​ចាំង​ចុះមក ឬ​ចាំង​ឡើង​ទៅលើ និយាយ​ជា​រួម​គឺ​មុំ​ទាំងអស់​របស់​ពន្លឺ ។​ ​ ​យើង​គណនា​ពន្លឺ​មិនមែន​ត្រឹមតែ​ទិដ្ឋភាព​ដែល​យើង​អាច​មើលឃើញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ទាំង​ពន្លឺ​ដែល​ចាំង​ចូលមក​ក្នុង​កាមេរ៉ា​ផងដែរ ភាពខ្លាំង ឬ​ខ្សោយ​នៃ​ពន្លឺ ក៏​ជា​កត្តា​មួយ​នៃ​គុណភាព​របស់​រូប​ដែល​យើង​ថត​បាន ។​ ​ ​ក្រៅពី​នេះ​យើង​នៅ​ត្រូវ​គិត​ដល់​ស្រមោល​របស់​ពន្លឺ​ទៅ​រូបភាព (Shadow) តើ​ពន្លឺ​ភ្លឺ​តិច ឬ​ខ្លាំង​ដែល​យើង​ចង់ឲ្យ​មាន​ទៅ​លើ​រូប​ដែល​យើង​ថត​, ពីព្រោះ​ពេលខ្លះ​យើង​ចាំបាច់​ត្រូវ​ប្រើ Flash (​ពន្លឺ​) ដើម្បី​ជា​ជំនួយ​ជួយ​ឲ្យ​រូបភាព​ដែល​ត្រូវ​ថត​មាន​ពន្លឺ​ភ្លឺ​គ្រប់គ្រាន់ ។​ ​ ​យើង​គួរប្រើ Flash ក្នុងករណី​ដែល​ពន្លឺ​នៅ​ពីក្រោយ​រូប​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង ។

ការថតរូប​ពេលយប់​គឺជា​រឿង​មួយ​គួរឲ្យ​ចាប់អារ​ម្មណ៍ដែរ ពីព្រោះ​យើង​អាច​បង្កើត​ឲ្យមាន​ជា Effects ផ្សេងៗ​ទៅ​តាម​ការ​ចូល​ចិត្តរ​បស់​យើង (​ដូច​មាន​រូបភាព​ភ្ជាប់​មក​ជាមួយ​នេះ​ស្រាប់​) ម្យ៉ាងវិញទៀត​រូបភាព​ថត​នៅពេល​យប់​ពោរពេញ​ទៅ​ដោយ​ពណ៌​ស្រស់​ឆើតឆាយ​ដែល​បាន​ មក​ដោយសារ​ពន្លឺ​នៃ​គោម​ចង្កៀង ផ្លាក​យីហោ​នានា​តាម​ដងផ្លូវ ។​ ​ ​គួរ​សាកល្បង​ប្រើ​ជើង​ទម្រ​កាមេរ៉ា (Tripod) រួច​ថត​រូបភាព​ផ្សេងៗ​នៅពេល​យប់​ដូចជា​ឆ្នេរ​ទន្លេ ទីក្រុង​ភ្នំពេញ តាម​ដងផ្លូវ​ដែល​មាន​ពន្លឺ​ចង្កៀង អ្វីៗ​ដែល​យើង​បាន​ថត​ត្រូវ​កត់ត្រា​ចំណាំទុក ការធ្វើ​បែប​នេះ​ជួយ​ឲ្យ​យើង​យល់​បាន​ពី​អនុភាព​របស់​ពន្លឺ​ទៅ​លើ​រូប​ដែល​ យើង​ថត​បាន ។​ ​ ​
+ គួរ​សាកល្បង​ថតរូប​ពេល​ថ្ងៃ​ទើប​រះ ពេល​ថ្ងៃ​លិច រូបភាព​ទាំងនោះ​នឹង​បង្រៀន​យើង​ត្រឡប់មកវិញ ថា​អ្វី​ដែល​យើង​បាន​ធ្វើ​ពេល​ថត​វា​នោះ​ត្រូវ​ឬ​ខុស ដូច្នេះ​យើង​អាច​កែ​បញ្ហា​ដែល​យើង​មាន​នោះ​ឲ្យ​ត្រូវ​មក​វិញ​ពេល​ថតរូប​បែប​ ប្រហែល​គ្នា​នៅ​លើក​ក្រោយៗ​ទៀត ។​ ​ ​ទោះជា​ថត​ពេល​ថ្ងៃ ឬ​ពេល​យប់ កត្តា​សំខាន់​ជាងគេ​គឺ​ពន្លឺ បូកផ្សំ​ជាមួយ​លំនឹង​របស់​កាមេរ៉ា ហើយ​ចុងក្រោយ​គេ​គឺ​វិធី Set ទាំង Shutter Speed និង Aperture ឲ្យ​ត្រូវតាម​នោះ នេះ​ហើយ​គឺជា​មេរៀន​ដែល​យើង​ជា​អ្នក​ដាក់​ហើយ​យើង​ក៏​ជា​អ្នករៀន​ពី​មេរៀន​ ដដែល​នេះ​វិញ​ដោយ​ខ្លួនឯង​ដែរ ។​ ​ ​


Source: CEN

Thursday, January 5, 2012

​ក្រុមហ៊ុន​ផ្តល់​សេវា Internet ក្នុងប្រទេស​កម្ពុជា​

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​កំពុង​ផ្តល់​សេវា Internet នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​នីមួយៗមាន​ប្រព័ន្ធ និង​វិធី​ផ្តល់​សេវា Internet ខុសៗ​គ្នា ចំពោះ​តម្លៃ​វិញ​ក៏​ខុស​គ្នា​ដែរ ដោយ​ត្រូវ​បាន​គេ​បែងចែក​ទៅ​តាម​វិធី​នៃ​របៀប​ទទួល​សេវា ឬ​គិត​ទៅ​តាម​ល្បឿន ឬ​ជា​កញ្ចប់​សេវា ។ សម្រាប់​អ្នក​ប្រើ​គិត​តាម​ចំនួន Kilobyte, ឬ​គិត​ជា​ល្បឿន តម្លៃ​មាន​ភាពខុស​គ្នា​ច្រើន​គួរសម ។​

​ ​ជា​ធម្មតា​នៅពេល​យើង​ចាប់ផ្តើម​ចុះ​ឈ្មោះ​ប្រើ​ជាដំបូង យើង​សង្កេតឃើញថា​ អ្វីៗ​ហាក់បី​ដូចជា​ល្អ ល្មម​ទទួលយកបាន ប៉ុន្តែ​ក្រោយពី​ប្រើ​បាន​រយៈពេល ១​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​បន្តិច​យើង​អាច​កត់សំគាល់ឃើញ​ថា ល្បឿន​មាន​ការធ្លាក់ចុះ ជា​ហេតុ​ធ្វើឲ្យ​យើង​ត្រូវប្រើលើ​សពី​ធម្មតា បើសិន​យើង​ប្រើ​សេវា ដែល​មាន​កំណត់​ចំនួន Kilobite នោះ​យើង​អាច​នឹង​ប្រើ​លើស​ពី​ចំនួន ដែល​បាន​កំណត់​ក៏មាន ។

​ ​ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការសម្រេចចិត្ត និង​ជ្រើសរើស​សេវា​របស់​ក្រុមហ៊ុន​ណាមួយ​មក​ប្រើ សូម​ពិនិត្យ​មើល​ទៅលើ​សេវា​ផ្សេងៗ របស់​ក្រុមហ៊ុន​នី​មួយៗ និង​បញ្ហា​បច្ចេកទេស​ខ្លះៗ​ទាក់ទង​ដល់​ការប្រើ​សេវា Internet របស់​ក្រុមហ៊ុន​ទាំងនោះ ។​

​ ​វិធីសាស្ត្រ​នៃ​ការផ្តល់សេវា Internet :

​ ​សេវា Internet ត្រូវបាន​ផ្តល់​ចែកចាយ​ដោយ​វិធី​ជាច្រើន​រួមមាន :

​ ​- ខ្សែកាប​អុបទិច​

​ ​- ខ្សែ​ទូរស័ព្ទ (​ខ្សែ​ទូរស័ព្ទ​អចល័ត​)

​ ​- ប្រើ​អង់​តែ​ន​

​ ​- ខ្សែ Cable digital

​ ​- តាមរយៈ wifi (​ប្រព័ន្ធ wireless)

​ ​* តាមរយៈ Mobile Broad band (ប្រើប្រព័ន្ធទូរស័ព្ទចល័ត)

​ ​- តាមរយៈ Lease line

​ ​- តាមរយៈ​​ផ្កាយរណប​

​ ​- និង​តាម​វិធី​​ច្រើន​ទៀត

​ ក្រុមហ៊ុន​ខ្លះ​មាន​ផ្តល់​វិធី​ច្រើនបែប​សម្រាប់​អ្នក​ជាវ​ឲ្យ​អាច​ជ្រើសរើស​បាន​ទៅ​តាម​សេចក្តីត្រូវការ ។ ចំណែក​ក្រុមហ៊ុន​ខ្លះទៀត​បាន​រៀប​ជា​កញ្ចប់​សេវា​រួចជាស្រេច ដោយ​រួមមាន​ទាំង​ការ​កំណត់​តម្លៃ និង​កំណត់​ចំនួន​នៃ​ការប្រើប្រាស់ទៅ​តាម​តម្លៃ​ដែល​គេ​បាន​រៀបចំ​ហើយ ។​

​ ​ការជ្រើសរើស​យក​សេវា​ណាមួយ គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទម្លាប់ និង​ការប្រើប្រាស់ ។​

​ ​* សម្រាប់​អ្នក​ប្រើ Internet ' on the go ' សេវា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​អាច​មិន​ត្រូវ​តាម​សេចក្តី​ត្រូវការ​នោះ​ទេ គួរ​ប្រើប្រាស់​សេវា​បែប Mobile Broad band វិញ​ ពីព្រោះ​វា​អាច​ឲ្យ​យើង​ប្រើ Internet នៅទីណា​ក៏បាន​ ដរាបណា​មាន​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ទៅដល់ ឬ​អាច​ចាប់​សញ្ញា​សេវា​បាន​ពេញលេញ ។​

​ ​* សម្រាប់​អ្នក​ដែល​ប្រើ Internet នៅតាម​ផ្ទះ​វិញ​ទោះ​ត្រូវ​ប្រើ​រាល់ថ្ងៃ ឬ​ម្តងម្កា​លក្តី អាច​ជ្រើសរើស​សេវា​មួយ​ណា​ក៏​បាន​ទាំង Mobile Broad band និង​សេវា​ដទៃ​ឯទៀត ។​

​ ​សម្រាប់​អ្នក​មានឡេ​បថប់ (Laptop) ការប្រើ​សេវា Mobile Broad band មាន​ភាព​ប្រសើរ​ជាង ពីព្រោះ​ទោះ​យើង​នៅ​ទី​ណាក៏ដោយ សេវា Internet ទៅ​ជាមួយ​យើង​ជានិច្ច ។ តែ​សម្រាប់​អ្នក​ដែល​គ្មាន Laptop នោះ ​ហើយ​ប្រើ Computer ប្រភេទ Desktop នៅតាម​ផ្ទះ ឬ​កន្លែង​ធ្វើការ​គួរប្រើ​សេវា Internet បែប​ធម្មតា​វិញ​ប្រសើរ​ជាង ។​

​ ​មុន​ពេល​ជាវ​សេវា​ណាមួយ​សូម​ពិនិត្យមើល​បញ្ហា​មួយចំនួន​

​ ​* ចំនួន Kilobyte ដែល​យើង​ទទួល​បាន​តើ​ត្រូវបាន​គេ​គិត​ជា​ការប្រើ​ដោយ​មាន​កំណត់ ឬ​គ្មាន​កំណត់ បើសិន​ចំនួន Kilobyte នេះ​មាន​កំណត់​ចំនួន​សម្រាប់​ឲ្យ​យើង​ប្រើ ។ ឧទាហរណ៍ បើ​គេ​កំណត់​ឲ្យ​យើង​ចំនួន 1500 Mb ឲ្យ​យើង​សម្រាប់​រយៈពេល ១​ខែ យើង​ចាំបាច់​ត្រូវ​ធ្វើការ​គណនា​មួយពី​ចំនួន​ដែល​យើង​ប្រើប្រាស់ តើ​ច្រើន ឬ​តិច​ជាង​ចំនួន​កំណត់​របស់​គេ​នោះ​ដែរ​ឬទេ បើសិន​ជា​ការប្រើប្រាស់រ​បស់​យើង​ច្រើន​ជាង​ចំនួន​ដែល​គេ​បានកំណត់នោះ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​យក​កញ្ចប់​សេវា ឬ​ជ្រើស​យក​ការប្រើ​ដោយ​គ្មាន​កំណត់​ជា​ជំនួស​វិញ ដើម្បី​ការពារ​ការប្រើ​លើស​ពី​ចំនួន​កំណត់ ។​

​ ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​កំពុង​ធ្វើ Promotion ផ្តល់​សេវា Internet គ្មាន​កំណត់ ​ការប្រើប្រាស់​ប្រចាំ​ខែ ដោយ​មាន​បញ្ចុះ​តម្លៃ​យ៉ាង​ទាប មក​នៅត្រឹមតែ​ក្រោម ៣៥​ដុល្លារ ក្នុ​១​ខែ ចំណែក​ល្បឿន​នៃ​ការប្រើប្រាស់​វិញ​គឺ​ចន្លោះ 128kb/64kb (​ទំហំ​នេះ​ត្រូវ​យក​មក​ចែ​កនឹង​៨ នោះ​យើង​នឹង​បាន​តួលេខ​ល្បឿន​ពិតប្រាកដ​មិន​ខាន​) ។​

​ ​- 128kb៖8= 16kb​ ​(upload) (​អាច​តិច​ឬ​ច្រើន​ជាង​នេះ​)

​ ​- 64kb៖8= 8kb ​(Download) (​អាច​តិច​ឬ​ច្រើន​ជាង​នេះ​)

​ ​ទោះជា​ល្បឿន​កំណត់​គេ​បានដាក់​មក​ចំនួន​ប៉ុន្មាន​ក៏​ដោយ វា​នឹង​មិន​ពិត​ទេ ដើម្បី​ឲ្យដឹង​ពី​ចំនួន​ពិត គឺ​ត្រូវ​ចែក​ចំនួន​ល្បឿន​នោះ​ជាមួយ ៨ នោះ​យើង​នឹង​បាន​តួលេខ​ល្បឿន​មិន​ខាន តែ​វា​មិនមែន​ស្ថិតនៅ​ក្នុង​កម្រិត​ល្បឿន ដែល​យើង​ចែក​ឃើញ​នោះ​ទាំងស្រុង​ឡើយ គឺ​វា​ឡើង​វា​ចុះ​ច្រើន​ជាង ឬ​តិច​ជាង​នោះ​រក​កំណត់​មិន​បាន​ឡើយ ។ យើង​ពិបាក​កំណត់ថា វា​នឹង​មាន​ល្បឿន​មួយ​ស្មើ​បាន​ណាស់ ពីព្រោះ​ល្បឿន​របស់ Internet អាស្រ័យ​លើ​កត្តា​ច្រើនយ៉ាង​ណាស់ ។​

​ ​ហេតុ​នេះ​មុន​សម្រេច​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​គួរ​គិត​ឲ្យបាន​ហ្មត់ចត់​ជាមុនសិន ពី​ព្រោះ​កាលណា​យើង​សម្រេច​ចិត្ត​ទិញ​ហើយ យើង​ត្រូវ​បង់លុយ​ឲ្យគេ​ទាំង​ប្រាក់កក់ ទាំង​តម្លៃ​សេវា​ប្រចាំខែ អាច​ទាំង​តម្លៃ​គ្រឿង​ឧបករណ៍​ផង​ក៏មាន ។ នៅពេល​យើង​បង់​តម្លៃ​កញ្ចប់​សេវា​ណាមួយ​ហើយ ទោះ​សេវា​នោះ​ល្អ​ក្តី មិន​ល្អ​ក្តី យើង​ចាំបាច់​ត្រូវតែ​ប្រើ យើង​មិន​អាច​សុំ​គេ​ផ្តាច់​វិញ​បានឡើយ ត្រង់​បញ្ហា​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​កំណត់​រយៈពេល​ឲ្យ​យើង​ដូច​ជា ៣​ខែ, ៦​ខែ ទើប​អាច​ផ្តាច់​វិញ​បាន តែ​ចំពោះ​ក្រុមហ៊ុន​ភាគច្រើន​មិន​បាន​កំណត់​កាល​វេលា​នៃ​ការផ្តាច់​សេវា​នេះ​ឡើយ គឺ​យើង​អាច​សុំ​ផ្តាច់​វិញ​នៅពេល​ណា​ក៏​បាន បើ​យើង​យល់ថា សេវា​ដែល​យើង​ជាវ​មក​នោះ​មិន​សម​តាម​សេចក្តីត្រូវការ​ទេនោះ ។​

​ ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើតឲ្យមាន​កញ្ចប់​សេវា​បែប​អ្នកប្រើជា​បុគ្គល ឬ​ការប្រើ​តាម​ផ្ទះ ឬ​សម្រាប់​សិស្ស​និស្សិត​ជាដើម សេវា​ទាំងនេះ​ច្រើន​មាន​តម្លៃថោក ត្រឹមតែ​ជាង ១០​ដុល្លារ ទៅ​ជាង ២០​ដុល្លារ ប៉ុណ្ណោះ​ក្នុង ១​ខែ ។ ប៉ុន្តែ​ក្នុង​តម្លៃ​នេះ​អាច​ត្រូវ​គេ​ភ្ជាប់​ជាមួយ​តម្លៃ​ឧបករណ៍​ប្រាក់​កក់ ថ្លៃ VAT 10% និង​តម្លៃ​នៃ​ការប្រើប្រាស់​ខែ​ដំបូង​ផង ដូច្នេះ​បើ​សិន​ជា​សរុប​ចូលគ្នា យើង​អាច​ត្រូវ​បង់​ឲ្យគេ​ច្រើន​ជាង​តម្លៃ ដែល​គេ​បានដាក់​ប្រកាស​ឲ្យឃើញ​នោះ ។​ ​

​ ​កញ្ចប់​សេវា​សម្រាប់​អ្នក​ប្រើ​តាម​ផ្ទះ ឬ​សម្រាប់​សិស្ស និស្សិត​នេះ​ច្រើន​មាន​ល្បឿន​ត្រឹម 64kbps ទាំង Download និង upload យើង​អាច​ទទួលបាន​ល្បឿន​មួយ​ល្មម​ត្រឹម​អាច​បើក​មើល​វេបសាយ​ម្តងម្កាល​ប៉ុណ្ណោះ បើសិនជា​យើង​ត្រូវ​ប្រើ​វា​ជាប់​រាល់ៗ​ថ្ងៃ ចំនួន Kilobyte ដែល​គេ​បានអនុញ្ញាត​ឲ្យ​អាច​មិន​គ្រប់​ល្មម​សម្រា​ប់​ការបើក​ប្រើ​រាល់​ថ្ងៃ​ឡើយ ។ ដូច្នេះ​បើ​សិន​យើង​ត្រូវ​ការប្រើ​លើស​ពី​ចំនួន Kilobyte ដែល​គេ​បាន​រៀប​តាម​កញ្ចប់​សេវា យើង​គួរ​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​ផ្សេង​វិញ ដែល​យើង​យល់​ថា​គ្រប់​ល្មម​តាម​សេចក្តីត្រូវការ​របស់​យើង ។​

​ ​សម្រាប់​ការប្រើប្រាស់​តាម​ក្រុមហ៊ុន ឬ​ត្រូវ​ការបែងចែក​សេវា​ឲ្យ Computer ច្រើន​គ្រឿង​ប្រើ​ក្នុងពេល​តែមួយ សូម​ជ្រើស​យក​កញ្ចប់​សេវា ដែល​មិនមាន​កំណត់​ប្រសើរ​ជាង​ជ្រើស​យក​សេវា ដែល​មានកំណត់ ពី​ព្រោះ​ទំហំ​នៃ​ការប្រើប្រាស់​របស់​យើង​អាច​ច្រើន ឬ​តិច​មិន​ទៀងទាត់ ។ បើ​យើង​បាន​ប្រើ​លើសគេនិង​តម្រូវ​ឲ្យ​យើង​បង់ថ្លៃ​នៃ​ការប្រើ​លើស​នោះ​ជាមិនខាន តែ​មុនពេល​គេ​ឲ្យ​យើង​បង់ គេ​នឹង​ផ្តាច់​មិន​ឲ្យ​យើង​ប្រើឡើយ ​រហូត​ទាល់តែ​យើង​បាន​បង់​ថ្លៃដែល​បាន​ប្រើ​លើស​នោះ​សិន ឬ​ប្តូរ​ទៅ​ជា​កញ្ចប់​សេវា​ផ្សេង បង់លុយ​បន្ថែម​ថែមទៀតឲ្យគេ ​បើ​យើង​ចង់​ប្តូរ​​ថា​យក​កញ្ចប់​សេវា ដែល​មាន​ចំនួន Kilobyte ច្រើន​ជាង​ក៏​ថា​បាន ។ ប៉ុន្តែ​ជា​ការល្អ​បំផុត និង​ដើម្បី​ការពារ​ការបង់​តម្លៃប្រើប្រាស់​លើសពី​ធម្មតា​នោះ យើង​គួរតែ​ជ្រើស​យក​កញ្ចប់​សេវា​គ្មាន​កំណត់ ' Unlimited ' ក្នុង​គ្រា​ដំបូង​តែម្តង ប្រសើរ​ជាង ព្រោះ​យើង​អាច​ប្រើ​ដោយ​សេរី មិន​មាន​ការកំនត់​ឡើយ ។​

​ ​កញ្ចប់​សេវា​ប្រើ Internet ដោយ​មិន​កំណត់​នេះ ច្រើន​ត្រូវបាន​គេ​រៀបចំ​ក្នុងតម្លៃ​ផ្សេងៗ​គ្នា ជា​ពិសេស​តម្លៃ​របស់​វា ភាគច្រើន​ត្រូវបាន​គេ​រៀប​តាម​ចំនួន​នៃ​ល្បឿន​មាន​ចាប់ពី 96kbps រហូតដល់ 1Mps ចំពោះ​តម្លៃ​វិញ​ទៀត​សោត ក៏​ត្រូវបាន​គេ​រៀបចំ​ទៅតាម​នោះដែរ ។ យើង​អាច​ជ្រើស​យក​កញ្ចប់​សេវា​ណាមួយ​ក៏បាន ដោយយោង​ជា​សំខាន់​ទៅ​តាម​ការប្រើប្រាស់ និង​ចំនួន​ទឹកប្រាក់ដែល​យើង​អាច​ចំណាយបាន​សំរាប់​កញ្ចប់​សេវា ដែល​យើង​បាន​ជ្រើស​យក​នោះ ។​

​ ​* តើ​ក្រុមហ៊ុន​ណាមួយ ដែល​ផ្តល់​សេវា​ល្អ​ជាងគេ !

​ ​ក្រុមហ៊ុន​ភាគច្រើន​បាន​ព្យាយាម​ផ្តល់​សេវា​មួយ​យ៉ាង​ល្អ សម្រាប់​អតិថិជន​របស់​ខ្លួន ឯ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​យក​ការផ្តល់សេវា​មួយ​ល្អ​ដល់​អតិថិជន​របស់​ខ្លួន​ឡើយ តែ​ផ្ទុយទៅវិញ​ឆ្លៀត​កេង​យក​ប្រយោជន៍​ពី​អតិថិជន​របស់​ខ្លួន​ទៅវិញ ដូចជា​កេង​យក​ចំនួន Kilo នៃ​ការប្រើ បន្ថយល្បឿន​នៃ​ការប្រើ ដើម្បី​ឲ្យប្រើ​ច្រើន ចំណាយ​ពេល​នៃ​ការលើ​សពី​ចំនួន​ធម្មតា ៘ និង ៘​

​ ​ដើម្បី​ឲ្យដឹងថា ក្រុមហ៊ុន​ណា​មួយ​ផ្តល់​សេវា​មួយដែល​ល្អ ឬ​ប្រសើរ​ មាន​ការយកចិត្តទុកដាក់​ចំពោះ​អតិថិជន យើង​គួរ​សាកសួរ​ទៅ​អ្នកដែល​ប្រើ Internet តាម​ទីកន្លែង​ផ្សេងៗ ឬ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ព័ត៌មាន​មួយ​ជាក់លាក់ ស្តី​ពី​សេវា​ដែល​ខ្លួន​មាន ឬ​អ្នក​ដែលជា​អតិថិជន​របស់​ខ្លួន​កំពុង​ប្រើប្រាស់​ណាមួយ ដែល​អាច​ឲ្យ​យើង​សួរ​ព័ត៌មាន​បន្ថែម​បាន ។ ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ផ្តល់​ចម្លើយ​មួយ​យ៉ាង​ល្អ ចំពោះ​យើង​តែ​ក្រុមហ៊ុន​ខ្លះ​ទៀត​អាច​មិន​ប្រាប់​យើង​ពី​អតិថិជន ដែល​កំពុង​ប្រើ​សេវា​របស់​គេ​ឡើយ ។ មូលហេតុ​ដែល​យើង​ចាំបាច់​ត្រូវ​សាកសួរ​ព័ត៌មាន​ខ្លះពី​អ្នក​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ណា​មួយ គឺ​ដើម្បី​ឲ្យបាន​ដឹង​ព័ត៌មា​ន​ជា​មុន​ខ្លះៗ មុន​ពេល​យើង​សម្រេច​ជ្រើស​យក​សេវា​ណាមួយ​មក​ប្រើ ។​

​ ​មាន​វិធី​ច្រើន​យ៉ាង​ដែល​យើង​អាច​ស្វែងរក​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា Internet សូម​សាកសួរ​ឲ្យបាន​ច្រើន​ក្រុមហ៊ុន នោះ​យើង​នឹង​អាច​ដឹង​បាន​ថា ក្រុមហ៊ុន​ណា​មួយ​ដែល​យើង​គួរ​ជ្រើស​យក ធ្វើជា​អ្នក​ផ្តល់​សេវា Internet ឲ្យ​យើង ដែល​អាច​ទុកចិត្តបាន និង​ភាពស្មោះត្រង់​ពិត​ចំពោះ​អតិថិជន​របស់​ខួ​ន ។​ ចំពោះការប្រើ Internet តាមរយៈ Mobile Broadband គឺជាវិធីមួយដែលងាយស្រួលជាងគេ ។

​ ​ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ក្នុង​ការជ្រើសរើស​យក​សេវា​របស់​ក្រុមហ៊ុន​ណាមួយ​នោះ សូម​ពិនិត្យ​មើល​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​នីមួយៗ​ខាងក្រោម​នេះ :