Sunday, December 4, 2011

របៀប​ផ្លាស់ប្តូរ​មុខងារ​ប៊ូតុង Power


ជា ​ធម្មតា ប៊ូតុង Power មាន​មុខងារ​សំខាន់​ៗ​មួយ​ចំនួន (ដូចជា Shut down Restart Lock និង Log off ជាដើម) សម្រាប់​បម្រើ​ភាព​ងាយស្រួល​នៅក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ​ Windows ។ ក៏ប៉ុន្ដែ​ប្រសិន​បើ​លោកអ្នក​ចុច​ប៊ូតុង​នោះ​ភ្លាម វា​ចូល​មុខងារ Shut down ដោយ​ស្វ័យ​ប្រវត្តិ ហើយ​វានឹង​បិទ​ដំណើរការ​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​មួយ​រំពេច ។ ដូច្នេះ តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​អាច​កែប្រែ​មុខងារ Shut down ទៅជា​មុខងារ​ផ្សេង​បាន ?

វិធី​រហ័ស​បំផុត​ សូម​អនុវត្ត​ដូច​ខាងក្រោម ៖

១. សូម​ចុច​កណ្ដុរ​ស្ដាំ​នៅលើ Taskbar រួច​ជ្រើសរើស​យក Properties ។


២. សូម​ចូល​ទៅក្នុង​ផ្ទាំង Start Menu ។


៣. ក្នុង​ផ្ទាំង​លើ ​ជ្រើសរើស​មុខងារ​ណាមួយ​ដែល​លោកអ្នក​ចង់​ឱ្យ​វា​ក្លាយ​ជា​​មុខងារ​អាទិភាព​ សម្រាប់​ប៊ូតុង Power ។ ឧទាហរណ៍ ៖ ប្រសិន​​ជ្រើសរើស​យក​មុខងារ Restart ​ប៊ូតុង Power នឹង​ផ្លាស់​ប្តូរ​ទៅជា Restart ​ដូច​ខាងក្រោម ៕





Source: Soursdei

Tuesday, November 29, 2011

របៀប​បង្កើន​ល្បឿន​កម្មវិធី​ Firefox








Firefox គឺ​ជា​កម្មវិធី​បើក​គេហទំព័រ​ដ៏ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក ។ វា​មាន​បង្កប់​នូវ​មុខងារ​ពិសេស​ជាច្រើន​ព្រម​ជាមួយ​ផ្ទាំង​កម្មវិធី​យ៉ាង​ ស្រស់​ស្អាត ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​លោកអ្នក​មាន​ លទ្ធភាព​ធ្វើ​ឱ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​​បាន​លឿន​ជាង​ពេល​ធម្មតា​ ។

សូម​​សាកល្បង​អនុវត្ត​តាម​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម​នេះ​ ៖

១. ដំបូង លោកអ្នក​ត្រូវ​បើក​កម្មវិធី​ Firefox បន្ទាប់មក​ត្រូវ​វាយ​អក្សរ about:config នៅក្នុង​ប្រអប់​អាសយដ្ឋាន ។ ពេល​នោះ ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ដែល​តម្រូវ​ឱ្យ​លោកអ្នក​ចុច​ប៊ូតុង I'll be careful, I promise ដើម្បី​បន្ដ ។


២. បន្ទាប់​មក​ទៀត លោក​អ្នក​នឹង​ឃើញ​តារាង​អក្សរ​ជា​ច្រើន​ជួរ ។


៣. ​សូមស្វែង​រក​ពាក្យ network.http.pipelining ហើយ​ចុច​​កណ្ដុរ​​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ។
៤. បន្ដ​ស្វែងរក​ពាក្យ​ network.http.proxy.pipelining ហើយ​​ចុច​កណ្ដុរ​ស្តាំ​ រួច​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ដូច​ក្នុង​ជំហាន​ទី​៣​ខាងលើ ។
៥. បន្ដ​ស្វែងរក​ពាក្យ​ network.http.pipelining.maxrequests ហើយ​ចុច​កណ្ដុរ​ស្តាំ រួច​ជ្រើស​រើស​យក Modify ដើម្បី​​ប្តូរ​លេខដែល​នៅ​ក្នុង​ប្រអប់​ពី​ទាប​ទៅ​ខ្ពស់​រហូត​ដល់ ៣០ ។


៦. សូម​ចុច​កណ្ដុរ​ស្តាំ​នៅត្រង់​ណា​ក៏​បាន​ ហើយ​ចុច​យក New រួច​ជ្រើសរើស​យក​ Integer ។ បន្ទាប់​មក ​វានឹង​ទាម​ទារ​ឱ្យ​ដាក់​ឈ្មោះ​​ដោយ​លោក​អ្នក​ត្រូវ​វាយ​អក្សរ​ nglayout.initialpaint.delay រួចហើយ​ចុច OK ។ វានឹង​ទាម​ទារ​ឱ្យ​វាយ​លេខ​ចូល​ ដូច្នេះសូម​វាយ​លេខ ០ ។


៧. ជា​ចុងក្រោយ សូម​បិទ​កម្មវិធី​ ហើយ​បើក​វា​ឡើង​វិញ​ ។ លោក​អ្នក​នឹង​ឃើញ​ថា ​កម្មវិធី Firefox ​នឹង​មាន​ដំណើរ​ការ​​លឿន​ជាង​មុន ៕



Source: Soursdei

Monday, November 28, 2011

របៀប​ធ្វើ​ឱ្យ​ Laptop នៅ​ដំណើរការ​នៅពេល​បិទ​អេក្រង់










ជា ​ធម្មតា​ តាម​រយៈ​ការ​កំណត់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7 នៅ​ពេល​ដែល​លោក​អ្នក​ទាញ​អេក្រង់​របស់​កុំព្យូទ័រ​ Laptop បិទ វា​នឹង​ផ្លាស់​មុខងារ​ទៅ​ជា​ Sleep ​ហើយ​នឹង​​ផ្អាក​គ្រប់​ដំណើរ​ការ​ទាំងអស់​នៅក្នុង​ម៉ាស៊ីន​ដោយ​ស្វ័យ​ ប្រវត្តិ​ ។ ក៏ប៉ុន្ដែ ប្រសិន​បើ​លោក​អ្នក​ចង់​ទុក​ឱ្យ​កុំព្យូទ័រ​នៅតែ​ដំណើរការ​ធម្មតា​ដូចជា​ការ ​ស្ដាប់​តន្ត្រី ការ​ថតចម្លង​ឯកសារ ការ​ទាញ​យក​ឯកសារ​ពី​អ៊ីនធើណិត -ល- លោកអ្នក​ត្រូវ​ធ្វើ​ការ​កំណត់​ជា​ថ្មី​ដោយ​អនុវត្ត​ដូច​ខាង​ក្រោម​នេះ ។

១. សូមចុច​លើប៊ូតុង​ Start រូចវាយ​អក្សរ Power Option នៅ​ក្នុង​ប្រអប់​សម្រាប់​ស្វែងរក ។ បន្ទាប់​មក​ចុច​លើ​ Change what closing the lid does ដូច​នៅ​ក្នុង​រូប​ភាព​ខាង​ក្រោម ៖



២. នៅក្នុង​ផ្ទាំង​ System Setting ​សូម​ជ្រើស​រើស​យក​ Do noting នៅ​ក្នុង​ជម្រើស what to do when i close the lid ​។ សូមមើលរូបភាព​ខាង​ក្រោម ៖



៣. ជាចុងក្រោយ សូម​ចុច​ប៊ូតុង Save changes ជាការ​ស្រេច ។ សូម​សាកល្បង​បើក​ចម្រៀង​ស្ដាប់ ហើយ​ទាញ​អេក្រក់​របស់​កុំព្យូទ័រ Laptop បិទ​ដើម្បី​បញ្ជាក់​ថា​​តើ​ការ​កំណត់​របស់​លោកអ្នក​បាន​ជោគជ័យ​ ឬក៏​អត់ ៕




Source: Soursdei