Friday, August 31, 2012

ផ្ញើរឯកសារមានទំហំធំតាមអ៊ិនធឺណិតដោយឥតគិតថ្លៃ

មាន​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​សារអេឡិចត្រូនិក(Email)ជាច្រើន​ដូចជា​ Google Yahoo Hotmailដែល​អនុញ្ញាតិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ ឬ​ក៏​ឯកសារ​អោយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឥតគិត​ថ្លៃ។ ប៉ុន្តែ​ការ​ផ្ញើរ​ឯកសារ​តាម​សេវាកម្ម​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ​ ​អ្នក​មិន​អាច​ផ្ញើរបាន​ឯកសារ​ដែល​មាន​ទំហំ​ធំៗ​នោះ​ទេ។ ភាគច្រើន​ក្រុម​ហ៊ុនទាំង​នោះ​ អនុញ្ញាត្តិ​អោយ​អ្នក​ផ្ញើរ​បាន​ឯកសារ​ទំហំ​ធំ​បំផុត​គឺ​ត្រឹម១០០ MB ប៉ុណ្ណោះ។ ចុះ​បើអ្នក​ចង់​ផ្ញើរ​​ឯកសារ​ទំហំ​ធំ​ជាង​នេះដូចជា​ ១GB ឬ​ក៏​ ២GB នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?
គ្មាន​បញ្ហាទេ! អ្នកអាច​ផ្ញើរ​ឯកសារ​ដែលមានទំហំ​ធំ​បែប​នេះ​បាន​យ៉ាង​ងាយ​ស្រួលបំផុត។ ជាមួយ​នឹងSizablesend អ្នក​មិន​បាច់​ព្រួយ​បារម្ភ​ក្នុងការ​ផ្ញើរ​ឯកសារ​ដែល​មាន​ទំហំធំ​ទៀត​នោះ​ ទេ។ គេហទំព័រ​នេះ​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើ​ការ​ផ្ញើរ​ឯកសារ​គ្រប់​ប្រភេទ​ទាំង ​អស់​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​២GB។ មិន​តែប៉ុណ្ណោះ Sizablesend ផ្តល់​សេវាកម្មនេះ​ដោយ​ឥតគិតថ្លៃ គិត​សេន​អ្វី​ទាំងអស់។
តើធ្វើយ៉ាង​ម៉េចទៅ​ដើម្បី​ផ្ញើរ​ឯកសារ​តាម​Sizablesend?
- ចូលទៅកាន់​គេហទំព័រ​ www.sizablesend.com


-បំពេញអាស័យដ្ឋាន​អ៊ីម៉ែល របស់​អ្នក​នៅ​ក្នុង​ប្រអប់ Email និង​ អ៊ីម៉ែលរបស់​មនុស្ស​ដែល​ចង់​ផ្ញើរឯកសារ​ទៅអោយនៅ​ក្នុង​ប្រអប់ Recipient’s Email។
-ចុច​លើ Select Files ហើយ​ជ្រើសរើស​ឯកសារ​ដែលអ្នកចង់​ធ្វើ​ការ​ផ្ញើរ
- បន្ទាប់​ពីបានជ្រើសរើស​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​រង់ចាំ​រហូត​ដល់​វា​ធ្វើការ​Upload ចប់សព្វគ្រប់(រយៈពេលគឺអាស្រ័យទៅទំហំ​ឯកសារ​របស់អ្នក)។
- បន្ទាប់​ពី​បាន​ធ្វើ​ការ​Upload ហើយ វា​នឹង​ធ្វើ​ការ​ផ្ញើរ​ឯកសារ​ទៅកាន់មិត្ត​ភក្តិ​របស់​អ្នកដោយ​ស្វ័យ​ប្រវត្តិ។

Source: Kumnit

Sunday, August 26, 2012

របៀប​បិទ​ផ្ទាំង ​Error​ ​លើ​ Windows


លោកអ្នកប្រើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែល​បង្ហាញ​ក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖

អ្នក​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”

ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”

ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​បង្ហាញ​ផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។

របៀបមួយ​ផ្សេង​ទៀត
យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter

ជំហាន​ទី២៖ ក្រោយ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant”

ជំហាន​ទី៣៖ ត្រង់​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។

បញ្ជាក់៖ សិទ្ធ​ក្នុង​ការ​បិទ ផ្ទាំង​Erorr ខាង​លើ​បាន លុះ​ត្រា​តែ​ម៉ាស៊ីន​របស់​អ្នក​ជា​Administrator និង​បាន​តែ​លើ​Windows 7 និង​Vista

Source : Sabay

Sunday, August 19, 2012

ដំណោះស្រាយបញ្ហាញៀននឹងFacebook





មាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភព​លោក​យើង​នេះ មិន​ថា​តែ​នៅ​ប្រទេស​កម្ពុជា​យើង​ទេ​ដែល​មាន​បញ្ហានេះ ពោល​គឺ​ការ​ចូល​លេង​នៅលើ​គេហទំព័រ​បណ្តាញសង្គម​នេះហួស​កម្រិត។ ពួក​គេ​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ដើម្បី​ធ្វើការ​សរសេរ​នៅ​លើ​Wallរបស់​គេ ផ្តល់​មតិ និង​ត្រួត​ពិនិត្យ​មើល​រូប​ថត​របស់​មិត្ត​ភ័ក្តិ លែង​ហ្គេម និង​ធ្វើ​សកម្មភាព​ដ៏ទៃ​ៗទៀតនៅលើ​គេហទំព័រ​មួយនេះ។ ប៉ុន្តែ​សកម្មភាព​ទាំង​នេះ​បាន​លួច​យក​ពេលវេលា​ដ៏​មាន​តម្លៃ​របស់យើង​ទៅ​ដោយ ​មិន​ដឹង​ខ្លួន។ 

បើសិនជា​អ្នក​មាន​បញ្ហា​នេះ (ការ​ញៀន​នឹង​Facebook) ហើយ​មាន​បំណង​ចង់​ដោះ​ស្រាយ និង​កាត់​បន្ថយ​ការ​លែងFacebook អត្ថបទ​នេះ​ប្រហែល​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក។ 

 ខាង​ក្រោម​នេះ​គឺជា​វិធី​៦យ៉ាង​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ខាង​លើ៖

១- ដំបូង​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្លួន​អ្នកកំពុង​តែ​ញៀន​នឹង​Facebookនេះ​ពិត​មែន។ ចូរធ្វើ​ការ​កត់​សំគាល់រាល់​សកម្មភាព​ដែល​អ្នកបាន​ធ្វើនៅ​លើ​គេហទំព័រ​ បណ្តាញ​សង្គម​មួយនេះ? អ្នក​ត្រូវ​សួរ​ខ្លួន​​ឯង​ថា តើ​អ្នក​ទទួលបាន​លទ្ធផល​អ្វី​ខ្លះ​នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ ​គេហទំព័រ​មួយ​នេះ? អ្នក​ប្រហែល​ជា​ចូល​ទៅ​ក្នុង​Facebookដើម្បីត្រួត​ពិនិត្យ​មើល​ថា តើ​អ្នកបានទទួល​មតិយោបល់ពី​មិត្ត​របស់​អ្នក​ឬ​អត់ ឬក៏​ដើម្បី​ផ្តល់​មតិ​ទៅ​លើ​រូបថត​មិត្ត​របស់​អ្នក ធ្វើបច្ចុប្បន្នកាលកម្មពត៏មាន​ផ្ទាល់​ខ្លួន​របស់អ្នក បង្ហោះ​ចម្រៀង​ថ្មីៗនៅ​ទីនោះ និងធ្វើអ្វី​ផ្សេងៗ​ទៀត​ដែលអ្នក​អាច​រស់​បាន​ដោយ​មិន​ចាំបាច់​មាន​វា ។

២- ចូរកត់​ត្រាអំពី​ចំនួន​ម៉ោង​ដែល​អ្នក​បានចំណាយ​ជាមួយ​នឹង​គេហទំព័រ​មួយ​នេះ រាល់​ពេលដែល​បាន​ប្រើប្រាស់​វា។ វាជា​ការសំខាន់ណាស់ ដែលអ្នក​ត្រូវដឹង​អំពី​ចំនួន​ម៉ោង​ដែល​អ្នក​បាន​ចំណាយ​ជាមួយ​នឹង​Facebook ដើម្បី​អាចវាស់​ពី​កម្រិតនៃ​ការ​ញៀន​របស់​អ្នក។

៣- កំណត់​គោលដៅចំពោះ​ការ​ប្រើប្រាស់Facebook ធ្វើការ​កត់​ត្រានូវ​រាល់​គោលបំណង​របស់​ជាមួយនឹង​គេហទំព័រ​មួយនេះ។ ហេតុអ្វី​បានជា​អ្នក​ចុះ​ឈ្មោះ​ជាមួយ​នឹង​បណ្តាញ​សង្គម​មួយនេះ? ដើម្បីចងចាំ​ថ្ងៃកំណើត​មិត្ត​របស់​អ្នក? ដើម្បី​ស្វែងរក និង​រក្សាទំនាក់ទំនង​ជាមួយមិត្តចាស់? ដើម្បី​ស្វែង​រក​មិត្តថ្មីៗ? ចូរ​ចងចាំ​នូវ​រាល់គោល​បំណងដែល​មានចំពោះ​Facebook ហើយធ្វើ​ការ​ចូល​ទៅ​ក្នុង​គេហទំព័រ​មួយ​នេះ​ដើម្បី​បំពេញ​គោលបំណង​របស់​អ្នក ​តែប៉ុណ្ណោះ ហើយត្រូវ​ចាក​ចេញ​ពី​បណ្តាញ​ភ្លាម​បន្ទាប់​ពី​បាន​សម្រេចគោលបំណង​របស់​អ្នក។

៤- ដាក់​កាលវិភាគ​ថា​ពេលណាដែល​អ្នកត្រូវ​ចូល​ទៅក្នុង​គេហទំព័រ​បណ្តាញ​ សង្គមមួយនេះ។ អ្នកគួរ​ចំណាយ​ពេល​អោយ​បាន​សមរម្យ​ជាមួយ​នឹង​Facebook ព្រោះ​វាក៏ជា​កន្លែង​ដែល​ផ្តល់​នូវ​ភាព​សប្បាយរីករាយផងដែរ​។ ប៉ុន្តែ ការចំណាយ​ពេល​ហួស​កម្រិតគឺជា​អ្វី​ដែល​អ្នក​គួរ​ចៀស​វាង។ ត្រូវ​កម្រិត​ពេលវេលអោយបាន​ច្បាស់លាស់ ថា​ពេល​ណា​អ្នកគួរ​ចូល​ទៅ​លែង​នៅ​លើ​បណ្តាញ​សង្គមមួយនេះ​ ជាជាង​ការ​ចូលទៅ​គ្រប់​ពេលវេលា​ដោយ​មិន​បាន​កំណត់ ។ ស្វែង​រក​ពេល​វេលា​ណា​ដែល​សមរម្យ ហើយ​មិន​គួរ​ស្ថិត​នៅ​លើគេហទំព័រ​មួយនេះ​លើស​ពី​១ម៉ោង​ឡើយ (ជាធម្មតា ៣០ទៅ​៤៥នាទី គឺវា​គ្រប់គ្រាន់ល្មម)។

៥- ធ្វើការ​ពិចារណាស្វែង​រក​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អ្នកអាច​ធ្វើ​បាន​ក្រៅ​ពី ​ការ​លែង​Facebook។ ឧទាហរណ៍ ដូចជា​ការ​ចំណាយពេលវេលាធ្វើការងារស្ម័គ្រចិត្ត អានសៀវភៅ សិក្សាភាសាបរទេស លែងកីឡា ដើរកម្សាន្តជាមួយ​មិត្ត​ភ័ក្តិ -ល-។ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏ធ្លាប់​ញៀន​នឹង​Facebooកផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខ្ញុំបាន​ចំណាយ​ពេលវេលា​ដែល​ខ្ញុំ​ធ្លាប់​ខ្ចះខ្ជាយ​ជាមួយ​ នឹង​Facebook និងការជជែកកម្សាន្តតាមអ៊ិនធឺណិត ដោយ​យក​ពេល​វេលានោះ ទៅចំណាយលើការ​រងារផ្សេងៗដូចជា បកប្រែអត្ថបទ​បរទេសទៅជាភាសាខ្មែរ​សម្រាប់​គេហទំព័រមួយនេះ បង្កើតគេហទំព័រដើម្បី​រក​ប្រាក់តាម​ប្រព័ន្ធអ៊ិនធឺណិត និងធ្វើកាសិក្សារស្រាវជ្រាវ​បន្ថែម​ដើម្បី​បង្កើន​សមត្ថភាព។

៦- ដំណាក់កាលចុងក្រោយ​គឺ បោះបង់Facebook ប្រសិនបើអ្នក​រៀបចំ​កាល​វិភាគហើយ​ តែ​មិន​អាច​អនុវត្ត​បាន ហើយ​អ្នក​ទទួលស្គាល់​ថា​​ពេលវេលាដែលអ្នក​បានចំណាយ​ជាមួយ​នឹង​ Facebookគឺជាការ​ខ្ជះខ្ជាយនោះ គឺ​អ្នកមាន​ផ្លូវពីយ៉ាង​ដែល​អ្នក​អាច​ជ្រើសរើស។ ទី​មួយ​គឺ ធ្វើអោយ​គណនីFacebookរបស់អ្នកអសកម្ម(Deactivate) និងទីពីរគឺ​លុបគណនីនៅ​Facebookរបស់អ្នកចោល។

វិធី​ខាង​លើនេះ​គឺមិនប្រាកដ​ថាអាច​ដោះ​ស្រាយ​បញ្ហានៃការ​ញៀន​Facebookនេះ ​បាន​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​បង្ហាញ​ផ្លូវ​ខ្លះៗ​តែ​ប៉ុណ្ណោះ។ អ្វី​ដែលសំខាន់ជាង​គេ​គឺខ្លួន​អ្នកផ្ទាល់​ ដែល​អាច​យក​ជ័យ​ជម្នះ​លើ​បញ្ហានេះបាន។ ប្រសិន​បើ​អ្នក​មាន​គោល​បំណង​ច្បាស់​លាស់ និង​ជំហរ​រឹងមាំ​នោះ អ្នក​ប្រាកដជា​អាច​ធ្វើ​បាន។ ពេលវេលា​គឺពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​គ្រប់រូប ដូចនេះ​យើង​គួរ​តែ​ប្រើប្រាស់​វា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចូរ​ចាំថា ពេលវេលាដែល​កន្លង​ទៅ​ហើយ​គឺ​មិន​អាច​ថយក្រោយ​វិញបាន​ទេ។


Source: Kumnit