Tuesday, September 26, 2017

អ្វី​ ជា Thumbs.db​?

Thumbs.db ជា​ឯកសារ​ទូផ្ទុក​ទិន្នន័យ​មួយ​ប្រភេទ​ដែល​ផ្ទុក​រាល់​កំណត់​ត្រា​ការ​គណនា​ រូប​ភាព​ និង​ឯកសារ​ផ្សេង​ទៀត​ដែល​​ដំណើរ​ការ​តាម​រយៈ Thumbnails Cache​ ។ ​ឯកសារ​នេះ​នឹង​ត្រូវ​​​បង្កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិ​ការ ហើយ​នឹង​គណនា​គ្រប់​ពេល​ដែល​លោក​អ្នក​បើក សឺមី​ (folder) ។

លោក​អ្នក​អាច​កំណត់​ឲ្យ​ឃើញ​និង​លាក់​ឯកសារ​នេះ​បាន​​ដោយ​ចូល​ទៅ​កាន់ Folder Options បន្ទាប់​មើល​ចូល​ទៅ​កាន់ View ហើយ​ដាក់​សញ្ញា​សម្គាល់​ (✓) លើ Show Hidden Files and Folders ដើម្បើ​មើល និង​មិន​ដាក់​ដើម្បី​លាក់​​ឯកសារ​ប្រភេទ​នេះ ។

លោក​អ្នក​អាច​បិទ​មិន​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​បង្កើត​​ និង​លុប​ឯកសារ Thumbs.db បាន​តាម​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម​ ៖
ក. Windows XP ៖ ចូល​ទៅ​កាន់​សឺមី​ណាមួយ ហើយ​ចូល​ទៅ​កាន់ Tools ដែល​នៅ​របាខាង​លើ បន្ទាប់​មក​ចូល​ទៅ​កាន់ Folder Options ហើយ​លើ View រួច​ដាក់​សញ្ញា​សម្គាល់​​នៅ (✓) ​ខាង​មុខ Do not cache thumbnails បន្ទាប់​មក​ចុច OK ជា​ការ​ស្រេច ​។

ខ. Window Vista និង Windows7
- ចូល​ទៅ​កាន់ Start / Control Panel / Folder Options / View រួច​ដាក់​សញ្ញា​សម្គាល់​​ (✓) នៅ​ខាង​មុខ Do not cache thumbnails បន្ទាប់​មក​ចុច OK ​។

- វិធី​លុប Thumbs.db ៖ ចូល​ទៅ​កាន់ Start /Accessories ហើយ​ជ្រើស​យក Disk Cleanup បន្ទាប់​មក​ផ្ទាំង​ថ្មី​នឹង​បង្ហាញ ហើយ​​ជ្រើស​យក​​ទី​តាំង​បន្ទុក​​ឯកសារ និង​​ចុច OK ។ ​ផ្ទាំង​ជម្រើស Cleanup មួយ​នឹង​បង្ហាញ​ឡើង ហើយ​លោក​អ្នក​ត្រូវ​​ដាក់​សញ្ញា​សម្គាល់​ (✓) នៅ​ត្រង់ Thumbnails Entry ៕



Source: soursdei

Monday, September 25, 2017

របៀបង្កើនល្បឿន​ទាញ​យក


អន្តរបណ្តាញ ឬ​ភាសា​បរទេស​ហៅ​ថា អ៊ីន​ធើណិត (Internet) ​គឺ​ជា​បណ្តាញ​មួយ​ដែល​មាន​ការ​តភ្ជាប់​ទូទាំង​ពិភព​លោក​រវាង​ម៉ាស៊ីន​កូន​ និង​ម៉ាស៊ីន​មេ​ជា​ច្រើន​ដែល​ផ្ទុក​នូវ​ឯកសារ​យ៉ាង​ច្រើន​សម្រាប់​ឲ្យ​ ម៉ាស៊ីន​កូន​ទាញ​យក​ ។ ទោះ​បី​ជា​ល្បឿន​អ៊ីនធើណិត​​លឿន​ក៏​ដោយ ប្រសិន​បើ​លោក​អ្នក​គ្រប់​គ្រង​ការ​ទាញ​យក​មិន​បាន​ល្អ​ វា​​អាច​ធ្វើ​ឲ្យ​​ល្បឿន​នៃ​ការ​ទាញ​យក​​យឺត​ ។
នៅ​ពេល​​ទាញ​យក​ឯកសារ​ណា​មួយ​ លោក​អ្នក​ក៏​ស្រមៃផង​ដែរ​ថា​ ល្បឿន​អ៊ីនធើណិត​ជា​​​​មូល​ដ្ឋាន​របស់​ការ​ទាញ​យក ​។ ដោយ​ឡែក​ វា​មិន​ត្រឹម​តែ​ល្បឿន​អ៊ីនធើណិត​នោះ​ទេ​គឺ​វា​ត្រូវ​គួប​ផ្សំ​ជា​មួយ​ការ​ បែង​ចែក​ពេល​វេលា និង​ការ​គ្រប់​គ្រង​បន្ទុក​ឯកសារ​ផង​ដែរ​ ។
វិធីបង្កើន​ល្បឿន​ទាញ​យក ៖


១. ពិនិត្យ​​សេវា​ អ៊ីន​ធើណិត ហើយ​ប្រសិន​បើ​​ពុំ​ទាន់​មាន​សេវា​អ៊ីនធើណិត ​លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​សិន​ជា​មួយ​ក្រុម​ហ៊ុន​ដែល​ផ្តល់​សេវា​ កម្ម​នេះ​ ។ ល្បឿន​សេវា​ អ៊ីនធើណិត​​គឺជាកក្តា​ដ៏​សំខាន់​បំផុតដែល​ទាក់​ទង​នឹង​ល្បឿន​នៃ​ការទាញ​យក​ ។ បន្ទាប់​មក​លោក​អ្នក​ត្រូវ​សម្រេច​ចិត្ត​​ថា​តើ​លោក​អ្នក​គួរ​​​​បង្កើន​ ល្បឿន​​ប្រើ​ប្រាស់​សេវា​កម្ម​អ៊ីនធើណិត​​ដោយ​ផ្ទាល់ (DSL) ឬ ការ​ត​ភ្ជាប់​តាម​រយៈ​​ខ្សែ និង​ការ​​ប្រើ​ប្រាស់ Dial-Up Internet Access ។ នៅ​ខណៈ​ដែល​អ្នកមានខ្សែរួចហើយ នោះ​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធើណិត​ទំនង​ជាអាច​ផ្តល់​​សេវាកម្ម​បាន​ លឿន​​​ក្នុង​ការ​ដំណើរ​ការ​តភ្ជាប់​ ។
២. លោក​អ្នក​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ល្បឿន​សេវាកម្ម​អ៊ីនធើណិត​របស់​ លោក​អ្នក​ ។ ល្បឿន​បណ្តាញ​​ត្រូវ​បាន​កំណត់​ដោយ​​ចំនួន​ទិន្នន័យ​ដែល​អាច​ផ្តល់​ក្នុង​ មួយ​វិនាទី ហើយ​ជា​ទូទៅ​​ខ្នាត​របស់​វា​​​គឺ​មួយគីឡូបៃក្នុងមួយវិនាទី (Kbps) ឬក៏​មួយម៉េហ្គាបៃ​ក្នុងមួយវិនាទី (Mbps) ដែល​មាន​រង្វាស់​ខ្នាត​ ១០២៤គីឡូបៃ​ ស្មើ​នឹង​ ១ម៉េហ្គា​បៃ​ ​។ សម្រាប់​ការ​ត​ភ្ជាប់តាម​រយៈ Dial-Up គឺ​មាន​ល្បឿន​ ៥៦គីឡូបៃ​ក្នុង​មួយ​វិនាទី រី​ឯ​ការ​តភ្ជាប់​តាម​រយៈ​ខ្សែ​វិញ​គឺ​មាន​ល្បឿន​ ២០ម៉េហ្គាបៃ​ក្នុង​មួយវិនាទី ។ នៅពេល​ដែល​លោក​អ្នក​​ទាក់​ទង​​ដើម្បី​​ភ្ជាប់​អ៊ីនធើណិត ​ក្រុម​ហ៊ុន​ផ្តល់សេវាកម្មនេះនឹង​ណែនាំ​លោក​អ្នក​ពីល្បឿន​ និង​តម្លៃ​នៃ​សេវាកម្ម​នេះ​ជូន​លោក​អ្នក ។
៣. បិទរាល់កម្ម​វិធីទាំងឡាយ​​ដែលអ្នកមិនត្រូវការនៅពេល​កំពុង​ទាញ​យក ដូច​នេះ​​វាធ្វើឲ្យបរិមាណ​​ទំនេរ​ក្នុង​បន្ទុក​​នៅ​ក្នុង​​កុំព្យូទ័រ​ កាន់តែទួលាយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ និង​ផ្ទុក​​ទិន្នន័យ​ ។ បើ​អាច​ទៅ​រួច​ លោក​អ្នក​គួរ​តែ​បន្ត​ការ​ទាញ​យក​ទិន្នន័យ​ចោល​ទោះ​ជា​លោក​អ្នក​នៅ​ឆ្ងាយ​ពី ​កុំព្យូទ័រ​ក៏​ដោយ​ ។
៤. លោក​អ្នក​ត្រូវ​ទាញ​យក​ឯកសារ​ដែល​​ចង់​បាន​ជា​មុន​សិន​បន្ទាប់​មក​សឹម​ទាញ​ យក​ឯកសារ​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់​ ។ បើ​មិនដូច្នោះទេ​ ការទាញ​យក​ឯកសារ​របស់​លោក​អ្នកនឹង​កើន​ឡើងជា​ដំណើរ​ព្រម​គ្នា​ដែល​ជា​ហេតុ​ ធ្វើ​ឲ្យ​​ល្បឿន​នៃ​ការទាញ​យក​កាន់​តែ​យឺត​ ។
៥. ព្យាយាមបែង​ចែក​ពេល​វា​លា​នៃ​ការ​​ទាញ​យក​​ព្រោះ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ ទាញ​យក​ឯកសារ​ដូច​គ្នា​នៅ​កន្លែង​តែ​​មួយ​​ ហើយ​នេះ​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​ល្បឿន​ទាញ​យក​​ថយ​ចុះ​ ។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​លោក​អ្នក​បែង​ចែក​ពេល​វេលា​នៃ​ការ​ទាញ​យក​បាន​ត្រឹម​ត្រូវ ចំនួន​អ្នក​ទាញ​យក​ឯកសារ​​នៅ​កន្លែង​តែ​មួយ​​មា​ចំនួន​តិច នោះ​វា​នឹង​ធ្វើ​ឲ្យ​ល្បឿន​នៃ​ការ​ទាញ​យក​​មាន​ការ​កើន​ឡើង ​។
៦. លោក​អ្នក​គួរ​តម្លើង​កម្មវិធី​ជំនួយ​ដែលមានឈ្មោះថា Download Accelerator ។ វា​ជា​កម្ម​វិធីថតចម្លង​មួយ​ដែល​មាន​សមត្ថភាព​កំណត់​នឹង​បែង​ចែក​ពេល​វេលា​ នៃ​ការ​ទាញ​យក​ឯកសារ​​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ទី​តាំង​ជា​ច្រើន​ផ្សេង​គ្នា​ ។ វា​មិន​ត្រឹម​តែ​ជា​កម្មវិធី​ជំនួយ​ក្នុង​ការ​ទាញ​យក​ ប៉ុន្តែ​​កម្ម​វិធី​នេះ​ក៏​មាន​សមត្ថភាព​អាច​ជួយ​រៀប​ចំ​ឯកសារ​ដែល​លោក​អ្នក ​បាន​ទាញ​យក​រួច​បាន​ត្រឹម​ត្រូវ​ផង​ដែរ​ ៕

Source: Soursdei