Monday, March 6, 2017

ការ​ពារ​កុំព្យូទ័រ​​ពីការ​ឆ្លង​មេរោគ​


លទ្ធផល​រូបភាព​សម្រាប់ virus computer

មេរោគ ​ជា​ប្រភេទ​កម្ម​វិធី​ម្យ៉ាង​របស់​កុំព្យូទ័រ​ ហើយ​​ពួក​វា​មាន​តួនាទី​​រំខាន​កិច្ច​ប្រតិបត្តិ​ការ​របស់​កម្មវិធី និង​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​កុំព្យូទ័រ​ដូច​ជា​បិទ​បើក​ដោយ​ខ្លួន​ឯង បើក​ឯកសារ​​ទាំង​ឡាយ​ជា​មួយ​កម្ម​វិធី​ដូច​គ្នា ឧស្សាហ៍​គាំង បង្កើត​រូបតំណ​ភ្ជាប់នានា​ដោយ​ខ្លួន​ឯង​ និង​បិទ​​ដំណើរ​ការ​ផ្នែក​ណាមួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជា​ដើម ។

មេរោគ ​ក៏​មាន​តួនាទីជា​ចារ​ជន​ផង​ដែរព្រោះ​ពពួក​មេរោគ​ប្រភេទ​ ចារមេរោគ​ (Spyware) មាន​តួនាទី​បញ្ជូន​រាល់​ឯកសារ ផ្ញើរសារ លេខ​កូដ ឈ្មោះ​សម្ងាត់ ពាក្យ​សម្ងាត់​ដែល​លោក​អ្នក​ប្រើ​ប្រាស់​លើ​កុំ​ព្យូទ័រ​​​ទៅ​ឲ្យ​អ្នក​ដទៃ​ ​ជា​ពិសេស​អ្នក​ដែល​បង្កើត​វា​ឡើង​ ។ ​អ្នក​ដែល​បង្កើត​មេរោគ​ប្រភេទ​ ចារមេរោគ​នេះ​មាន​បំណង​លួច​ទិន្នន័យ​ ឬ​ព័ត៌​មាន​នៃ​ការ​ឡុក​ចូល​ទៅ​កាន់​ គេហទំព័រ​ ឬ​ប្រព័ន្ធ​ណា​មួយ​លើ​ប្រព័ន្ធ​អ៊ីន​ធើណិត​ដូច​ជា​គណនី​សារ​អេឡិក ​ត្រូនិក​ (E-mail Account) ។

មេរោគ​​ឆ្លង​ចូល​ទៅ​​ក្នុង​ប្រព័ន្ធ​ ប្រតិបត្តិ​ការ​តាម​រយៈ​ឧបករណ៍​ភ្ជាប់​បន្ថែម​ទូទៅ​ដូចជា អង្គ​ចង​ចាំ​ ទូរស័ព្ទ ប្រព័ន្ធ​ទំនាក់​ទំនង​គ្មាន​ខ្សែ (Bluetooth និង Wi-Fi) បណ្តាញ​តំណភ្ជាប់ (Network) ឧបករណ៍​ចាក់​ចម្រៀង​ ឧបករណ៍​ចាក់​ខ្សែ​ភាព​យន្ត​ និង​ឧបករណ៍​ផ្សេង​ទៀត​ជា​ច្រើន ​។ មេរោគ​ទាំង​នេះ​​ភាគ​ច្រើន​ត្រូវ​បាន​គេ​កំណត់​ឲ្យ​វា​ដំណើរ​ការ​ដោយ​ស្វ័យ​ ប្រវត្តិ​នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​លោក​អ្នក​បើក​ឲ្យ​ឧបករណ៍​ទាំង​នោះ​ ដំណើរ​ការ​ (Autorun) ។

ចំពោះ​ពពួក​មេរោគ​ដែល​ឆ្លង​តាម​បណ្តាញ​អ៊ីន​ ធើណិត​ត្រូវ​បាន​​ឆ្លង​ទៅ​ក្នុង​កុំព្យូទ័រ​តាម​រយៈ​ការ​បើក​​គេហទំព័រ​ដែល​ មាន​រូប​ភាព ឬ​អក្សរ​ចលនា​ដែល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​ទាក់​ ទាញ​ឲ្យ​លោក​អ្នក​ចុច​មើល​ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ចុច​លើ​​វា​ ​មេរោគ​ទាំង​នឹង​ឆ្លង​មក​លើ​ កុំព្យូទ័រ​របស់​លោក​អ្នក​ ហើយ​វា​ធ្វើ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​​​នៅ​ លើ​កុំព្យូទ័រ​ ។

វិធី​ការ​ពារ​ពពួក​មេរោគ​ទាំង​នេះ​មាន​ភាព​ងាយ​ ស្រួល​បំផុត​គឺ​លោក​អ្នក​ត្រូវ​បិទ​ការ​រត់​របស់​ឧបករណ៍​ផ្សេង​ៗ​ពេល​ភ្ចាប់ ​ទៅ​កាន់​កុំព្យូទ័រ​របស់​លោក​អ្នក​ដូច​ខាង​ក្រោម​នេះ ។
១. ចុច Start->Run រួច​វាយ​ពាក្យ​បញ្ជា​​បើក​ gpedit.msc រួច​វាយ​ Enter ដើម្បី​បើក​
២.​ ចុច​លើ​ផ្ទាំង Computer Configuration រួច​ជ្រើស​យក​ Administrative Templates -> System
៣. ​ចុច​ពីរ​ដង​លើ​ពាក្យ Turn off Autoplay នៅ​ក្នុង All Settings
៤. ​ជ្រើស​យក Enable សម្រាប់​ Turn off Autoplay Properties
បន្ទាប់ ​មក​​ចូល​ទៅ​កាន់​ឧបករណ៍​ទាំង​នោះ​ដោយ​ប្រើ​ប្រាស់ Windows Explorer នោះ​ពពួក​មេរោគ​នឹង​មិន​មាន​លទ្ធ​ភាព​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​ លោក​អ្នក​ក៏​អាច​ប្រើ​ប្រាស់​កម្ម​វិធី​ USB Security និង​កម្ម​ចវិធី​កម្ចាត់​មេរោគ​​មួយ​ចំនួន​ដើម្បី​ជំនួយ​ផង​ដែរ​ ។

មិន ​តែ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​លោក​អ្នក​បើក​គេហទំព័រ​ផ្សេង​ៗ​ដែល​​មាន​រូប​ភាព​ស្អាត​ និង​ ចលនា​ច្រើន​ ជា​ពិសេស​គេហទំព័រ​ល្បែង​កម្សាន្ត​ លោក​អ្នក​មិន​ត្រូវ​ចុច​លើ​វា​ផ្តេស​ ផ្តាស​នោះ​ទេ​ពី​ព្រោះ​វា​នឹង​អាច​នាំ​ឲ្យ​កុំព្យូទ័រ​​ឆ្លង​មេរោគ​តាម​ ប្រព័ន្ធ​អ៊ីន​ធើណិត​ដូច​ជា​ពពួក​ Malware និង​ Spyware ​ជា​ដើម ។

លំណែ ​នាំ​​​ខាង​លើ​ពុំ​មែន​អាច​ជួយ​លោក​អ្នក​១០០​ភាគ​រយ​​​ក្នុង​ការ​ទប់​ស្កាត់ ​​​មេរោគ​​ដោយ​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​កម្ចាត់​មេរោគ​នោះ​ទេ ប៉ុន្តែ​​​វា​អាច​​ជួយ​​ការ​ពារ​លោក​អ្នក​បាន​ចន្លោះ​ពី​​៧០​ ទៅ ៨០​ភាគ​រយ​ ​ ដូច​នេះ​លោក​អ្នក​គួរ​តែ​អនុវត្តនូវ​វិធី​សាស្ត្រ​ទាំង​នេះ​ដើម្បី​ សុវត្ថិភាព​កុំព្យូទ័រ​របស់​លោក​អ្នក ៕


source:soursdei