Monday, September 10, 2012

របៀបទាញរាល់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ពី Facebook



រាល់​ថ្ងៃ​ ជា​ទូទៅ​អ្នក​កម្សាន្ត​ទាំង​អស់​ជានិច្ចកាល​តែង​Upload រូបភាព ​វីដេអូ ​តំណភ្ជាប់(link) ​ការ​ឆ្លើយឆ្លង​សារ ​ការ​Post លើ​Wall ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ ចុះ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់​គិត​ទេ​ថា ចង់​ទាញ​យក​ឯកសារ​ទាំង​អស់ ដែល​រក្សា​ទុក​លើ​Server របស់​Facebook មក​រក្សា​ទុក​ដោយ​ផ្ទាល់? ចង់​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​បែប​ម៉េច​មែន​ទេ? អ៊ីចឹង ​សូម​ស្វែងយល់​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម៖

ជំហានទី១៖ ​Login គណនី ​Facebook ​

ជំហានទី២៖ នៅ​ផ្នែក​ខាង​ស្ដាំ​ផ្ទៃ​ខាង​លើ​នៃ​Page Facebook សូម​ចូល​ទៅកាន់ Account > Account Settings

ជំហានទី៣៖ ភ្លាម ​នោះ​ព័ត៌មាន​ទូទៅ​របស់​ម្ចាស់​គណនី​(General Account Settings) នឹង​បង្ហាញ​(សូមមើលរូប) ។ នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​General Account Settings សូម​ចុច​លើ​តំណ​ភ្ជាប់​ 

Download a copy of your Facebook data


ជំហានទី៤៖ ផ្ទាំង​Download Your Information នឹង​បង្ហាញ។ ក្នុង​ជំហាន​នេះ សូម​ចុច​លើ​ប៊ូតុង​Start My Archive



នោះ​ផ្ទាំង​ថ្មី​មួយ​ផ្សេង​ទៀត នឹង​លោត​ចេញ​មក។ សូម​ចន្ត​ចុច​លើ​ប៊ូតុង «Start My Archive»



ជំហានទី៥៖ ក្នុង ​ដំណាក់​កាល​នេះ ផ្ទាំង​Message «Request My Download» បញ្ជាក់​ថា Facebook បាន​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​អ៊ីម៉ែល (ដែល​អ្នក​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​បង្កើត​គណនី​Facebook) សូម​ចុច​​មើល​ប៊ូតុង​ «Confirm»



ជំហានទី៦៖ បន្ទាប់​ពី​Facebook ប្រមែប្រមូល (Archive) រាល់​ទិន្នន័យ​ទាំង​អស់ និង​វេច​ខ្ចប់(Zip) ​Data ទាំង​នោះ​ជា​កញ្ចប់​ហើយ​នោះ Facebook នឹង​ផ្ញើ​សារ​មួយ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​រូប (សូមមើលរូប)​ទៅ​កាន់​អ៊ីម៉ែល​របស់​អ្នក។ ដូច្នេះ​សូម​ចុច​លើ​តំណភ្ជាប់ ​(Link) ដែល​Facebook ផ្ញើ​មក​នេះ។



បញ្ជាក់៖ ក្នុង​ករណី​ដែល​Facebook មិន​ទាន់​បាន​Archive (វេច​ខ្ចប់​ទិន្នន័យ​ជា​កញ្ចប់​(zip)ហើយ​ទេ​
នោះ) នោះ​ក្នុង​ប្រអប់​Inbox (Email) របស់​អ្នក​គ្មាន​សារ​របស់​Facebook ទេ គឺ​វា​រង់ចាំ​ទាល់​តែ​ស្វែងរក​Data ទាំង​អស់​Facebook ផ្ញើ​សារ​មក។

ជំហានទី៧៖ ក្រោយ ​ពី​ចុច​លើ​តំណភ្ជាប់​ដែល​Facebook ផ្ញើ​ចូល​អ៊ីម៉ែល​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង Download Your Information ប៉ុន្តែ​ក្នុង​ដំណាក់​កាល​នេះ វា​ទាមទារ​ឲ្យ​អ្នក​វាយ​បញ្ចូល​លេខសម្ងាត់ (Re-Enter Your Password) ឲ្យ​បាន​ត្រឹមត្រូវ រួច​ចុច​លើ​ប៊ូតុង​ «Continue» ដើម្បី​បន្ត​ទៅ​ដំណាក់​ចុងក្រោយ​នៃ​ការ​Download



ជំហានទី៨៖ ដំណាក់​កាល​ចុងក្រោយ សូម​ចុច​លើ​ប៊ូតុង «Download Archive» ដើម្បី​ទាញ​យក​រាល់​Information របស់​អ្នក​ដែល​ស្ថិត​ក្នុង​រូបរាង​ជា​ File Zip



បញ្ជាក់៖ ក្នុង​ជំហាន​នេះ វា​បង្ហាញ​ពី​ទំហំ​ទិន្នន័យ​សរុប​ដែល​រក្សា​ទុក​លើ​គណនី​Facebook ដែល​ស្ថិត​នៅ​ក្រោម​ប៊ូតុង​Download Archive



Source: Sabay

Saturday, September 1, 2012

សេវាកម្ម​ Web Hosting ឥតគិត​ថ្លៃ​ល្អ​បំផុត

តើ​អ្នក​ចង់​បាន​គណនី​ Web Hosting ដើម្បី​បង្ហោះ​គេហទំព័រ​របស់​អ្នក​នៅ លើ​ប្រព័ន្ធ​អ៊ិនធឺណិតដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ដែរ​ឬ​ទេ? វា​ជា​គំនិត​ល្អ​មួយ​ក្នុង​ការ​ជ្រើស​រើស​សេវា Hosting ដែល​ឥត​គិត​ថ្លៃ​ក្នុង​ការ​ប្រើ​ប្រាស់​ បើ​សិន​ជា​អ្នក​មិន​ទាន់​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​នេះ​ កន្លង​មក។ វា​ជួយ​សន្សំ​ប្រាក់​របស់អ្នកជា​ច្រើន ហើយ​វា​ផ្តល់​នូវ​តំរូវ​ការ​គ្រប់​គ្រាន់​ដែល​អាច​អោយ​អ្នកបង្ហោះ​គេហទំព័រ​ របស់អ្នក​បាន​យ៉ាង​ស្រួល។ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​សេវា​កម្ម​នេះ​ហើយ ហើយ​អ្នក​គិត​ថា​ចង់​ទិញ​សេវា Web Hosting ដើម្បី​អោយ​គេហទំព័រ​អ្នក​មាន​លក្ខណៈ​អាជីព​នោះ អ្នក​អាច​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​ដែរ។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​លើ​យក​សេវាកម្ម​ Web Hosting ដែល​ឥត​គិត​ថ្លៃ​ហើយល្អ​បំផុត​ដែល​ខ្ញុំ​បាន​សាក​ល្បង​ប្រើ​ប្រាស់​ពី​មុន​ មក​ចែក​រំ​លែក​ជូន

www.byethost.com

Byethost គឺ​ជា​គេហ​ទំព័រ​ដែល​ផ្តល់​សេវា​កម្ម hosting ដោយ​ឥតគិត​ថ្លៃ​ល្អ​ជាង​គេ​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​ពី​មុន​មក។ វា​ផ្តល់​លក្ខណៈងាយ​ស្រួល​ក្នុង​ចុះ​ឈ្មោះ​គឺថា​ចុះ​ឈ្មោះភ្លាម​គឺ​អាច​ប្រើ ​បាន​ភ្លាម ហើយ​វា​អាច​អនុញ្ញាតិអោយ​យើង​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​មាតិ​ ការ(Content Management System) ដូច​ជា Drupal, Joomla និងWordpressទៀត​ផង។ រី​ឯ​ទំហំ​ផ្ទុក​ឯក​សារដែល​គេហទំព័រ​នេះ​ផ្តល់​ក៏​ធំ​គួរ​សម​ផង​ដែរគឺ​រហូត​ ដល់​ 5,5 GB ឯនោះ ហើយ​ជាទូទៅ​គេហ​ទំព័រ​មួយ​មាន​ទំហំ​តិច​ជាង​ 50Mb តែ​ប៉ុណ្ណោះ។ខាង​ក្រោមនេះ​គឺ​ជា​ការ​ផ្តល់​ជូន​របស់​Byethost៖
-Disk Space: 5.5GB
-Monthly Transfer: 200GB
-50 Domain add-on
-50 MySQL Database

http://www.000webhost.com/

000webhost គឹជា​សេវាកម្ម​Hostingឥតគិត​ថ្លៃដ៏​ល្អ​មួយ​ផង​ដែរ។ ប៉ុន្តែ​គេហទំព័រ​នេះ​មាន​បញ្ហា​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​ដើម្បី​ប្រើ​ប្រាស់។ បន្ទាប់​ពី​ចុះ​ឈ្មោះ​ អ្នក​មិន​អាច​ប្រើ​ប្រាស់​សេវា​កម្ម​បាន​ទេ គឺអ្នក​ត្រូវ​រង់​ចាំសិន ហើយ​ពេល​ខ្លះ​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​តាម​អ៊ី​ម៉ែល​ដើម្បី​អាច ​ប្រើ​ប្រាស់​គណនី​របស់​អ្នក​បាន។ ខ្ញុំ​ក៏​ធ្លាប់ជួប​បញ្ហា​នេះ​ផង​ដែរ គឺ ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​គេ​ផ្ទាល់​ដើម្បី​ប្រើ​ប្រាស់​សេវា​ កម្ម​បាន។ ការ​ផ្តល់​ជូន​របស់់​ 000webhost គឺ​រៀង​តូច​ជាង​Byethost បន្តិច។
-Disk Space: 1.5GB
-100GB Bandwidth
-5 Domain Add-on

http://www.000space.com/

គេហទំព័រ​នេះ​ក៏​ល្អ​ផង​ដែរ រី​ឯ​ការ​ផ្តល់​ជូន​វិញ​គឺ ដូចនឹង​ Byethost អញ្ចឹង។
5.5GB Disk Space
-200 GB bandwidth
-50 MySQL database
-50 Sub Domain

Source : Kumnit