Thursday, February 23, 2012

របៀបប្តូរ​ time and date format លើ​ taskbar

ពេលវេលាដែលបង្ហាញក្នុងកុំព្យូទ័រជាផ្នែកដែលសំខាន់មួយ ចំពោះអ្នកដែលធ្វើការរាល់ថ្ងៃជាមួយកុំព្យូទ័រ។

ជាទូទៅវាបង្ហាញតែថ្ងៃទីប៉ុន្នានខែណាឆ្នាំណាប៉ុន្តោះ​ តែវាមិនបានបង្ហាញថ្ងៃណាទេ។​នេះជាបញ្ហាមួយសំរាប់អ្នកប្រើប្រាស់។ ដូច្នេះយើងអាចដោះស្រាយបញ្ហានេះបាន​ដោយ:

១/​ ចុចលើ Clock​ ក្នុង system tray រួច​ចុចយក Change date and time setting...


២​/ នៅក្នុង tap: "date and time"​ ចុចលើប៊ូតុង​ Change date and time....


៣/ ​ចុចលើ Change calendar setting



( ឬលោកអ្នកអាចចូលតាម Start-> control panel -> Region and Language)

៤/ នៅក្នុង​ផ្ទាំង​ Format សូម​ចុច​ប៊ូតុង Addition setting


៥/នៅពេល​មាន​ផ្ទាំង​ថ្មី​បង្ហាញ សូម​ចូល​ទៅក្នុង​ផ្ទាំង​ Date


ទីនេះលោកអ្នកអាចផ្លាស់ប្តូរទំរង់នៃការបង្ហាញថ្ងៃខែឆ្នាំ។

៦/​សំរាប់​ផ្ទាំង​ Time


៧/​ បន្ទាប់ពីផ្លាស់ប្តូររួចសូមចុច Apply រួច OK


*សំគាល់
- d ឬ dd =​ ថ្ងៃទី
- ddd ឬ dddd = ថ្ងៃនៃសប្តាហ៏
- M, MM, MMM, MMMM = ខែ
- y, yy, yyy, yyyy = ឆ្នាំ
- h = ម៉ោង
- m =​ នាទី
- s = វិនាទី (សំរាប់​តែ long time)
- tt = AM ឬ​ PM
- h/H = ១២/២៤​ ម៉ោង
- hh, mm, ss = បង្ហាញលេខ ០​ ពីមុខ
- h, m, s = មិនបង្ហាញលេខ ០​ ពីមុខ

Source: Phearak