ចំណុចទី ១ គឺការគ្រប់គ្រងទៅលើមេម៉ូរី (Managing Virtual Memory)
មានន័យថាប្រសិនបើទំហំ Ram តូចគេត្រូវ Configure លើវា ដើម្បីជំនួយដល់ទំហំ Ram នៃម៉ាស៊ីនកុំព្យូទ័ររបស់យើងកាន់តែដើរលឿន។
របៀបអនុវត្តន៍៖ Right Click លើ My Computer/ Computer យកពាក្យ Properties ចុចលើ Advanced System Setting ហើយចុចលើ Setting (Performance)។ ពេលចូលទៅក្នុងផ្ទាំង Performance Option ត្រូវរើសយក Advanced ហើយចុចលើពាក្យ Change បន្ទាប់មកដោះធិក Automatically…. ហើយត្រូវធីកលើ Custom Size ដោយត្រូវបំពេញក្នុង Initial Size (ទំហំ 2ដងនៃ Ram) និង Maximum Size (ទំហំ 4ដងនៃ Ram)។
ចំណុចទី ២ គឺការរៀបចំឯកសារឱ្យមានសណ្ដាប់ធ្នាប់ (Defragmenting Disks)
ចំណុចនេះមានន័យថាមិនមែនតម្រូវឱ្យយើងរៀបចំឯកសារនៅក្នុងកុំព្យូទ័រដាក់ឱ្យត្រឹមត្រូវនោះទេ ប៉ុន្តែវាន័យថា នៅពេលយើងធ្វើ Defragmenting Disks នៅលើកុំព្យូទ័រវានឹងរៀបចំឯកសារដែលឥតសណ្ដាប់ធ្នាប់ក្នុងប្រព័ន្ធដំណើរការឱ្យមានសណ្ដាប់ធ្នាប់តាមទីតាំងរបស់វា។ ចំណុចនេះអ្នកប្រើប្រាស់កុំព្យូទ័រអាចអនុវត្តយូរៗម្ដងក៏បានដែរ។
របៀបអនុវត្តន៍៖ ត្រូវ Right Click លើ Drive ណាមួយ ហើយជ្រើសរើសយក Tab Tools។ នៅក្នុង Tools ចុចលើពាក្យ Defragment now បន្ទាប់មកចុចលើ Defragment disk ពេលនោះវានឹងចាប់ធ្វើ Defrag។
ចំណុចទី ៣ គ្រប់គ្រងលើឯកសារឥតបានការ (Managing Temporary File)
ចំណុចទី ៣ តម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅលុបឯកសារណាដែលឥតបានការដែលមាននៅក្នុងនៅក្នុងប្រព័ន្ធដំណើរការចោលឱ្យអស់ ព្រោះជារៀងរាល់នៅពេលដែលយើងបើកដំណើរការកម្មវិធីណាមួយគឺវាតែងតែបង្កើតឯកសារឥតប្រយោជន៍ឡើង។
របៀបអនុវត្តន៍៖ វាយពាក្យ %tmp% នៅក្នុង Run ពេលនោះវានឹងចូលទៅដល់កន្លែងផ្ទុកឯកសារឥតបានការ ហើយយើងអាចលុបឯកសារនោះចោលបាន។
Source: Sabay