Friday, August 19, 2011

បាត់​ NTLDR ឬ NTDETECT.COM

ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវជួសជុល Windows ដោយធ្វើ​តាម​វិធីខាង​ក្រោម

  • ដាក់ CD Windows XP bootable ទៅក្នុងកុំព្យូទ័រ
  • ពេលដែលចេញពាក្យ Press any key to boot from the CD

សូមចុច key ណាមួយលើ keyboard
  • រង់ចាំរហូតដល់វាចេញនូវ setup menu បន្ទាប់មកចុច "R" ដើម្បី ជួសជុល Windows
  • រួចចូលទៅកាន់ការដំឡើង Windows ដោយចុច key "1" ហើយ​ចុច Enter
  • បន្ទាប់មកអ្នកនឹងតម្រូវឲ្យវាយ password administrator របស់ Windows XP របស់អ្នក
  • រួច copy file ២ គឺ E:\i386\ntldr និង E:\i386\ntdetect.com (ឧបមាថា E:\ ជា drive CD-Rom) ទៅដាក់ទៅក្នុង C:\
  • បន្ទាប់ពី copy រួច ដក CD ចេញពីកុំព្យូទ័រ ហើយ restart កុំព្យូទ័រ ជាការស្រេច ។
Source: ANT

Thursday, August 18, 2011

​គេហទំព័រ​បោកប្រាស់

ចំពោះ​គេហទំព័រ​ដែល​មិន​ស្គាល់​ហើយ​ចង់​ទិញ​ផលិតផល​លើ​អ៊ីនធឺណិត បើ​ចង់​ដឹង​ថា​គេហទំព័រ​នោះ​ជា​គេហទំព័រ​សុវត្ថិភាព ត្រូវ​ពិនិត្យ​មើល​ថា​គេហទំព័រ​នោះ​មាន SSL (Secure Sockets Layer )ដែរ​អត់? មាន​ន័យ​ថា​ប្រសិន​បើ​គេហទំព័រ​មាន SSL ដូចនេះ​ប្រព័ន្ធ​នោះ​នឹង​ជួយ​លាក់​រាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​លេខ​កូដATM អ្នក​បំពេញ

គេហទំព័រលើអ៊ីធឺណិតVoipgain

ដើម្បី​ដឹង​ថា​គេហទំព័រ​នោះ​មាន SSL ឬ​អត់ តាម​ធម្មតា​ពេល​បើក​គេហទំព័រ​ដំបូង​វា​តែង​ផ្ដើម Address ដោយ http ប៉ុន្តែ គេហទំព័រ​ដែល​មាន​សុវត្ថិភាព ឬ​អាច​ឱ្យ​យើង​ទុក​ចិត្ត​បាន​នោះ​លុះ​ត្រា​តែ​គេហទំព័រ​នោះ​មាន Address ជា https
https មាន​អក្សរ S នៅ​ខាង​ចុង​នេះ​មិន​មែន​មាន​ន័យ​ថា​ម្ចាស់​គេហទំព័រ​អាច​ដាក់​បាន​ដោយ​ខ្លួន ​ឯង​នោះ​ទេ ពោល​គឺ​គេ​ត្រូវ​បង់​ថ្លៃ​និង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ ត្រឹមត្រូវ។ ករណី​មួយ​ទៀត ​មានWebsite មួយ​ចំនួន​ពេល​បើក​ដំបូង​វា​មិន​មាន​លោត​ជា http នោះ​ទេ ប៉ុន្តែ​ពេល​ចូល​ដល់ Linkចុះ​ឈ្មោះ ឬ​ព័ត៌មាន​អ្វី​ផ្សេង នោះ Link នោះ​នឹង​លោត​ជា https វិញ។

Source: Sabay

Wednesday, August 17, 2011

ការ​ទិញ Laptop

បច្ចុប្បន្ន​ការ​ប្រើប្រាស់ Laptop របស់​សិស្ស និស្សិត​ និង​បុគ្គលិក​ក្រុមហ៊ុន​ ឬ​មន្ត្រី​រាជការ​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង រី​ឯ​តម្លៃ​ទៀត​សោត​ក៏​ថោក​សមស្រប​អាច​ទទួល​យក​បាន។ ទន្ទឹម​នឹង​នេះ​ ក៏​នៅ​មាន​និស្សិត​ក៏​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ខ្ជះខ្ជាយ​ថវិកា​លើ​ ការ​ទិញ Laptop មិន​ផ្គាប់​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន​ដោយ​សារ​កង្វះ​ខាត​ចំណេះ​ដឹង​ ផ្នែក IT។

គេ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​ការ​ប្រកួតប្រជែង Laptop នៅ​លើ​ទីផ្សារ​មាន​សន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់​សំគាល់​ ដោយ​ក្នុង​នោះ​ឃើញ​ថា​សមត្ថភាព​កាន់​តែ​ខ្ពស់ តែ​តម្លៃ​បែរ​ជា​ថោក​ទៅ​វិញ ដែល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អតិថិជន។

ការ​ពិនិត្យ​មើល​សមត្ថភាព​ជា​ចំណុច​មួយ​ល្អ​សម្រាប់​អ្នក​ទិញ​ដោយ​ត្រូវ​មើល​ចំណុច​ដូច​ខាង​ក្រោម៖
- CPU ៖CPU ជា​​ឧបករណ៍​ជំរុញ​​ល្បឿន​កុំព្យូទ័រ​មួយ​ដែល​មាន​តួនាទី​ធំ​ក្នុង​ការ​ដំណើរ ​ការ​កម្មវិធី​ជា​ច្រើន​ទៀត។ បច្ចុប្បន្ន​សមត្ថភាព CPU របស់ Laptop មាន​ទំហំ​ខ្ពស់​អាច​មាន​ប្រភេទ Core i ឡើង​ទើប​ល្អ។ ឧទាហរណ៍ Core i3, Core i5, ឬCore i7ជា​ដើម។ ដូចនេះ​បើ​អាច​ទៅ​រួច​​អ្នក​គួរ​ជ្រើស​យក​ CPU ប្រភេទ Core i ឡើង​ទៅ។

- Ram ៖ Ram មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដំណើរ​កុំព្យូទ័រ​ពិសេស​គឺ​សម្រាប់​ដំណើរ​ ការ​កម្មវិធី​ធំៗ​មួយ​ចំនួន។ Ram ជា​ឧបករណ៍​មួយ​ប្រភេទ​ហៅ​ថា​អង្គចង់ចាំ​រស់ សម្រាប់​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​របស់​អ្នក​ ខណៈ​កំពុង​ដំណើរ​ការ។ ​ដូចនេះ​យើង​ត្រូវ​ជ្រើស​រើស ប្រភេទ Ram សេរី​ខ្ពស់​យ៉ាង​ហោច​ណាស់ DDR2ឬ DDR3 គួបផ្សំ​ជាមួយ ​ទំហំ Ram អាច​ចាប់​ពី 2 GB ទៅ 4 GB។

- VGA ៖ VGA គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​ទាញ​ទិន្នន័យ​មក​បង្ហាញ​លើ​អេក្រង់ ដែល​យើង​និយម​ហៅ​ថា Graphic។ ជា​ទូទៅ​ប្រសិន​បើ​អ្នក​មិន​មែន​ជា​អ្នក​រចនា​ប្លង់ ឬ​រូបភាព​អ្វី​ទេ គួរ​ជ្រើសរើស​​ទំហំ 128 MB បាន​ហើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មុខងារ​ Design វិញ​សូម​ជ្រើសរើស​ចាប់​ពី 1GB ទៅ 2GB ទើប​ល្អ។

- ថ្ម ៖ ថ្ម​ក៏​ជាបេះដូង របស់ Laptop ផង​ដែរ យើង​ត្រូវ​ជ្រើសរើស​យក​ថ្ម​ណា​ដែល​អាច​ប្រើ​បាន​រយៈពេល​ហោច​ណាស់​ចាប់​ពី ២ ទៅ ៣​ម៉ោង​ឡើង​ទៅ​ទើប​ល្អ។

- Warranty ៖ Laptop ត្រូវ​តែ​មាន​ការធានា​ពី​ហាង ឬ​ក្រុមហ៊ុន​ដែល​បាន​ទិញ​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ដែរ។

ធ្វើឲកុំព្យូទ័រដើរលឿន

ចំណុច​ទី ១ គឺ​ការ​គ្រប់គ្រង​ទៅ​លើ​មេម៉ូរី (Managing Virtual Memory)
មាន​ន័យ​ថា​ប្រសិន​បើ​ទំហំ Ram តូច​គេ​ត្រូវ Configure លើ​វា ដើម្បី​ជំនួយ​ដល់​ទំហំ Ram នៃ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង​កាន់​តែ​ដើរ​លឿន។

របៀប​អនុវត្តន៍៖ Right Click លើ My Computer/ Computer យក​ពាក្យ Properties ចុច​លើ Advanced System Setting ហើយ​ចុច​លើ Setting (Performance)។ ពេល​ចូល​ទៅ​ក្នុង​ផ្ទាំង Performance Option ត្រូវ​រើស​យក Advanced ហើយ​ចុច​លើ​ពាក្យ Change បន្ទាប់​មក​ដោះ​ធិក Automatically…. ហើយ​ត្រូវ​ធីក​លើ Custom Size ដោយ​ត្រូវ​បំពេញ​ក្នុង Initial Size (ទំហំ 2ដង​នៃ Ram) និង Maximum Size (ទំហំ 4ដង​នៃ Ram)។

ចំណុច​ទី ២ គឺ​ការ​រៀប​ចំ​ឯកសារ​ឱ្យ​មាន​សណ្ដាប់ធ្នាប់ (Defragmenting Disks)
ចំណុច​នេះ​មាន​ន័យ​ថា​មិន​មែន​តម្រូវ​ឱ្យ​យើង​រៀប​ចំ​ឯកសារ​នៅ​ក្នុង​កុំព្យូទ័រ​ដាក់​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ ប៉ុន្តែ​វា​ន័យ​ថា នៅ​ពេល​យើង​ធ្វើ Defragmenting Disks នៅ​លើ​កុំព្យូទ័រ​វា​នឹង​រៀប​ចំ​ឯកសារ​ដែលឥតសណ្ដាប់​ធ្នាប់​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​តាម​ទី​តាំង​របស់​វា។ ចំណុច​នេះ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​អាច​អនុវត្ត​យូរ​ៗ​ម្ដង​ក៏​បាន​ដែរ។

របៀប​អនុវត្តន៍៖ ត្រូវ Right Click លើ Drive ណា​មួយ ហើយ​ជ្រើសរើស​យក Tab Tools។ នៅ​ក្នុង Tools ចុច​លើ​ពាក្យ Defragment now បន្ទាប់​មក​ចុច​លើ Defragment disk ពេល​នោះ​វា​នឹង​ចាប់​ធ្វើ Defrag។

ចំណុច​ទី ៣ គ្រប់គ្រង​លើ​ឯកសារ​ឥត​បាន​ការ (Managing Temporary File)
ចំណុច​ទី ៣ តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​លុប​ឯកសារ​ណា​ដែល​ឥត​បាន​ការ​ដែល​មាន​នៅ​​ក្នុង​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ចោល​ឱ្យ​អស់ ព្រោះ​ជា​រៀងរាល់​នៅ​ពេល​ដែល​យើង​បើក​ដំណើរការ​កម្មវិធី​ណា​មួយ​គឺ​វា​តែង​តែ​បង្កើត​ឯកសារ​ឥត​ប្រយោជន៍​ឡើង។

របៀប​អនុវត្តន៍៖ វាយ​ពាក្យ %tmp% នៅ​ក្នុង Run ពេល​នោះ​វា​នឹង​ចូល​ទៅ​ដល់​កន្លែង​ផ្ទុក​ឯកសារ​ឥត​បាន​ការ ហើយ​យើង​អាច​លុប​ឯកសារ​នោះ​ចោល​បាន។

Source: Sabay

Blue Screen of Death

តើ​កុំព្យូទ័រ​របស់​អ្នក​ធ្លាប់​គាំង ហើយ​ចេញ​ផ្ទាំង​ខៀវ​ឬ​ទេ? បើ​ធ្លាប់​ តើ​អ្នក​ធ្វើ​យ៉ាង​ម៉េច​ទៅ? ប្រហែល​ចម្លើយ​ភាគ​ច្រើន​ គឺ​បិទ​ដោយ​ចុច​ប៊ូតុង​ថាមពល(power button)​ឲ្យ​ជាប់​ហើយ​មើល​ទៅ? អ្នក​​​ដឹង​ទេ​ថា​ ​កុំព្យូទ័រ​មិន​មែន​​គាំង ហើយ​រលត់​ភ្លាម​ៗ ដោយ​គ្មាន​មូលហេតុ​នោះ​ទេ គឺ​វា​មាន​មូលហេតុ​ច្រើន​នៅ​ពី​ក្រោយ​រឿង​នេះ។ ផ្ទាំង​ខៀវ​ដែល​អ្នក​ឃើញ​​នោះ​មាន​ឈ្មោះ​ថា ផ្ទាំង​ខៀវ​មរណៈ ឬ Blue Screen of Death។

ពេល​កុំព្យូទ័រ​គាំង វា​អាច​លេច​ចេញ​ផ្ទាំង​តូច​មួយ​ដែល​មាន​សរសេរ​ថា Fatal error: the system has become unstable or is busy នេះ​មាន​ន័យ​ថា​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​កំពុង​ដំណើរ​ការណ៍​ខ្លាំង​ជ្រុល​ពេក​ដែល​មិន​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់​អ្នក​បាន។ បើ​ជួបបញ្ហា​នេះ អ្នក​ប្រហែល​ជា​ចុច​ Control+Alt+Delete ដើម្បី​ចាប់​ផ្តើម​កុំព្យូទ័រ​ជា​ថ្មី ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​ដែល​កំពុង​ដំណើរ​ការណ៍។

អីចឹង​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា ចាំ​មើល​កុំព្យូទ័រ​គាំ​ដោយ​សារ​អី និង​គួរ​ដោះ​ស្រាយ​វា​បែប​ណា!
ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង៖

១-បញ្ហា​ផ្នែក​រឹង ៖ នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​គ្រឿង​តែង​មាន​ផ្នែក​រឹង​ជា​ច្រើន​ដូច​ជា ម៉ាស៊ីន​ព្រីន​ Mouse, Flash Drive ជា​ដើម ហើយ​ Windows តែង​កំណត់​លេខ​រៀង (IRQ) ឲ្យ​​ផ្នែក​រឹង​ផ្សេង​ៗ​គ្នា។​ បើ​កាល​ណា​លេខ​រៀង​លើ​ផ្នែក​រឹង​នេះ ជាន់​គ្នា​វា​នឹង​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំង។ ដើម្បី​ចង់​ដឹង​ថា​វា​មាន​បញ្ហា​នេះ​ឬ​ក៏​អត់ អ្នក​ត្រូវ​ចូល​ទៅ​ Device Manager ដោយ​ចុច​ Start=>Setting=>Control Panel=>System=>Device Manager រួច​មើល​លើ​បញ្ជី​ឈ្មោះ​របស់​វា ថា​តើ​មាន​សញ្ញា​ឧទាន​លើ​ឈ្មោះ​មួយ​ណា​ឬ​ក៏​អត់។ បើ​មាន​ត្រូវ​​លប់​ ឬ uninstall វា​ចេញ រួច​ដំឡើង​វា​ជា​ថ្មី។

២-បញ្ហា Ram Memory៖ អ្នក​អាច​ Upgrade Ram កុំព្យូទ័រ​របស់​អ្នក​បាន តែ​ត្រូវ​ប្រយ័ត្ន​ព្រោះ​ពេល​ខ្លះ​អ្នក​អាច​ជ្រើសរើស​ Ram ពីរ​ប្រភេទ​​ខុស​គ្នា​មក​ដាក់​ជា​មួយ​គ្នា ឬ​ Ram ដែល​អ្នក​ដាក់​មិន​ត្រូវ​ជា​មួយ​Motherboard ដែល​នឹង​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំង ដោយ​ចេញ​ផ្ទាំង Fatal Error។ បើ​អ្នក​មាន​ជំនាញ​ខ្លាំង អ្នក​អាច​​​​ចូល​ទៅ​ជួសជុល​ក្នុង Bios រួច​កំណត់ Wait State របស់​ Ram ឬ​អ្នក​អាច​រក​ Ram ថ្មី​មក​ជំនួស​វិញ។

៣-បញ្ហា Hard Disk Drive៖ បន្ទាប់​ពី​ប្រើ​កុំព្យូទ័រ​អស់​រយៈ​ពេល​មួយ​ អាច​ពីរ បី​ខែ ឬ ដល់​មួយ​ឆ្នាំ​ Hard Disk របស់​វា​នឹង​មាន​ភាព​រញ៉េរញ៉ៃ​ឬ​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ហៅ​ថា Fragmented និង​បណ្ដាល​ឲ្យ​មាន​ Temporary Files ច្រើន។ ប្រការ​នេះ​យូរ​ៗ ទៅ​វា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត ហើយ​អាច​គាំង​នៅ​ពេល​ណា​មួយ​មិន​ខាន។ ដូច​នេះ អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ Defragment Hard Disk ឲ្យ​បាន​ញឹកញាប់ និង​លប់​ឯកសារ​ដែល​មិន​ចាំបាច់​ក្នុង​ Drive Windows ចោល។

៤-បញ្ហា​ Video Card៖ បើ​សិន​អ្នក​ឃើញ​ផ្ទាំង​ចេញ​សរសេរ​ថា Fatal OE exceptions and VXD errors នេះ​មាន​ន័យ​ថា​កុំព្យូទ័រ​អ្នក​មាន​បញ្ហា​ជាមួយ Video Card ហើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​បន្ថយ​ Video Display Resolution ដោយ​ចុច​លើ​ Control Panel=> Display Setting។ រួច​ជ្រើស​រើស Screen Resolution ដែល​សាក​សម​សម្រាប់​កុំព្យូទ័រ​អ្នក ហើយ​ប្តូរ​លេខ​ទៅ​ជា 16bit ឬ​កំណត់​ឲ្យ​សម​ខ្លួន​ឯង។

៥-មេរោគ៖ កុំព្យូទ័រ​គាំង​ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ។ ដើម្បី​ដោះ​ស្រាយ​អ្នក​គួរ​បើក Firewall និង​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ដើម្បី​ការពារ។ ចំពោះ​កម្មវិធី​កម្ចាត់​មេរោគ​អ្នក​អាច​ជ្រើស​រើស​ដោយ​ខ្លួន​ឯង តែ​អ្វី​ដែល​សំខាន់​ត្រូវ Update វា​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ។ ត្រូវ​ចង​ចាំ​ថា ទោះ​កម្មវិធី​កម្ចាត់​មេរោគ​មាន License ក៏ដោយ​ ក៏​ត្រូវ​ Update ដែរ​ ព្រោះ​មេរោគ​ចេះ​តែ​វិវត្ត​រៀងរាល់​ថ្ងៃ​ដោយ​សារ​មនុស្ស​បង្កើត។

៦-ម៉ាស៊ីន​ព្រីន៖ ពេល​ខ្លះ​បន្ទាប់​ពី​អ្នក​ដំឡើង​ម៉ាស៊ីន​ព្រីន​ហើយ ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង។ នេះ​បណ្ដាល​មក​ពី​ Driver របស់​ម៉ាស៊ីន​ព្រីន​មិន​ត្រូវ​ជា​មួយ​កំណែ​ប្រែ​ Windows របស់​អ្នក។ ឧទាហរណ៍​អ្នក​ចង់​ប្រើ​ម៉ាស៊ីន​ព្រីន​ដែល​មាន​ Driver សម្រាប់​តែ Windows XP មក​ដាក់​ឲ្យ Windows 7 នោះ​វា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង​នៅ​ពេល​បើក​វា​ជា​ថ្មី ហើយ​អ្នក​នឹង​ឃើញ​ផ្ទាំង​ខៀវ​ដែល​មាន​សរសេរ​នៅ​ខាង​ក្រោម​ថា Driver Error។ ដើម្បី​ដោះ​ស្រាយ​ អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ Safe mode ដោយ​ចុច​ F8 ក្នុង​ករណី​វា​មិន​បង្ហាញ​ រួច​ចាប់​ផ្តើម System Restore ទៅ​កាន់​កាល​បរិច្ឆេទ​ណា​មួយ ដែល​កុំព្យូទ័រ​មិន​ទាន់​មាន​បញ្ហា។

៧-កម្មវិធី៖ ចំពោះ​កម្មវិធី​មួយ​ចំនួន​ដែល​ដំឡើង​មិន​បាន​ត្រឹម​ត្រូវ ដូច​ជា​អ្នក​បញ្ឈប់​នៅ​ពាក់​កណ្ដាល​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​កុំព្យូទ័រ​ទាំង​មូល​បាន។ កុំព្យូទ័រ​អាច​គាំ​នៅ​ពេល​អ្នក​ព្យាយាម​បើក​កម្មវិធី​ទាំង​នេះ ឬ​ជួនកាល​អ្នក​មិន​អាច​បើក​កុំព្យូទ័រ​បាន​តែ​ម្តង ដោយ​សារ​វា​បាន​ផ្លាស់​ប្តូរ​ Driver របស់​ Windows។ ដើម្បី​ដោះ​ស្រាយ​ អ្នក​គួរ​ប្រើ​កម្មវិធី​សម្អាត Registry ឬ​ក្នុង​ករណី​បើក​Windows មិន​បាន​ ត្រូវ​ចូល​ក្នុង​ Safe​ mode ដូច​ចំណុច​ទី៦ដែរ។

៨-កម្ដៅ៖ ការ​ឡើង​កម្ដៅ​ម៉ាស៊ីន​កុំព្យូទ័រ​ខ្ពស់​ពេក ក៏​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំ​ងដែរ ដូច្នេះ​គួរ​ប្រើ​កុំព្យូទ័រ​ដោយ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​វា​កើន​កម្ដៅ​ខ្លាំង​ពេក។ បើ​ក្ដៅ​ខ្លាំង​ពេក​ គួរ​បិទ​វា​ទុក​សិន។

៩-Power Supply៖ ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​លើ​តុ គួរ​ប្រើ UPS ដើម្បី​ជួយ​ផ្គត់ផ្គង់​ភ្លើង​ឲ្យ Power Supply កុំព្យូទ័រ​របស់​អ្នក។ ការ​ធ្វើ​បែប​នេះ ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​កុំព្យូទ័រ​គាំង​ដែរ៕

Source: Sabay

Monday, August 8, 2011

Welcome!!

ជំរាបសួរលោកអ្នក និង សួស្តីមិត្ដអ្នកអានទាំងអស់គ្នា!!!