
របៀបអនុវត្ដន៍ ៖
ជំហានដំបូងគឺត្រូវពិនិត្យមើលថាតើនៅរយៈពេលប៉ុន្មានថ្ងៃទៀតដែល នៅសល់សម្រាប់រយៈពេលប្រើប្រាស់សាកល្បងនៃប្រព័ន្ធប្រតិបត្តិការ ។ លោកអ្នកអាចធ្វើបែបនេះបានដោយចុច Mouse ស្ដាំនៅលើពាក្យ Computer និងជ្រើសរើសពាក្យ Properties ។
ដើម្បីធ្វើការពន្យាររយៈពេលប្រើប្រាស់សាកល្បង លោកអ្នកត្រូវធ្វើដំណើរការនូវ Command Prompt ដោយចុច Mouse ស្ដាំនៅលើ Start Menu ហើយជ្រើសរើសយក Run as administrator ។
ជំហានបន្ទាប់ សូមវាយនូវ command ពាក្យ slmgr -rearm ។ ប្រមាណជាពីរទៅបីនាទី លោកអ្នកនឹងឃើញផ្ទាំងមួយបង្ហាញឡើងដែលប្រាប់អំពីលទ្ធផលជោគជ័យ ។ ជាចុងក្រោយ លោកអ្នកត្រូវបិទបើកដំណើរការម៉ាស៊ីនកុំព្យូទ័រឡើងវិញ ។
សូមធ្វើការពិនិត្យនូវ System properties ម្ដងទៀត ហើយនៅពេលនោះ លោកអ្នកនឹងរីករាយជាមួយរយៈពេលបន្ថែមនៃអាយុកាលប្រើប្រាស់សាកល្បង របស់ប្រព័ន្ធប្រតិបត្តិការ ។ ប្រាកដណាស់ លោកអ្នកគួរតែអនុវត្តនូវវិធីបែបនេះនៅពេលជិតដល់ថ្ងៃផុតកំណត់នៃ ការប្រើប្រាស់សាកល្បងរបស់ Windows 7 ៕
Source: Soursdei