បន្ទះ សម្រួលរួបភាពដែលភាសាអង់គ្លេសហៅថា Video Card គឺជាផ្នែករឹងមួយក្នុងចំណោមសមាសធាតុសំខាន់បំផុតរបស់ម៉ាស៊ីន កំព្យូទ័រ ។ វាមានតួនាទីកំណត់កម្រិតរូបភាពដែលត្រូវបង្ហាញនៅលើកញ្ចក់ កុំព្យូទ័រ ។ បន្ទះសម្រួលរូបភាពមានច្រើនប្រភេទដែលផលិតឡើងដោយក្រុមហ៊ុនផ្សេងៗ ហើយបន្ទះដែលមានគុណភាពខ្ពស់អាចផ្ដល់ភាពងាយស្រួលយ៉ាងច្រើន សម្រាប់ការប្រើប្រាស់កុំព្យូទ័រនៅក្នុងវិស័យរចនា និងការលេងល្បែងកំសាន្ត ។ ខាងក្រោមនេះគឺជាប្រភេទ Video Card ដែលមានការប្រើប្រាស់ច្រើនជាងគេ ។
Integrated Video
វាជាប្រភេទ Video Card ម្យ៉ាងដែលមានភ្ជាប់មកស្រាប់ជាមួយបន្ទះ Motherboard របស់ម៉ាស៊ីនកុំព្យូទ័រ ហើយសមត្ថភាពរបស់វានៅមានកម្រិតសម្រាប់ការងាររចនា និងការលេងល្បែងកម្សាន្តដោយសារតែវិស័យទាំងពីរនេះទាមទានូវការ បង្ហាញរូបភាពកម្រិតខ្ពស់ជាហេតុធ្វើឱ្យម៉ាស៊ីនឆាប់ក្ដៅ និងការបង្ហាញមិនស្របតាមសេចក្តីត្រូវការ ។
![]() |
PCI Cards (Peripheral Connect Interface Cards)
វាត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៣ ហើយវាជាប្រភេទ Video Card ម្យ៉ាងដែលមានល្បឿនលឿនជាង Integrated Video ដោយសារវាប្រើប្រាស់បណ្ដុំអង្គគណនា (chip) ផ្ទាល់ខ្លួនដែលមិនបានចែករំលែកការគណនារបស់អង្គប្រតិបត្តិការ (CPU) ។ បន្ទះសម្រួលរួបភាព PCI មានកម្រិតរលកហ្វ្រេកង់ប្រមាណជា ៣៣ មេហ្គាអ៊ែក ។
![]() |
AGP Cards (Accelerated Graphics Port Cards)
វាជាប្រភេទ Video Card ម្យ៉ាងដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ហើយគឺជាមធ្យោបាយថ្មីមួយដែលបានបន្ថែមលក្ខណៈពិសេសទៅលើបន្ទះ PCI ក្នុងការសម្របសម្រួលការបញ្ជូនទិន្នន័យ ហើយវាមានកម្រិតរលកហ្វ្រេកង់ប្រមាណជា ៦៦ មេហ្គាអ៊ែក ។
![]() |
PCI Express Cards (Peripheral Component Interconnect Express Cards)
វាជាប្រភេទ Video Card ដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ។ វាមានលក្ខណៈប្រសើរជាបន្ទះ Video Card ធម្មតាដោយសារវាមានល្បឿនលឿនជាងគេក្នុងការបញ្ជូនរូបភាពជា ពិសេសវាមានសមត្ថភាពអាចបញ្ជូនរូបភាពផ្សេងគ្នាទៅកាន់កញ្ចក់ កុំព្យូទ័រច្រើនក្នុងពេលតែមួយ ។
![]() |
សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនកំពុងព្យាយាមសាកល្បងបង្កើតបន្ទះ Video Card ដែលអាចយកទៅប្រើប្រាស់ជាមួយម៉ាស៊ីនកុំព្យូទ័របានដូច USB flash ដែលគេឱ្យឈ្មោះថា external Mini-PCI Express ៕

Source:Soursdei