Wednesday, October 19, 2011

ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​កុំព្យូទ័រ​ខ្លាំង ឬ​ខ្សោយ?

នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 7 មាន​មុខងារ​ពិសេស​មួយ​ដែល​អាច​វាយ​តម្លៃ​កុំព្យូទ័រ​របស់​អ្នក​បាន។ មុខងារ​មួយ​នេះ ហៅថា​ Windows Experience Index ដែល​អាច​វាយ​តម្លៃ​ទាំង​ CPU, RAM, Graphics, Gaming graphic និង Primary hard disk។
ដើម្បី​ដឹង​ថា​កុំព្យូទ័រ​របស់​អ្នក​មាន​ផ្នែក​រឹង​ខ្លាំង​ ឬ​ខ្សោយ​អ្នក​អាច​ប្រើ​វា​ដើម្បី​វាយ​តម្លៃ​តាម​វិធី​ខាងក្រោម៖
១-Right click លើ​ My computer
២-ជ្រើសរើស​ Propertiesនោះ​អ្នក​នឹង​ឃើញ​រូប​ដូច​ខាង​ក្រោម

៣-ចុច​លើ​ពិន្ទុ​ដែល​អ្នក​ទទួល អ្នក​នឹង​ឃើញ​ព័ត៌មាន​លម្អិត​លើ​ផ្នែក​រឹង​នីមួយៗ៖

អ្នក​អាច​ចុច​លើ​ Re-run the assessment ដើម្បី​វាយ​តម្លៃ​ជា​ថ្មី។
អត្ថន័យ​របស់​ពិន្ទុ​ទាំង​នោះ​គឺ៖
១ ដល់ ៣ មាន​ន័យ​ថា​ខ្សោយ
៣.១ ដល់ ៥.៤៩ មាន​ន័យ​ថា​មធ្យម
៥.៥ ដល់ ៧.០ មាន​ន័យ​ថា​ល្អ
៧.១ ដល់ ១០ មាន​ន័យ​ថា​ល្អ​ណាស់ ហើយ​អ្នក​មិន​បាច់​ផ្លាស់​ប្តូរ​ផ្នែក​រឹង​នៅ​ ២ ទៅ​ ៣ ឆ្នាំ​បន្ទាប់​ទេ៕
នៅលើ​ផ្ទាំង​ពិន្ទុ​នោះ លោកអ្នក​ក៏​អាច​ចុច ៖
- What do these number mean? = សម្រាប់​មើល​អត្ថន័យ​នៃ​តម្លៃ​ពិន្ទុ​នីមួយៗ
- Tip for improving your computerś performance. = សម្រាប់​រកមើល​វិធីសាស្ត្រ​បង្កើន​សមត្ថភាព​កុំព្យូទ័រ
- View and print detailed performance and system information = សម្រាប់​មើល​ព័ត៌មាន​លំអិត​របស់​ប្រព័ន្ធ​កុំព្យូទ័រ
- Re-run the assessment = សម្រាប់​ធ្វើការ​វាយ​តម្លៃ​ម្តងទៀត (ករណី​ផ្នែក​រឹង​ណាមួយ​ត្រូវ​បាន​តម្លើង​ជា​ថ្មី) ៕


Source: Sabay