Format គឺជាវិធិសាស្ត្រក្នុងលុបបំបាត់ឯកសារចេញពីបន្ទុកឯកសារដូចជា Flash Hard Disk និង Memory ជាដើម ។ មូលហេតុនៃការ Format បន្ទុក ឯកសារគឺដោយសារតែចង់លុបបំបាត់ឯកសារមិនត្រូវការ ចង់សម្អាតឯកសារ និងមេរោគរួមទាំងការលុបបំបាត់ឯកសារដែលមានសិទ្ធត្រឹមតែអាន ។
អ្នកប្រើប្រាស់កុំព្យូទ័រទូទៅមួយចំនួនពុំដែលបានយល់ច្បាស់នៅ ពេលដែលពួកគេ format បន្ទុកឯកសាររបស់ពួកគេដែលនៅក្នុងនោះមានជម្រើសពីរខុសគ្នាគឺ Quick Format និង Full Format ។ ជាទូទៅ អ្នកប្រើប្រាស់ភាគច្រើនជ្រើសយក Quick Format ដែលវាមានភាពឆាប់រហ័សជាង Full Format ។ ខាងក្រោមនេះគឺជាការបង្ហាញអំពីភាពខុសប្លែកគ្នារវាង Quick Format និង Full Format ។
- Quick Format គឺជាជម្រើសមួយក្នុងការលុបបំបាត់ឯកសារទាំងអស់ពីបន្ទុកដូចជា Flash Hard Disk និង Memory ជាដើម ។ វាមានគុណប្រយោជន៍ដូចជា មានភាពឆាប់រហ័ស ចំណេញពេលវេលា បញ្ចូលទិន្នន័យវិញបានលឿន និងមិនមានអារម្មណ៍ធុញទ្រាន់ក្នុងការរង់ចាំយូរ ។
- Full Format គឺជាជម្រើសមួយផ្សេងទៀតក្នុងការលុបបំបាត់ឯកសារទាំងអស់ពីបន្ទុកដូចជា Flash Harddisk និង Memory ជាដើម ។ គុណប្រយោជន៍របស់វាគឺអាចសម្អាតបានស្អាត និងភាពជឿជាក់ក្នុងការសម្អាត ប៉ុន្តែវាចំណាយពេលយូរ ហើយកាន់តែយូរកាលណាបរិមាណបន្ទុកកាន់តែធំពីព្រោះតែការតម្រៀប និងជួសជុលនៅចន្លោះបន្ទុកឯកសារ (Sector) នៅលើបន្ទះថាសរឹង ។
ដូចនេះ ជម្រើសទាំងពីរនេះមានគុណប្រយោជន៍ខុសគ្នា Quick Format មានភាពឆាប់រហ័ស ចំណែកឯ Full Format អាចសម្អាតបានស្អាត ហើយជួយជួសជុល Hard Disk ត្រង់កន្លែងដែលមានបញ្ហា (Bad Sector) ៕
Source: Soursdei
Source: Soursdei