Saturday, October 29, 2011

របៀបតំឡើង​​​​​ Window ពីរ​ នៅក្នុង​កុំព្យូទ័រតែមួយ


ជាធម្មតា កុំព្យូទ័រមួយអាច​តំឡើងប្រព័ន្ធប្រតិបត្តការមួយ (Window)​ គឺវា​គ្រប់គ្រាន់ក្នុងការប្រើប្រាស់។​ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនមានបំណងប្រើប្រព័ន្ធប្រតិបត្តការច្រើនជាងមួយ​ រឺ​ ចង់ប្រើប្រព័ន្ធប្រតិបត្តការថ្មីដែលទើបនឹងចេញ ហើយមិនចង់លុបប្រព័ន្ធប្រតិបត្តការចាស់ចោល​ តើត្រូវធ្វើដូចម្តេច?

ជាឧទាហរណ៏​ អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន មានបំណង​រក្សាទុក Windows XP ដែល​កំពុង​ប្រើ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ចង់​សាកល្បង​ប្រើ Windows 7 ផង នេះ​មានន័យ​ថា យើង​ចង់​ប្រើ Windows XP ផង និង​ប្រើ Windows 7 ផង​នៅ​លើ​ម៉ាស៊ីន​តែមួយ ។ យើង​អាច​ធ្វើ​តាម​របៀប​ដូចខាងក្រោម​នេះ​បាន

​​ទីមួយ : ត្រូវមាន Windows 7 នៅក្នុង DVD ឲ្យ​ហើយ​ស្រេច ឬ​យើង​អាច download មកពី Internet រួច write វា​មក​លើ DVD Disk

​​ទី​ពីរ : (Partition Hard Drive)

​​មុន​ពេល​យើង Install Windows 7 អ្វី​ដែល​យើង​ត្រូវធ្វើ​មុនគេ គឺ​បង្កើត Partition ថ្មី​មួយទៀត ដើម្បី​ដាក់ Windows ថ្មី​ចូល ដោយ​រក្សា​ទុក​អ្វីៗ​ដែល​យើង​កំពុង​មាន​ឲ្យនៅ​ដដែល ។ បើ​យើង​មាន Hard disk តែមួយ ហើយ​ត្រូវបាន​ចែកជា ២ នា​ពេល​កន្លង ឬ​មិន​បាន​ចែក​សោះ យើង​គួរប្រើ​ប្រូ​ក្រាម​ណាមួយ​ដើម្បី​ចែក​វា​ដូចជា ប្រូ​ក្រាម (Acronis Disk Image, Acronis True Image) ជាដើម ។ វា​ជា​ប្រការ​មួយ​ល្អ​បំផុត បើ​យើង​មាន Partition តែមួយ (​ឧ​. C:\) យើង​គួរ​បង្កើត D:\ និង E:\ ចំនួន​ពីរ​ជា​បន្ថែម​ទៀត ដោយ​រំលែក​ចំនួន Disk space របស់ Hard Disk ដែល​យើង​កំពុងមាន ចែក​ឲ្យចេញ​ជាពី​ចំណែក​ផ្សេងៗ​ទៀត ។​

​​- បើ​យើង​មាន Hard Disk ទំហំ 120Gb ទំហំ​ដែល​យើង​មាន​នៅ​សល់ (Free space) គឺ 80Gb ដូច្នេះ​យើង​អាចបង្កើត Partition ចំនួន ២​ទៀត ដែល​មាន​ទំហំ 35Gb (​សំរាប់ Windows 7) និង​មួយទៀត​ទំហំ 25Gb សំរាប់​រក្សាទុក​ឯកសា​រ​ផ្សេងៗ ដូច្នេះ​ទំហំ​ឌី​ស​ដើម គឺ​នៅសល់ 60Gb សម្រាប់ Partition e:\ របស់​យើង​ដែល​មាន​រួច​កន្លងមកហើយ ។​

​​សូម​ធ្វើ​តាម​ការណែនាំ​របស់​ប្រូ​ក្រាម​សម្រាប់ Partition Disk យើង (​លៃ​ធ្វើយ៉ាងណា​ឲ្យ Disk Space ដែល​យើង Partition ថ្មី ត្រូវ​មាន​ទំហំ​យ៉ាងតិច​បំផុត 30Gb ឡើងទៅ ពីព្រោះ​យើង​មិន​ត្រឹមតែ​ត្រូវការ Space សម្រាប់ Install Window ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវការ Space សំរាប់​ដាក់​ប្រូ​ក្រា​មមួយចំនួន​សម្រាប់​ប្រើ​ជា​មួយ​វា​ផង​ដែរ​, ក្នុង​ករណី​ចាំបាច់​យើង​អាច​ទិញ Hard disk មួយ​ផ្សេង​ទៀត មក​ដាក់​ជា​បន្ថែម បើសិន​ទំហំ Free Space របស់ Hard Disk យើង​វា​នៅសល់​តិចតួច ។​

​​ឥឡូវនេះ​សន្មត់​ថា យើង​មាន Partition ចំនួន 2 ឬ 3 ឬ​មាន Hard Disk ចំនួន ២ នៅក្នុង​ម៉ាស៊ីន​យើង​រួចជាស្រេច​ហើយ ។ យើង​នឹង​ចាប់ផ្តើម Install Windows 7 ចូល :

​​១- ស៊ក Disk DVD-windows 7 ចូល​ក្នុង​កុំព្យូទ័រ​រួច Boot ម៉ាស៊ីន​យើង (Restart) នៅពេល​យើង​បើក PC យើង​មក​សារជាថ្មី វា​នឹង Boot ពី DVD នោះ​ជា​ជំនួស​ឲ្យ​ការ Boot តាមរយៈ C:\ ដូច​ធម្មតា សូម​ធ្វើ​តាម​អ្វី​ដែល​បាន​ប្រាប់​នៅ​លើ Screen ។​

​​យើង​ជ្រើសរើស​យក Partition មួយ​ណា​ដែល​យើង​ចង់​ដាក់ Windows 7 យើង បើ​យើង​មាន XP រួចហើយ យើង​គួរ​ជ្រើសរើស​យក Drive ផ្សេង​វិញ​ដូចជា D:\ ឬ E:\ ៘​

​​ក្រៅពីនេះ យើង​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ​របស់ Instruction នោះ​គឺជា​ការ​ស្រេច ។​

​​បន្ទាប់ពី​យើង​បានបញ្ជាក់ Windows 7 Installation យើង​អាច reboot pc នោះ យើង​នឹង​ឃើញ​ជំរើស​ពីរ​សម្រាប់​ឲ្យ​យើង​ជ្រើសរើស​ចូល គឺ :

​​- ទី​១ : Windows XP

​​- ទី​២ : Windows 7

​​ជ្រើស​យក​មួយ​ណា​ដែល​យើង​ត្រូវ​ការប្រើ ។​

​​ទោះបីជា Windows 7 ត្រូវបាន​គេ​គិត​ថា​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​មាន​ម៉ាស៊ីន​កំពុងដំណើរការ Windows XP ក៏ដោយ តែ​តាមពិត​វា​ប្រហែលជា​មិន​ដូច​អ្វី​ដែល​គេ​គិត​នោះឡើយ ម៉ាស៊ីន​ត្រឹម P4-2.8 - 3.0 Ghz , RAM 2Gb , Video Card 512Mb (256 Mb - ខ្ពស់​ជាង​នេះ​) Hard Disk ដែល​មាន​ល្បឿន 5400RPM ឬ Hard Disk ប្រភេទ SATA ក៏​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​យើង​ប្រើ Windows 7 បាន​ហើយ ។​

​​បើសិន​យើង​មាន​ម៉ាស៊ីន​កុំព្យូទ័រ​កាន់តែ​ល្អ​ជាង​នេះ នោះ​រិត​តែ​ប្រសើរ​ថែម​ទៀត ៕