Wednesday, January 11, 2012

វិធីសាស្ត្រ​ក្នុងការ​សន្សំ​ទឹកថ្នាំ​របស់​ម៉ាស៊ីន​បោះពុម្ព













ក្នុង ​ពេល​បច្ចុប្បន្ន​នេះ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់ថា ទឹកថ្នាំ​របស់​ម៉ាស៊ីន​បោះពុម្ព​នៅលើ​ទីផ្សារ​មាន​តម្លៃ​ថ្លៃ​ ដូច្នេះ​ប្រសិន​បើ​យើង​ប្រើប្រាស់​​ដោយ​មិន​មាន​ការ​សន្សំ​សំចៃ នោះ​វា​នឹង​នាំ​ឱ្យ​ខ្ជះខ្ជាយ​ថវិការ​ច្រើន​ជា​មិន​ខាន ។

តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​អាច​ឱ្យ​​លោកអ្នក​​សន្សំ​ទឹកថ្នាំ​របស់​ ម៉ាស៊ីន​បោះពុម្ព ? ខាងក្រោម​នេះ​គឺ​ជា​​ការ​ណែនាំ​ខ្លះៗ​ដែល​​អាច​ជួយ​ដោះស្រាយ​ស្ថានភាព​នេះ​ ។

១. ប្រើ​មុខងារ Print Preview​ ដើម្បី​បញ្ជៀស​នូវ​កំហុស​ឆ្គង​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បោះពុម្ព​ច្រើន​លើក​ច្រើនសារ ។

២. គួរ​ប្រើប្រាស់​ម៉ាស៊ីន​បោះពុម្ព​ជា​ប្រចាំ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ជៀងវាង​ការ​ឆាប់​រីង​ទឹក​ថ្នាំ ។

៣. បន្ថយ​ភ្លើង​មុន​នឹង​​បិទ​ម៉ាស៊ីន​ដើម្បី​ទប់​​ទឹក​ថ្នាំ​នៅ​ទីតាំង​មួយ​ដែល​អាច​បញ្ជៀស​ការ​រីង​ស្ងួត​ឆាប់​រហ័ស ។

៤. គួរ​ជៀសវាង​ការ​រក្សា​ទុក​ម៉ាស៊ីន​នៅក្នុង​ទីកន្លែង​ដែល​មាន​សីតុណ្ហភាព​ ខ្ពស់ពេក​ ឬ​ទាប​ពេក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​កម្រិត​ទឹក​ថ្នាំ ។

៥. ​គួរ​ប្រើប្រាស់​ពណ៌​ខ្មៅ​ចំពោះ​ឯកសារ​ធម្មតា​ដែល​មិន​ចាំបាច់ ។ ធ្វើ​ដូច្នេះ លោកអ្នក​ប្រាកដ​ជា​អាច​ចំណេ​ញ​ដែល​​អាច​រក្សា​​​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​ ពណ៌​ផ្សេងៗ​បាន​រយៈពេល​​យូរ ។

៦. គួរ​ប្រើប្រាស់​កម្មវិធី​ជំនួយ​ដូចជា BookPrnt XP ដែល​ជួយ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ថ្នាំ​នៅលើ​ផ្ទៃ​ទំនេរ ឬ​រូបភាព​ដែល​មិន​សំខាន់ ។

៧. ប្រសិន​បើ​វា​គ្រាន់​តែ​ជា​ឯកសារ​ធម្មតា លោកអ្នក​អាច​ផ្លាស់​ប្តូរ​ការ​កំណត់​គុណភាព​នៃ​ការ​បោះពុម្ព​ពី​ខ្ពស់​ទៅ​ មធ្យម​ ឬ​ទាប ។ ចំពោះ​ការ​ផ្លាស់​ប្តូរ​ការ​កំណត់​នេះ សូម​លោកអ្នក​ចូល​ទៅទីតាំង Properties របស់​ម៉ាស៊ីន ។

៨. គួរ​ជៀស​វាង​ប្រើប្រាស់ font ដែល​ស៊ាំញ៉ាំ​ដែល​នាំ​ឱ្យ​ចំណាយ​ទឹក​ថ្នាំ​ច្រើន ៕



Source: Soursdei