Friday, January 6, 2012

​បច្ចេកទេស​រូបភាព​

* ពន្លឺ​នៃ​រូបភាព (Exposer Basic)

​ពាក្យ​ថា Exposer គឺ​សំដៅ​ទៅលើ​ចំនួន​នៃ​ពន្លឺ​ដែល​ត្រូវបាន​ចាប់​យក​ដោយ Sensor របស់​កាមេរ៉ា នៅពេល​យើង​ថត​យក​រូបភាព​មួយ ។ បើសិន​រូបភាព​ដែល​យើង​ត្រូវ​ថត​ត្រូវ​បាន​ទុក​ឲ្យ​ពន្លឺ​បៀម​ជាប់​ជា​មួយ​ រូប​យូរពេក វា​នឹង​ធ្វើឲ្យ​រូប​នោះ​ស្លាំ​ង ឃើញ​រូប​ពុំ​ច្បាស់ (​ពន្លឺ​ច្រើនពេក​) តែបើ​យើង​ឲ្យ​ពន្លឺ​នោះ​ចូល​លឿន​តែ​រយៈពេល​ខ្លី​ពេក វា​នឹង​ធ្វើឲ្យ​រូប​នោះ​ខ្មៅ​ពេក (​ពន្លឺ​តិចពេក​) ។ ​ ​

សព្វថ្ងៃ​ស្ទើរតែ​គ្រប់​កាមេរ៉ា​ទាំងអស់ មាន​បំពាក់​មក​ជាមួយ​រួច​ជា​ស្រេច​នូវ​គ្រឿង​សម្រាប់​វាស់​កំរិត​ពន្លឺ ពេល​យើង​ថតរូប​គ្រឿង​វាស់​ពន្លឺ (Light Meter) នេះ​វា​នឹង​គណនា​ចំនួន​នៃ​ពន្លឺ​រួច​វា​នឹង​លៃ​សម្រួល​តម្រូវ​ពន្លឺ​ ប្រហាក់ប្រហែល​ដើម្បី​ជួយ​ធ្វើឲ្យ​រូបភាព​នោះ​ថត​បាន​ត្រឹមត្រូវ គឺ​ចាប់​យក​ពន្លឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​រូបភាព​ដែល​យើង​ថត​នោះ ។ សម្រាប់​អ្នក​ថតរូប​ខ្លះ បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ Light Meter របស់​កាមេរ៉ា​ឲ្យជួយ​លៃ​តម្រូវ​នៃ​ចំនួន​ពន្លឺ​សម្រាប់​រូប​ដែល​ត្រូវ​ថត យើង​អាច​ធ្វើ​ដូច្នេះ​ក៏​បាន​ដែរ ប៉ុន្តែ​វា​នឹង​ពុំ​ធានា​ថា​រូប​ដែល​យើង​ថត​បាន​នោះ​វា​នឹង​ល្អ​មួយ​រយ​ ភាគរយ​ឡើយ ។ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​គឺ​យើង​ត្រូវ​ដឹង​ពី​បច្ចេកទេស​គ្រប់គ្រង​ពន្លឺ ​របស់​រូប​ប្រសើរ​ជាង​ឲ្យ​កាមេរ៉ា Sensor ស្មាន​ចំនួន​នៃ​ពន្លឺ​នោះ​ឲ្យ​យើង ។​ ​

​គោល​សំខាន់​ចំនួន​ពីរ​ដែល​កាមេរ៉ា​របស់​យើង​វា​ប្រើ​សំរាប់​វាស់​ពន្លឺ​គឺ Shutter Speed (​ល្បឿន​នៃ​ការថត ឬ​បិទ​រយៈពេល​ដែល Sensor អនុញ្ញាត​ឲ្យ​កាមេរ៉ា​ទទួលយក​ពន្លឺ​ឲ្យ​រូបភាព​) និង Aperture គឺជា​ទំហំ​នៃ​សន្ទះ​របាំង (​ទ្វារ​) (​រូប​) ថា​តើ​ត្រូវ​បើ​ធំ​ឬ​តូច ដើម្បី​ឲ្យ​ពន្លឺ​ចូលមក​ក្នុង​កាមេរ៉ា ។ Shutter Speed ត្រូវបាន​គណនា​ជា​វិនាទី និង​លំអិត​ជាង​នោះ​ទៅទៀត​គឺ​ក្នុង ១ វិនាទី​ត្រូវបាន​បែក​ចេញ​ជា​រាប់ពាន់​ភាគ​នៃ​វិនាទី​ទៀត ចំណែក Aperture វិញ​ត្រូវបាន​គេ​គិត​គណនា​ជា f/stop (​ចំនួន​ទំហំ​ដែល Aperture អាច​បើក​បាន​ធំជាងគេ​គឺ f/2.8 ហើយ​ទំហំ​តូច​ជាងគេ​គឺ f/19) ។​ ​

​យើង​ប្រហែលជា​ឆ្ងល់​ថា ហេតុ​យ៉ាងណា​បានជា​គេ​មិន​ដាក់​លៃ​តម្រូវ​ឲ្យ​ហើយ​ស្រេច​តែម្តង​ទៅ​ដើម្បី​ កុំ​ឲ្យ​យើង​ពិបាក​លៃ​តម្រូវ​រាល់ពេល​ថត​ម្តងៗ ត្រង់​បញ្ហា​នេះ​គេ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយហេតុ​ថា​ទាំង Shutter Speed និង Aperture ត្រូវបាន​គេ​ប្រើ​សម្រាប់​វិធី​ថត​ផ្សេងៗ​ទៀត ឧទាហរណ៍​ដូចជា Shutter Speed អាចឲ្យ​គេ​ថតរូប​ឲ្យ​សំកាំង (freez) ក្នុង​លំហ ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​បំផុត ឬ​គេ​អាច​សំកាំង​រូប​ទឹក​ហូរ​ឲ្យឃើញ Blur ដោយ​ប្រើ​ល្បឿន​របស់ Shutter Speed យឺត ។

ចំណែកឯ Aperture វិញ​វា​មាន​តួនាទី​បង្ហាញឲ្យឃើញ​ពី​ចំណុច​នៃ​រូបភាព (​គឺ​ផ្នែក​ណាមួយ​នៃ​រូបភាព​ដែល​យើង​គិតថា​ជា​គោល​ចំណុច​សំខាន់​ជាងគេ​) ក្រៅពីនេះ Aperture នៅ​អាច​ឲ្យ​យើង Blur ផ្នែក​ខាងក្រោយ​និង​ជុំវិញ នៃ​ចំណុច​ណាមួយ​នៃ​រូប គឺមាន​តែ​ចំណុច​សំខាន់​ណាមួយ​ប៉ុណ្ណោះ ដែល​ត្រូវឲ្យ​ឃើញ​ច្បាស់​ជាងគេ ។ (​រូប​ពណ៌​ក្រហម​) ​ ​យើង​អាច​ធ្វើ​បែប​នេះ​បាន​ដោយ​គ្រាន់​តែ​បើក Aperture (f/stop) ឲ្យ​ធំ​ក្នុង​ទំហំ​មួយ​អាច​ឲ្យ​យើង​មើលឃើញ​តែ​ចំណុច​មួយ​ច្បាស់​ជាងគេ ។​ ​ ​ជាមួយ​ប្រភេទ Digital SLR (Single Lens Reflex) កាមេរ៉ា​នាពេល​បច្ចុប្បន្ន​នេះ យើង​អាច​ថែម​ទាំង​ប្តូរ​នូវ​ប្រតិកម្ម (Sensitirity) របស់ Sensor បាន​តាម​បំណងប្រថ្នា វា​គឺជា​វិធី​ដែល​កាមេរ៉ា​អាច​ទទួលយក​នូវ​ពន្លឺ​តាម​ការកំណត់​របស់​យើង ហើយ​ត្រូវបាន​គេ​កំណត់​វា​ថា ISO Speed ។​ ​

​ជាធម្មតា​ល្បឿន​នៃ​ពន្លឺ​ដែល​ជះ​ចូល​កាមេរ៉ា​មាន​ពី 100 ដល់ 800 អ្វី​ដែល​លើសពីនេះ គឺ​ច្រើន​ធ្វើឲ្យ​រូប​មានភាព​គគ្រើម (​មាន​ចំណុច​តូចៗ​លាយឡំ​ជាមួយ​រូប​ហៅថា NOISE) ដូចនេះ​យើង​គួរប្រើ​ត្រឹមតែ 100-800 គឺ​សមល្មម​សំរាប់​ការរៀន​ថត​ដំបូង​របស់​យើង ព្រោះ​ល្បឿន​នេះ​យឺត​ល្មម​សំរាប់​យើង ។ ​ ​ឧទាហរណ៍​ថា​យើង​ចង់​ថត​រូបភាព​មួយ​នា​ពេល​យប់​ឬ​ពេល​ល្ងាច ដែល​មាន​ពន្លឺ​តិចៗ យើង​មិន​បាន​ប្រើ​ជើង Tripod សម្រាប់​ទប់​លំនឹង​ឲ្យ​កាមេរ៉ា ដូចនេះ​យើង​នឹង​បង្កើន​កំរិត​ល្បឿន ISO ឲ្យ​ខ្ពស់ ដើម្បី​កុំ​ឲ្យ​រូប​ដែល​ថត​បាន​មើលឃើញ​ព្រឹលៗ (Blur) ។ ចំពោះ​ករណី​នេះ យើង​គួរប្រើ​ល្បឿន ISO យឺត​វិញ (​ល្បឿន​ទាប​) បើ​មាន​ពន្លឺ​ល្មម​អាច​យកជាការ​បាន​ប៉ុន្តែ​វា​នឹង​ជួយ​ធ្វើឲ្យ​រូប​មានល​ ក្ខណៈប្រសើរ​ជាង​បើសិនជា​ពុំ​មាន​ពន្លឺ​គ្រប់គ្រាន់ ប្រសើរ​ជាង​ប្រើ​ល្បឿន​លឿន​របស់ ISO ។​ ​ ​វិធី​ល្អ​បំផុត​ដើម្បី​ឲ្យ​យើង​អាច​ថតរូប​បានល្អ គឺ​ត្រូវ​រក្សា​លំនឹង​របស់​កាមេរ៉ា​ថត​រូបភាព​ដដែល​ដោយ​ប្រើ​វិធី Set ទាំង Aperture និង Shutter Speed ខុសៗ​គ្នា ហើយ​កត់ត្រា​អ្វីដែល​យើង​បាន​ធ្វើ

* យល់​ពី​ទិសដៅ​របស់​ពន្លឺ​និង​ការប្រើ​ពន្លឺ :

​ប្រការ​ដែល​យើង​បាន​យល់​ពី​បញ្ហា​ពន្លឺ អាច​ធ្វើឲ្យ​រូបភាព​របស់​យើង​ល្អ​ស្អាត ឬ​យក​ជា​ការ​មិន​បាន​សោះ​តែ​ម្តង ។​ ​ ​បើ​យើង​បណ្តោយ​ឲ្យ​កាមេរ៉ា​របស់​យើង​ជ្រើសរើស Shutter Speed និង Aperture ដោយ​ខ្លួន​វា​ជា​ស្វ័យប្រវត្តិ និង​គណនា​ពន្លឺ​ថា​ប៉ុន្មានៗ និង​ចាប់​យក​ពន្លឺ​ប៉ុន្មាន​តាម​វា​គណនា​ឃើញ​នោះ រូបភាព​ដែល​យើង​នឹង​ទទួល​បាន​ក៏​ពុំ​សូវ​អាច​យកជាការ​បាន​ដែរ ពីព្រោះ​រូបនោះ​ត្រូវបាន​ស្មាន​ទាំងស្រុង​ដោយ​ប្រព័ន្ធ​ពន្លឺ​របស់​កាមេរ៉ា ជួនកាល​រូបនោះ​ល្អ​ស្អាត ឯ​រូប​ខ្លះ​ទៀត​អាច​ត្រូវ​បោះចោល​តែម្តង ។​ ​ ​កត្តា​សំខាន់​បំផុត​មួយទៀត​ដែល​យើង​ជា​អ្នក​ថតរូប​ត្រូវ​គិត​ដល់​នោះ​គឺ​ ទិស​របស់​ពន្លឺ​ដែល​ចាំង​ទៅ តើ​វា​មកពី​ទិស​ណា ចាំង​ទៅ​ទិស​ណា និង​កំពស់​របស់​ពន្លឺ​ចាំង​ចុះមក ឬ​ចាំង​ឡើង​ទៅលើ និយាយ​ជា​រួម​គឺ​មុំ​ទាំងអស់​របស់​ពន្លឺ ។​ ​ ​យើង​គណនា​ពន្លឺ​មិនមែន​ត្រឹមតែ​ទិដ្ឋភាព​ដែល​យើង​អាច​មើលឃើញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ទាំង​ពន្លឺ​ដែល​ចាំង​ចូលមក​ក្នុង​កាមេរ៉ា​ផងដែរ ភាពខ្លាំង ឬ​ខ្សោយ​នៃ​ពន្លឺ ក៏​ជា​កត្តា​មួយ​នៃ​គុណភាព​របស់​រូប​ដែល​យើង​ថត​បាន ។​ ​ ​ក្រៅពី​នេះ​យើង​នៅ​ត្រូវ​គិត​ដល់​ស្រមោល​របស់​ពន្លឺ​ទៅ​រូបភាព (Shadow) តើ​ពន្លឺ​ភ្លឺ​តិច ឬ​ខ្លាំង​ដែល​យើង​ចង់ឲ្យ​មាន​ទៅ​លើ​រូប​ដែល​យើង​ថត​, ពីព្រោះ​ពេលខ្លះ​យើង​ចាំបាច់​ត្រូវ​ប្រើ Flash (​ពន្លឺ​) ដើម្បី​ជា​ជំនួយ​ជួយ​ឲ្យ​រូបភាព​ដែល​ត្រូវ​ថត​មាន​ពន្លឺ​ភ្លឺ​គ្រប់គ្រាន់ ។​ ​ ​យើង​គួរប្រើ Flash ក្នុងករណី​ដែល​ពន្លឺ​នៅ​ពីក្រោយ​រូប​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង ។

ការថតរូប​ពេលយប់​គឺជា​រឿង​មួយ​គួរឲ្យ​ចាប់អារ​ម្មណ៍ដែរ ពីព្រោះ​យើង​អាច​បង្កើត​ឲ្យមាន​ជា Effects ផ្សេងៗ​ទៅ​តាម​ការ​ចូល​ចិត្តរ​បស់​យើង (​ដូច​មាន​រូបភាព​ភ្ជាប់​មក​ជាមួយ​នេះ​ស្រាប់​) ម្យ៉ាងវិញទៀត​រូបភាព​ថត​នៅពេល​យប់​ពោរពេញ​ទៅ​ដោយ​ពណ៌​ស្រស់​ឆើតឆាយ​ដែល​បាន​ មក​ដោយសារ​ពន្លឺ​នៃ​គោម​ចង្កៀង ផ្លាក​យីហោ​នានា​តាម​ដងផ្លូវ ។​ ​ ​គួរ​សាកល្បង​ប្រើ​ជើង​ទម្រ​កាមេរ៉ា (Tripod) រួច​ថត​រូបភាព​ផ្សេងៗ​នៅពេល​យប់​ដូចជា​ឆ្នេរ​ទន្លេ ទីក្រុង​ភ្នំពេញ តាម​ដងផ្លូវ​ដែល​មាន​ពន្លឺ​ចង្កៀង អ្វីៗ​ដែល​យើង​បាន​ថត​ត្រូវ​កត់ត្រា​ចំណាំទុក ការធ្វើ​បែប​នេះ​ជួយ​ឲ្យ​យើង​យល់​បាន​ពី​អនុភាព​របស់​ពន្លឺ​ទៅ​លើ​រូប​ដែល​ យើង​ថត​បាន ។​ ​ ​
+ គួរ​សាកល្បង​ថតរូប​ពេល​ថ្ងៃ​ទើប​រះ ពេល​ថ្ងៃ​លិច រូបភាព​ទាំងនោះ​នឹង​បង្រៀន​យើង​ត្រឡប់មកវិញ ថា​អ្វី​ដែល​យើង​បាន​ធ្វើ​ពេល​ថត​វា​នោះ​ត្រូវ​ឬ​ខុស ដូច្នេះ​យើង​អាច​កែ​បញ្ហា​ដែល​យើង​មាន​នោះ​ឲ្យ​ត្រូវ​មក​វិញ​ពេល​ថតរូប​បែប​ ប្រហែល​គ្នា​នៅ​លើក​ក្រោយៗ​ទៀត ។​ ​ ​ទោះជា​ថត​ពេល​ថ្ងៃ ឬ​ពេល​យប់ កត្តា​សំខាន់​ជាងគេ​គឺ​ពន្លឺ បូកផ្សំ​ជាមួយ​លំនឹង​របស់​កាមេរ៉ា ហើយ​ចុងក្រោយ​គេ​គឺ​វិធី Set ទាំង Shutter Speed និង Aperture ឲ្យ​ត្រូវតាម​នោះ នេះ​ហើយ​គឺជា​មេរៀន​ដែល​យើង​ជា​អ្នក​ដាក់​ហើយ​យើង​ក៏​ជា​អ្នករៀន​ពី​មេរៀន​ ដដែល​នេះ​វិញ​ដោយ​ខ្លួនឯង​ដែរ ។​ ​ ​


Source: CEN