លក្ខណៈ ពិសេសនៃប្រព័ន្ធប្រតិបត្តិការ Windows 7 តែងតែបានជួយសម្រួលដល់ការងាររបស់លោកអ្នកយ៉ាងច្រើនបើប្រៀបធៀប ជាមួយប្រតិបត្តិការដែលមានកន្លងមក ។ យ៉ាងណាមិញ របៀបនៃការលុបឯកសារនៅក្នុងប្រព័ន្ធប្រតិបត្តិការនេះក៏ប្រហែលមិន មែនជារឿងថ្មីចម្លែកដែរ ។
ខាងក្រោមនេះ ជាគន្លឹះពិសេសពីរយ៉ាងចំពោះមុខងារលុបឯកសារនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 7 ។
១. លុបដោយមិនឱ្យសល់នៅក្នុងធុងសម្រាម
![]() |
ទោះបីជាលោកអ្នកខំប្រឹងលុបឯកសារពីទីតាំងណាមួយក៏ដោយ ឯកសារទាំងនោះនៅតែមានវត្តមាននៅក្នុងកុំព្យូទ័រដដែលដោយពួកវាគ្រាន់ តែប្ដូរទីតាំងមកក្នុងធុងសម្រាម (Recycle Bin) តែប៉ុណ្ណោះ ។ ដូច្នេះ ប្រសិនបើមិនចង់បន្សល់ទុកឯកសារនៅក្នុងធុងសម្រាមនៅពេលលុបទេ សូមលោកអ្នកជ្រើសរើសឯកសារ ហើយគ្រាន់តែចុចក្ដារ (shift + delete) រួចចុចប៊ូតុង Yes ដើម្បីបញ្ជាក់ជាការស្រេច ។
២. លុបដោយមិនចាំបាច់មានការសួរបញ្ជាក់
![]() |
ជាទូទៅ លោកអ្នកនឹងឃើញរូបភាពខាងលើរៀងរាល់ពេលដែលលោកអ្នកចង់លុបឯកសារម្ដងៗ ។ ដូច្នេះ ដើម្បីកាត់បន្ថយពេលវេលាក្នុងការចុចបញ្ជាក់បន្ថែម សូមលោកអ្នកចុចកណ្ដុរស្ដាំលើរូបភាព Recycle Bin ហើយជ្រើសរើសយក Properties ។ បន្ទាប់មកលោកអ្នកដោះសញ្ញា (√) ចេញពី Display delete confirmation dialog ដើម្បីផ្លាស់ប្ដូរការកំណត់ពីមុន ៕

Source: Soursdei